កម្ពុជាឆ្ពោះទៅឌីជីថល - Go Digital Cambodia

កម្ពុជាឆ្ពោះទៅឌីជីថល - Go Digital Cambodia ផលិតមាតិកាអប់រំដើម្បីលើកកម្ពស់ការយល់ដឹងឌីជីថល

កម្ពុជាឆ្ពោះទៅឌីជីថល - Go Digital Cambodia បង្កើតឡើងក្នុងគោលបំណង ៖

� ការចូលប្រើប្រាស់ឌីជីថល ( លើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធឌីជីថលពេញលេញ ប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថាប្រជាជនគ្រប់រូបអាចចាប់យកបច្ចេកវិទ្យាឌីជីថល )

� ការអភិវឌ្ឍសមត្ថភាព និងផ្សព្វផ្សាយចំណេះដឹងឌីជីថល ( បង្កើនជំនាញ និងចំណេះដឹងឌីជីថល ដើម្បីយល់ដឹងពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព )

� ការចូលរួមជំរុញឌីជីថល ( បើកឱកាសនិងជំរុញការចូលរួមគ្រប់គ្នាដើម្បីកសាងសង្គមឌីជីថលរស់រវើក )

💡ពាក្យ “គេហទំព័រ (អ. Homepage បារ. Page d'accueil)” សំដៅដល់ ផ្ទាំងដំបូងនៃព័ត៌មានរបស់វេបសាយដែលជាទូទៅត្រូវបានមើលឃើញមុនគេបង...
31/07/2026

💡ពាក្យ “គេហទំព័រ (អ. Homepage បារ. Page d'accueil)” សំដៅដល់ ផ្ទាំងដំបូងនៃព័ត៌មានរបស់វេបសាយដែលជាទូទៅត្រូវបានមើលឃើញមុនគេបង្អស់និងមានតំណភ្ជាប់ទៅទំព័រដទៃទៀតនៃវេបសាយនោះ។

📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។

👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

Working smart is always better than working hard! 🤫 ✅ ស្គាល់គន្លឹះ ខ្លី ខ្លឹម លើ Microsoft Word (Windows) 👉 សម្រាប់ព័ត៌ម...
30/07/2026

Working smart is always better than working hard! 🤫

✅ ស្គាល់គន្លឹះ ខ្លី ខ្លឹម លើ Microsoft Word (Windows)

👉 សម្រាប់ព័ត៌មានបន្ថែម និងគន្លឹះផ្សេងៗទៀតសូមចូលទៅកាន់គេហទំព័រ godigital.gov.kh



#ចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាឆ្ពោះទៅឌីជីថល
...................

✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់កម្មវិធីតាមរយៈតំណភ្ជាប់
https://t.me/godigital_cambodia

ចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាឆ្ពោះទៅឌីជីថល
Go Digital Go Together

💡ពាក្យ “គម្លាតឌីជីថល (អ. Digital Divide បារ. Écart numérique)” សំដៅដល់ ភាពមិនស្មើគ្នាក្នុងការផ្តល់លទ្ធភាពចូលទៅប្រើប្រាស់...
29/07/2026

💡ពាក្យ “គម្លាតឌីជីថល (អ. Digital Divide បារ. Écart numérique)” សំដៅដល់ ភាពមិនស្មើគ្នាក្នុងការផ្តល់លទ្ធភាពចូលទៅប្រើប្រាស់បច្ចេកវិទ្យាអក្ខរលេខលើមូលដ្ឋានលេខសូន្យ (0) និងលេខមួយ (១) រួមទាំងការប្រើប្រាស់ទូរសព្ទឆ្លាត កុំព្យូទ័របន្ទះ និងអ៉ីនធឺណិត។ គម្លាតឌីជីថលនេះបង្កើតជាការបែងចែក និងវិសមភាពជុំវិញការចូលទៅប្រើប្រាស់ព័ត៌មាននិងធនធាន។

📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។

👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

👶🍼 ក្នុងអំឡុង ១៨ ខែដំបូងនៃជីវិត កុមាររៀន និងអភិវឌ្ឍបានល្អបំផុត តាមរយៈការប្រាស្រ័យទាក់ទង និងការលេងជាមួយឪពុកម្តាយ និងអ្នកថ...
27/07/2026

👶🍼 ក្នុងអំឡុង ១៨ ខែដំបូងនៃជីវិត កុមាររៀន និងអភិវឌ្ឍបានល្អបំផុត តាមរយៈការប្រាស្រ័យទាក់ទង និងការលេងជាមួយឪពុកម្តាយ និងអ្នកថែទាំផ្ទាល់។

🧠 ការចំណាយពេលច្រើនជាមួយអេក្រង់ អាចកាត់បន្ថយឱកាសរបស់កុមារក្នុងការរៀនសូត្រតាមរយៈការលេង ការនិយាយ និងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍខួរក្បាល និងជំនាញសង្គមរបស់ពួកគេ។

👉សម្រាប់ព័ត៍មាន និងគន្លឹះផ្សេងៗទៀតសូមចូលទៅកាន់គេហទំព័រ godigital.gov.kh



#ចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាឆ្ពោះទៅឌីជីថល



✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់កម្មវិធីតាមរយៈតំណភ្ជាប់
https://t.me/godigital_cambodia ..............
ចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាឆ្ពោះទៅឌីជីថល
Go Digital Go Together

💡ពាក្យ “គមនាគមន៍ទិន្នន័យ (អ. Data Communication  បារ. Communication de données)” សំដៅដល់ ដំណើរការនៃការប្រើប្រាស់បច្ចេកវិ...
24/07/2026

💡ពាក្យ “គមនាគមន៍ទិន្នន័យ (អ. Data Communication បារ. Communication de données)” សំដៅដល់ ដំណើរការនៃការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រនិងប្រព័ន្ធទំនាក់ទំនងដើម្បីបញ្ជូនទិន្នន័យទៅមករវាងអ្នកបញ្ជូននិងអ្នកទទួល។

📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។

👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

🎉 អបអរសាទរដល់អ្នកឈ្នះរង្វាន់ របស់មាតិកា “ទាយពាក្យ” ✅ ព័ត៌មានសម្រាប់ការទទួលរង្វាន់៖ -សូមទាក់ទងមកកាន់គេហទំព័រជាផ្លូវការរបស...
24/07/2026

🎉 អបអរសាទរដល់អ្នកឈ្នះរង្វាន់ របស់មាតិកា “ទាយពាក្យ”

✅ ព័ត៌មានសម្រាប់ការទទួលរង្វាន់៖
-សូមទាក់ទងមកកាន់គេហទំព័រជាផ្លូវការរបស់ “កម្ពុជាឆ្ពោះទៅឌីជីថល - Go Digital Cambodia” ឱ្យបានត្រឹមថ្ងៃសុក្រ ទី ៣១ ខែកក្កដា វេលាម៉ោង ៤រសៀលជាកំហិតដើម្បីក្រុមការងារផ្ទៀងផ្ទាត់
- ការមិនទាក់ទងមកទទួលរង្វាន់តាមការកំណត់ រង្វាន់នោះត្រូវទុកជាមោឃៈ

‼️កុំភ្លេចរង់ចាំតាមដានមាតិកា “ទាយពាក្យ” និងចូលរួមជាមួយពួកយើងម្ដងទៀតនៅពេលក្រោយ។

👉សម្រាប់ព័ត៍មាន និងគន្លឹះផ្សេងៗទៀតពីឌីជីថល សូមចូលទៅកាន់គេហទំព័រ godigital.gov.kh



#ចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាឆ្ពោះទៅឌីជីថល
...................

✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់កម្មវិធីតាមរយៈតំណភ្ជាប់
https://t.me/godigital_cambodia ..............

ចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាឆ្ពោះទៅឌីជីថល
Go Digital Go Together

23/07/2026

តស់! មកដឹងពីល្បិចបោកប្រាស់បន្លំខ្លួនជាសមត្ថកិច្ច (Authority Impersonation Scam) 👮‍♂️❌

ទស្សនាវីដេអូខ្លីនេះ ដើម្បីដឹងពីល្បិចបំភ័យរបស់ជនខិលខូច និងវិធីការពារខ្លួនឱ្យបានលឿនបំផុត!

💡 ចាំឱ្យច្បាស់៖ សមត្ថកិច្ចពិតប្រាកដ មិនដែល ទាមទារឱ្យផ្ទេរប្រាក់ ឬសួររកលេខកូដសម្ងាត់ (OTP) តាមទូរសព្ទឡើយ! បើមានការគំរាមកំហែង សូមផ្អាកគិតមួយភ្លែត រួចចុចបិទទូរសព្ទភ្លាម។

📌 សូមជួយចុចចែករំលែកវីដេអូនេះ ដើម្បីការពារក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់អ្នកពីការបោកប្រាស់តាមអនឡាយ!

👉 សម្រាប់ព័ត៌មានបន្ថែម និងគន្លឹះផ្សេងៗទៀតសូមចូលទៅកាន់គេហទំព័រ godigital.gov.kh


#គតមុននឹងចុច ...................

✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់កម្មវិធីតាមរយៈតំណភ្ជាប់
https://t.me/godigital_cambodia

៥ គន្លឹះអំពីសុវត្ថិភាពគណនី (Account Security)👉 សម្រាប់ព័ត៌មានបន្ថែម និងគន្លឹះផ្សេងៗទៀតសូមចូលទៅកាន់គេហទំព័រ godigital.gov...
23/07/2026

៥ គន្លឹះអំពីសុវត្ថិភាពគណនី (Account Security)

👉 សម្រាប់ព័ត៌មានបន្ថែម និងគន្លឹះផ្សេងៗទៀតសូមចូលទៅកាន់គេហទំព័រ godigital.gov.kh



#ចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាឆ្ពោះទៅឌីជីថល
Security

✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់កម្មវិធីតាមរយៈតំណភ្ជាប់
https://t.me/godigital_cambodia

ចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាឆ្ពោះទៅឌីជីថល
Go Digital Go Together

22/07/2026
💡ពាក្យ “ក្រុមឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (អ. Computer Emergency Respond Team  (CERT) បារ. Ordinateur équipe d'interv...
22/07/2026

💡ពាក្យ “ក្រុមឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (អ. Computer Emergency Respond Team (CERT) បារ. Ordinateur équipe d'intervention d'urgence)” សំដៅដល់ ក្រុមជំនាញសន្តិសុខព័ត៌មានទទួលបន្ទុកប្រឆាំងការពារ ទប់ស្កាត់ ដោះស្រាយ និងឆ្លើយតបទៅនឹងការគំរាមកំហែង ឬការបង្កើតឱ្យមានឧប្បត្តិហេតុដល់សន្តិសុខអន្តរព័ន្ធ របស់ប្រទេសនីមួយៗ ជាអាទិ៍ កម្ពុជា (CamCERT) ឡាវ (LaoCERT) ថៃ (ThaiCERT) វៀតណាម (VNCERT) កូរ៉េ (KrCERT) ជប៉ុន (JPCERT)។

📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។

👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

Address

អគារលេខ ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
Phnom Penh
120210

Alerts

Be the first to know and let us send you an email when កម្ពុជាឆ្ពោះទៅឌីជីថល - Go Digital Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to កម្ពុជាឆ្ពោះទៅឌីជីថល - Go Digital Cambodia:

Shortcuts

Share