22/08/2026
មន្រ្តីនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានចុះត្រួតពិនិត្យដល់ទីកន្លែងទីតាំងអចលនវត្ថុនៃបរធនបាលកិច្ចពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ និងខេត្តព្រះសីហនុ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណបរធន និងទីតាំងជាក់ស្តែងនៃទ្រព្យសម្បត្តិបរធនបាលកិច្ច។
[English Below]
=================================
ចាប់ពីថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ដល់ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងការចាត់តាំងពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), លោក ហេង បញ្ញា ប្រធានការិយាល័យគ្រប់គ្រងបរធនបាលកិច្ចសង្គម និងបុគ្គល, លោក អុឹង ឡេង ប្រធានការិយាល័យគ្រប់គ្រងបរធនបាលកិច្ចហិរញ្ញវត្ថុ និងលោក ឆយ ច័ន្ទមករា ប្រធានការិយាល័យគ្រប់គ្រងបរធនបាលកិច្ចសាធារណៈ និងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីជំនាញនៃ ន.ប.ធ. ចុះត្រួតពិនិត្យដល់ទីកន្លែងទីតាំងអចលនវត្ថុនៃបរធនបាលកិច្ចពាណិជ្ជកម្ម ដែលស្ថិតនៅរាជធានីភ្នពេញ ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ និងខេត្តព្រះសីហនុ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណបរធន និងទីតាំងជាក់ស្តែងនៃទ្រព្យសម្បត្តិបរធនបាលកិច្ច ដែលកំពុងស្នើសុំបង្កើត និងចុះបញ្ជីបរធនបាលកិច្ចនៅ ន.ប.ធ. ដោយក្រុមហ៊ុនបរធនបាលដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ប.ធ.។
***
From August 17-20, 2026, with the permission and assign from H.E. SOK Dara, Director General of the Trust Regulator (TR), Mr. Heng Panha, Head of the Social and Personal Trust Supervision Division, Mr. Eung Leng, Head of the Financial Trust Supervision Division, and Mr. Chhay Chanmakara, Head of the Public and Commercial Trust Supervision Division of Trust Registration Department of the TR, led officials to conduct an on-site visit at location of real estate trusts at Phnom Penh, Kampong Speu, Tboung Khmum and Sihanoukville to check and verify the trust fund identity with actual location of trust properties which are applying for trust establishment and registration at the TR by licensed/authorized trust companies.
✅ដើម្បីទទួលបានព័ត៌មានពីវិស័យបរធនបាលកិច្ច សូមចូលរួមតាមរយៈតំណភ្ជាប់ខាងក្រោម
| Please join the below link to receive updates on the Trust Sector៖
-https://www.trustregulator.gov.kh
-https://t.me/trustregulator
-https://bit.ly/trustregulator
និយ័តករបរធនបាលកិច្ច (Trust Regulator)
អាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅក្នុងប្រទេសកម្ពុជា៕