15/08/2026
- អរគុណនយោបាយឈ្នះឈ្នះ !
- ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !
-------------------------------------------------
នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។
(ខេត្តកំពង់ស្ពឺ)៖ ឯកឧត្តម អ៊ុក ហឿនពិសី អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំយុទ្ធសាមគ្គី បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី ផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៧ ឆ្នាំ២០២៧។
កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម អៀង ម៉ូលី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការបក្សខេត្ត ។