នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច-Department of Ethnic Minority Development

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច-Department of Ethnic Minority Development

នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច-Department of Ethnic Minority Development អភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណ...
10/08/2026

ខេត្តស្ទឹងត្រែង ៖
នាព្រឹកថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសារទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ“ ការលើកតម្កើងតួនាទីឆ្មបជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព” ។

អង្គពិធីដ៏អធិកអធមនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ , ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង , ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត, តំណាងអង្គការ ដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងបងប្អូនជនជាតិដើមភាគតិចទាំងអស់ សរុបប្រមាណជាង ៩៤០នាក់។

10/08/2026
អបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ «ការលើក តម្កើងតួនាទីឆ្មប ជាជនជាត...
09/08/2026

អបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ «ការលើក តម្កើងតួនាទីឆ្មប ជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព»

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភា...
08/08/2026

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ «ការលើក តម្កើងតួនាទីឆ្មប ជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព»

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក ទូច ប៉ អនុប្រធានន...
05/08/2026

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក ទូច ប៉ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច និងមន្ត្រីបច្ចេកទេសចំនួន ០២រូប សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ អនុវត្តន៍ជំហានទី៥នៃដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ដោយរៀបចំសិក្ខាសាលា ស្តីពីការវាយតម្លៃកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច សួយ នៅភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី ប្រធានការិយាល័យជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ លោកអភិបាលរងនៃគណៈអភិបាលស្រុកឱរ៉ាល់ លោកមេឃុំសង្កែសាទប លោកមេភូមិក្រាំងពង្រ មន្រ្តីមូលដ្ឋានពាក់ព័ន្ធ និងសមាជិកសហគមន៍ជនជាតិដើមភាគតិច សួយ សរុបចំនួន ៣៧នាក់ ស្រ្តី ២១នាក់។
សិក្ខាសាលានេះទទួលបានលទ្ធផលដូចខាងក្រោម៖
១. គណៈកម្មាធិការ និងសមាជិកសហគមន៍បានយល់ដឹងពីតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការចូលរួមសកម្មភាពការងារអភិរក្ស និងអភិវឌ្ឍន៍សហគមន៍
២.បងប្អូនជនជាតិដើមភាគតិចបានបង្ហាញពីអត្តសញ្ញាណរបស់ខ្លួនជាជនជាតិដើមភាគតិច សួយ រួមមានជាតិពន្ធុ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ ភាសា
៣.សហគមន៍យល់ដឹងពីសារៈប្រយោជន៍ការទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច និងបានឯកភាពស្រុះស្រួលគ្នាក្នុងការស្នើសុំការទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច សួយ ពីក្រសួងអភិវឌ្ឍន៍ជនបទ។

ខេត្តព្រះវិហារ៖ នាថ្ងៃអង្គារ-ព្រហស្បតិ៍ ១៤កើត-១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨-៣០ ខែក...
31/07/2026

ខេត្តព្រះវិហារ៖ នាថ្ងៃអង្គារ-ព្រហស្បតិ៍ ១៤កើត-១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨-៣០ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី សំ សុម៉ាលី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច អមដោយមន្ត្រីបចេ្ចកទេសចំនួន ២រូប ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច នៅភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន និងភូមិបង្កន ឃុំរៀបរយ ភូមិគោកអំពិល ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។ កិច្ចប្រជុំនេះសហការរៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ និងគាំទ្រដោយអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) ដោយមានការអញ្ជើញចូលរួមពីលោកនាយករងអន្តរវិស័យសាលាខេត្ត លោក លោកស្រីប្រធានការិយាល័យអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ តំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ លោកស្រីប្រធានការិយាល័យរដ្ឋបាលស្រុករវៀង លោកអនុប្រធានការិយាល័យសេដ្ឋកិច្ចសហគមន៍ស្រុកជ័យសែន លោកមេឃុំរៀបរាយ លោកមេឃុំរំដោះ លោកក្រុមប្រឹក្សាឃុំធ្មា លោកមេភូមិទាំង៣ តំណាងអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) និងបងប្អូនជនជាតិដើមភាគតិចកួយ និងព័រ ទាំង៣ភូមិ សរុបចំនួន ២០១នាក់/ស្រី ១៤៦នាក់។
កិច្ចប្រជុំនេះបងប្អូនជនជាតិដើមភាគកួយ និងព័រ ទាំង៣ភូមិ ទទួលបានលទ្ធផលដូចខាងក្រោម៖
១- បានយល់ដឹងអំពីគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច នីតិវិធីក្នុងដំណើរការទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច និងអត្ថប្រយោជន៍នៃការទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចពីក្រសួងអភិវឌ្ឍន៍ជនបទ
២- បានស្រុះស្រួលឆន្ទៈ និងឯកភាពក្នុងការបង្កើតសហគមន៍ជនជាតិដើមភាគតិចកួយ និងព័រ
៣- បានយល់ដឹងពីលក្ខណៈសម្បតិ្តក្នុងការជ្រើសរើសជាគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិច
៤- បានយល់ដឹងពីលក្ខណៈទាំង៥ ដើម្បីក្លាយជាភូមិគំរូ។

ខេត្តមណ្ឌលគិរី៖នាថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ទូច ប៉ អនុប្រធ...
30/07/2026

ខេត្តមណ្ឌលគិរី៖
នាថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ទូច ប៉ អនុប្រធាននាយកដ្ឋាន បានដឹកនាំមន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិចចំនួន០៣រូប សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី អនុវត្តន៍ជំហានទី៥ នៃដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ដោយរៀបចំសិក្ខាសាលាវាយតម្លៃអត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចព្នង នៅភូមិឈូល ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងវាយតម្លៃទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចព្នង និងស្វែងយល់ពីការស្រុះស្រួលឆន្ទៈរបស់សមាជិកសហគមន៍ក្នុងការបង្កើតសហគមន៍។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពី មន្រ្តីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី លោកអភិបាលរងនៃគណៈអភិបាលស្រុកកោះញែក លោកអធិការរងស្រុក លោកនាយករងរដ្ឋបាលស្រុក លោកក្រុមប្រឹក្សាឃុំស្រែហ៊ុយ លោកប៉ូលីសប៉ុស្តិ៍ឃុំ លោកស្រីសមាជិកភូមិឈូល និងគណៈកម្មាធិការ សមាជិកសហគមន៍ជនជាតិដើមភាគតិចព្នង សរុបចំនួន ១១៨នាក់ ស្រ្តី ៦២នាក់។
កម្មវិធីនេះទទួលបានលទ្ធផលដូចខាងក្រោម៖
១. អ្នកចូលរួមបានយល់ដឹងកាន់តែច្បាស់ពីនិយមន័យ ជនជាតិដើមភាគតិច ជនជាតិភាគតិច និងប្រជាជាតិស្នូល(គោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍ជនជាតិដើមភាគតិច,២០០៩) រួមនឹងអត្ថប្រយោជន៍នៃការទទួលបានអត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចពីក្រសួងអភិវឌ្ឍន៍ជនបទ។
២.បងប្អូនជនជាតិដើមភាគតិចបានបង្ហាញពីអត្តសញ្ញាណរបស់ខ្លួនជាជនជាតិដើមភាគតិចព្នង រួមមានជាតិ​ ពន្ធុ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ ភាសា និងការប្រើប្រាស់ដីធ្លីជាសមូហភាពក្នុងសហគមន៍។
៣.បងប្អូនជនជាតិដើមភាគតិចបានប្រកាសថាខ្លួនពិតជាជនជាតិដើមភាគតិចព្នង ភូមិឈូល និងបានឯកភាពស្រុះស្រួលគ្នាក្នុងការស្នើសុំការទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចព្នង ពីក្រសួងអភិវឌ្ឍន៍ជនបទ។
៤.​ គណៈកម្មាធិការ និងសមាជិកសហគមន៍បានយល់ដឹងពីតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការចូលរួមសកម្មភាពការងារអភិរក្ស និងអភិវឌ្ឍន៍សហគមន៍។

ខេត្តបាត់ដំបង៖ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី សំ សុម៉ាលី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច និងក្រុមការងារនា...
23/07/2026

ខេត្តបាត់ដំបង៖ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី សំ សុម៉ាលី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច និងក្រុមការងារនាយកដ្ឋាន សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការជំរុញសហគមន៍គំរូជនជាតិដើមភាគតិច ព័រនៅទីស្នាក់ការសហគមន៍ជនជាតិដើមភាគតិចព័រ ភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
កម្មវិធីនេះមានការចូលរួមពីក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច លោក លោកស្រីក្រុមប្រឹក្សាឃុំតាតោក លោកមេភូមិភ្នំរៃ បុគ្គលិកអង្គការដៃគូដើម្បីការអភិវឌ្ឍន៍ជនបទ គណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិចព័រ ចាស់ទុំភូមិ និងសមាជិកសហគមន៍។
កម្មវិធីបានដំណើរការស្របតាមរបៀបវារ: ដោយទទួលលទ្ធផល៖
· អ្នកចូលរួមបានយកចិត្តទុកដាក់ស្វែងយល់ និងបានយល់ដឹងអំពីភូមិគំរូ លក្ខខណ្ឌ និងលក្ខណៈវិនិច្ឆ័យនៃភូមិគំរូ(សេដ្ឋកិច្ច សង្គមនិងវប្បធម៌ សុខភាពនិងបរិស្ថានរស់នៅ ហេដ្ឋារចនាសម្ព័ន្ធ អភិបាលកិច្ច) រួមនឹងអត្ថប្រយោជន៍សម្រាប់សហគមន៍ជនជាតិដើមភាគិច
· គណៈកម្មាធិការសហគមន៍បានឆ្លុះបញ្ចាំងអំពីសក្តានុពលធនធាន ចំនុចខ្លាំងក្នុងសហគមន៍ ព្រមទាំងតម្រូវការសម្រាប់ជំរុញការអភិវឌ្ឍន៍ និងអភិរក្សវប្បធម៌ជនជាតិដើមភាគតិចព័រ
· សហគមន៍បានរៀបចំផែនការសកម្មភាពសហគមន៍ផ្សារភ្ជាប់នឹងលក្ខណៈវិនិច្ឆ័យទាំង៥របស់ភូមិគំរូ និងកំណត់ស្ថាប័នពាក់ព័ន្ធនានា ដើម្បីជួយសម្របសម្រួល និងគាំទ្រការអនុវត្តផែនការរបស់ខ្លួន
· ក្រុមការងារបានលើកទឹកចិត្តឱ្យសហគមន៍ពង្រឹងសាមគ្គីភាពផ្ទៃក្នុង គ្រប់គ្រង ប្រើប្រាស់ធនធានស្របច្បាប់សហគមន៍ប្រកបដោយនិរន្តភាព ព្រមទាំងបន្តអនុវត្តផែនការសកម្មភាពឱ្យមានប្រសិទ្នផលនិងប្រសិទ្ធភាព ជាពិសេសសកម្មភាពដែលស្របនឹងលក្ខណៈវិនិច្ឆ័យរបស់ភូមិគំរូ និងការអភិរក្សទំនៀមទម្លាប់ ប្រពៃណីល្អជនជាតិដើមភាគតិចព័រដើម្បីឈានទៅក្លាយជាភូមិគំរូនាពេលអនាគត។

ខេត្តពោធិ៍សាត់៖ នាថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក កុយ ណាត អនុប្...
20/07/2026

ខេត្តពោធិ៍សាត់៖ នាថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក កុយ ណាត អនុប្រធាននាយកដ្ឋាន បានដឹកនាំមន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិចចំនួន ០២រូប សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ អនុវត្តន៍ជំហានទី៤ និងទី៥ នៃដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ដោយរៀបចំសិក្ខាសាលា ស្តីពីការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសហគមន៍ និងវាយតម្លៃអត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ព័រ នៅភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី មន្រ្តីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ លោកអភិបាលរងនៃគណៈអភិបាលស្រុកភ្នំក្រវាញ លោកសមាជិកក្រុមប្រឹក្សាឃុំសំរោង លោកមេភូមិព្រែក៣ និងសមាជិកសហគមន៍ជនជាតិដើមភាគតិច ព័រ សរុបចំនួន ៤៣នាក់ ស្រ្តី ២៥នាក់។
សិក្ខាសាលានេះទទួលបានលទ្ធផលដូចខាងក្រោម៖
១. ជ្រើសរើសបានគណៈកម្មាធិការសហគមន៍ចំនួន ៥នាក់ ស្រី៣នាក់ ក្នុងការដឹកនាំ និងគ្រប់គ្រងសហគមន៍
២. គណៈកម្មាធិការ និងសមាជិកសហគមន៍បានយល់ដឹងពីតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការចូលរួមសកម្មភាពការងារអភិរក្ស និងអភិវឌ្ឍន៍សហគមន៍
៣. បងប្អូនជនជាតិដើមភាគតិចបានបង្ហាញពីអត្តសញ្ញាណរបស់ខ្លួនជាជនជាតិដើមភាគតិចព័រ រួមមានជាតិពន្ធុ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ ភាសា
៤. សហគមន៍យល់ដឹងលក្ខណៈសម្បត្តិ និងការវិនិច្ឆ័យទាំង ៥ចំណុចអំពីសហគមន៍គំរូ
៥. សហគមន៍យល់ដឹងពីសារៈប្រយោជន៍ការទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច និងបានឯកភាពស្រុះស្រួលគ្នាក្នុងការស្នើសុំការទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ព័រ ពីក្រសួងអភិវឌ្ឍន៍ជនបទ។

ខេត្តរតនគិរី៖ ថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី សំ ស...
20/07/2026

ខេត្តរតនគិរី៖ ថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី សំ សុម៉ាលី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច និងក្រុមការងារ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានចុះពង្រឹងតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិចគ្រឹង ភូមិពី​ ភូមិក្រលង និងភូមិកាំ ឃុំល្អក់​ ស្រុកអូរជុំ ខេត្តរតនគិរី នៅរោងប្រជុំសហគមន៍ជនជាតិដើមភាគតិចគ្រឹងភូមិក្រលង។
សកម្មភាពនេះមានគោលបំណងបង្កើនការយល់ដឹង និងពង្រឹងសមត្ថភាពគណៈកម្មាធិការសហគមន៍ រួមទាំងរៀបចំផែនការសហគមន៍ក្នុងការជំរុញការអភិវឌ្ឍ និងថែរក្សាវប្បធម៌ រួមទាំងធនធានសហគមន៍ឱ្យបានគង់វង្ស និងមានចីរភាព។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច មន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី លោកជំទប់ទី១ឃុំល្អក់ លោកមេភូមិទាំងបីភូមិ គណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិចគ្រឹងទាំង៣ភូមិ។
វគ្គបណ្តុះបណ្តាលទទួលបានលទ្ធផលដូចខាងក្រោម÷
· អ្នកចូលរួមបានយល់ដឹងកាន់តែច្បាស់អំពីតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធគ្រប់គ្រងសហគមន៍ក្នុងការងារអភិវឌ្ឍន៍ និងអភិរក្សសហគមន៍។
· គណៈកម្មាធិការសហគមន៍បានបង្ហាញពីអត្ថប្រយោជន៍នៃការទទួលបានអត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចពីក្រសួងអភិវឌ្ឍន៍ជនបទ និងបានឆ្លុះបញ្ចាំងអំពីសក្តានុពលធនធាន ចំនុចខ្លាំងក្នុងសហគមន៍ រួមទាំងតម្រូវការសម្រាប់ជំរុញការអភិវឌ្ឍន៍ និងអភិរក្សវប្បធម៌ជនជាតិដើមភាគតិចគ្រឹងតាមភូមិនីមួយៗ។
· សហគមន៍បានរៀបចំផែនការសកម្មភាព និងកំណត់ស្ថាប័នពាក់ព័ន្ធនានា ដើម្បីជួយសម្របសម្រួល និងគាំទ្រការអនុវត្តផែនការរបស់ខ្លួន។
· ក្រុមការងារបានលើកទឹកចិត្តឱ្យសហគមន៍ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងបន្តអនុវត្តផែនការសកម្មភាពឱ្យមានប្រសិទ្ធភាព ជាពិសេសសកម្មភាពលើកកម្ពស់ជីវភាពគ្រួសារ ការរស់នៅប្រកបដោយអនាម័យល្អ និងការអភិរក្សទំនៀមទម្លាប់ ប្រពៃណីល្អជនជាតិដើមភាគតិចគ្រឹង ដើម្បីឈានទៅក្លាយជាភូមិគំរូនាពេលអនាគត។

Address

Preh Monivong, Sangkat Beoung Trobeak, Khan Chumkamun
Phnom Penh
12104

Alerts

Be the first to know and let us send you an email when នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច-Department of Ethnic Minority Development posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច-Department of Ethnic Minority Development:

Shortcuts

Share