ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

  • Home
  • Cambodia
  • Phnom Penh
  • ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា Ministry of Social Affairs Veterans and Youth Rehabilitation

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្...
01/08/2026

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារជំនាញជួបប្រជុំផ្ទៃក្នុងគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការ នៅទីស្ដីការក្រសួងសុខាភិបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័ន តំណាងរាជធានី ខេត្ត ជាសមាជិកគណកម្មាធិការផងដែរ។

ខេត្តសៀមរាប, ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានក...
01/08/2026

ខេត្តសៀមរាប, ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម អុល រ៉ូ រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម ព្រឹម រដ្ឋា អភិបាលរង នៃគណ:អភិបាលខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីបើកកម្មវិធីវេទិកាពិភាក្សាស្ដីពីគោលនយោបាយសង្គមកិច្ច

វេទិកាពិភាក្សានេះមានគោលបំណងបញ្ជ្រាបការយល់ដឹងលើការអនុវត្តគោលនយោបាយនានា ចែករំលែកចំណេះដឹង និងបទពិសោធន៍ជូនអង្គភាព​ ស្ថាប័នពាក់ព័ន្ធ​ ប្រតិបត្តិករ​ នានា​ និងសិស្សនិស្សិត។
វេទិកាពិភាក្សានេះ មានសមាសភាពចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង ឯកឧត្តម លោកជំទាវអគ្គលេខាធិការ និងអគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន
តំណាងអង្គភាពពាក់ព័ន្ធ លោកស្រីប្រធានមន្ទីរ អនុប្រធានមន្ទីរស.អ.យ. និងមន្រ្តី ទាំង២៥ រាជធានី-ខេត្ត សិស្សនិស្សិតពីសាកលវិទ្យាវ៉ាន់ដារ សាកលវិទ្យាល័យបៀលប្រាយ សាកលវិទ្យាល័យ South-East Asia
និងអង្គការដៃគូអភិវឌ្ឍន៍ក្នុងខេត្តសៀមរាប សរុបប្រមាណ ១៥០នាក់។

ឯកឧត្ដម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគម្រោង បានចូលរួមជាអធិបតីបើក...
01/08/2026

ឯកឧត្ដម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគម្រោង បានចូលរួមជាអធិបតីបើក កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមលើកទី៤ (JCC) គម្រោង TRUST ការអភិវឌ្ឍសម្ថភាពដើម្បីជួយដល់ជនរងគ្រោះដែលរួចផុតពីការជួញដូរមនុស្ស

សណ្ឋាគារកាំបូឌីយ៉ាណា ៖ ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្ដម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគម្រោង បានចូលរួមជាធិបតីបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមលើកទី៤(JCC) ​
ក្នុងគោលបំណង
· ពិនិត្យឡើងវិញនូវការសម្រេចបានរបស់គម្រោង និងបញ្ហាប្រឈមតាមរយៈការផ្ទៀងផ្ទាត់សូចនាករតារាងម៉ាទ្រីសរចនាគម្រោង និងការវាយតម្លៃដោយផ្អែកលើលក្ខណៈវិនិច្ឆ័យទាំង៦ និងការឯកភាពលើលទ្ធផលនៃការវាយតម្លៃ
· ពិនិត្យឡើងវិញ និងពិភាក្សាអំពីផែនការសកម្មភាពដើម្បីសម្រេចបាននូវសូចនាករគោលដៅរួមរបស់គម្រោង
· ចែករំលែកអំពីទិសដៅ និងអាទិភាពសម្រាប់គម្រោងដំណាក់កាលទី២

កិច្ចប្រជុំនេះមានការចូលរួមពី លោក យ៉ូហ្ស៊ីតូ យ៉ាកូ (Mr. Yosh*to Yako ) តំណាងជាន់ខ្ពស់ការិយាល័យ JICA ប្រចាំនៅកម្ពុជា អគ្គនាយករងសេវាសង្គមកិច្ច លេខាទី១ តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា ប្រធាន អនុប្រធាននាយកដ្ឋានគាំពារជនរងគ្រោះ លោក លោកស្រី តំណាងមន្ទីរ ស.អ.យ ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ ប្រធានមជ្ឈមណ្ឌលសំចតប៉ោយប៉ែត មន្ត្រីជំនាញនៃនាយកដ្ឋានគាំពារជនរងគ្រោះ និងលោក លោកស្រីតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំប្រទេសកម្ពុជា (JICA)។

កម្មវិធីនេះរៀបចំដោយនាយកដ្ឋានគាំពារជនរងគ្រោះ សហការឧបត្ថម្ភគាំទ្រដោយគម្រោង TRUST ចៃការ ប្រចាំក្រសួង ស.អ.យ ។

សិក្ខាសាលាផ្សព្វផ្សាយគម្រោងស្តីពី ពង្រឹងសមត្ថភាពអង្គការសង្គមសុីវិល ដើម្បីសិទ្ធិកុមារ ដំណាក់កាលទី២ សណ្ឋាគារហុីម៉ាវ៉ារី ភ្...
01/08/2026

សិក្ខាសាលាផ្សព្វផ្សាយគម្រោងស្តីពី ពង្រឹងសមត្ថភាពអង្គការសង្គមសុីវិល ដើម្បីសិទ្ធិកុមារ ដំណាក់កាលទី២ សណ្ឋាគារហុីម៉ាវ៉ារី ភ្នំពេញ
=======================

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបាន​ការ​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជូនឯកឧត្តម តូច ចាន់នី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់បានដឹកនាំសិក្ខាសាលាផ្សព្វផ្សាយគម្រោងស្តីពី “ ពង្រឹងសមត្ថភាពអង្គការសង្គមសុីវិល ដើម្បីសិទ្ធិកុមារ” ដំណាក់កាលទី២ នៅ សណ្ឋាគារហុីម៉ាវ៉ារី ភ្នំពេញ នាក់ចូលរួមសរុប៨២នាក់ ស្រី៥២នាក់ ដែលមកពីក្រសួងពាក់ព័ន្ធ អជ្ញាធរខេត្តគោលដៅ អង្គការសង្គមសុីវិល តំណាងកុមារ និងយុវជន។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖
- ផ្សព្វផ្សាយជាផ្លូវការនូវគម្រោង ពង្រឹងសមត្ថភាពអង្គការ សង្គមសុីវិល ដើម្បីសិទ្ធិកុមារជូនដល់ភាគីពាក់ព័ន្ធទាំងអស់។
- បង្កើនការយល់ដឹងអំពីគម្រោង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការយូរអង្វែងរវាងដៃគូ និងភាគីពាក់ព៏ន្ធ។
- កិច្ចពិភាក្សាបឋមអំពីកិច្ចសហការ និងការគាំទ្រពីភាគីរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការ សង្គមសុីវិល និងកុមារក្នុងការលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជា។

សិក្ខាសាលាផ្សព្វផ្សាយនេះបានសម្រេចនូវ «សំឡេងរួមតែមួយ» ក្នុងចំណោមភាគីពាក់ព័ន្ធទាំង ៨២ រូប ដោយបង្កើតអាណត្តិច្បាស់លាស់ សម្រាប់រយៈពេលបីឆ្នាំខាងមុខ។ ការតម្រឹមនេះគឺចាំបាច់ណាស់ដើម្បី ធានាថា សិទ្ធិកុមារមិនត្រឹមតែជាការព្រួយបារម្ភចំពោះវិស័យជាក់លាក់ ណាមួយនោះទេ ប៉ុន្តែជាអាទិភាពជាតិអន្តរវិស័យ។ អាណត្តិបិទគម្រោងពីលោក យ៉ាន ឡៃ បានគូសបញ្ជាក់ពីតម្រូវការស្ថាប័ន ចំនួនបី៖

១. ចីរភាពអង្គការ៖ អង្គការសង្គមស៊ីវិលត្រូវតែផ្តល់អាទិភាពដល់អភិបាលកិច្ច ផ្ទៃក្នុង និងចីរភាពឯករាជ្យ ដើម្បីបន្តធ្វើជាដៃគូរដ្ឋដែលមានប្រសិទ្ធភាព។

២. ការចូលរួមប្រកបដោយសុវត្ថិភាព និងមានន័យ៖ ការចូលរួមរបស់ យុវជនត្រូវតែវីវត្តពីការតំណាងជានិមិត្តរូប ទៅជាការចូលរួមដែលមានឥទ្ធិពល និងសុវត្ថិភាព ក្នុងការរចនាគោលនយោបាយជាតិ។

៣. កិច្ចសហប្រតិបត្តិការពហុភាគី៖ រាជរដ្ឋាភិបាល និងសម្ព័ន្ធភាពដៃគូទាំង ១០ ត្រូវតែរក្សាកិច្ចសន្ទនាប្រកបដោយតម្លាភាព និងផ្អែកលើភស្តុតាង ដើម្បី ដោះស្រាយភាពងាយរងគ្រោះសង្គមដ៏ស្មុគស្មាញ។ វាជាការទទួលខុសត្រូវរួមរបស់យើង ក្នុងការធានាថាមិនមានកុមារណា ម្នាក់ត្រូវបានទក់ចោលនៅក្នុងដំណើរនៃការអភិវឌ្ឍរបស់កម្ពុជានោះទេ។ ដំណាក់កាលទី II គឺជាការសន្យាជាថ្មីក្នុងការការពារ «បេះដូងនៃបច្ចុប្បន្ន» ដោយធានាថាកុមារគ្រប់រូបទទួលបានអំណាចដើម្បីក្លាយជាស្ថាបត្យករនៃ អនាគតរបស់ប្រទេសជាតិ។

វគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តផែនការអចិន្ត្រៃយ៍សម្រាប់កុមារតាមរយ:ស្មុំកូនក្នុងប្រទេស ខេត្តព្រះសីហនុ==================...
30/07/2026

វគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តផែនការអចិន្ត្រៃយ៍សម្រាប់កុមារតាមរយ:ស្មុំកូនក្នុងប្រទេស ខេត្តព្រះសីហនុ
=======================

ខេត្តព្រះសីហនុ៖ ថ្ងៃព្រហស្បតិ៍-សុក្រ ១-២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបាន​ការ​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាយកដ្ឋានកិច្ចការពារកុមារនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ​ រៀបចំវគ្គបណ្តុះបណ្តាល​ស្តីពី ការអនុវត្តផែនការអចិន្ត្រៃយ៍សម្រាប់កុមារតាមរយ:ស្មុំកូនក្នុងប្រទេស ដល់មន្ត្រីនៃមន្ទីរស.អ.យ មន្រ្តីបង្គោលកិច្ចការពារកុមារ នៃការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ក្រុង ស្រុក អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងអង្គការដៃគូនៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ែន សុចិត្រ រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានការចូលរួមពីលោកអភិបាលរងខេត្ត​ លោកជំទាវសមាជិកក្រុមប្រឹក្សា​ និងជាអនុប្រធាន​ គ.ក.ស.ក​ ខេត្ត​ សរុបសមាសភាពចូលរួមចំនួន ៥៣នាក់ ស្រី២២នាក់។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង
ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីស្មុំកូនក្នុងប្រទេសឲ្យកាន់តែមានវិសាលភាពទូលំទូលាយ ព្រមទាំងសំដៅឲ្យកុមារទទួលបានគ្រួសារមួយជាអចិន្រ្តៃយ៍ មានសុវត្ថិភាព ក្តីស្រលាញ់ និងឧត្តមប្រយោជន៍ពេញលេញ។

វគ្គបណ្ដុះបណ្តាលស្តីពី បទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសចំពោះកុមារ=============ទីស្តីការក្រសួងស.អ.យ. ៖ ថ្ងៃអង្គារ ១៤កើ...
29/07/2026

វគ្គបណ្ដុះបណ្តាលស្តីពី បទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសចំពោះកុមារ
=============
ទីស្តីការក្រសួងស.អ.យ. ៖ ថ្ងៃអង្គារ ១៤កើត-ពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨-២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម តូច ចាន់នី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីបើក និងលោកជំទាវ ច័ន្ទ ហារ៉ានវដ្តី អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្តាលស្តីពី បទដ្ឋានអប្បបរមាសបម្រាប់ការថែទាំជំនួសចំពោះកុមារ នៅទីស្តីការក្រសួងស.អ.យ. បន្ទប់ ១.០១ ដែលមានសមាសចូលរួមពីលោក លោកស្រីប្រធានមជ្ឈមណ្ឌលកុមារកំព្រារដ្ឋ ប្រធានមណ្ឌលថែទាំ កន្លែងថែទាំ និងការថែទាំក្នុងគ្រួសារតាមសហគមន៍របស់អង្គការដៃគូ ដែលមានអ្នកចូលរួមសរុបចំនួន ៨៤រូប ស្រី៤៣រូប។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង៖
-ផ្តល់ចំណេះដឹងអំពីបទដ្ឋានអប្បបរមាស្តីពីការថែទាំជំនួសចំពោះកុមារដែលបានកែសម្រួលថ្មី ដើម្បីជាមូលដ្ឋានក្នុងការកែលម្រួលលើការងារគ្រប់គ្រង និងផ្តល់សេវាថែទាំជំនួសចំពោះកុមារ។
-ពង្រឹងប្រសិទ្ធភាព និងផ្តល់ណែនាំពីការត្រួតពិនិត្យ តាមដាន និងវាយតម្លៃគុណភាពនៃការផ្តល់សេវាថែទាំជំនួស ដូចបានកំណត់នៅក្នុងបទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសចំពោះកុមារ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារឆ្នាំ២០២៤។

ក្នុងវគ្គបណ្តុះបណ្ដាលនេះ ដើម្បីរួមគ្នាបន្តដោះស្រាយបញ្ហាកិច្ចការពារកុមារ និងធានាថាកុមារគ្រប់រូបរស់នៅក្នុងបរិយាកាសប្រកបដោយសេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព សុមង្គល និងទទួលបាននូវសិទ្ធិពេញរបស់ពួកគេ លោកជំទាវ ច័ន្ទ ហារ៉ានវដ្តី អនុរដ្ឋលេខាធិការបានផ្តល់ការណែនាំ ដូចខាងក្រោម៖
1- ជំរុញឱ្យមានស្មារតីរួបរួមគ្នា ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីដើម្បីលើកកម្ពស់សុខុមាល ភាពកុមារ និងកិច្ចការពារកុមារជាពិសេសពង្រឹងកិច្ចសហការរវាងអ្នកពាក់ព័ន្ធ ដែលជាយន្តការនៃប្រព័ន្ធកិច្ចការពារកុមារ ដើម្បីធានានូវវិធានការទាន់ពេលវេលាចំពោះសកម្មភាពដែលប៉ះពា ល់ដល់កុមារ។
2- លើកកម្ពស់ការអនុវត្តកម្មវិធីថែទាំកុមារនៅតាមគ្រួសារ តាមរយៈការរក្សាកុមារនៅក្នុងគ្រួសារកំណើត ការថែទាំកុមារដោយសាច់ញាតិ ការថែទាំដោយគ្រួសារ និងការទុកដាក់អចិន្ត្រៃយ៍ហើយការថែទាំកុមារនៅក្នុងមណ្ឌលថែទាំ ជាជម្រើសចុងក្រោយ និងបណ្តោះអាសន្ន។
3- សូមអង្គការមិនមែនរដ្ឋាភិបាល និងសមាគមដែលផ្តល់សេវាថែទាំជំនួសចំពោះ កុមារទាំងអស់ពង្រឹងការអនុវត្តគម្រោងកម្មវិធី ឱ្យស្របតាមគោលនយោបាយនិងបទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសចំពោះកុមាររបស់ក្រសួង ជាពិសេសមណ្ឌលថែទាំកុមារត្រូវមកចុះបញ្ជីស្នើសុំការទទួលស្គាល់ពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្របតាមខ្លឹមសារ នៃអនុក្រឹត្យលេខ១១៩ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ ហើយរាល់ការនាំកុមារចូលមករស់នៅក្នុងមណ្ឌលថែទាំ ត្រូវអនុវត្តតាមនីតិវីធីដែលមានជាធរមាន។
4- សូមលោក លោកស្រីប្រធាន និងបុគ្គលិកមណ្ឌលថែទាំកុមាររបស់រដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល យកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាល ចែករំលែកបន្តដល់គណៈគ្រប់គ្រងបុគ្គលិក និងអ្នកថែទាំកុមារទាំងអស់ឱ្យបានយល់ដឹងអំពីខ្លឹមសារនៃបទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសនេះ ដើម្បីធានាប្រសិទ្ធភាពនៃការផ្តល់សេវាថែទាំកុមារឱ្យកាន់តែប្រសើរតាមស្ថាប័នរៀងៗ ខ្លួន។
5- ចុងក្រោយលោកជំទាវសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីវគ្គបណ្តុះបណ្តាលនេះ មណ្ឌលថែទាំកុមារណាដែលអនុវត្តក្រោមបទដ្ឋានអប្បបរមា ត្រូវខិតខំប្រឹងប្រេងកែលម្អឱ្យស្របតាមបទដ្ឋាន ហើយមណ្ឌលថែទាំដែលបានអនុវត្តស្របតាមបទដ្ឋានអប្បបរមា ត្រូវខិតខំប្រឹងប្រែងឱ្យកាន់តែល្អបន្តទៀត និងក្លាយជាមណ្ឌលថែទាំគំរូសម្រាប់មណ្ឌលថែទាំកុមារផ្សេងៗទៀត។

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៃការរៀបចំការកំណត់ និងពិពណ៌នាមុខតំណែងវិជ្ជាជីវៈ មុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈន...
29/07/2026

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៃការរៀបចំការកំណត់ និងពិពណ៌នាមុខតំណែងវិជ្ជាជីវៈ មុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈនៃមុខងារគាំទ្ររបស់ក្រសួង ស.អ.យ

នៅទីស្ដីការក្រសួង ស.អ.យ រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួង ស.អ.យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៃការរៀបចំការកំណត់ និងពិពណ៌នាមុខតំណែងវិជ្ជាជីវៈ មុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈនៃមុខងារគាំទ្ររបស់ក្រសួង ស.អ.យ ដោយមានចូលរួមពី ថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញក្រោមឱវាទក្រសួង ។

ឯកឧត្ដម ឡាយ​ ព្រហស្ថ​ ហនុរាម អនុរដ្ឋលេខាធិការ​ បានអញ្ជេីញជាធិបតីក្នុងកម្មវិធីបេីកវគ្គរំលឹក​ ស្តីពី​ការពង្រឹងសមត្ថភាពសេវា...
29/07/2026

ឯកឧត្ដម ឡាយ​ ព្រហស្ថ​ ហនុរាម អនុរដ្ឋលេខាធិការ​ បានអញ្ជេីញជាធិបតីក្នុងកម្មវិធីបេីកវគ្គរំលឹក​ ស្តីពី​ការពង្រឹងសមត្ថភាពសេវាគាំទ្រដែលមានការយល់ដឹងអំពីការប៉ះទង្គិចផ្លូវចិត្ត​ នៅមជ្ឈមណ្ឌលថែទាំនិងស្តារនីតិសម្បទាជនវិបល្លាសស្មារតីកណ្តាលស្ទឹង
……….
ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃពុធ​ ១៥កេីតខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម​ ឡាយ​ ព្រហស្ថ​ ហនុរាម​ អនុរដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ បានអញ្ជើញជាធិបតី​ ក្នុងកម្មវិធីបេីកវគ្គរំលឹក​ ស្តីពី​ការពង្រឹងសមត្ថភាពសេវាគាំទ្រដែលមានការយល់ដឹងអំពីការប៉ះទង្គិចផ្លូវចិត្ត សម្រាប់មន្រ្តីមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី មន្រ្តីមជ្ឈមណ្ឌលជាតិ បន្សាបនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកណ្តាលស្ទឹង និងមន្រ្តីមណ្ឌលយុវនីតិសម្បទា ​នៅមជ្ឈមណ្ឌលថែទាំនិងស្តារនីតិសម្បទាជនវិបល្លាសស្មារតីកណ្តាលស្ទឹង ។
វគ្គរំលឹកនេះមានគោលបំណង៖
- ជួយពង្រឹងដល់មន្រ្តីអនុវត្តផ្ទាល់ដែលធ្វើការងារជាមួយជនរងគ្រោះបង្កើនការយល់ដឹងអំពីការប៉ះទង្គិចផ្លូវចិត្ត និងពង្រឹងសុខុមាលភាពផ្លូវចិត្តផ្ទាល់ខ្លួនតាមរយៈការយល់ដឹងពីរបៀបផ្តល់សេវាថែទាំសុខភាពផ្លូវចិត្តខ្លួនឯង ព្រមទាំងជួយពង្រឹងអំពីដែនកំណត់ខ្លួនឯងក្នុងនាមជាអ្នកផ្តល់សេវាថែទាំ និងការយល់ដឹងបន្ថែមលើទស្សនៈវិជ្ជមានក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះប្រកបដោយប្រសិទ្ធិភាព។
វគ្គរំលឹកនេះដោយមានការអញ្ជើញចូលរួមពី លោកស្រីអគ្គនាយរងសេវាសង្គមកិច្ច លោកស្រីអគ្គនាយរងស្តារសម្បទា លោកអនុប្រធាន​នាយកដ្ឋានគាំពារជនរងគ្រោះ លោកប្រធានមជ្ឈមណ្ឌល​ ​ និងសិក្ខាកាម​ សរុបចំនួន ៣៣នាក់ (ស្រីចំនួន ១៤នាក់)។

ពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនៅខេត្តកណ្ដាល ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ...
29/07/2026

ពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

នៅខេត្តកណ្ដាល ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ ក្រសួង ស.អ.យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ដ្រី ក្រសួង ស.អ.យ បានអញ្ជើញជាកិត្តិយសក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន រ៉ូតា ភូមិសន្លុង ឃុំសន្លង់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

បន្ទាយមានជ័យ៖ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ...
28/07/2026

បន្ទាយមានជ័យ៖ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ សាខាមូលនិធិជនពិការខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ទីរសង្គមកិច្ចខេត្ត បានចុះសួរសុខទុក្ខ នាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ជូនដល់ជនមានពិការភាពក្រីក្រចំនួន ១៨នាក់ ដែលស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយកញ្ចប់អំណោយរួមមាន៖ អង្ករ ២៥គីឡូ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ អំបិក ១កញ្ចប់ ស្ករស ១កញ្ចប់ សម្លៀកបំពាក់១កំប្លេ និងថវិកាមួយចំនួន។

តំណាងឱ្យក្រុមការងារលោក ឃុត វុទ្ធី ប្រធានមន្ទីរស.អ.យ.ខេត្តបន្ទាយមានជ័យ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ដែលលោកទាំងពីរតែងតែគិតគូ និងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលជួបទុក្ខលំបាក។ ក្រុមការងារនឹងបន្តតាមដានស្ថានភាពគ្រួសារប្រជាពលរដ្ឋដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នទៅតាមនីតិវិធី ដើម្បីធានាថាពួកគាត់ទទួលបានសេវាសង្គមកិច្ចសមស្រប៕

Address

Ministry Of Social Affairs, Veterans And Youth Rehabilitation #788, Monivong Boulevard, Boeng Trabek, Chamkarmon
Phnom Penh
12305

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+85523726086

Alerts

Be the first to know and let us send you an email when ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា:

Shortcuts

Share