សារព័ត៌មានខ្មែរជាយដែន

សារព័ត៌មានខ្មែរជាយដែន ព័ត៌មានច្បាស់លាស់ និងមានទំនុកចិត្ត

សមត្ថកិច្ចបំភ្លឺករណីដឹកជញ្ជូនកុំព្យូទ័រតាមរថយន្តឯកជននៅប៉ោយប៉ែត គឺជាការរឹបអូសវត្ថុតាងទៅធ្វើកោសល្យវិច័យ(បន្ទាយមានជ័យ)៖ មន្...
08/14/2026

សមត្ថកិច្ចបំភ្លឺករណីដឹកជញ្ជូនកុំព្យូទ័រតាមរថយន្តឯកជននៅប៉ោយប៉ែត គឺជាការរឹបអូសវត្ថុតាងទៅធ្វើកោសល្យវិច័យ

(បន្ទាយមានជ័យ)៖ មន្ត្រីនគរបាលនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់បំភ្លឺប្រាប់សារព័ត៌មាន ខ្មែរជាយដែន នៅមុននេះបន្តិចថា សកម្មភាពមនុស្សកំពុងលើក និងជញ្ជូនកុំព្យូទ័រដាក់ក្នុងរថយន្តឯកជនមួយគ្រឿង ដែលពលរដ្ឋបានថតជាប់នោះ គឺជាប្រតិបត្តិការស្របច្បាប់របស់កងកម្លាំងសមត្ថកិច្ចក្នុងការដឹកជញ្ជូនវត្ថុតាងយកទៅធ្វើកោសល្យវិច័យ ពុំមែនជាសកម្មភាពរបស់ជនស៊ីវិលណាម្នាក់នោះឡើយ។
មន្ត្រីជំនាញបានបញ្ជាក់បន្ថែមថា សម្ភារៈកុំព្យូទ័រដែលជាវត្ថុតាងទាំងនោះ ត្រូវបានដាក់បញ្ចូលក្នុងរបាយការណ៍ផ្លូវការរាយការណ៍ជូនព្រះរាជអាជ្ញារួចរាល់ ព្រមទាំងបានឆ្លងកាត់ការត្រួតពិនិត្យ និងបិទស្លាកបោះត្រា (បិទស៊ីល) ត្រឹមត្រូវតាមនីតិវិធីច្បាប់ មុននឹងដឹកជញ្ជូនចេញពីទីតាំងបង្ក្រាប ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី១៤ ខែសីហានេះ។ តាមមន្ត្រីនគរបាលនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ខណៈបង្ក្រាប និងដឹកជញ្ជូនវត្ថុតាងយកទៅធ្វើកោសល្យវិច័យ កងកម្លាំងបានពាក់ឯកសណ្ឋានមានអក្សរសំគាល់ការរិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្តបន្ទាយមានជ័យនិងមានពាក់កាតសម្គាល់ខ្លួនត្រឹមត្រូវផងដែរ។

សម្តេច ហ៊ុន ម៉ាណែត ជួបជាមួយ កូនស្រីលោក កឹម សុខា ស្វែងរកកិច្ចសហការ ដើម្បីឧត្តមប្រយោជន៍ជាតិសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត...
08/14/2026

សម្តេច ហ៊ុន ម៉ាណែត ជួបជាមួយ កូនស្រីលោក កឹម សុខា ស្វែងរកកិច្ចសហការ ដើម្បីឧត្តមប្រយោជន៍ជាតិ

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៤ សីហានេះ បានជួបជាមួយ កញ្ញា កឹម មនោវិទ្យា ដែលគេស្គាល់ថា គឺជាកូនស្រីរបស់លោក កឹម សុខា អតីតប្រធានបក្សប្រឆាំងដ៏ធំនៅកម្ពុជាដែលត្រូវបានរំលាយចោល។ជាជំនួបស្វែងរកកិច្ចសហការ ដើម្បីឧត្តមប្រយោជន៍ជាតិ។

យោងតាមបណ្តាញសង្គមផ្លូវការរបស់សម្តេច ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះថា ថ្ងៃនេះបានជួបជជែកគ្នាជាមួយប្អូនស្រី កឹម មនោវិទ្យា។ ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការមួយចំនួនដែលយើងអាចរួមសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង ជាពិសេសនៅលើឆាកអន្តរជាតិ៕

08/14/2026

មានប្រជាពលរដ្ឋបានឃើញមិនដឹងថាតើជាកម្លាំងនគរបាលឬក៏កម្លាំងស៊ីវិលបែបណានោះទេកំពុងដឹកជញ្ជូនសម្ភារៈមានកុំព្យូទ័រនិងសម្ភារៈប្រើប្រាស់បម្រើឱ្យស្កេមអនឡាញជាច្រើនដាក់នៅក្នុងរថយន្តឯកជន ខណៈអាជ្ញាធរកំពុងតែចុះបង្ក្រាបករណីស្កេមអនឡាញ នៅភូមិសាមគ្គីមានជ័យសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី១៤ ខែសីហានេះ។

ម្ចាស់រថយន្តជួលឱ្យជនជាតិចិនម្នាក់ទៀតហើយបានចេញមក ត្អូញត្អែររឿងរងចាំនីតិវិធីយកឡានពីតុលាការខេត្តបន្ទាយមានជ័យ រងចាំនីតិវិធីច...
08/13/2026

ម្ចាស់រថយន្តជួលឱ្យជនជាតិចិនម្នាក់ទៀតហើយបានចេញមក ត្អូញត្អែររឿងរងចាំនីតិវិធីយកឡានពីតុលាការខេត្តបន្ទាយមានជ័យ រងចាំនីតិវិធីច្រើនថ្ងៃ ថែមទាំងមានជនទី៣ សួររឿងប្រាក់ ២,០០០ ដុល្លារ

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជាម្ចាស់រថយន្តមួយរូប បានសម្តែងការងឿងឆ្ងល់ និងអំពាវនាវស្វែងរកយុត្តិធម៌ បន្ទាប់ពីរថយន្តដែលគាត់បានដាក់ជួលឱ្យជនជាតិចិន ត្រូវបានជាប់គាំងនៅសាលាដំបូងខេត្តបន្ទាយមានជ័យ មិនអាចយករថយន្តមកប្រកបអាជីវកម្មវិញបាន ខណៈនីតិវិធីដោះស្រាយមានភាពយឺតយ៉ាវ និងស្មុគស្មាញជាខ្លាំង។

អ្វីដែលធ្វើឱ្យម្ចាស់រថយន្តកាន់តែហួសចិត្តនោះ គឺនៅក្នុងអំឡុងពេលដែលនីតិវិធីកំពុងស្ទះ ស្រាប់តែមាន ជនទី៣ បានចូលមកទាក់ទង និងសួរនាំរឿងប្រាក់ចំនួន ២,០០០ ដុល្លារអាមេរិក ជាថ្នូរនឹងការរត់ការរថយន្តនោះចេញពីតុលាការ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ប្រជាពលរដ្ឋរងគ្រោះបានសំណូមពរយ៉ាងទទូចដល់ថ្នាក់ដឹកនាំតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ និងស្ថាប័នពាក់ព័ន្ធ មេត្តាជួយពិនិត្យមើលភាពមិនប្រក្រតីនៃនីតិវិធី និងជួយអន្តរាគមន៍លើរថយន្ត របស់គាត់ផង។

ជុំវិញករណីនេះ អង្គភាពសារព័ត៌មានយើងមិនទាន់អាចសុំការបំភ្លឺពីលោក រឿន លីណា អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ តែលោកមិនទទួលទូរស័ព្ទ៕

ស្ត្រីម្នាក់ជាម្ចាស់ហាងលក់ទូរស័ព្ទ ដែលប្រើពាក្យសម្ដីជេរប្រមាថលើវីរកងទ័ពជួរមុខ ត្រូវបាននគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត...
08/13/2026

ស្ត្រីម្នាក់ជាម្ចាស់ហាងលក់ទូរស័ព្ទ ដែលប្រើពាក្យសម្ដីជេរប្រមាថលើវីរកងទ័ពជួរមុខ ត្រូវបាននគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួន ពាក់ព័ន្ធករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៧:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព ប្រព្រឹត្តបទល្មើសនៅចំណុចបុរីML ផ្ទះលេខ១ ផ្លូវលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៧:០០នាទី ។

ជនសង្ស័យឈ្មោះ ចិន្តា សុវណ្ណារី ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ទីលំនៅស្ថិតនៅបុរីML ផ្ទះ លេខ១ ផ្លូវ លេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ កំពុងធ្វើការសាកសួរតាមនីតិវិធី៕

រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញដីកាបញ្ចប់មុខតំណែងមន្ត្រីរាជការ ចំនួន ២រូប ពាក់ព័ន្ធភាពមិនប្រក្រតី នៃដំណើរការរៀបចំនិងអនុវត្តគ...
08/13/2026

រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញដីកាបញ្ចប់មុខតំណែងមន្ត្រីរាជការ ចំនួន ២រូប ពាក់ព័ន្ធភាពមិនប្រក្រតី នៃដំណើរការរៀបចំនិងអនុវត្តគម្រោងមូលនិធិឃុំ​នៃខេត្តកំពង់ឆ្នាំង។

ទី១. លោក ហង្ស ពិសី ពីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង

ទី២. លោក វ៉ាន់ ថេន ពីនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងបន្តស្វែងរកឫសគល់នៃបញ្ហា និងអ្នកពាក់ព័ន្ធនានា មកអនុវត្តតាមច្បាប់។

ក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលខេត្តកំពង់ឆ្នាំងឱ្យចាត់វិធានការ ជាបន្ទាន់លើមន្ត្រីទាំងឡាយណាដែលពាក់ព័ន្ធគប់គិតគ្នារៀបចំ ន...
08/12/2026

ក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលខេត្តកំពង់ឆ្នាំងឱ្យចាត់វិធានការ ជាបន្ទាន់លើមន្ត្រីទាំងឡាយណាដែលពាក់ព័ន្ធគប់គិតគ្នារៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ មិនបានត្រឹមត្រូវតាមគោលការណ៍ច្បាប់និងនីតិវិធីកំណត់ ដោយត្រូវចាត់វិធានការវិន័យឬ ទណ្ឌកម្មឱ្យបានម៉ឺងម៉ាត់បំផុតស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ នេះបើតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងមហាផ្ទៃ។

08/12/2026

ក្រសួងមហាផ្ទៃ ណែនាំឱ្យចាត់វិធានការជាបន្ទាន់លើមន្ដ្រីទាំងឡាយណាជាប់ពាក់ព័ន្ធករណីសូឡាមួយដើមតម្លៃ៨លានរៀល។

បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានធ្វើការផ្សព្វផ្សាយ និងការសហការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ នៅពេលនេះ តុលាការសាលាដំបូងខេ...
08/12/2026

បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានធ្វើការផ្សព្វផ្សាយ និងការសហការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ នៅពេលនេះ តុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ បានពិនិត្យ និងសម្រេចប្រគល់រថយន្តជូនលោក ឡាក់សីហា វិញហើយនៅថ្ងៃពុធ ទី12 ខែសីហា ឆ្នាំ2026 នេះ!
លោកឡាក់សីហា បានធ្វើការ​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថាប័នតុលាការខេត្តបន្ទាយមានជ័យ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែរជួយធ្វើ​ការអន្តរាគមន៍ និងផ្តល់យុត្តិធម៌ដល់រូបលោក។
​ #សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត #ឯកឧត្តមអភិសន្តិបណ្ឌិត_ស_សុខា #តុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ #ស្នងការនគរបាលខេត្តបន្ទាយមានជ័យ #ក្រសួងយុត្តិធម៌ #យុត្តិធម៌ជូនប្រជាពលរដ្ឋ

08/12/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំ ឱ្យពិនិត្យល្អិតល្អន់ រឿងបង្គោលភ្លើងសូឡាតម្លៃមួយដើម ៨លានរៀល ( ២ពាន់ដុល្លារ ) នៅមេឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

Address

New York, NY

Website

Alerts

Be the first to know and let us send you an email when សារព័ត៌មានខ្មែរជាយដែន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share