រាជធានីភ្នំពេញ បេះដូងប្រជាជនកម្ពុជា

  • Home
  • Cambodia
  • Phnom Penh
  • រាជធានីភ្នំពេញ បេះដូងប្រជាជនកម្ពុជា

រាជធានីភ្នំពេញ បេះដូងប្រជាជនកម្ពុជា រាជធានីភ្នំពេញ បេះដូងប្រជាជនកម្ពុជា
Tiktok: Phnom Penh Today https://www.tiktok.com/?_r=1&_t=ZS-9866EQ5Y2Ms

វិមានឯករាជ្យ​ (Independent Monument) ជាទីតាំងប្រវត្តិសាស្រ្ត​ ស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ តំបន់ប្រសព្វរវាងមហាវិថីព្រះនរោ...
21/08/2026

វិមានឯករាជ្យ​ (Independent Monument) ជាទីតាំងប្រវត្តិសាស្រ្ត​ ស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ តំបន់ប្រសព្វរវាងមហាវិថីព្រះនរោត្តម និងមហាវិថីព្រះសីហនុ​ ដែលមានសួនច្បារវិមានឯករាជ្យ និងសួនវត្តបទុមវតី​ នៅក្បែរបរិវេណតំបន់នេះ។

ទីតាំងនេះ​ ជាទីតាំងប្រវត្តិសាស្ត្រដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ​ មានទេសភាពស្រស់បំព្រង រួមទាំងការកម្សាន្តជាលំហសាធារណៈធំមួយ​ សម្រាប់ការជួបជុំ សម្រាកកម្សាន្ត និងជាកន្លែងនិយមហាត់ប្រាណ​ លំហបៃតងជុំវិញ ដែលមនុស្សអាចដើរ រត់ និងហាត់ប្រាណ​។

តំណភ្ជាប់គណនី Tiktok: Phnom Penh Today https://www.tiktok.com/?_r=1&_t=ZS-9866EQ5Y2Ms

#រាជធានីភ្នំពេញ
#តំបន់លំហសាធារណៈនៅរាជធានីភ្នំពេញ

13/08/2026

📍វត្តព្រះបារមីវង្គត់បុរី

តំណភ្ជាប់គណនី Tiktok: Phnom Penh Today https://www.tiktok.com/?_r=1&_t=ZS-9866EQ5Y2Ms

#រាជធានីភ្នំពេញ
#តំបន់លំហសាធារណៈនៅរាជធានីភ្នំពេញ

វត្តព្រះបារមីវង្គត់បុរី មានទីតាំងស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ទីតាំងវត្តនេះ​ ត្រូវបានប្រើប្រាស់សម្រាប...
13/08/2026

វត្តព្រះបារមីវង្គត់បុរី មានទីតាំងស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទីតាំងវត្តនេះ​ ត្រូវបានប្រើប្រាស់សម្រាប់​ រៀបចំកម្មវិធីសាសនា​ផ្សេងៗ ជាពិសេសបងប្អូនប្រជាពលរដ្ឋនិយមដេីរហាត់ប្រាណជាដេីម។

តំណភ្ជាប់គណនី Tiktok: Phnom Penh Today https://www.tiktok.com/?_r=1&_t=ZS-9866EQ5Y2Ms

#រាជធានីភ្នំពេញ
#តំបន់លំហសាធារណៈនៅរាជធានីភ្នំពេញ

ពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា (Olympic National Stadium) មានទីតាំងស្ថិតនៅ មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ ជាតំបន់កណ្ដាល...
07/08/2026

ពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា (Olympic National Stadium) មានទីតាំងស្ថិតនៅ មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ ជាតំបន់កណ្ដាលទីក្រុង ដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងជិតតំបន់ពាណិជ្ជកម្ម សាលារៀន និងតំបន់រស់នៅរបស់ប្រជាពលរដ្ឋ។

ស្តាតអូឡាំពិកត្រូវបានសាងសង់ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ក្រោមការរចនារបស់ស្ថាបត្យករខ្មែរ លោកតា​ វណ្ណ ម៉ូលីវណ្ណ ដែលជាស្នាដៃសំខាន់មួយនៃចលនាស្ថាបត្យកម្មខ្មែរទំនើប។​ ស្តាតអូឡាំពិកត្រូវបានប្រើប្រាស់សម្រាប់​ ការប្រកួតកីឡាជាតិ និងអន្តរជាតិ​ ការហាត់ប្រាណ និងហ្វឹកហាត់របស់កីឡាករ​ ជាពិសេសជាកន្លែងនិយមសម្រាប់សហគមន៍មកជួបជុំ ហាត់ប្រាណ​ និងលំហែជាដេីម។

តំណភ្ជាប់គណនី Tiktok: Phnom Penh Today https://www.tiktok.com/?_r=1&_t=ZS-9866EQ5Y2Ms

#រាជធានីភ្នំពេញ
#តំបន់លំហសាធារណៈនៅរាជធានីភ្នំពេញ

24/07/2026

📍វត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង​ (Kol Tor Teng Pagoda)

តំណភ្ជាប់គណនី Tiktok: Phnom Penh Today https://www.tiktok.com/?_r=1&_t=ZS-9866EQ5Y2Ms

#រាជធានីភ្នំពេញ
#វត្តអារាមនៅរាជធានីភ្នំពេញ

វត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង​ មានទីតាំងនៅភូមិកោះក្របី​ សង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ វត្តនេះស្ថិតនៅតំប...
24/07/2026

វត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង​ មានទីតាំងនៅភូមិកោះក្របី​ សង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ វត្តនេះស្ថិតនៅតំបន់ខាងកើតរាជធានីភ្នំពេញ ជិតដងទន្លេមេគង្គ ហើយជាវត្តដែលមានបរិវេណធំទូលាយ សម្រាប់ពុទ្ធបរិស័ទមកធ្វើបុណ្យ សមាធិ និងចូលរួមកម្មវិធីព្រះពុទ្ធសាសនាជាប្រចាំ។

វត្តនេះ​ មានលក្ខណៈពិសេសដោយមានព្រះវិហារមានស្ថាបត្យកម្មបែបខ្មែរ​ បរិយាកាសស្ងប់ស្ងាត់ មានដើមឈើជាច្រេីនផ្តល់ជាម្លប់ បរិយាកាសល្អ​ និងជាកន្លែងប្រារព្ធពិធីបុណ្យសាសនាសំខាន់ៗ មជ្ឈមណ្ឌលអប់រំព្រះធម៌ រួមទាំងអប់រំសីលធម៌ដល់ពុទ្ធបរិស័ទ។

តំណភ្ជាប់គណនី Tiktok: Phnom Penh Today https://www.tiktok.com/?_r=1&_t=ZS-9866EQ5Y2Ms

#រាជធានីភ្នំពេញ
#វត្តអារាមនៅរាជធានីភ្នំពេញ

វត្តលង្កាព្រះកុសុមារាម​ គឺជាវត្តពុទ្ធសាសនាដ៏ចំណាស់ និងមានសារៈសំខាន់មួយនៅរាជធានីភ្នំពេញ។ វត្តនេះ ជាវត្តប្រវត្តិសាស្ត្រដែល...
20/07/2026

វត្តលង្កាព្រះកុសុមារាម​ គឺជាវត្តពុទ្ធសាសនាដ៏ចំណាស់ និងមានសារៈសំខាន់មួយនៅរាជធានីភ្នំពេញ។ វត្តនេះ ជាវត្តប្រវត្តិសាស្ត្រដែលរួមបញ្ចូលទាំងតម្លៃសាសនា វប្បធម៌ និងស្ថាបត្យកម្មខ្មែរ ហើយជាទីសក្ការបូជា និងទេសចរណ៍វប្បធម៌ដ៏សំខាន់មួយរបស់រាជធានីភ្នំពេញ។

វត្តលង្កា​ ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​ នៅជិតវិមានឯករាជ្យ និងទល់មុខសួនច្បារវិមានឯករាជ្យ។​ វត្តនេះ​ ត្រូវបានសាងសង់តាមរចនាបថស្ថាបត្យកម្មវត្តខ្មែរបុរាណ​ ដោយមានការតុបតែងប្រើក្បាច់ចម្លាក់ខ្មែរដែលបង្ហាញពីអត្តសញ្ញាណស្ថាបត្យកម្មខ្មែរ។

តំណភ្ជាប់គណនី Tiktok: Phnom Penh Today https://www.tiktok.com/?_r=1&_t=ZS-9866EQ5Y2Ms

#រាជធានីភ្នំពេញ
#វត្តអារាមនៅរាជធានីភ្នំពេញ

17/07/2026

📍វត្តឧណ្ណាលោម (Ounalom Pagoda)

#រាជធានីភ្នំពេញ
#វត្តអារាមក្នុងរាជធានីភ្នំពេញ

Address

Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when រាជធានីភ្នំពេញ បេះដូងប្រជាជនកម្ពុជា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to រាជធានីភ្នំពេញ បេះដូងប្រជាជនកម្ពុជា:

Shortcuts

Share