ជឹម សុរិទ្ធិ ប្រធានយុវជនគណបក្ស សង្កាត់ចាក់អង្រែក្រោម

  • Home
  • Cambodia
  • Phnom Penh
  • ជឹម សុរិទ្ធិ ប្រធានយុវជនគណបក្ស សង្កាត់ចាក់អង្រែក្រោម

ជឹម សុរិទ្ធិ ប្រធានយុវជនគណបក្ស សង្កាត់ចាក់អង្រែក្រោម Youth Of Cambodian People's Party

26/07/2026

កាលពីព្រឹកថ្ងៃ សៅរ៍ ទី ២៥ ខែ កក្កដា ឆ្នាំ២០២៦ នៅមន្ទីរគណបក្សខណ្ឌមានជ័យ គណៈកម្មាធិការគណបក្សសង្កាត់ចាក់អង្រែក្រោម បានរៀបចំប្រារព្ធពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជិកា ថ្មីចំនួន ៤០០នាក់ ក្រោមអធិបតីភាពលោក សេង គន្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌមានជ័យ និងចូលរួមដោយលោក លោកស្រី ជាក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ចាក់អង្រែក្រោម លោក លោកស្រី សមាជិកអចិន្ត្រៃយ៍ គណបក្សខណ្ឌ និងសង្កាត់ រួមនឹងលោក លោកស្រី ជាប្រធានសាខាបក្សភូមិទាំង ៨ ក្នុងសង្កាត់ចាក់អង្រែក្រោម ។

13/07/2026

វេទិកាពិភាក្សាជាមួយយុវជនគណបក្សរាជធានី ៖ «យុវជនគណបក្សប្ដេជ្ញាបន្តរួបរួមសាមគ្គី លើកកម្ពស់ស្មារតីស្នេហាជាតិ គាំទ្រការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល ព្រមទាំងចូលរួមផ្សព្វផ្សាយការពិត ដើម្បីរួមចំណែកការពារសន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍ជាតិដ៏ឧត្តុង្គឧត្តម»។
វេទិកានេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល ។

#យុវជនគណបក្សប្រជាជនកម្ពុជា
#គណបក្សប្រជាជនកម្ពុជា


10/07/2026

សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ
ជាមួយលោក កឹម សុខា ព្រមទាំងក្រុមគ្រួសារទាំងអស់ ចំពោះមរណភាពរបស់ឧបាសិកា សៅ ង៉ែត ជាទីគោរពស្រឡាញ់បំផុត!

10/07/2026

Address

Phnom Penh

Alerts

Be the first to know and let us send you an email when ជឹម សុរិទ្ធិ ប្រធានយុវជនគណបក្ស សង្កាត់ចាក់អង្រែក្រោម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ជឹម សុរិទ្ធិ ប្រធានយុវជនគណបក្ស សង្កាត់ចាក់អង្រែក្រោម:

Shortcuts

Share