ក្រុមការងារចុះជួយមូលដ្ឋាន ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង

  • Home
  • Cambodia
  • Phnom Penh
  • ក្រុមការងារចុះជួយមូលដ្ឋាន ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង

ក្រុមការងារចុះជួយមូលដ្ឋាន ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ក្រុមការងារចុះជួយមូលដ្ឋាន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ព្រឹកថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦         ឯកឧត្ដម ហង្ស សុវណ្ណរដ្ឋ អនុប...
25/07/2026

ព្រឹកថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០
ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្ដម ហង្ស សុវណ្ណរដ្ឋ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយជ្រំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងសហការី អញ្ជើញជាគណៈអធិបតី ក្នុងកម្មវិធីស្ដីពីការបូកសរុបលទ្ធផលការងារបានអនុវត្តកន្លងមក និងការលើកទិសដៅអនុវត្តន៍បន្ត និងការពិនិត្យឈ្មោះអ្នកឈរឈ្មោះបេក្ខជនក្រុមប្រឹក្សាឃុំឈើទាល អាណត្តិទី៦ ការពិនិត្យបញ្ជីឈ្មោះអង្គបោះឆ្នោត ការពិនិត្យគោលនយោបាយផែនការអភិវឌ្ឍន៍ឃុំឆ្នាំ២០២៧ ដល់ឆ្នាំ២០៣២ នឹង ការពិនិត្យលើផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោរជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧។
ទីកន្លែង: ទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជាឃុំឈើទាល (ស្វាយរៀង)
-ក្នុងពេលប្រជុំបូកសរុបលទ្ធផលការងារបានបញ្ចប់នេះផងដែរ:
ឯកឧត្តមគណៈអធិបតី និងសហការី បាននាំយកទៀនចំណាំព្រះវស្សា និងសម្ភារ:បរិក្ខា ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា មានវត្តស្លា និងវត្តឈើទាល ក្នុង១វត្តៗទទួលបានដូចគ្នា។
សម្ភារ:រួមមាន
១. អង្ករ២បាវ(២វត្ត)
២. ទឹកសុទ្ធ៤កេះ(២វត្ត)
៣. មី៤កេះ(២វត្ត)
៤. ទឹកត្រី៤យូរ(២វត្ត)
៥. ទឹកស៊ីអុីវ៤យូរ(២វត្ត)
៦. ទឹកក្រូច៤កេះ(២វត្ត)
៧. អំបិល២០កញ្ចប់(២វត្ត)
៨. សៀង២០គក(២វត្ត)
៩. ខ្លាញ់២ដបធំ(២វត្ត)
១០. ទៀនចាំព្រះវស្សា៤ដើម(២វត្ត)និងទៀន តែ ធូក
១១.ត្រីខ៤យូរ(២វត្ត)
១២. សាដក់៤(២វរត្ត)
១៣. ប្រគេនបច្ឆ័យ២អង្គ(២វត្ត) ១,២០០,០០០រៀល
១៤. ម្រិច ខ្ទឹមស ប្រេងខ្យង ស្ករស
សរុបរួមថវិកាចំណាយ ១,៨០០,០០០រៀល។

អបអរសាទរខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៧ កក្កដា ២០០៨ – ៧ កក្កដ...
07/07/2026

អបអរសាទរខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៦។

👏អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៥ 👏កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ🤝 (០៣ កក្កដា ១៩៥១ - ០៣ កក្កដា ២០២៦)-អរគុណសន្តិភាព !-អ...
03/07/2026

👏អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៥ 👏កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ🤝 (០៣ កក្កដា ១៩៥១ - ០៣ កក្កដា ២០២៦)

-អរគុណសន្តិភាព !
-អរគុណនយោបាយ ឈ្នះ-ឈ្នះ !
-ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ !

ស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។ឯកឧត្តម ហង្ស សុវណ្...
28/06/2026

ស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តម ហង្ស សុវណ្ណរដ្ឋ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីផែនការរួមទៅកាន់ការបោះឆ្នោត ជ្រើសរើស ក្រុមព្រឹក្សាឃុំ អាណិតទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផល នៃការអនុវត្តការងារ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយជ្រំ សម្រាប់ឆមាសទី១ ទិសដៅប្រចាំឆមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ចៅ ភិរិទ្ធ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។

កម្មវិធីប្រារព្ធឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

-អរគុណសន្តិភាព !
-អរគុណនយោបាយ ឈ្នះ-ឈ្នះ !
-ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ !

ព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦÷ឯកឧត្តម ហង្ស សុវណ្ណរដ្ឋ សម...
14/05/2026

ព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦÷

ឯកឧត្តម ហង្ស សុវណ្ណរដ្ឋ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីប្រារព្ធឡើងនៅសាលប្រជុំធំ សាកលវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង។

-អរគុណសន្តិភាព !
-អរគុណនយោបាយ ឈ្នះ-ឈ្នះ !
-ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ !

រសៀលថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ឯកឧត្តម ហង្ស សុវណ្ណរដ្ឋ ប្រធានក្រុម...
25/04/2026

រសៀលថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦

ឯកឧត្តម ហង្ស សុវណ្ណរដ្ឋ ប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង បានអញ្ចើញចូលរួម
អមដំណើរ ឯកឧត្តម ចៅ ភិរិទ្ធ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលនិងពិសាអាហារសាមគ្គីជាមួយគណៈកម្មាធិការគណបក្សស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
កម្មវិធីប្រារព្ធឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

-អរគុណសន្តិភាព !
-អរគុណនយោបាយ ឈ្នះ-ឈ្នះ !
-ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ !

🌐ក្រុមការងារគណបក្សចុះជួយ ស្រុកស្វាយជ្រំ

ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ដែលជាថ្ងៃមហានក្ខត្តឫក្សប្រកបដោយមង្គលាភិរម្យនឹងចូលមកដល់នៅថ្ងៃ...
14/04/2026

ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ដែលជាថ្ងៃមហានក្ខត្តឫក្សប្រកបដោយមង្គលាភិរម្យនឹងចូលមកដល់នៅថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវពរជ័យសិរីមង្គលដ៏មហាប្រសើរពីទេពធីតាថែរក្សាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមមានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន ប្រាជ្ញាភ្លឺថ្លាវាងវៃ ជន្មានយុយឺនយូរ ឈ្នះអស់រោគាព្យាធិទាំងពួង ព្រមទាំងសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

-អរគុណសន្តិភាព !-អរគុណនយោបាយ ឈ្នះ-ឈ្នះ !-ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាព...
20/03/2026

-អរគុណសន្តិភាព !
-អរគុណនយោបាយ ឈ្នះ-ឈ្នះ !
-ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ !

ថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ÷

ឯកឧត្តម ហង្ស សុវណ្ណរដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង ៥បន្ទប់ នៃសាលាបឋមសិក្សាព្រែកខ្យង នៅភូមិព្រែកខ្យង ឃុំតានួន ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ចៅ ភិរិទ្ធ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។

រសៀល,ថ្ងៃសៅរ៍ ៥រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦      ឯកឧត្តម ហង្ស សុវណ្ណរដ្ឋ ប្រ...
07/02/2026

រសៀល,ថ្ងៃសៅរ៍ ៥រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩
ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦
ឯកឧត្តម ហង្ស សុវណ្ណរដ្ឋ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំឈើទាល និងក្រុមការងារ បានឧបត្តម្ភសម្លៀកបំពាក់និងថវិកាក្នុងម្នាក់ ចំនួន ១០,០០០រៀល ជូនប្រជាការពារភូមិ ចំនួន ១១៩នាក់។
កន្លែងប្រារព្ធពិធី: សាលាឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

07/01/2026

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ - ៧ មករា ២០២៦។

-អរគុណសន្តិភាព !
-អរគុណនយោបាយ ឈ្នះ-ឈ្នះ !
-ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ !

https://t.me/ChauPhirith

Address

ក្រុមការងារចុះជួយមូលដ្ឋាន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when ក្រុមការងារចុះជួយមូលដ្ឋាន ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share