26/08/2026
រសៀលថ្ងៃពុធ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ។ រដ្ឋបាលសង្កាត់ព្រៃវែង បានបើកកិច្ចប្រជុំក្រុមប្រឹក្សាសង្កាត់ប្រចាំខែសីហា ដឹកនាំប្រជុំដោយលោកស្រី ឌី សុខហេង ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ព្រៃវែង, លោក លោកស្រីក្រុមប្រឹក្សាសង្កាត់ព្រមទាំងមានការចូលរួមពី លោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ស្មៀនសង្កាត់ មន្រ្តីសង្កាត់ លោក លោកស្រីជាមេភូមិ សរុប១៦ នាក់ស្រី០៤នាក់។
របៀបវារៈមាន៥គឺ
1/ ពិនិត្យនិង អនុម័ត លើសេចក្តីព្រាងកំណត់ហេតុខែមុន
2/ ពិនិត្យនិងអនុម័ត សេចក្តីព្រាងរបាយការណ៍ខែមុន
3/ ពិនិត និងអនុម័តលើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្ដល់សេវារដ្ឋជូនមន្រ្តី និងជួរភូមិ
4/ ពិនិត្យនិង អនុម័តលើការធ្វើផែនការសន្តិសុខសណ្តាប់ និងបរិស្ថាន
5/ បញ្ហាផ្សេងៗ