27/07/2026
ពលរដ្ឋរងភាពអយុត្តិធម៌ មន្រ្តីប្រព្រឹត្តខុសរួចខ្លួន យូរៗពលរដ្ឋអស់ជំនឿលើថ្នាក់មានសមត្ថកិច្ច តើថ្ងៃមុខទៅជាយ៉ាងណា?? បើពលរដ្ឋទាំងអស់គឺជាម្ចាស់ឆ្នោត!!!
ពលរដ្ឋកាន់តែបាត់បង់ជំនឿលេីមន្រ្តីអនុវត្តន៍ច្បាប់មួយចំនួនតូចដែលចាប់ ប្រជាពលរដ្ឋគ្មានកំហុសអ្វីសោះដាក់ពន្ធនាគារទាំងអយុត្តិធម៌ តែមន្ត្រីដែលចាប់ប្រជាពលរដ្ឋដាក់ពន្ធនាគារនោះគ្មានទទួលទណ្ឌកម្មអ្វីទាំងអស់ មិនថាទណ្ឌកម្មរដ្ឋបាល ឬ ទណ្ឌកម្មច្បាប់ ។
ជាក់ស្ដែងករណី អ្នកបេីកបររថយន្ដស្ទូចនិងព្រូឡាន ដែល គ្មានកំហុសអ្វីសោះ ត្រូវបាន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ថេង សំណាង ព្រះរាជអាជ្ញារងបញ្ជាអោយសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការរួចយកទៅឃុំខ្លួនដាក់ពន្ធនាគារ ។ បន្ទាប់ពីមានប្រតិកម្មកក្រើកហ្វេសប៊ុកពីមហាជន ទេីបដោះលែងវិញ ។
តេីបញ្ហាបញ្ចប់ត្រឹមដោះលែងប្រជាពលរដ្ឋគ្មានកំហុសវិញឬបែបណា ? ចុះមន្ត្រីអនុវត្តន៍ច្បាប់ប្រព្រឹត្តខុសចំពោះប្រជាពលរដ្ឋបែបនេះរួចខ្លួនរហូតឬយ៉ាងណា ? តេីអោយពលរដ្ឋមានជំនឿទៅលេីមន្ត្រីទាំងនោះបែបណា ?