នាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង DPCD GDA

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង DPCD GDA

នាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង DPCD GDA ផេកផ្លូវការរបស់នាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង

នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ុត សំអាល់ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង និងមន្ត្រីជំនាញនាយកដ្ឋាន បានចុះពង្រ...
31/07/2026

នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ុត សំអាល់ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង និងមន្ត្រីជំនាញនាយកដ្ឋាន បានចុះពង្រឹងការអនុវត្តការងារនៅស្ថានីយពិសោធន៍កសិកម្មបន្ទាយដែក ស្ថិតក្នុងស្រុកលើកដែក ខេត្តកណ្តាល។
លោកប្រធានបានផ្តល់ការណែនាំដល់លោកប្រធានស្ថានីយឱ្យផ្តោតការយកចិត្តទុកដាក់លើការងារមួយចំនួនដូចជា៖
- ការងារគ្រប់គ្រងនិងដំណើការរបស់ស្ថានីយជាពិសេសរក្សាបានកុំអោយមានការទន្រ្តាន
- ការងារទុកដាក់ ថែទាំបរិក្ខានិងគ្រឿងចក្រកសិកម្ម
- ការងារអនុវត្តសកម្មភាពថវិកាកម្មវិធី និងការងារផលិតកម្មដំណាំ
-ការងារថែទាំនិងរក្សាទុកពូជដង្កូវនាង
លោកប្រធាននាយកដ្ថានក៏បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ដែលបានយកចិត្តទុកដាក់និងលះបង់ខ្ពស់ ដើម្បីបំពេញភារកិច្ចរៀងៗខ្លួនប្រកបដោយសិលធម៌វិជ្ជាជីវះ ដោយរក្សាបាននូវសកម្មភាពរស់រវើកប្រកបដោយលទ្ធផលជាវិជ្ជមាន ដោយស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់។

កាលពីថ្ងៃទី២២-២៣ ខែកក្កដា ឆ្នាំ២០២៦ មន្រ្តីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង បានចុះពិនិត្យ និងវាយតម្លៃផលិតកម្មដំណា...
25/07/2026

កាលពីថ្ងៃទី២២-២៣ ខែកក្កដា ឆ្នាំ២០២៦ មន្រ្តីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង បានចុះពិនិត្យ និងវាយតម្លៃផលិតកម្មដំណាំរយៈពេលវែង នៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយចុះពិនិត្យ និងវាយតម្លៃផលិតកម្មស្វាយចន្ទី ម្រេច និងទុរេន នៅទីតាំងចម្ការកសិករ។
ជាលទ្ធផលឃើញថា៖
- ការប្រមូលផលគ្រាប់ស្វាយចន្ទីក្នុងខេត្តទាំង២ បានបញ្ចប់ទាំងស្រុង និងទិន្នផលមានការធ្លាក់ចុះជាងឆ្នាំមុនបន្តិច ប៉ុន្តែតម្លៃល្អជាងឆ្នាំមុន។ កសិករភាគច្រើនបាននិងកំពុងអនុវត្តបច្ចេកទេសថែទាំដើមចន្ទី ក្រោយរដូវប្រមូលផល។ កសិករបានធ្វើការអនាម័យចម្ការ ការតាក់តែងមែក ដើម្បីជួយឱ្យដើមមានសុខភាពល្អ មានខ្យល់ចេញចូល និងទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់។ ការតាក់តែងមែកសម្រេចបានប្រមាណ ៨០%។
- ដំណាំទុរេនក្នុងខេត្តទាំងពីរនេះបានបិទបញ្ចប់ការប្រមូលផលផ្លែទាំងស្រុង ដោយទទួលទិន្នផលកើនជាងឆ្នាំមុនបន្តិច ដោយលក់បានក្នុងតម្លៃចន្លោះពី៨០០០-១២០០០រៀល/គីឡូក្រាម។ បច្ចុប្បន្នកសិករផ្តោតលើការថែទាំដើម និងជំរុញការលូតលាស់ស្លឹកថ្មី តាមរយៈការស្រោចស្រព និងការដាក់ជីដូចជាជីលាមកសត្វដើម្បីបង្កើនជីជាតិនិងសារធាតុសរីរាង្គក្នុងដី និងការប្រើប្រាស់ជីគីមីដើម្បីបំពេញបន្ថែមនូវសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់បំពេញតម្រូវការរបស់ទុរេន
- ដំណាំម្រេចក៏បានបញ្ចប់ការប្រមូលផល ដោយលក់បានក្នុងតម្លៃប្រហែល ២២០០០រៀល/គីឡូក្រាមគ្រាប់ស្ងួត។ កសិករបានចាប់ផ្តើមដំណើរការថែទាំដើមឡើងវិញ តាមរយៈការស្រោចស្រពទឹក ឱ្យបានទៀងទាត់ និងការដាក់ជីបំប៉នតាមគល់ ដើម្បីជំរុញការលូតលាស់ទងថ្មី និងបំប៉នផ្កាសម្រាប់រដូវបន្ទាប់ ដោយម្រេចខ្លះបានចាប់ផ្តើមចេញផ្កាថ្មី ។

ភ្នំពេញ៖ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ុត សំអាល់ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង បានដឹកនាំកិច្ចប្រជុំប្រចាំ...
17/07/2026

ភ្នំពេញ៖ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ុត សំអាល់ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា និងប្រចាំឆមាសទី១ របស់នាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋាន សរុបចំនួន ១១នាក់ ស្រី ៣នាក់។

កិច្ចប្រជុំនោះបានពិភាក្សាទៅលើចំណុចមួយចំនួនដូចជា៖
1/ របាយការណ៍វឌ្ឍនភាពរយៈពេល៦ខែរបស់នាយកដ្ឋាន
2/ ការចាយវាយថវិកាកម្មវិធី
3/ ហេដ្ឋារចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំនាយកដ្ឋាន
4/ ផែនការ និងទិសដៅរបស់នាយកដ្ឋានសម្រាប់៦ខែបន្ត
5/ ផ្សេងៗ

ជាចុងក្រោយ ក្រុមការងារបានពិភាក្សា និងផ្តល់ធាតុចូលសំខាន់ៗជាច្រើនសម្រាប់កិច្ចការងារបន្តរបស់នាយកដ្ឋាន ប្រកបដោយភាពស្និទ្ធស្នាល និងទទួលខុសត្រូវខ្ពស់។

ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក  អ៊ុត សំអាល់ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង និងសហការី បានចូលរួមគាំទ្រពិព័រណ៍ផ្លែ...
11/07/2026

ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ុត សំអាល់ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង និងសហការី បានចូលរួមគាំទ្រពិព័រណ៍ផ្លែឈើកម្ពុជា នៅផ្សារទំនើបអ៊ីអន ដែលរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងពង្រីកទីផ្សារផ្លែឈើកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងព្រឹត្តិការណ៍នេះ ផ្លែទុរេនកម្ពុជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន និងក្រុមហ៊ុននាំចេញ ជាពិសេសសម្រាប់ទីផ្សារប្រទេសចិន។ បច្ចុប្បន្នដំណាំទុរេនកម្ពុជាមានផ្ទៃដីដាំដុះសរុបចំនួន ១៦ ១៩៣ហិកតា និងបរិមាណផលសរុបចំនួន ១៣៥ ៥៤៦តោន។ កម្ពុជាមានក្រុមហ៊ុននាំចេញធុរេនចំនួន ៣០ ក្រុមហ៊ុន នាំចេញទៅកាន់ប្រទេសចំនួន ៥ (ប្រទេសចិន បារាំង ឡាវ ថៃ និងវៀតណាម) និងមានចម្ការទទួលបានវិញ្ញាបនបត្រ GAP ចំនួន ១១២ ចម្ការ និងមានពូជទុរេនល្បីៗចំនួន ១២ ពូជ ដែលបង្ហាញពីសក្តានុពលក្នុងការផលិត និងពង្រីកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ភ្នំពេញ៖ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែងនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្របានរៀបចំកិច្ចប្រជុំស...
10/07/2026

ភ្នំពេញ៖ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែងនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្របានរៀបចំកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីរាជការដែលផ្ទេរមកពីអគ្គនាយកដ្ឋានកៅស៊ូ ក្រោមអធិបតីភាពលោក អ៊ុត សំអាល់ ប្រធាននាយកដ្ឋាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីសរុប ២៧នាក់ ស្រី ១០នាក់។

កិច្ចប្រជុំនោះផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា៖
+ ការណែនាំខ្លួន
+ ការរៀបរាប់អំពីការងារ និងគម្រោងរបស់នាយកដ្ឋាន
+ ផែនការសកម្មភាពក្នុងឆ្នាំ២០២៦ និងឆ្នាំ២០២៧
+ ផ្សេងៗ

សូមជូនព៌តមាន និង ការប៉ាន់ស្មានស្ថានភាពប្រមូលផលដំណាំស្វាយចន្ទី ឆ្នាំ ២០២៦
09/07/2026

សូមជូនព៌តមាន និង ការប៉ាន់ស្មានស្ថានភាពប្រមូលផលដំណាំស្វាយចន្ទី ឆ្នាំ ២០២៦

សូមជូនព៌តមាន និង ការប៉ាន់ស្មានស្ថានភាពប្រមូលផលដំណាំធុរេន ឆ្នាំ ២០២៦
08/07/2026

សូមជូនព៌តមាន និង ការប៉ាន់ស្មានស្ថានភាពប្រមូលផលដំណាំធុរេន ឆ្នាំ ២០២៦

សូមជូននូវតារាងព័ត៌មានតម្លៃ ម្រេច មៀនប៉ៃលិន ទុរេន ដូង សម្រាប់ថ្ងៃទី០១ ខែកក្កដាឆ្នាំ២០២៦។
03/07/2026

សូមជូននូវតារាងព័ត៌មានតម្លៃ ម្រេច មៀនប៉ៃលិន ទុរេន ដូង សម្រាប់ថ្ងៃទី០១ ខែកក្កដាឆ្នាំ២០២៦។

សូមជូនតារាងព័ត៌មានតម្លៃស្វាយចន្ទី ស្វាយកែវរមៀត ម្រេច មៀនប៉ៃលិន ទុរេន ដូង សម្រាប់ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៦ 😍🌹
26/06/2026

សូមជូនតារាងព័ត៌មានតម្លៃស្វាយចន្ទី ស្វាយកែវរមៀត ម្រេច មៀនប៉ៃលិន ទុរេន ដូង សម្រាប់ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៦ 😍🌹

នៅថ្ងៃទី២២-២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង បានបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដាំ...
26/06/2026

នៅថ្ងៃទី២២-២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង បានបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះ និងថែទាំដំណាំដំឡូងមីដល់ប្រជាកសិករជាសមាជិកសហគមន៍កសិកម្មចំនួន៣នៅខេត្តឧត្តរមានជ័យដែលរួមមាន៖
(១). សហគមន៍កសិកម្មត្រពាំងតាវបៃតង
(២). សហគមន៍កសិកម្មលំទងសាមគ្គីអភិវឌ្ឍន៍
(៣). សហគមន៍កសិកម្មគោកឳឡោក
វគ្គបណ្ដុះបណ្ដាលនេះផ្ដោតសំខាន់លើការជ្រើសរើសពូជ ការរៀបចំដី ការដាំដុះ ការគ្រប់គ្រងស្មៅ និងប្រើប្រាស់ជីលើដំណាំដំឡូងមី ដោយក្រុមការងារបានធ្វើការអនុវត្តបង្ហាញពីបច្ចេកទេសផ្ទាល់នៅចម្ការដំឡូងមីរបស់កសិករ។

Address

#54B/49F, Street 395-656, Toeuk Laak3, Tuol Kork Phnom Penh
Phnom Penh
120406

Opening Hours

Monday 07:30 - 12:00
14:00 - 17:30
Tuesday 07:30 - 12:00
14:00 - 17:30
Wednesday 07:30 - 12:00
14:00 - 17:30
Thursday 07:30 - 12:00
14:30 - 05:30
Friday 07:30 - 12:00
14:00 - 17:30

Telephone

+85512799316

Alerts

Be the first to know and let us send you an email when នាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង DPCD GDA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង DPCD GDA:

Shortcuts

Share