បណ្ដុំផលិតផលកសិកម្មសហគមន៍

បណ្ដុំផលិតផលកសិកម្មសហគមន៍ មានលក់ទឹកឃ្មុំព្រៃធម្មជាតិ ក្បាលទឹកឃ្មុំ បន្លែផ្លែឈើធម្មជាតិ ដាំដុះដោយសហគមន៍ខ្មែរពិតៗ!

អារម្មណ៍ពិតចេញពីបេះដូង!

ការរកទឹកឃ្មុំព្រៃពិតជាមិនងាយស្រួលទេ! ខ្ញុំរីករាយគាំទ្រតាមលទ្ធភាពដែលខ្ញុំអាចធ្វើទៅបាន។ ឃើញបងប្អូនសហគមន៍ចូលព្រៃរកទឹកឃ្មុំលើដើមឈើខ្ពស់ៗ ប្រឈមហានិភ័យ ពួកគាត់មានចំណេះដឹងបែបប្រៃពៃណីក្នុងការយកទឹកឃ្មុំដោយដុតភ្នក់ភ្លើង ហើយខ្ញុំសួរគាត់ថា "ដុតផ្សែងយកឃ្មុំចឹង តិចងាប់ឃ្មុំអស់ ដាច់ពូជទេដឹង?" សហគមន៍ឆ្លើយថា "ឃ្មុំមិនងាប់ទេ វាហើរចេញខ្លួនឯង ហើយពួកគាត់មិនយកទឹកឃ្មុំអស់ទេ ទុកខ្លះឱ្យវាមកទៀត"។

ខ្ញុំក៏ជជីកដេញសួរថាតើ ទឹកឃ្មុំនេះសមាជិកសហគមន៍រកតែក្នុងតំបន់សហគមន៍តំបន់ការពារធម្មជាតិ និងក្នុងភូមិសាស្រ្ដតំបន់ការពារធម្មជាតិមែនទេ? ការពិតណាស់ គឺពួកគាត់ទៅល្បាតព្រៃផង និងរកទឹកឃ្មុំផង។ ពេលខ្លះសហគមន៍ ក៏ត្រូវការថវិកាបន្ទាន់ផងដែរ ព្រោះមានធុរៈក្នុងគ្រួសារចាំបាច់។

ខ្ញុំពិតជារីករាយក្នុងការរកស៊ីជាមួយសហគមន៍ ចែកគ្នារស់ រក្សាភាពត្រឹមត្រូវ មិនកុហក ពិតជាដៃគូរយូរអង្វែង ព្រមទាំងចូលរួមការពារអភិរក្ស និងប្រើប្រាស់ធនធានធម្មជាតិ និងជីវៈចម្រុះប្រកបដោយនិរន្ដរភាព។

តើមានដៃគូរសហការជាមួយខ្ញុំទេ? អាចជាម៉ូយទទួលទិញទឹកឃ្មុំតពីខ្ញុំ? ខ្ញុំជួយទំនាក់ទំនងផ្ទាល់ជាមួយសហគមន៍ ព្រោះខ្ញុំធ្វើការផ្ទាល់ជាមួយពួកគាត់

ខ្ញុំក៏កំពុងផ្ដួចផ្ដើមកម្មវិធីមួយដែរ ដើម្បីគាំទ្រដល់ស្រ្តីដែលមានពិការភាព។

កម្មវិធី៖ គាំទ្រស្រ្តីដែលមានពិការភាពក្នុងខ្សែចង្វាក់ទឹកឃ្មុំព្រៃ
Program: Support Physically Challenged Women in Wild Honey Value Chains

កម្មវិធីនេះ មានគោលបំណងផ្សារភ្ជាប់ទឹកឃ្មុំព្រៃ ពីប្រជាសហគមន៍ ជាមួយការងារសង្គម ក្នុងការគាំទ្រស្រ្តីដែលមានពិការភាព។​ ស្រ្តីដែលមានពិការភាព នឹងមានប្រាក់ចំណូលបន្ថែមដោយធ្វើការផ្សព្វផ្សាយ និងលក់ទឹកឃ្មុំព្រៃដល់អ្នកប្រើប្រាស់ ក្នុងទំរង់ជាដៃគូសហការជាមួយអ្នកផ្ដួចផ្ដើមកម្មវិធីនេះ។ អ្នកផ្ដួចផ្ដើមទិញទឹកឃ្មុំព្រៃ ពីប្រជាសហគមន៍មូលដ្ឋានដែលកំពុងមមាញឹកក្នុងសកម្មភាពចិញ្ចឹមជីវិត និងចូលរួមការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ នៅក្នុងតំបន់ដាច់ស្រយាល នៃព្រះរាជាណាចក្រកម្ពុជា។​ កម្មវិធីចិញ្ចឹមជីវិតនេះ នឹងផ្ដល់ប្រាក់ចំណូលទាំងសហគមន៍មូលដ្ឋាន និងស្រ្តីដែលមានពិការភាព។

This program aims to link the sale of wild honey from local communities to social work in the support for physically challenged women. The women will have additional income by advertising and selling wild honey to consumers in the form of partnership with this initiative program founder. The founder buys wild honey from local communities who have active livelihoods and participate in natural resources management and biodiversity conservation in rural areas of Cambodia. This livelihoods program will contribute income to both local communities and physical challenged women.

16/07/2026

កសិផលខ្មែរសម្រាប់កម្មវិធីពិព័រណ៍អាហារកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧~១៩ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សូម ពុកម៉ែបងប្អូន កុំភ្លេចមកទស្សនានិងគាំទ្រកសិផលខ្មែរ ហើយស្តង់របស់យើងខ្ញុំ C27។

Cambodian agricultural products at the Cambodia Food Expo 2026, which will take place from 17–19 July 2026 at the Diamond Island Convention and Exhibition Center (Koh Pich).

We warmly invite everyone to visit the exhibition and support Cambodian agricultural products. Don't forget to stop by Booth C27—we look forward to seeing you!

ទីតាំង៖
https://maps.app.goo.gl/XqomErShffXHmmDNA

កសិផលខ្មែរសម្រាប់កម្មវិធីពិព័រណ៍អាហារកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧~១៩ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត ...
16/07/2026

កសិផលខ្មែរសម្រាប់កម្មវិធីពិព័រណ៍អាហារកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧~១៩ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សូម ពុកម៉ែបងប្អូន កុំភ្លេចមកទស្សនានិងគាំទ្រកសិផលខ្មែរ ហើយស្តង់របស់យើងខ្ញុំ C27។

Cambodian agricultural products at the Cambodia Food Expo 2026, which will take place from 17–19 July 2026 at the Diamond Island Convention and Exhibition Center (Koh Pich).

We warmly invite everyone to visit the exhibition and support Cambodian agricultural products. Don't forget to stop by Booth C27—we look forward to seeing you!

ទីតាំង៖
https://maps.app.goo.gl/XqomErShffXHmmDNA

16/07/2026

បានរៀបចំស្តង់រួចរាល់ហើយសម្រាប់កម្មវិធីពិព័រណ៍អាហារកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧~១៩ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សូម ពុកម៉ែបងប្អូន កុំភ្លេចមកទស្សនានិងគាំទ្រកសិផលខ្មែរ ហើយស្តង់របស់យើងខ្ញុំ C27។

ទីតាំង៖
https://maps.app.goo.gl/XqomErShffXHmmDNA

11/07/2026
10/07/2026

ចង់ឃើញផលិតផលល្អៗ និងគាំទ្រអាជីវកម្មក្នុងស្រុកទេ? សូមមើលវីដេអូនេះសិនណា៎!
#ពិព័រណ៍កសិផលខ្មែរ២០២៦ #គាំទ្រផលិតផលក្នុងស្រុក #កសិកម្ម #កោះពេជ្យ

បន្លែ ផ្លែឈើ និងគ្រឿងទេសក្នុងស្រុកដាក់បង្ហាញក្នុងកម្មវិធីពិព័រណ៍ពន្លកបៃតង ដែលប្រារពធ្វើឡើងចាប់ពីថ្ងៃទី១០~១៣ ខែកក្កដា នៅម...
10/07/2026

បន្លែ ផ្លែឈើ និងគ្រឿងទេសក្នុងស្រុកដាក់បង្ហាញក្នុងកម្មវិធីពិព័រណ៍ពន្លកបៃតង ដែលប្រារពធ្វើឡើងចាប់ពីថ្ងៃទី១០~១៣ ខែកក្កដា នៅមុខទីស្ដីការក្រសួងបរិស្ថាន។

Location:
https://maps.app.goo.gl/DqJPdForAS8bgrnX9?g_st=atm

កូនខ្មែរ អាចកែច្នៃកសិផលខ្មែរ បានជាផលិតផលខ្មែរជាច្រើនមុខ។ ផលិតផលទាំងនេះ គឺបានពីម្ចាស់សិប្បកម្មដែលបានទិញវត្ថុធាតុដើមក្នុងស...
09/07/2026

កូនខ្មែរ អាចកែច្នៃកសិផលខ្មែរ បានជាផលិតផលខ្មែរជាច្រើនមុខ។ ផលិតផលទាំងនេះ គឺបានពីម្ចាស់សិប្បកម្មដែលបានទិញវត្ថុធាតុដើមក្នុងស្រុក ហើយយើងក៏ជួយផ្សព្វផ្សាយផលិតផលសម្រេចរបស់ម្ចាស់សិប្បកម្មកែច្នៃផងដែរ។ ផលិតផលទាំងនេះ នឹងដាក់បង្ហាញក្នុងកម្មវិធីពិព័រណ៍ពន្លកបៃតង ដែលនឹងប្រារពធ្វើឡើងចាប់ពីថ្ងៃទី១០~១៣ ខែកក្កដា នៅមុខទីស្ដីការក្រសួងបរិស្ថាន។

ទំនាក់ទំនង៖092878781

07/07/2026

ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦

ពិព័រណ៍កសិផលខ្មែរ ពិតជាផ្ដល់ជម្រើសដ៏សំបូរបែបដល់អតិថិជន ដោយសារមានកសិករ និងម្ចាស់អាជីវកម្មដាំដុះ និងផលិតផ្ទាល់ ចំនួន ៥០ស្តង់ ដាក់តាំងបង្ហាញ និងលក់ផលិតផលរបស់ពួកគេ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ដោយចាប់ផ្ដើមពីម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់ នៅ Ghip Mong 271 Mega Mall។

The Khmer Agricultural Products Fair offers a wide variety of choices for customers, featuring 50 booths from farmers and business owners who grow and produce their products directly. They will showcase and sell their products from June 30 to July 9, 2026, from 9:00 AM to 9:00 PM, at Chip Mong 271 Mega Mall.

ពិព័រណ៍កសិផលខ្មែរ ពិតជាផ្ដល់ជម្រើសដ៏សំបូរបែបដល់អតិថិជន ដោយសារមានកសិករ និងម្ចាស់អាជីវកម្មដាំដុះ និងផលិតផ្ទាល់ ចំនួន ៥០ស្ត...
06/07/2026

ពិព័រណ៍កសិផលខ្មែរ ពិតជាផ្ដល់ជម្រើសដ៏សំបូរបែបដល់អតិថិជន ដោយសារមានកសិករ និងម្ចាស់អាជីវកម្មដាំដុះ និងផលិតផ្ទាល់ ចំនួន ៥០ស្តង់ ដាក់តាំងបង្ហាញ និងលក់ផលិតផលរបស់ពួកគេ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ដោយចាប់ផ្ដើមពីម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់ នៅ Ghip Mong 271 Mega Mall។

The Khmer Agricultural Products Fair offers a wide variety of choices for customers, featuring 50 booths from farmers and business owners who grow and produce their products directly. They will showcase and sell their products from June 30 to July 9, 2026, from 9:00 AM to 9:00 PM, at Chip Mong 271 Mega Mall.

Location

https://maps.app.goo.gl/dcnEPbV2bRJp4Ygz6

Address

Https://maps. App. Goo. Gl/p95dA9hQ6DmvCLjN 7
Phnom Penh

Alerts

Be the first to know and let us send you an email when បណ្ដុំផលិតផលកសិកម្មសហគមន៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share