រដ្ឋបាលសង្កាត់ជ្រោយចង្វារ

រដ្ឋបាលសង្កាត់ជ្រោយចង្វារ ចៅសង្កាត់ 011 222 757
ស្មៀនសង្កាត់ 010 410 400
នា​យប៉ុស្តិ៍​សង្កាត់​ 017 82 18 19 / 070 24 20214

ថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព. ស ២៥៧០ ត្រូវនិងថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៦ លោកជំទាវ អ៊ួង សុផល្លា ឃ្លាំង ហួត ...
22/08/2026

ថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព. ស ២៥៧០ ត្រូវនិងថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៦ លោកជំទាវ អ៊ួង សុផល្លា ឃ្លាំង ហួត និងលោកជំទាវ កែវ ច័ន្ទស៊ុនណារី ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងសហការី បាននាំយកអំណោយរបស់ ឯកឧត្តម ឃ្លាំង ហួត ទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន , អភិបាលរងរាជធានីភ្នំពេញ និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខណ្ឌជ្រោយចង្វារ មកប្រគល់ជូនក្រុមការងារសង្កាត់ជ្រោយចង្វារ ដើម្បីចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាមានជម្ងឺ ចំនួន ២ឈុត ។
*ក្នុងនោះសម្ភារៈនិងថវិកាសរុបរួមមាន
_អង្ករចំនួន ៥០គីឡូក្រាម
_មីចំនួន ២កេស.
_ទឹកត្រី ២យួរ.
_ទឹកសុីអុីវ ២យួរ
_សារុង ២
_ក្រមា. ២
_ថវិកាចំនួន ១០០.០០០៛ (ដប់មុឺនរៀល)

21/08/2026
សូមជម្រាបជូនសាធារណៈជន និង ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់មេត្តាជ្រាបថា ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពសេវាសាធារណៈ និងទទួលមតិ...
21/08/2026

សូមជម្រាបជូនសាធារណៈជន និង ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់មេត្តាជ្រាបថា ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពសេវាសាធារណៈ និងទទួលមតិយោបល់ ព្រមទាំង សំណូមពររាល់បញ្ហាប្រឈម ឬការលំបាកនានា ក្នុងមូលដ្ឋាន

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានសង្កាត់ជ្រោយចង្វារ អញ្ជើញចូលរួមក្នុងក្រុមតេឡេក្រាម ដែលមានឈ្មោះថា "ប្រជាជនសង្កាត់ជ្រោយចង្វារ" ឲ្យបានគ្រប់ៗគ្នា និងទាញបញ្ចូលនូវសមាជិកក្រុមគ្រួសារ បងប្អូន មិត្តភក្តិ ក្នុងមូលដ្ឋានជាមួយគ្នាឲ្យបានច្រើនកុះករនៅក្នុងក្រុមតេឡេក្រាមនេះ។

សូមប្រជាពលរដ្ឋទាំងអស់ចូលរួម (Join) ក្នុងក្រុមតេឡេក្រាមតាមរយ: https://t.me/SangkatChroyChangVa ឬក៏ QR code ដូចបានភ្ជាប់ជូនជាមួយនេះ។

សូមអរគុណ

21/08/2026
21/08/2026
📍នាថ្ងៃទី២០​ ខែ​សីហា​ ឆ្នាំ២០២៦ លោកសុខមៀន​ ដឺឡូរ៉ូ​ សមាជិក​ក្រុម​ប្រឹក្សា​ តំណាង​លោក​ចៅ​សង្កាត់ រួម​ជា​មួយ​ប៉ុស្តិ៍​នគរប...
20/08/2026

📍នាថ្ងៃទី២០​ ខែ​សីហា​ ឆ្នាំ២០២៦
លោកសុខមៀន​ ដឺឡូរ៉ូ​ សមាជិក​ក្រុម​ប្រឹក្សា​ តំណាង​លោក​ចៅ​សង្កាត់ រួម​ជា​មួយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ ចុះ​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ​ ០៣/២៥​ របស់​រាជរដ្ឋាភិបាល​ និងបន្តចុះ​ត្រួតពិនិត្យ​ពាក់ព័ន្ធ​ការ​ងារ​បង្ក្រាប​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (ONLINE SCAMS )​ ដឹកនាំ​ដោយ​លោក ស៊ឹម​ តុលា​ អភិបាលរង​ខណ្ឌជ្រោយចង្វារ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យទីតាំងខុដូ កាឡាក់សុី​ ស្ថិតនៅភូមិ៣ សង្កាត់ជ្រោយចង្វារ ដោយបានត្រួតពិនិត្យសរុប 25បន្ទប់​ និងពិនិត្យឯកសារជនបរទេសស្នាក់នៅចំនួន ១០នាក់ ស្រី​ ៥នាក់​មានឯកសារត្រឹមត្រូវ។

✍️ ជាលទ្ធផល៖ ពុំរកឃើញសម្ភារ ឬសកម្មភាពគួរឱ្យសង្ស័យពាក់ព័ន្ធបទល្មើសឡើយ។

Address

ផ្ទះលេខ៩៤ ផ្លូវទន្លេសាប ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
Phnom Penh
121001

Telephone

+85511222757

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលសង្កាត់ជ្រោយចង្វារ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share