23/08/2026
ប្អូនៗណាខ្លះ ចង់ក្លាយជាឱសថការី?
តស់! ស្វែងយល់ពីអាជីពជា «ឱសថការី»!
ឱសថការី គឺជាអ្នកផ្តល់ឱសថឬថ្នាពេទ្យដែលកំណត់ដោយគ្រូពេទ្យ និងអ្នកផ្តល់សេវាផ្នែកសុខភាពផ្សេងទៀត ហើយផ្តល់ព័ត៌មានអំពីថ្នាំ និងការប្រើប្រាស់ថ្នាំដល់អ្នកជំងឺ។ ពួកគេអាចផ្តល់ដំបូន្មានដល់គ្រូពេទ្យ និងអ្នកផ្តល់សេវាផ្នែកសុខភាពផ្សេងទៀតអំពីការជ្រើសរើស កម្រិតថ្នាំ អន្តរកម្ម និងផលប៉ះពាល់នៃថ្នាំ។ ឱសថការីមានឯកទេសក្នុងការរៀបចំ ការចែកចាយ និងការពិនិត្យតាមដានថ្នាំ ដើម្បីធានាបាននូវការប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពដោយអ្នកជំងឺ។ ឱសថការីធ្វើការនៅក្នុងកន្លែងផ្សេងៗ រួមទាំងឱសថស្ថានសហគមន៍ មន្ទីរពេទ្យ គ្លីនិក និងក្រុមហ៊ុនឱសថ ដែលពួកគេដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពតាមរយៈការគ្រប់គ្រងថ្នាំ។
ព័ត៌មានលម្អិតអំពីអាជីពនេះ មានក្នុងកម្មវិធីទូរសព្ទឆ្លាតវៃ «ត្រីវិស័យ Trey Visay»!
កុំភ្លេចទាញយកទាំងអស់គ្នា តាមតំណលីង៖ https://onelink.to/xrjebn