Urban Plastic Litter

Urban Plastic Litter Our City. Our Plastic. Our Solutions.

04/08/2026

ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ! 🙅‍♀️♻️ គ្រាន់តែជម្រើសតូចមួយរបស់អ្នកនៅថ្ងៃនេះ ក៏អាចជួយកាត់បន្ថយសំរាមប្លាស្ទិកបានហើយ៖ ✅ នាំកាបូបផ្ទាល់ខ្លួនទៅផ្សារ ✅ បដិសេធថង់ប្លាស្ទិកបន្ថែម ពេលទិញរបស់ ✅ ប្រើដបទឹកផ្ទាល់ខ្លួន ជំនួសដបប្លាស្ទិកតែម្ដង

តើថ្ងៃនេះ អ្នកបានធ្វើមួយក្នុងចំណោមនេះហើយឬនៅ?
ប្រភព​៖ឯកឧត្តម​ ង៉ូវ​ បូរីណា​

#ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិក #ក្រសួងបរិស្ថានកម្ពុជា

03/08/2026
31/07/2026

ចាប់ផ្ដើមដោយពាក្យថា «ទេ» ដើម្បីអនាគតដ៏ស្រស់បំព្រង! រួមចំណែកការពារបរិស្ថាន ចាប់ផ្ដើមពីយើងទាំងអស់គ្នា

ការផ្លាស់ប្តូរដ៏អស្ចារ្យសម្រាប់បរិស្ថាន គឺចាប់ផ្តើមចេញពីការបដិសេធដ៏សាមញ្ញបំផុតមួយ គឺការនិយាយថា «ទេ» ចំពោះការប្រើប្រាស់ប្លាស្ទិកដែលមិនចាំបាច់។ ឃ្លាដ៏ខ្លីតែមានអត្ថន័យជ្រាលជ្រៅ «ខ្ញុំអត់យកថង់ទេបង!» គឺជាសកម្មភាពគំរូដែលឆ្លុះបញ្ចាំងពីស្មារតីទទួលខុសត្រូវខ្ពស់របស់បុគ្គលម្នាក់ៗ ក្នុងការកាត់បន្ថយសំណល់ប្លាស្ទិកដែលកំពុងគំរាមកំហែងដល់សុខុមាលភាពសង្គម និងតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី។ ស្របតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានប្រែក្លាយទៅជាចលនាជាតិដ៏ខ្លាំងក្លា ដោយមានការចូលរួមប្តេជ្ញាចិត្តពីសំណាក់សិស្សានុសិស្ស កម្មករ និងប្រជាពលរដ្ឋរាប់លាននាក់នៅទូទាំងប្រទេស ដើម្បីបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក និងការដុតសំណល់ក្នុងទីបើកចំហដែលនាំឱ្យមានផលប៉ះពាល់ដល់គុណភាពខ្យល់។

ការរួមចំណែកការពារបរិស្ថានតាមរយៈការមិនទទួលយកថង់ប្លាស្ទិក មិនត្រឹមតែជួយឱ្យសហគមន៍យើងមានភាពស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារជីវៈចម្រុះដ៏សម្បូរបែប និងធានាបាននូវខ្យល់អាកាសបរិសុទ្ធសម្រាប់មនុស្សគ្រប់រូប។ នៅពេលដែលយើងម្នាក់ៗចាប់ផ្តើមផ្លាស់ប្តូរទម្លាប់តូចៗដោយការប្រើប្រាស់កាបូបយួរដែលប្រើប្រាស់បានយូរអង្វែងជំនួសថង់ប្លាស្ទិក យើងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីសម្រេចបាននូវភាពស្អាត ភាពបៃតង និងចីរភាព។ ចូរយើងរួមគ្នាប្រើប្រាស់សិទ្ធិក្នុងការបដិសេធប្លាស្ទិកនៅថ្ងៃនេះ ដើម្បីកសាងមាតុភូមិកម្ពុជាឱ្យមានមេឃពណ៌ខៀវ និងបរិស្ថានស្រស់បំព្រងសម្រាប់កូនចៅយើងតរៀងទៅ។

#ក្រសួងបរិស្ថានកម្ពុជា

27/07/2026
24/07/2026
24/07/2026

ផ្លូវដំណើររបស់ប្លាស្ទិក

The Lifecycle of Plastics

#គម្រោងការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន



23/07/2026
23/07/2026

អត្ថបទអប់រំផ្សព្វផ្សាយ៖ កែប្រែបញ្ហាបរិស្ថាន (ការបំពុលដោយសំណល់ប្លាស្ទិក) ទៅជាទំនួល​​​ខុសត្រូវរួម​

បច្ចុប្បន្នការប្រើប្រាស់សម្ភារៈប្លាស្ទិកបានក្លាយជាផ្នែក​មួយនៃជីវភាពរស់នៅ​ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ​ ដោយហេតុថា​ប្លាស្ទិកមានតម្លៃថោក និង​បាននាំមកនូវភាពងាយស្រួលក្នុងការផលិត ការវេចខ្ចប់ ការប្រើប្រាស់​និងការដឹកជញ្ជូន។ ទោះជាយ៉ាងណា ការកើនឡើងយ៉ាងលឿន​នៃសំណល់ប្លាស្ទិក ជាពិសេសប្លាស្ទិកប្រើបានតែមួយ​ដង បានក្លាយជាបញ្ហាបរិស្ថានដ៏ធ្ងន់ធ្ងរ ដែលកំពុងគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ី សុខភាពសាធារណៈ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ប្លាស្ទិកភាគច្រើនត្រូវការរយៈពេលរាប់សិបឆ្នាំ ឬរាប់រយឆ្នាំទើបអាចបំបែកជាភាគល្អិតតូចៗបាន។ សំណល់ប្លាស្ទិកដែលមិនត្រូវបានទុកដាក់ ប្រមូល និងគ្រប់គ្រងឱ្យបាន​ត្រឹមត្រូវ នឹង​ហូរចូលប្រព័ន្ធលូ ទន្លេ បឹង និងសមុទ្រ បង្កឱ្យមានការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់សត្វសមុទ្រ និងប្រព័ន្ធ​អេកូឡូស៊ីថែមទៀតផង។ យោងតាមកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) សំណល់ប្លាស្ទិកប្រមាណជា១១លានតោនបានហូរចូលទៅក្នុងសមុទ្រជារៀងរាល់ឆ្នាំ​ ដែលបង្កឱ្យសត្វសមុទ្រជាច្រើនបានងាប់​​។ ក្រៅពីនេះ ការស្ទះប្រព័ន្ធបង្ហូរទឹកដោយសារសំណល់ប្លាស្ទិក ក៏ជាកត្តាមួយដែលបង្កើនហានិភ័យដល់ការជន់លិចនៅតំបន់ទីក្រុង ជាពិសេសក្នុងរដូវវស្សា និងបង្កផលប៉ះពាល់ដល់សោភ័ណភាពទីក្រុង និងតំបន់ទេសចរណ៍ផងដែរ។

បញ្ហាការបំពុលសំណល់ប្លាស្ទិកនេះ​ មិនត្រឹមតែប៉ះពាល់ដល់សត្វ និង​គុណភាព​បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាក់ព័ន្ធនឹងសុខភាពមនុស្សផងដែរ។ អ្នកដឹងទេថា សំណល់ប្លាស្ទិកមិនបានបាត់ចេញពីភពផែនដីឡើយ វាបានបំបែកទៅជាភាគល្អិតតូចៗ ដែល​មានទំហំតូចជាង ៥មីលីម៉ែត្រ​ ហៅថា មីក្រូប្លាស្ទិក (Microplastics)។ ភាគល្អិតទាំងនេះអាចស្ថិតនៅក្នុងដី ហូរចូលទៅក្នុងប្រភពទឹកសាប និងសមុទ្រ និងជាពិសេសអាចនៅក្នុងខ្សែសង្វាក់អាហាររបស់មនុស្ស និង​សត្វ​ថែមទៀតផង។

ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានពីសំណល់ប្លាស្ទិកចំពោះសុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី ចាំបាច់ណាស់ទាមទារឱ្យមាន​ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។​ ហេតុនេះហើយ ទើបកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ​២០២៣ ក្រសួងបរិស្ថានបាន​ផ្លួចផ្ដើមឡើងនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋនៅទូទាំងប្រទេស និងបានបំផុសគំនិតឱ្យមនុស្សគ្រប់វ័យ​មានការ​ផ្លាស់ប្ដូរទម្លាប់ពីការប្រើថង់ប្លាស្ទិកច្រើន កាត់បន្ថយមកប្រើតិចតួច និងឈប់ប្រើថង់ប្លាស្ទិកតែម្ដង ដោយងាកមកប្រើសម្ភារៈជំនួសដែលមានលក្ខណៈមេត្រីបរិស្ថាន ដូចជាថង់បរិស្ថានដែលប្រើបានច្រើនដងជាដើម។

ទោះជាក្រសួងបរិស្ថានទទួលបានជោគជ័យលើយុទ្ធនាការនេះក៏ដោយ ក៏ចាំបាច់នៅតែ​ទាមទារឱ្យមានការចូលរួមបន្តទៀត​ពីប្រជាពលជននៅទូទាំងប្រទេស ដោយការផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃដូចជា៖
១. អនុវត្តគោលការណ៍ ៤Rs រួមមាន៖
· បដិសេធ (Refuse)
· កាត់បន្ថយ (Reduce)
· ប្រើប្រាស់ឡើងវិញ (Reuse) និង
· កែច្នៃឡើងវិញ (Recycle)
* ព្រមទាំងរំលឹក និងអប់រំបន្តទៅអ្នកជុំវិញខ្លួន
២. ប្រើប្រាស់សម្ភារៈជំនួសប្លាស្ទិកដូចជា ការប្រើប្រាស់ថង់បរិស្ថាន ឬថង់ក្រណាត់ កែវ ប្រអប់បាយ និងដបទឹកដែលអាចប្រើប្រាស់ឡើងវិញបាន
៣. ចូលរួមទុកដាក់ ញែក និងបោះចោលសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ
៤. ចូលរួមផ្សព្វផ្សាយពីការលើកកម្ពស់ការយល់ដឹងពីការបំពុលសំណល់ប្លាស្ទិកដល់គ្រួសារ មិត្តភក្ដិ និងសហគមន៍ដែលយើងរស់នៅ​

ការបំពុលសំណល់ប្លាស្ទិក មិនមែនជាបញ្ហារបស់បុគ្គល ឬស្ថាប័នណាមួយតែម្នាក់ឯងនោះទេ ប៉ុន្តែជាបញ្ហារួម​ដែលទាមទារឱ្យ​មានការទទួលខុសត្រូវរួមគ្នា និងការចូលរួមពីគ្រប់ភាគី​ និងគ្រប់​វិស័យក្នុងសង្គម។ រាល់ការផ្លាស់ប្ដូរទំលាប់តូចៗក្នុងជីវភាពរស់នៅ​ប្រចាំថ្ងៃ​ អាចក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការកាត់បន្ថយការបំពុលបរិស្ថាន និងការពារធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ​។ នេះមិនមែនជារឿងចៃដន្យនោះទេដែលសង្គមមួយមានបរិស្ថានស្អាត គឺអ្វីៗ​កើតចេញពីការការយល់ដឹង ការ​ទទួលខុសត្រូវ និងកិច្ច​សហការ​របស់ប្រជាពលរដ្ឋ​គ្រប់រូប។ ការកាត់បន្ថយ និងទុកដាក់សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ គឺជាការចូលរួមវិនិយោគដ៏មានតម្លៃសម្រាប់អនាគតប្រទេសកម្ពុជា​ ​ដែលនាំមកនូវបរិស្ថានស្អាត សុខភាពល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព។

រៀបរៀងដោយ៖ នាយកដ្ឋានអប់រំបរិស្ថាន

https://www.unep.org/topics/ocean-seas-and-coasts/ecosystem-degradation-pollution/plastic-pollution-marine-litter

សប្តាហ៍នេះថ្ងៃទី២៣ វេទិកាប្លាស្ទិកលើកទី៤ ជួបគ្នាឆាប់ៗនេះ!កម្មវិធីចាប់ផ្តើមម៉ោង ៨:៣០នាទីព្រឹក រហូតដល់ម៉ោង ៥:០០នាទីល្ងាច រ...
20/07/2026

សប្តាហ៍នេះថ្ងៃទី២៣ វេទិកាប្លាស្ទិកលើកទី៤ ជួបគ្នាឆាប់ៗនេះ!
កម្មវិធីចាប់ផ្តើមម៉ោង ៨:៣០នាទីព្រឹក រហូតដល់ម៉ោង ៥:០០នាទីល្ងាច រយៈពេលមួយថ្ងៃពេញ
4th Plastic Forum! See you on 23 July 2026.
Event start at 8:30am until 5:00pm, Full day.

តំណលីងសម្រាប់ចុះឈ្មោះចូលរួម៖
Even register link:

https://docs.google.com/forms/d/e/1FAIpQLScc9M5JpxrNxgoa_TBjEreGLluowwhqEVNpSmV_EqlMYs8vJg/viewform?usp=publish-editor

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Urban Plastic Litter posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share