28/07/2026
ការអនុវត្តសាកល្បង «ការផ្ទៀងផ្ទាត់ និងកំណត់ក្រុមគោលដៅអ្នកទទួលផលសម្រាប់សកម្មភាពមុនគ្រោះទឹកជំនន់នៅមូលដ្ឋាន»
———————————————
ខេត្តពោធិ៍សាត់៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ លោក កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ សហការជាមួយអង្គការស្បៀងអាហារពិភពលោក និងមន្ទីរផែនការខេត្តពោធិ៍សាត់ បានចុះអនុវត្តការផ្ទៀងផ្ទាត់ និងកំណត់អត្តសញ្ញាណក្រុមគោលដៅអ្នកទទួលផលដែលមានសក្ដានុពលសម្រាប់សកម្មភាពមុនពេលកើតគ្រោះទឹកជំនន់។
ការអនុវត្តការងារនេះ ធ្វើឡើងដោយផ្អែកលើការព្យាករណ៍ហានិភ័យ និងលទ្ធផលនៃការវិភាគទិន្នន័យភូមិសាស្ត្របឋមក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ដើម្បីកំណត់បណ្តាភូមិទាំង ១៧ ក្នុងឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដែលធ្លាប់រង និងប្រឈមមុខនឹងគ្រោះទឹកជំនន់។ ការផ្ទៀងផ្ទាត់នេះមានគោលបំណងកំណត់ក្រុមគោលដៅអ្នកទទួលផលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីគាំទ្រដល់ការអនុវត្តសកម្មភាពឆ្លើយតបមុនគ្រោះទឹកជំនន់ប្រកបដោយប្រសិទ្ធភាព។