កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army

  • Home
  • Cambodia
  • Phnom Penh
  • កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army

កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army រួមគ្នាដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន
(2)

ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នបញ្ជាការ ខ.គ ជូននាយទាហាន នាយទាហានរង និងពលទាហាន របស់កងពលតូចអន្តរាគមន៍លេខ១៤ កងទ័ពជើងគោក ឆ្នាំ២០២...
03/08/2026

ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នបញ្ជាការ ខ.គ ជូននាយទាហាន នាយទាហានរង និងពលទាហាន របស់កងពលតូចអន្តរាគមន៍លេខ១៤ កងទ័ពជើងគោក ឆ្នាំ២០២៦
‎ .
‎ពោធិ៍សាត់.នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ នៅទីបញ្ជាការ របស់កងពលតូចអន្តរាគមន៍លេខ១៤ ទ័ពជើងគោក បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នបញ្ជាការ ខ.គ ជូននាយពលទាហាន របស់កងពលតូចអន្តរាគមន៍លេខ១៤ ឆ្នាំ២០២៦ ដែលពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ គឹម សេងងន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ១៤ ខេត្តពោធិ៍សាត់ ។

‎ថ្លែងក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ គឹម សេងងន មេបញ្ជាការកងពល បានធ្វើការផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ក្នុងការហ្វឹកហ្វឺនរៀនសូត្រ យកចិត្តទុកដាក់ស្ដាប់នូវគ្រូឧទ្ទេសនាមមេរៀន ទាំងនៅក្នុងថ្នាក់ក៏ដូចជានៅលើទីលានហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាពរបស់បុគ្គលម្នាក់ៗអោយសម ស្របទៅតាមសម័យកាល បច្ចេកវិទ្យាទំនើបកម្មកងទ័ពនាពេលបច្ចុប្បន្ន។

ឯកឧត្តម មេបញ្ជាការដាកងពល បានដាក់បញ្ជាឲ្យបងប្អូនយើងយកចិត្តទុកដាក់ គោរពវិន័យ និងបទបញ្ជាឲ្យបានម៉ឺងម៉ាត់ ពង្រឹងការសាមគ្គីភាពផ្ទៃក្នុងរវាងគ្នានឹងគ្នាឲ្យបានរឹងមាំ ទោះបីក្នុងកាលៈទេសៈណាក៍ដោយ ត្រូវចេះរស់នៅជាលក្ខណៈសមូហភាព ចេះជួយទុក្ខធុរៈគ្នា ចេះពន្យល់ណែនាំគ្នា ក្នុងនាមជាមិត្តរួមអាវុធ ដើម្បីពង្រឹងគុណភាពវគ្គសិក្សា ឲ្យទទួលបានលទ្ធផលខ្ពស់ ដើម្បី ការពារបូរណៈភាពទឹកដី និងបានគូសបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះធ្វើឡើងក្នុងគោលបំណង រំលឹកឡើងវិញនូវក្បួនយុទ្ធវិធីយោធា និងរួមបញ្ចូលមេរៀនអប់រំចិត្តសាស្ត្រ ដើម្បីដាស់ស្មារតីយោធិនគ្រប់រូបឱ្យមានឆន្ទៈត្រៀមប្រយុទ្ធខ្ពស់ ខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពឱ្យកាន់តែស្ទាត់ជំនាញ ដើម្បីត្រៀមខ្លួនបំពេញភារកិច្ច និងអនុវត្តរាល់បទបញ្ជារបស់ថ្នាក់លើដែលបានប្រគល់ជូន ក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិដ៏ពិសិដ្ឋរបស់យើង៕

យោធភូមិភាគទី៤ ប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្ដាលពេទ្យសង្គ្រោះជំនាន់ទី៣ ឆ្នាំ២០២៦ ដល់បណ្តាអង្គភាពចំណុះ នៅសាលាពលទាហ...
03/08/2026

យោធភូមិភាគទី៤ ប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្ដាលពេទ្យសង្គ្រោះជំនាន់ទី៣ ឆ្នាំ២០២៦ ដល់បណ្តាអង្គភាពចំណុះ នៅសាលាពលទាហានទី៤

នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី ជុយ សីហា មេបញ្ជាការរង យោធភូមិភាគទី៤ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៏ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្ដាលពេទ្យសង្គ្រោះជំនាន់ទី៣ ដល់សិក្ខាកាមតាមបណ្តាអង្គភាពចំណុះ យោធភូមិភាគទី៤ ឆ្នាំ២០២៦ នៅសាលាពលទាហានទី៤ ។

ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោក សំកុល សុចិត្រា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប, មន្ទីសុខាភិបាលខេត្តសៀមរាប, តំណាងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, នាយករង នាយកដ្ឋានសុខាភិបាលក្រសួងការពារជាតិ, នាយករង ទីចាត់ការសុខាភិបាល អគ្គបញ្ជាការ, នាយរង ការិយាល័យសុខាភិបាល កងទ័ពជើងគោក ព្រមទាំង មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង, កងពលតូចថ្មើរជើងលេខ៤១, ៤២ តំបន់ប្រតិបត្តិការសឹករងខេត្តទាំង៤, កងការពារព្រំដែនគោកលេខ៤០២, ៤០៣ ការិយាល័យទាំង១៨ ផ្នែកលេខាធិការដ្ឋាន, នាយកសាលាពលទាហានទី៤, នាយកមន្ទីរពេទ្យ និងបណ្តាអង្គភាពចំណុះ យោធភូមិភាគទី៤ ផងដែរ។

លោកវរសេនីយ៍ឯក គឹម សុខាឫទ្ធិ បានឡើងអានមតិស្វាគមន៍ និងរបាយការណ៍ស្តីពីការបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្ដាលពេទ្យសង្គ្រោះជំនាន់ទី៣ ឆ្នាំ២០២៦ ដល់បណ្តាអង្គភាពចំណុះ យោធភូមិភាគទី៤ ជូនដល់អង្គពិធីទាំងមូលបានជ្រាប។

តំណាងកម្មសិក្សាការីក្នុងវគ្គហ្វឹកហ្វឺនម្នាក់បានឡើងធ្វើការប្តេជ្ញាថា ក្រោយពីបិទបញ្ចប់វគ្គបណ្តុះបណ្តាលនាពេលនេះ និងបន្តខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវរៀនសូត្របន្ថែមទៀត។ ព្យាយាមអភិវឌ្ឍនខ្លួនអោយកាន់តែមានសម្ថភាព និងស្ទាត់ជំនាញ ដើម្បីបំរើការងារឲ្យអង្គភាពទទួលបានលទ្ធផលល្អ។ គោរពប្រតិបត្តិឲ្យបាននូវច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា លក្ខន្តិកៈ បទវិន័យទូទៅ និងវិន័យផ្ទៃក្នុង នៃកងយោធពលខេមរភូមិន្ទ អោយបានជាដាច់ខាត។ ជៀសវាងអោយឆ្ងាយពីការប្រើប្រាស់នូវគ្រឿងញៀនគ្រប់ប្រភេទ។ ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ។

លោកឧត្តមសេនីយ៍ត្រី ជុយ សីហា បានធ្វើការផ្តាំផ្ញើរដល់ កម្មសិក្សាការីទាំងអស់ ក្រោយពីបិទបញ្ចប់វគ្គបណ្តុះបណ្តាលនេះទៅ ត្រូវបន្តខិតខំយកចិត្ដទុកដាក់សិក្សាស្រាវជ្រាវ បន្ថែម ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យកាន់តែស្ទាត់ជំនាញ ដើម្បីរួមចំណែកកសាងធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ក្នុងបុព្វហេតុពង្រឹងខឿនការពារជាតិ។ ត្រួតពិនិត្យ និងទុកដាក់នូវរាល់សម្ភារៈប្រើប្រាស់អោយរៀបរយ និងមានការប្រុងប្រយ័ត្នខ្ពស់។ ត្រៀមខ្លួនឲ្យបានរួចជាស្រេច និងរងចាំទទួលនូវរាល់បទបញ្ជាដែលថ្នាក់លើបានប្រគល់ឲ្យ ក្នុងការជួយសង្គ្រោះដល់យុទ្ធមិត្ត និងប្រជាជន ដែលទទួលរងនូវផលប៉ះពាល់ដោយគ្រោះថ្នាក់ធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុបានទាន់ពេលវេលា។

ឆ្លៀតក្នុងឱកាសនោះដែរ លោកមេបញ្ជាការរង បានអញ្ជើញជាកិត្តិយសប្រគល់នូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់កម្មសិក្សាការីទាំងអស់ផងដែរ។

ពិធីអប់រំផ្សព្វផ្សាយ ពង្រឹងពង្រីកជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទីបញ្ជាការយោធភូមិភាគទី ១ ថ្ងៃទី៣ ខែ សីហា ឆ្នាំ ២០២៦ ឧត...
03/08/2026

ពិធីអប់រំផ្សព្វផ្សាយ ពង្រឹងពង្រីកជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទីបញ្ជាការយោធភូមិភាគទី ១

ថ្ងៃទី៣ ខែ សីហា ឆ្នាំ ២០២៦ ឧត្តមសេនីទោ កែបម៉ា រ៉ាឌី មេបញ្ជាការរង តំណាងឲ្យឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ រួមជាមួយ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុវណ្ណ នាយករងអធិការដ្ឋានក្រសួងការពារជាតិ . លោកឧត្តមសេនីយ៍ត្រី តាន់ សុខា នាយករងអធិការកិច្ចកងទ័ពជើងគោក . លោកវរសេនីយ៍ឯក ហ៊ន សាវ៉ាត នាយការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនអធិការដ្ឋានអគ្គបញ្ជាការ ព្រមទាំងសហការី បានអញ្ជើញ ជាអធិបតីក្នុង ពិធីអប់រំផ្សព្វផ្សាយពង្រឹងពង្រីកជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀននៅ ទីបញ្ជាការយោធភូមិភាគទី ១ ដោយមានការចូលរួមពីសំណាក់នាយទាហាន នាយទាហានរងជាជនបង្គោលតាមបណ្ដាអង្គភាពចំណុះយោធភូមិភាគទី ១ ចូលរួមចំនួន១៣៩នាក់ផងដែរ។
លោកកឧត្តមសេនីយ៍ទោ កែប ម៉ាឌី មេបញ្ជាការរង ប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនយោធភូមិភាគទី ១ មានប្រសាសន៍ថា គោលបំណងនៃពិធីអប់រំផ្សព្វផ្សាយពង្រឹងនិងពង្រីកជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀននៅបញ្ជាការដ្ឋានយោធភូមិភាគទី ១ ថ្ងៃនេះ គឺជាការគោរពនិង អនុវត្តតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងដើម្បី បញ្ជ្រាបការយល់ដឹងអំពីគ្រឿងញៀន. យុទ្ធនាការបង្ក្រាបគ្រឿងញៀន. ផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន និង វិធានការច្បាប់ចំពោះបញ្ហាគ្រឿងញៀន ជូនដល់យោធិននៃកងយោធពលខេមរភូមិន្ទទូទាំងប្រទេស ។
លោកបានសំណូមពរដល់យោធិនជាជនបង្គោលដែលមានមុខក្នុងពិធីនេះយកចិត្តទុកដាក់ស្ដាប់និងកត់ត្រាឲ្យបានច្បាស់លាស់។ដើម្បីធ្វើជាចំណេះដឹងជាមូលដ្ឋានរបស់បុគ្គលម្នាក់ៗ និងដើម្បីចូលរួមធ្វើការផ្សព្វផ្សាយដល់បណ្ដាយុទ្ធមិត្តរួមអាវុធក្នុងអង្គភាពរបស់ខ្លួនឲ្យបានយល់ច្បាស់គ្រប់គ្នាផងដែរ និងត្រូវជៀសវាងដាច់ខាតចំពោះគ្រឿងញៀន ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មៅ សុផាន់ អគ្គមេបញ្ជាការរង  នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្នាក់ដឹកនាំ ព្រមទាំងនាយទា...
03/08/2026

ឯកឧត្តម នាយឧត្តមសេនីយ៍ មៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសេចក្តីសោមនស្សរីករាយ ក្នុងពិធីចម្រើនជន្មាយុគម្រប់ ៧៤ ឈានចូល ៧៥ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ។

សូមជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
https://t.me/royalcambodianarmy

ឯកឧត្តម វ៉ា ថន  អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងលោកជំទាវ ជួយឧបត្ថម្ភ ស្បៀង អាហារ នានា និងសម្ភារៈប្រើប្រាស់ ជូនដល់កងទ័ពជ...
03/08/2026

ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងលោកជំទាវ ជួយឧបត្ថម្ភ ស្បៀង អាហារ នានា និងសម្ភារៈប្រើប្រាស់ ជូនដល់កងទ័ពជួរមុខ អង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ .

ខេត្តព្រះវិហារ . នៅព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងលោកជំទាវ បានជួយឧបត្ថម្ភ សាច់ បន្លែ គ្រឿងឧបភោគបរិភោគ ស្បៀង អាហារនានា និងសម្ភារៈប្រើប្រាស់ មួយចំនួន ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ សំរាប់បែងចែកជូន បណ្តាកំលាំង​កងទ័ព​ដែលឈរជើងការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែន ប្រចាំទិសទី១ ខេត្តព្រះវិហារ ។

លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ និង នាយទាហាន នាយទាហានរង ពលទាហាន ទូទាំងកងពលតូចអន្តរាគមន៍លេខ១២៨ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ស្មារតីសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំរវាងសមរភូមិក្រោយនិងសមរភូមិមុខ។

មេបញ្ជាការ កងការពារព្រំដែនលេខ ៦០១ បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជាតិ-អន្តរជាតិ(ខេត្តកណ្ដាល)៖ នាព្រឹកថ្ងៃទី០៣ ខែសីហា...
03/08/2026

មេបញ្ជាការ កងការពារព្រំដែនលេខ ៦០១ បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជាតិ-អន្តរជាតិ

(ខេត្តកណ្ដាល)៖ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ កងការពារព្រំដែនលេខ ៦០១ បានអញ្ជើញផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាតិ-អន្តរជាតិ និងសភាពការណ៍លើខែ្សបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់អង្គភាព ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ។

លោកមេបញ្ជាការ បានលើកទឹកចិត្តដល់នាយ-ពលទាហានទាំងអស់ ត្រូវយកចិត្តទុកដាក់អំពីតួនាទីភារកិច្ចចំពោះមុខ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ បទវិន័យ លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ។

ទន្ទឹមនឹងនោះ ត្រូវត្រៀម​កម្លាំង សម្ភារៈបរិក្ខារ សម្ភារៈបច្ចេកទេស មធ្យោបាយ ប្រេងឥន្ធនៈ ចល័តអន្តរាគមន៍ ពេលមានគ្រោះមហន្តរាយកើតមានឡើងជាយថាហេតុ និងចាត់តាំងកម្លាំងបណ្តាកងល្បាតទាំងអស់ ត្រូវបង្កើនការដើរល្បាត អោយបានជាប់ជាប្រចាំក្ដាប់សភាពការណ៍ ស្រាវជ្រាវព័ត៌មានតាមខ្សែបន្ទាត់ព្រំដែន ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍន៍ ។

នាឱកាសនោះផងដែរ លោកមេបញ្ជាការ បានអប់រំណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហាន តាមបណ្ដាកងឯកភាពចំណុះ ត្រូវយកចិត្តទុកដាក់សំអាតអនាម័យ បរិស្ថានជុំវិញជំរុំជម្រកស្នាក់នៅ និងហូបស្អាត រស់នៅស្អាត មានអនាម័យជាប់ជានិច្ច ដើម្បីបង្ការទប់ស្កាត់ជំងឺរាតត្បាតផ្សេងៗ ពិសេសបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ។

លោកមេបញ្ជាការកងការពារព្រំដែនលេខ៦០១ មានប្រសាសន៍បញ្ជាក់ថា កងយោធពលខេមរភូមិន្ទ ជាកូនចៅរបស់ប្រជាជន ដូច្នេះត្រូវតែចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសន្តិសុខសង្គមឱ្យបានល្អប្រសើរ ។

កងពលធំអន្តរាគមន៍លេខ២ រៀបចំពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿង ឥស្សរិយយស ជូនយោធិនចូលសោធននិវត្តន៍ផ្ទេរចេញពីក្របខ័ណ្...
03/08/2026

កងពលធំអន្តរាគមន៍លេខ២ រៀបចំពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿង ឥស្សរិយយស ជូនយោធិនចូលសោធននិវត្តន៍ផ្ទេរចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២
បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនយោធិនដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍ របស់អង្គភាពកងពលធំអន្តរាគមន៍លេខ២ ប្រចាំឆ្នាំ២០២៥ ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះឧត្តមសេនីយ៍ឯក កែវ ធី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ; សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ជូនចំពោះបងប្អូនយោធិនដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍ របស់កងពលធំអន្តរាគមន៍លេខ២ នាពេលនេះគឺជាគំរូវីរៈភាពដ៏អង់អាចក្លាហាន ដែលកន្លងមកបានចូលរួមធ្វើពលីកម្មដ៏ធំធេងក្នុងការរំដោះប្រទេសជាតិ និងបានផ្តួលរំលំ ទប់ស្កាត់ ការវិលត្រឡប់ឡើងវិញនៅរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានចូលរួមយ៉ាងសកម្មក្នុងចលនា បង្រួបបង្រួមជាតិ តាមរយៈនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ ប្រទេសជាតិបានពេញលេញ។

ឧត្តមសេនីយ៍ឯក កែវ ធី បានបន្តផ្តាំផ្ញើដល់បងប្អូនយោធិនសោធននិវត្តន៍ និងផ្ទេរចេញពីក្របខ័ណ្ឌទាំងអស់ ពេលវិលត្រឡប់ទៅមូលដ្ឋានវិញ ត្រូវធ្វើខ្លួនឲ្យក្លាយជាពលរដ្ឋល្អ របស់សង្គមជាតិ ដោយត្រូវគោរពច្បាប់នានារបស់រដ្ឋឲ្យបានល្អ ខិតខំបំពេញការងារបង្ករបង្កើនផល និងប្រកបរបររកស៊ីចិញ្ចឹមជីវិត ប្រកបដោយភាពសុច្ចរិត ចូលរួមគ្រប់សកម្មភាពរបស់សង្គម ដើម្បីអោយប្រទេសជាតិបន្តមានការរីកចំរើនទៅមុខថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី បានឧបត្ថម្ភថវិកា ជូនដល់យោធិនដែលត្រូវដាក់ឲ្យចូល សោធននិវត្តន៍ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០ម៉ឺនរៀល និងអង្ករ៥០គីឡូក្រាម ជាទឹកចិត្តដ៏ប្រពៃរបស់ ឯកឧត្តម មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ផងដែរ៕

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងដាក់ចេញនូវបទបញ្ជាមួយចំនួនជូនដល់កង...
03/08/2026

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងដាក់ចេញនូវបទបញ្ជាមួយចំនួនជូនដល់កងកម្លាំងក្រោមឱវាទ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យកទៅភូមិភាគទី៤ បានបើកកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ការងារអប់រំចិត្តសាស្ត្រ និងដាក់ចេញនូវបទបញ្ជាសំខាន់ៗមួយចំនួន ជូនដល់យោធិនចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហាន យ៉ាងច្រើនកុះករផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍មួយចំនួនដែលកើតមានឡើងថ្មីៗនេះ​ ដែលប្រមុខនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការបង្ហាញដល់ពិភពលោកឲ្យឃើញកាន់តែច្បាស់អំពីសភាពការពិតនៃការឃ្លានពាន និងកាន់កាប់បូរភាពទឹកដីកម្ពុជាដោយច្បាប់ ពី​សំណាក់​កម្ពុជា​នៅតំបន់មួយនួន​ នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​ ថៃ​ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរមកលើដែន​អធិបតេយ្យភាព​ សិទ្ធិមនុស្ស និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា​ ដែលផ្ទះសម្បែងនិងដីធ្លីមួយចំនួនត្រូវបានទាហានថៃចូលកាន់កាប់ដោយខុសច្បាប់ ។ ព្រមជាមួយនោះ យោធាថៃបានបំផ្លាញប្រាង្គប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងប្រាសាទមួយចំនួនទៀត ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ព្រះ​រាជាណាចក្រ​កម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ នឹងបានដាក់ចេញនូវបទបញ្ជាមួយចំនួន ដល់យោធិនគ្រប់រូប ត្រូវអនុវត្តឲ្យបានមុឺងម៉ាត់​ មានជាអាទិ៍: ទី១ យោធិនគ្រប់រូប ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ដោយត្រូវត្រៀមខ្លួនរួចជាស្រេចរង់ចាំអនុវត្តបទបញ្ជា ក្នុងភារកិច្ចការពារបូរណភាពទឹកដីពីការឈ្លានពានពីសំណាក់ប្រទេសជិតខាង ។ ទី២ ត្រូវផ្សព្វផ្សាយជូនដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋ ក្នុងការចូលរួមអនុវត្តនូវច្បាប់កាតព្វកិច្ចយោធាឲ្យទទួលបានជោគជ័យ ដើម្បីកម្ពុជាយើង មានធនធានមនុស្សគ្រប់គ្រាន់ ក្នុងភារកិច្ចការពារជាតិក្នុងបរិបទថ្មីនៃសកលលោក ​ និងទី៣ ត្រូវបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល​ នៅ​តាម​មូលដ្ឋាន​នានា​ឲ្យទទួលបានជោគជ័យ។ ជាមួយនោះដែរ​ត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង​បទ​បញ្ជា​របស់​ឯកឧត្ដម​នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​ ប្រធាន​គណ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់​ធំ​ ក្នុងភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាធនធានធម្មជាតិរបស់យើងទុកឲ្យកូនចៅយើងនៅជំនាន់ក្រោយៗទៀត ។

03/08/2026

ផ្សាយផ្ទាល់ ៖ បច្ចុប្បន្នភាពស្តីពី « ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង » នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី៣ ខែសីហាឆ្នាំ២០២៦

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត និងលោកជំទាវ ផ្តល់រថយន្តសង្គ្រោះជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ .ខេត្តស...
02/08/2026

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត និងលោកជំទាវ ផ្តល់រថយន្តសង្គ្រោះជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ .

ខេត្តស្ទឹងត្រែង. នៅព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក និងលោកជំទាវ បានឧបត្ថម្ភ រថយន្តសង្គ្រោះ ចំនួន ០១គ្រឿង មានបំពាក់សម្ភារៈបរិក្ខាពេទ្យជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ​តាមរយៈ ក្រុមការងាររបស់ ឯកឧត្តម អគ្គនាយក សំរាប់បំរើការងារក្នុងអង្គភាព និងការងារមនុស្សធម៌ ។

ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ និងនាយទាហាន នាយទាហានរង ពលទាហាន ទូទាំងកងពលតូចអន្តរាគមន៍លេខ១២៨ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម និងលោកជំទាវ និងសូមគោរពជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន ប្រាជ្ញាវៀងវៃ សម្រេចជោគជ័យគ្រប់ភារកិច្ច និងសូមជួបនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share