លេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ

  • Home
  • Cambodia
  • Phnom Penh
  • លេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ

លេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ លេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ

នាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦  ឧត្តមសេនីយ៍ឯក ខេង សៅវិបុត្ត ប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ...
31/07/2026

នាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ខេង សៅវិបុត្ត ប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ និងលោកជំទាវ និងអនុប្រធានទី១ក្រុមការងារឃុំ ព្រមទាំងឯកឧត្តម លោកជំទាវ ទីប្រឹក្សា ក្រុមការងារ រួមនិងសប្បុរសជន បានរៀបចំពិធីដង្ហែរទៀនព្រះវស្សា ទៅវេប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅទីអារាមទាំង៥វត្ត ក្នុងឃុំពាមមន្ទារ។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម ប្រធានលេខាធិការដ្ឋាន បានមានមតិសំណេះសំណាលជាមួយក្រុមការងារ និងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមថា ជារៀងរាល់ឆ្នាំអង្គភាពលេខាធិការដ្ឋាន រួមជាមួយឯកឧត្តម លោកជំទាវ ទីប្រឹក្សាក្រសួងមហាផ្ទៃ រួមនិងក្រុមការងារ បានចូលរួមជាបច្ច័យ និងទេយ្យវត្ថុ ដើម្បីដង្ហែទៀនព្រះវស្សាទៅកាន់វត្តទាំង៥ ក្នុងឃុំពាមមន្ទារ ប្រកបដោយឆន្ទៈដ៏បរិសុទ្ធ ចូលរួមក្នុងការថែរក្សា និងគោរពប្រតិបត្តិតាមបាវចនា "ជាតិ សាសនា ព្រះមហាក្សត្រ"។ ឯកឧត្តមបានលើកឡើងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងជាទីគោរពសក្ការៈរបស់ប្រជាជនកម្ពុជា ទីវត្តអារាមគឺជាគ្រឹះដើមអក្សរសាស្រ្តខ្មែរ ជាជង្រុកនៃសម្បត្តិវប្បធម៌ជាតិ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ជាទីឋានអប់រំឱ្យមនុស្សឱ្យមានគុណធម៌ដ៏ត្រជាក់ មានមេត្តាធម៌ ករុណាធម៌ មានសាមគ្គីល្អ ចេះជួយគ្នាក្នុងគ្រាលំបាក។

ទេយ្យទាន និងបច្ច័យដែលក្រុមការងារនាំយកប្រគេនជូនទាំង ៥វត្ត រួមមាន ទៀនព្រះវស្សា សាដក គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនព្រះចៅអធិការវត្ត បច្ច័យកសាងវត្ត ភិក្ខុ សាមណេ តាអាចារ្យ តាជី យាយជី។

ថវិកាចំណាយក្នុងពិធីខាងលើ÷
- ទេយ្យទានទាំង៥វត្ត ៨.២៣០.០០០៛
- បច្ច័យកសាងវត្តទាំង៥ និងប្រគេនព្រះសង្ឃ ៥.៩០០.០០០៛
-បច្ច័យកសាងព្រះពុទ្ធបដិមាស្ពាន់ ២.៨៣០.០០០៛
-ឧបត្ថម្ភថវិកា ដល់ប្រជាពលរដ្ឋចូលរួម ប្រជាការពារ ក្រុមប្រឹក្សាឃុំ-ភូមិ ១.៩០០.០០០៛
-ឧបត្ថម្ភប្រជាពលរដ្ឋរងគ្រោះដោយអគ្គិសភ័យភ្លើងឆេះផ្ទះ ៦១០.០០០៛
-បច្ច័យចូលរួមបុណ្យសព៦សព ៦០០.០០០៛
-ចំណាយជួសជុលផ្លូវលំភូមិអង្គរអង់ ១.៥០០.០០០៛
-រៀបចំអាហារថ្ងៃត្រង់ ១.៥០០.០០០៛
-ចំណាយផ្សេងៗ ១.០៣០.០០០៛
-ចំណាយសរុបក្នុងពិធីខាងលើ ២៤.១០០.០០០រៀល

នៅថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នង បូរ៉ង អនុប្រធានក្រុមទីប្រឹក្សា លោកជំទាវ ចុង សុផល និងឯកឧត្តម ប៉ិល សំអាត (ត...
27/07/2026

នៅថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នង បូរ៉ង អនុប្រធានក្រុមទីប្រឹក្សា លោកជំទាវ ចុង សុផល និងឯកឧត្តម ប៉ិល សំអាត (តាម Zoom) សមាជិកក្រុមទីប្រឹក្សា ជួយការងារបណ្ឌិត្យសភានគរបាលកម្ពុជា បានចូលរួមអបអរថ្ងៃខួបលើកទី១៩ នៃការប្រែក្លាយសាលាភូមិន្ទនគរបាល ទៅជាបណ្ឌិត្យសភានគរបាលកម្ពុជា និងបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។

26/07/2026
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សែ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងលោកជំទាវ និង ឯកឧត្តម ឡាយ ឈុនហាំង និងលោកជំទាវ ...
25/07/2026

កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សែ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងលោកជំទាវ និង ឯកឧត្តម ឡាយ ឈុនហាំង និងលោកជំទាវ បាននាំយកទៀនវស្សា ទេយ្យវត្ថុនិងបច្ច័យបួនទៅប្រគេនព្រះសង្ឃ ចំនួន៦វត្ត ក្នុងឃុំតាពូង រួមមាន
១.វត្តប៉ោយសំរោង
២.វត្តប៉ោយយង់
៣.វត្តថ្មគោល
៤.វត្តគោកក្តួច
៥.វត្តទួលម្កាក់
៦.វត្តទំពូង

សរុបជាបច្ច័យ ចំនួន ១៥.១៥០.០០០រៀល។

ឯកឧត្តម ទៀបប៊ុនលាភ​ ទីប្រឹក្សាក្រសួងមហាផ្ទៃ ព្រមទាំងក្រុមការងាបណ្តុះបណ្តាលអគ្គនាយកដ្ធានអន្តរប្រវេស្តន៍បានចូលរួមបណ្តុះបណ្...
20/07/2026

ឯកឧត្តម ទៀបប៊ុនលាភ​ ទីប្រឹក្សាក្រសួងមហាផ្ទៃ ព្រមទាំងក្រុមការងាបណ្តុះបណ្តាលអគ្គនាយកដ្ធានអន្តរប្រវេស្តន៍បានចូលរួមបណ្តុះបណ្តាល​ ជំនាញ​ ស្តីពីនីតិវិធីគ្រប់គ្រងត្រួតពិនិត្យការចេញ​ចូលឆ្លងកាត់ច្រកទ្វារចំពោះអ្នកដំណេីរ និងមធ្យោបាយ​ ពីថ្ងៃទី១៤​ ដល់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦
ដល់មន្រ្តីបំរេីការងារប៉ុសិ្តច្រកទ្វារព្រុំដែនអន្តរជាតិបាវិតចំនួន៨៧នាក់។

កាលពី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ សំបូរ អនុប្រធានក្រុមទីប្រឹក្សា ជួយការងារបណ្ឌិត្យសភានគរបាលកម្ពុជា បានបង្រៀ...
18/07/2026

កាលពី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ សំបូរ អនុប្រធានក្រុមទីប្រឹក្សា ជួយការងារបណ្ឌិត្យសភានគរបាលកម្ពុជា បានបង្រៀនវគ្គបរិញ្ញាបត្រ វិទ្យាសាស្រ្តនគរបាល ជំនាន់ទី១៦ មុខវិជ្ជា ឧក្រិដ្ឋវិទ្យា នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ិល សំអាត សមាជិកក្រុមទីប្រឹក្សា ជួយការងារបណ្ឌិត្យសភានគរបាលកម្ពុជា បានចូលរួមកិច...
18/07/2026

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ិល សំអាត សមាជិកក្រុមទីប្រឹក្សា ជួយការងារបណ្ឌិត្យសភានគរបាលកម្ពុជា បានចូលរួមកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ឈួន សុវណ្ណារ័ត្ន នាយកសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង។

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦  ឯកឧត្តម ថូ ស្រេង  និងលោកជំទាវ ជ្រិន នារី  ទីប្រឹក្សាក្រសួងមហាផ្ទៃ រួមនឹងក្រុមការងារ បា...
14/07/2026

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ថូ ស្រេង និងលោកជំទាវ ជ្រិន នារី ទីប្រឹក្សាក្រសួងមហាផ្ទៃ រួមនឹងក្រុមការងារ បានចុះពិនិត្យទីតាំងកន្លែងសម្រាប់រៀបចំជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសបារាំង និងបន្តចុះត្រួតពិនិត្យការសាងសង់ សាលាមត្តេយ្យ (ស្តង់ដារ) នៅសាលាបឋមសិក្សាកំពង់ឬស្សី និងបាននាំយកបច្ច័យចូលរួមពិធីបុណ្យសព ៧ថ្ងៃរបស់ ឧបាសិកា សំ ទ្រព្យ ដែលត្រូវជាភរិយា លោក ប្រាក់ បុិច ប្រធានគណៈកម្មាធិការបក្សឃុំកំពង់ឬស្សី។

កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ សំបូរ អនុប្រធានក្រុមទីប្រឹក្សា ជួយការងារបណ្ឌិត្យសភានគរបាលកម្ពុជា បានបង្រៀនវ...
12/07/2026

កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ សំបូរ អនុប្រធានក្រុមទីប្រឹក្សា ជួយការងារបណ្ឌិត្យសភានគរបាលកម្ពុជា បានបង្រៀនវគ្គបរិញ្ញាបត្រ វិទ្យាសាស្រ្តនគរបាល ជំនាន់ទី១៦ មុខវិជ្ជា ឧក្រិដ្ឋវិទ្យា នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ិល សំអាត សមាជិកក្រុមទីប្រឹក្សា ជួយការងារបណ្ឌិត្យសភានគរបាលកម្ពុជា បានចូលរួមកិច្...
12/07/2026

កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ិល សំអាត សមាជិកក្រុមទីប្រឹក្សា ជួយការងារបណ្ឌិត្យសភានគរបាលកម្ពុជា បានចូលរួមកិច្ចប្រជុំប្រចាំសប្ដាហ៍៣ ប្រចាំខែកក្កដា ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ឈួន សុវណ្ណារ័ត្ន នាយកសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង។

Address

#275, Preah Norodon Boulevard (41)
Phnom Penh

Opening Hours

Monday 07:00 - 17:30
Tuesday 07:00 - 17:30
Wednesday 07:00 - 17:30
Thursday 07:00 - 17:30
Friday 07:30 - 17:30

Telephone

+85578459945

Alerts

Be the first to know and let us send you an email when លេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to លេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ:

Shortcuts

Share