ចាយ បូរិន - Chay Borin

ចាយ បូរិន - Chay Borin ទំព័រផ្លូវការរបស់ខ្ញុំ ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា
(1)

ចូលរួមពិធីរាប់បាត្រព្រះសង្ឃ២០០ព្រះអង្គ ដើម្បីឧទ្ទិសមហាកុសលជូនដល់ ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ព វីរនគរបាល អាវុធហត្ថ ដែលបានពលី...
22/08/2026

ចូលរួមពិធីរាប់បាត្រព្រះសង្ឃ២០០ព្រះអង្គ ដើម្បីឧទ្ទិសមហាកុសលជូនដល់ ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ព វីរនគរបាល អាវុធហត្ថ ដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ នៅផ្សារតាមាសសុទ្ធ ក្រោមអធិបតីភាព ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ។
……………………….
ថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យ...
21/08/2026

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា)។
…………………………
ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦

21/08/2026
ចូលរួមអបអរសាទរទិវាបុណ្យជាតិវៀតណាមលើកទី៨១ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី នៅសណ្ឋាគារសូហ្វីត...
20/08/2026

ចូលរួមអបអរសាទរទិវាបុណ្យជាតិវៀតណាមលើកទី៨១ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី នៅសណ្ឋាគារសូហ្វីតែល ភោគីត្រា រាជធានីភ្នំពេញ។
……………………….
ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦

ចូលរួម ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ២០ សីហា ២០២៦ “គ្រប់សាសនានៅកម្ពុជារួមគា្នបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស...
20/08/2026

ចូលរួម ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ២០ សីហា ២០២៦ “គ្រប់សាសនានៅកម្ពុជារួមគា្នបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា” ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
……………………….
ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លើវិស័យបរិស្ថានរវាងក្រសួងធម្មការនិងសាសនា និងក្រសួងបរិស្ថាន។ ក្នុងឱកាសនោះ ក៏មាន...
20/08/2026

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លើវិស័យបរិស្ថានរវាងក្រសួងធម្មការនិងសាសនា និងក្រសួងបរិស្ថាន។ ក្នុងឱកាសនោះ ក៏មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងបរិស្ថាន និងអាជ្ញាធរមីន និងរវាងក្រសួងបរិស្ថាន និងក្រសួងធនធានទឹកនិងឧតុនិយម ផងដែរ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងស្ថាប័នពាក់ព័ន្ធទាំងបួន ព្រមទាំងតំណាងអង្គទូតនិងអង្គការដៃគូរ ជាច្រើនរូប។

ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦

20/08/2026
20/08/2026

សម្ដេចធិបតី៖ ការបណ្ដុះបណ្ដាលអាចារ្យ-អាចារិនី ឱ្យមានក្បួនខ្នាតរួមមួយច្បាស់លាស់ គឺដើម្បីថែរក្សាប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ

នាព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ-អាចារិនី ទូទាំងប្រទេស លើកទី ១១ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ។

ថ្លែងក្នុងពិធីនេះ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អាចារ្យ-អាចារិនី ជាអ្នកថែរក្សាប្រពៃណី និង ទំនៀមទម្លាប់, ពង្រឹងសាមគ្គីភាពនៅមូលដ្ឋាន, អប់រំកុមារ និង យុវជន, សាបព្រោះបណ្តុះគុណធម៌, សីលធម៌ និង សុជីវធម៌ និង ជាតំណរភ្ជាប់ រវាងព្រះពុទ្ធសាសនា, គ្រួសារ, សហគមន៍ និងសង្គម របស់ជនជាតិខ្មែរ ។ ក្នុងន័យនេះ, សម្ដេចធិបតីគាំទ្រនិងជំរុញឱ្យមានការបណ្ដុះបណ្ដាលអាចារ្យ-អាចារិនី ឱ្យមានក្បួនខ្នាតរួមមួយច្បាស់លាស់ ដើម្បីថែរក្សាប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ ។ បន្ថែមពីនេះ, ត្រូវបន្តយុទ្ធនាការបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និង ក្រមសីលធម៌អាចារ្យខ្មែរ ដល់អាចារ្យ-អាចារិនី ឱ្យបានទូលំទូលាយ ដើម្បីបន្តដោះស្រាយ «វិបត្តិអាចារ្យខ្មែរ», លុបបំបាត់ «គម្លាតជំនាន់» ដែលអាចបង្កជាវិបត្តិអាចារ្យនាពេលខាងមុខ, អភិរក្ស និង លើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណី និង ទំនៀមទម្លាប់ខ្មែរ, ក៏ដូចជា បំពេញតម្រូវការរបស់ប្រជាពុទ្ធបរិស័ទនៅទូទាំងប្រទេស ។ ជាមួយនេះ, ត្រូវបង្កើនចំនួន និង សមត្ថភាពរបស់ឧទ្ទេសាចារ្យ, ព្រមទាំង កែលម្អឯកសារសិក្សា និង មុខវិជ្ជាបង្រៀន ដើម្បីធានាគុណភាព, ប្រសិទ្ធភាព និង ភាពគ្រប់ជ្រុងជ្រោយនៃការបណ្តុះបណ្តាល សំដៅបំពេញតម្រូវការពិតប្រាកដ នៅក្នុងប្រទេស​សម្រាប់ការរៀបចំពិធីកម្មសាសនា និង ពិធីមង្គលនានា។​​ សម្ដេចធិបតីបានលើកឡើងថា ទោះបីជាសង្គមមានការវិវឌ្ឍ និងឈានទៅរកសម័យកាលទំនើបយ៉ាងណាក៏ដោយ ការប្រែប្រួល​ នៃទំនៀមទម្លាប់ ប្រពៃណី​ ត្រូវតែស្ថិតក្នុងកម្រិតមួយដែលយើងអាចគ្រប់គ្រងបាន ដើម្បីចៀសវាងការបាត់បង់អត្តសញ្ញាណជាតិខ្លួន។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់អាចារ្យ-អាចារិនីទូទាំងប្រទេស ឱ្យបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវសីលធម៌, គុណធម៌ និង ស្មារតីទទួលខុសត្រូវខ្ពស់, ព្រមទាំងបន្តចូលរួមថែរក្សា, ការពារ និង ផ្សព្វផ្សាយព្រះពុទ្ធសាសនា, ប្រពៃណី, ទំនៀមទម្លាប់ និង វប្បធម៌ជាតិ ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីចូលរួមចំណែកកសាងសង្គមកម្ពុជា ប្រកបដោយសាមគ្គីភាព, សុខដុមរមនា និង វិបុលភាព ។ ជាមួយគ្នានេះ, ក្នុងពិធីកម្មសាសនានានា, អាចារ្យ-អាចារិនី សូមយកឱកាសនោះ ដើម្បីអប់រំសីលធម៌, សុជីវធម៌ និង កតញ្ញូតាធម៌ ដល់ប្រជាពលរដ្ឋ ជាពិសេស យុវជន និង កុមារ, ព្រមទាំង ណែនាំឱ្យយុវជនចៀសឆ្ងាយពីអំពើអបាយមុខនានា។

បន្ថែមលើនេះ, សម្ដេចធិបតី បានសង្កត់ធ្ងន់លើការរក្សាតម្លៃក្នុងខ្លួន តាមរយៈការអប់រំគុណធម៌, សីលធម៌ និងសុជីវធម៌ ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានក្នុងយុគសម័យសម្ភារនិយម។ សម្ដេចធិបតីបានចង្អុលបង្ហាញថា ទំនើបកម្មខាងក្រៅ (សម្ភារនិយម និងនវានុវត្ត) ជាការចាំបាច់ ប៉ុន្តែឥរិយាបថ និងតម្លៃខាងក្នុងរបស់មនុស្ស ត្រូវតែរក្សាឱ្យបានគង់វង្ស ដោយចាប់ផ្តើមចេញពីការអប់រំនៅតាមខ្នងផ្ទះ, សាលារៀន, វត្តអារាម និងកម្មវិធីសាសនានានា។ សម្ដេចធិបតីបានមានប្រសាសន៍ថា សាលារៀនមិនត្រឹមតែជាថ្នាលបណ្ដុះនូវចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងបង្កើត និងបណ្ដុះនូវទម្លាប់ និងផ្នត់គំនិតត្រឹមត្រូវ ដែលនាំឱ្យមនុស្សមានភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់។

ក្នុងឱកាស​នោះដែរ​, សម្ដេចធិបតីបានសង្កត់ធ្ងន់ថាគណបក្សប្រជាជនកម្ពុជាមិនមានការបិទទ្វារនោះទេ សម្រាប់អ្នកដែលមានចេតនា​​ និងឆន្ទៈចង់ធ្វើការពិតប្រាកដជាមួយរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដៃគូ និងក្នុងនាមជាខ្មែរតែមួយដើម្បីបម្រើបុព្វហេតុជាតិ ដោយមិនមានការរើសអើងឡើយ។ សម្ដេចធិបតីបានបន្ថែមថា ការចូលរួម គឺមិនចាំបាច់តែត្រូវស្របមតិគ្នារហូតនោះទេ ប៉ុន្តែត្រូវផ្អែកលើការវិភាគដែលមានមូលដ្ឋាន ឬទឡ្ហីករណ៍ច្បាស់លាស់ ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំងនូវចំណុចខ្វះខាត និងធ្វើការពង្រឹងជាមួយគ្នា។ សម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនា និងការបង្រួបបង្រួមជាតិ ផ្អែកលើភាពស្មោះត្រង់, គុណធម៌ផ្នែកនយោបាយ និងការគោរពគ្នាទៅវិញទៅមក។

មុននឹងបញ្ចប់, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះទឹកចិត្ត និងការលះបង់របស់ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងក្នុងដែនឧទ្យានជាតិគីរីរម្យ ដែលបានបង្កើតសាលាដូងនេះឡើង ដើម្បីផ្ដល់ការអប់រំដល់កុមារក្នុងមូលដ្ឋាន។ ពាក់ព័ន្ធនឹងបញ្ហាការជូនដំណឹងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ឱ្យរុះរើទីតាំងមួយចំនួនរួមមាន ផ្ទះគ្រូរបស់សាលាដូងដែលជាន់លើដីតំបន់ប្រវត្តិសាស្ត្រយោធា និងដើមឡើយបានខ្ចីដីរបស់ឧទ្យានជាតិគីរីរម្យ, សម្ដេចធិបតីបានដាក់ចេញនូវដំណោះស្រាយចំនួន ​៣ រួមមាន៖ ទី១. ចេញបទបញ្ជាឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និង ឱ្យសាលាដូងបន្តដំណើរការ ហើយ គ្រូអាចស្នាក់នៅ ជាធម្មតា, ទី២. ប្រគល់ភារកិច្ចឱ្យក្រសួងបរិស្ថាន និងអភិបាលខេត្តកំពង់ស្ពឺ ចាត់តាំងមន្ត្រីជំនាញចុះពិនិត្យ និង ផ្ទៀងផ្ទាត់ទីតាំងជាក់ស្តែង ដើម្បីរៀបចំដំណោះស្រាយសមស្រប និងមានចីរភាព, ធានាឱ្យសាលាដូងអាចបន្តដំណើរការបាន ព្រមទាំងពិនិត្យស្ថានភាពសាលាបឋមសិក្សាគីរីរម្យដើម្បីដើរតួនាទីបំពេញគ្នា និង ទី៣. សម្រេចផ្ដល់ការឧបត្ថម្ភថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែ ដល់សាលាដូង ចាប់ពីខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ ដើម្បីជួយសម្រាលបន្ទុកសាលា៕

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

20/08/2026
ធ្វើជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យ អប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧...
19/08/2026

ធ្វើជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យ អប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅសាលផ្ការំដួល ទីស្តីការក្រសួង។
………………………..
ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦

Address

Samdech HUN SEN Park, Sangkat Tonle Bassac Khan Chamkarmon
Phnom Penh
120101

Alerts

Be the first to know and let us send you an email when ចាយ បូរិន - Chay Borin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ចាយ បូរិន - Chay Borin:

Shortcuts

Share