12/06/2026
[ENG Below]
👭កុមារគឺជាបេះដូងនៃរាល់អនាគតដ៏រឹងមាំ និងពោរពេញដោយក្តីសង្ឃឹម។ ពួកគេសមទទួលបានការថែទាំ ការការពារ ឱកាស និងការទទួលបានសិទ្ធិរបស់ពួកគេយ៉ាងពេញលេញ។ ថ្ងៃនេះ យើងសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការការពារកុមារពីគ្រប់ទម្រង់នៃពលកម្មកុមារ ដែលឆក់យកកុមារភាព សុវត្ថិភាព ការអប់រំ និងសេរីភាពរបស់ពួកគេ។ កុមារគ្រប់រូបសមទទួលបានឱកាសក្នុងការលូតលាស់ក្នុងបរិយាកាសដែលមានសុវត្ថិភាព គ្មានការព្រួយបារម្ភ និងគ្មានការកេងប្រវ័ញ្ច។
នៅពេលដែលគ្រួសារ និងសហគមន៍ប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំង កុមារអាចនឹងងាយរងគ្រោះកាន់តែខ្លាំងទៅនឹងហានិភ័យធ្ងន់ធ្ងរ ស្របពេលដែលការស្វែងរកប្រាក់ចំណូលបន្ថែម ក៏អាចនាំឱ្យកុមារធ្លាក់ចូលទៅក្នុងបណ្តាញនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ (OCSE) ដែលនេះជាហានិភ័យដ៏ខ្ពស់បំផុតសម្រាប់កុមារ ជាពិសេសចំពោះកុមារី។
នេះហើយជាមូលហេតុដែលយើងប្តេជ្ញាចិត្តបង្កើតទីកន្លែងដែលមានសុវត្ថិភាពសម្រាប់ពួកគេ និងបង្កើតជាបណ្ដាញមួយដើម្បីការពាររាល់គ្រោះថ្នាក់នានាតាមប្រព័ន្ធអនឡាញ។
ការផ្តល់ឱ្យកុមារនូវសេរីភាពក្នុងការរៀនសូត្រ ការលេងកម្សាន្ត ការស្រមៃ និងការដេញចាប់អនាគតដែលពួកគេជ្រើសរើស គឺជាកាដូដ៏អស្ចារ្យបំផុតមួយដែលយើងអាចផ្តល់ឱ្យពួកគេបាន។ 🌟
—-----------------------------------------
👭Children are at the heart of every strong and hopeful future. They deserve care, protection, opportunity, and the full enjoyment of their rights.
Today we reaffirm our commitment to protecting children from all forms of labour that rob them of their childhood, safety, education, and freedom. Every child deserves the chance to grow up in a safe environment, free from worry and exploitation.
As families and communities face increasing economic pressure, children can become more vulnerable to serious risks, while seeking to earn more might as well mislead a child to fall into Online Child Sexual Exploitation (OCSE), that is a really high risk for children, especially toward the girls.
That’s why we commit to create safe space for them and build a platform to prevent any harm online.
Giving children the freedom to learn, play, dream, and pursue the future they choose is one of the greatest gifts we can offer.🌟
For more information please visit auscamfreedomproject.org