Sroy Socheath - ស្រូយ សុជាតិ

Sroy Socheath - ស្រូយ សុជាតិ This is the official Facebook (FB) of H.E. This is the official page of H.E.
(1)

Director General, អគ្គនាយកដ្ឋានយុវជន Directorate General of Youth, Ministry of Education, Youth and Sport (MoEYS) Cambodia. Sroy Socheath, Director General of Youth, the Ministry of Education, Youth and Sport of the Kingdom of Cambodia.

«វេទិកាពិភាក្សា ស្តីពី៖ យុវជន និងការអភិវឌ្ឍជាតិ»វាគ្មិន៖- ឯកឧត្តម ចឹក លីម អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអ...
04/08/2026

«វេទិកាពិភាក្សា ស្តីពី៖ យុវជន និងការអភិវឌ្ឍជាតិ»

វាគ្មិន៖
- ឯកឧត្តម ចឹក លីម អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន
- លោក ផុន វុត្ថា អ្នកឯកទេសកម្មវិធីយុវជន នៃអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA)
- កញ្ញា គីន សំណាង បុគ្គលសាធាណៈ
- កញ្ញា ឈិត ស្រីឡាង អតីតប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន
- កញ្ញា ឡុង សុគន្ធលីហ្សា និស្សិតសាកលវិទ្យាល័យធនធានមនុស្ស

វេទិកាពិភាក្សានេះ បានផ្តល់ឱកាសឱ្យបេក្ខជន GenZ Lab 2026 ចូលរួមផ្លាស់ប្តូរទស្សនៈ ស្វែងយល់ពីតួនាទី និងការទទួលខុសត្រូវរបស់យុវជនក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ព្រមទាំងលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយជាក់ស្តែងដែលយុវជនកំពុងជួបប្រទះក្នុងសង្គមបច្ចុប្បន្ន។

តាមរយៈការពិភាក្សា និងការចែករំលែកបទពិសោធន៍ពីវាគ្មិន បេក្ខជនបានពង្រឹងការគិតបែបវិភាគ ការបញ្ចេញមតិប្រកបដោយទំនួលខុសត្រូវ និងការយល់ដឹងអំពីតម្លៃនៃការចូលរួមជាពលរដ្ឋសកម្មក្នុងការកសាងអនាគតដ៏រឹងមាំសម្រាប់ប្រទេសកម្ពុជា។

បទបង្ហាញ ស្តីពី «គោលនយោបាយ រចនាសម្ព័ន្ធ កម្មវិធី និងវឌ្ឍនភាពរបស់អគ្គនាយកដ្ឋានយុវជន» ដោយ លោកស្រី ទេព ស៊ីណាត អគ្គនាយករង នៃ...
04/08/2026

បទបង្ហាញ ស្តីពី «គោលនយោបាយ រចនាសម្ព័ន្ធ កម្មវិធី និងវឌ្ឍនភាពរបស់អគ្គនាយកដ្ឋានយុវជន» ដោយ លោកស្រី ទេព ស៊ីណាត អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន។

តាមរយៈបទបង្ហាញនេះ បេក្ខជន GenZ Lab 2026 បានស្វែងយល់កាន់តែច្បាស់អំពីទិសដៅ រចនាសម្ព័ន្ធ កម្មវិធីអភិវឌ្ឍយុវជន និងសមិទ្ធផលសំខាន់ៗរបស់អគ្គនាយកដ្ឋានយុវជន ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការចូលរួមអភិវឌ្ឍសមត្ថភាព និងចូលរួមចំណែកក្នុងការអភិវឌ្ឍយុវជនកម្ពុជា។

ចំណេះដឹងថ្ងៃនេះ គឺជាមូលដ្ឋានសម្រាប់ការដឹកនាំ និងការបង្កើតឥទ្ធិពលវិជ្ជមាននៅថ្ងៃស្អែក។

ពិធីបើកសិក្ខាសាលា ស្តីពី «នវានុវត្តន៍ និងការអភិវឌ្ឍយុវជន» នៃកម្មវិធី GenZ Lab ឆ្នាំ២០២៦រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែ...
04/08/2026

ពិធីបើកសិក្ខាសាលា ស្តីពី «នវានុវត្តន៍ និងការអភិវឌ្ឍយុវជន» នៃកម្មវិធី GenZ Lab ឆ្នាំ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានអប់រំយុវជននិងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឡើងនូវសិក្ខាសាលា ស្តីពី «នវានុវត្តន៍ និងការអភិវឌ្ឍយុវជន» នៃកម្មវិធី GenZ Lab ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ចឹក លីម អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន នៅអគាររដ្ឋបាល ក្រសួងអប់រំ យុវជន និងកីឡា។

ពិធីនេះមានការចូលរួមជាគណៈធិបតីពីសំណាក់ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានយុវជន នាយកដ្ឋានអប់រំយុវជននិងកុមារ មន្ត្រីពាក់ព័ន្ធ បេក្ខជន និងក្រុមការងារកម្មវិធី GenZ Lab សរុបប្រមាណ៥៦នាក់ ស្រី២៤នាក់ ។

ជាកិច្ចចាប់ផ្តើម លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជននិងកុមារ បានរាយការណ៍ជូនអង្គពិធីអំពីសារបាននៃការបង្កើតឡើងនូវកម្មវិធី GenZ Lab នេះ។ លោកប្រធានបានគូសបញ្ជាក់ថាកម្មវិធី GenZ Lab គឺជាការអនុវត្តសាកល្បងក្នុងគោលដៅប្រមូលផ្តុំយុវជនដើម្បីអភិវឌ្ឍគម្រោង ឬកម្មវិធីយុវជនជាក់ស្តែងដែលផ្តួចផ្តើម និងដឹកនាំដោយយុវជនផ្ទាល់ដើម្បីដោះស្រាយបញ្ហាពិតប្រាកដនៅក្នុងសង្គមកម្ពុជា។

នាឱកាសនោះ ឯកឧត្តមអធិបតីបានលើកឡើងថាប្អូនៗបេក្ខជនសុទ្ធសឹងតែជាយុវជនជំនាន់ Gen-Z ដែលជាក្រុមនុស្សរស់នៅជាមួយប្រព័ន្ធអ៊ីនធើណែត ឧបករណ៍បច្ចេកវិទ្យា ដែលប្រព័ន្ធកោសិកា និងការយល់ឃើញឬក៏សមត្ថភាពគ្របដណ្ដប់ទៅលើបច្ចេកវិទ្យា។

តាមរយៈបាឋកថាពិសេសឯកឧត្តមបានគូសរំលេចថា ស្មារតីស្នេហាជាតិមិនមែនមានន័យថាស្អប់ និងមើលងាយជាតិសាសន៍ដ៏ទៃនោះទេ ផ្ទុយទៅវិញអត្ថន័យស្នេហាជាតិពិតប្រាកដនោះគឺការដែលមានមោទនភាពចំពោះជាតិខ្លួន រក្សាអត្តសញ្ញាណជាតិ ជាពលរដ្ឋសកម្ម ផ្តល់តម្លៃលើសន្តិភាព និងផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយជាតិសាសន៍ខ្លួន និងជាតិសាសន៍ដទៃ។

គួរបញ្ជាក់ថា កម្មវិធី GenZ Lab គឺជាវេទិកានវានុវត្តន៍ ដែលអនុញ្ញាឱ្យយុវជនផ្សារភ្ជាប់បណ្តាញទំនាក់ទំនងរវាងយុវជន យល់ដឹងពីសមិទ្ធផល គោលនយោបាយរបស់រាជរដ្ឋាភិបាល និងអភិវឌ្ឍគម្រោងដែលដឹកនាំដោយយុវជនដើម្បីដោះស្រាយបញ្ហាពិតប្រាកដនៅក្នុងសង្គមកម្ពុជា។

៣ សីហា ២០២៦ | អគាររដ្ឋបាល ក្រសួងអប់រំ យុវជន និងកីឡា


នាយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ ប្រតិភូយុវជនកម្ពុជាចំនួន ៤រូប បានធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ នៃព្រះរាជា...
03/08/2026

នាយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ ប្រតិភូយុវជនកម្ពុជាចំនួន ៤រូប បានធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ នៃព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ដើម្បីចូលរួម កិច្ចប្រជុំកំពូលយុវជនអាស៊ាន ស្តីពីភាពធន់នឹងឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដោយមានការទទួលខុសត្រូវ (ASEAN Youth Summit on Digital Resilience and Responsible Use of New Technologies) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិហ្វីលីពីន (PICC)។

សូមជូនពរឱ្យប្រតិភូទាំង ៤រូប ធ្វើដំណើរប្រកបដោយសុវត្ថិភាព សុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មដ៏សំខាន់នេះ។ សូមឱ្យការចូលរួមរបស់ប្រតិភូកម្ពុជា ក្លាយជាឱកាសដ៏មានតម្លៃក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ បង្កើតទំនាក់ទំនងថ្មីៗ និងចូលរួមចំណែកលើកកម្ពស់សំឡេងយុវជនកម្ពុជានៅលើឆាកអន្តរជាតិ។

-ថ្នាលឌីជីថល និងបណ្ដាញសង្គមយុវជន
https://linktr.ee/dgy.moeys.gov.kh



03/08/2026

លើកកម្ពស់ភាពជាអ្នកដឹកនាំរបស់យុវជន ក្នុងការគាំទ្រការគ្រប់គ្រងឌីជីថលប្រកបដោយសីលធម៌ ការការពារសិទ្ធិទិន្ន....

03/08/2026

យុវជនកម្ពុជា៤រូប នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលយុវជនអាស៊ាន ស្តីពីភាពធន់នឹងឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដោយមានការទទួលខុសត្រូវ ASEAN Youth Summit on Digital Resilience and Responsible Use of New Technologies ចាប់ពីថ្ងៃទី ៤-៧ ខែសីហា ឆ្នាំ២០២៦ ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

👉🏻 លម្អិត៖ https://kh.cc-times.com/posts/30110

វេទិកាកិច្ចពិភាក្សាយុវជនទី២ ស្ដីពី«អ្នកបង្កើតមាតិកា ៖ ការជំរុញការផ្លាស់ប្ដូរជាវិជ្ជមានក្នុងសង្គម» ក្នុងកម្មវិធី អបអរសាទរ...
03/08/2026

វេទិកាកិច្ចពិភាក្សាយុវជនទី២ ស្ដីពី«អ្នកបង្កើតមាតិកា ៖ ការជំរុញការផ្លាស់ប្ដូរជាវិជ្ជមានក្នុងសង្គម» ក្នុងកម្មវិធី អបអរសាទរ “ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា" ឆ្នាំ២០២៦

វាគ្មិនកិត្តិយស៖
១. អ្នកនាង ជា ស្រីនា - អ្នកបង្កើតមាតិកា
២. លោក អ៊ុង ប៉េងអាន - អ្នកបង្កើតមាតិកា
៣. លោក ឈាង ដាវុធ - អ្នកបង្កើតមាតិកា និងដឹកនាំរឿង
៤. លោកវេជ្ជបណ្ឌិត និត ប៊ុតតុងយី - អ្នកបង្កើតមាតិកាអប់រំសុខភាព
អ្នកសម្របសម្រួល៖ កញ្ញា ធន់ រិទ្ធីសុចេន

ការបង្កើតមាតិកានាពេលបច្ចុប្បន្ន មិនត្រឹមតែជាការចែករំលែកកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការបណ្តុះគំនិត ជំរុញការរៀនសូត្រ និងរួមចំណែកផ្លាស់ប្តូរសង្គមក្នុងទិសដៅជាវិជ្ជមាន។ អ្នកបង្កើតមាតិកាគ្រប់រូប មានតួនាទីជាអ្នកផ្សព្វផ្សាយចំណេះដឹង តម្លៃ និងការបំផុសគំនិតដល់សហគមន៍តាមរយៈស្នាដៃរបស់ខ្លួន។

កិច្ចពិភាក្សា បានផ្ដោតលើចំណុចសំខាន់ៗដូចខាងក្រោម៖
⁃ ចាប់ផ្តើមដោយក្តីក្លាហាន៖ កុំភ័យខ្លាចក្នុងការបោះជំហានដំបូង ហ៊ានសាកល្បង បង្ហាញពីភាពជាខ្លួនអ្នក និងរៀនពីបទពិសោធន៍នីមួយៗ។
⁃ បង្កើតមាតិកាដោយភាពច្នៃប្រឌិត៖ ស្វែងរកគំនិតថ្មីៗ ប្លែក ទាក់ទាញ និងឆ្លើយតបទៅនឹងតម្រូវការរបស់ទស្សនិកជន ខណៈរក្សាអត្តសញ្ញាណ និងភាពដើមរបស់ខ្លួន។
⁃ ប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវ៖ រាល់មាតិកាដែលយើងចែករំលែក សុទ្ធតែអាចមានឥទ្ធិពលលើទស្សនិកជន។ ដូច្នេះ គួរតែផ្អែកលើព័ត៌មានត្រឹមត្រូវ គោរពសីលធម៌ វប្បធម៌ និងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ឬមាតិកាដែលអាចបង្កផលប៉ះពាល់អវិជ្ជមាន។
⁃ បន្តអភិវឌ្ឍសមត្ថភាព៖ ត្រូវរៀនជានិច្ចពីបច្ចេកវិទ្យាថ្មីៗ ជំនាញផលិតមាតិកា និងនិន្នាការឌីជីថល ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពនៃការផលិតមាតិកា។
⁃ ប្រើប្រាស់បច្ចេកវិទ្យាដោយការទទួលខុសត្រូវ៖ ទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយសម្រួលការងារ ប៉ុន្តែត្រូវប្រើប្រាស់ប្រកបដោយក្រមសីលធម៌ តម្លាភាព និងការគោរពសិទ្ធិបញ្ញារបស់អ្នកដទៃ។
⁃ កសាងសហគមន៍វិជ្ជមាន៖ លើកទឹកចិត្តឱ្យមានការពិភាក្សាប្រកបដោយការគោរព ការចែករំលែកចំណេះដឹង និងការជួយគ្នាទៅវិញទៅមក ដើម្បីបង្កើតបរិយាកាសឌីជីថលដែលមានសុវត្ថិភាព និងការរួមបញ្ចូល។
សូមរួមគ្នាបង្កើតមាតិកាដែលមិនត្រឹមតែទាក់ទាញភ្នែក ប៉ុន្តែជាមាតិកាដែលផ្តល់តម្លៃ បណ្តុះស្មារតី និងបង្កើតឥទ្ធិពលវិជ្ជមានពិតប្រាកដដល់សង្គមយើង។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនកិត្តិយស និងអ្នកសម្របសម្រួល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចែករំលែកបទពិសោធន៍ ការបំផុសគំនិត និងទស្សនទានល្អៗជាច្រើនដល់យុវជនក្នុងឱកាសពិធីអបអរសាទរ “ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា" ឆ្នាំ២០២៦។

-ថ្នាលឌីជីថល និងបណ្ដាញសង្គមយុវជន
https://linktr.ee/dgy.moeys.gov.kh

វេទិកាកិច្ចពិភាក្សាយុវជនទី១ ស្ដីពី«ថាមពលបៃតង៖ ការជំរុញអនាគតប្រកបដោយចីរភាពរបស់កម្ពុជា» ក្នុងកម្មវិធី អបអរសាទរ “ទិវាអន្តរជ...
03/08/2026

វេទិកាកិច្ចពិភាក្សាយុវជនទី១ ស្ដីពី«ថាមពលបៃតង៖ ការជំរុញអនាគតប្រកបដោយចីរភាពរបស់កម្ពុជា» ក្នុងកម្មវិធី អបអរសាទរ “ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា" ឆ្នាំ២០២៦

វាគ្មិនកិត្តិយស៖
១. កញ្ញា ជិន សូនីតា - អ្នកគ្រប់គ្រងកម្មវិធីថាមពលស្អាត EnergyLab Asia
២. លោក សា សុខគ្រី - អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន EV Energy Tech
៣. លោក វន់ ឧត្តម (វីលៀម) - ប្រធានគ្រប់គ្រងទីផ្សារយុវជន នៃធនាគារវីង
៤. លោក យ៉ាន់ កែវសុភគ្គ - តំណាងជាន់ខ្ពស់ ពីក្រុមហ៊ុន សិលា ជិបភើរ ខូអិលធីឌី
អ្នកសម្របសម្រួល៖ កញ្ញា ទឹង ផានាថ (នាយកដ្ឋានអភិវឌ្ឍយុវជន និងកម្មវិធី នៃ ស.ស.យ.ក.)

កិច្ចពិភាក្សាបានផ្ដោតលើចំណុចខ្លឹមសារដូចខាងក្រោម៖
⁃ ការស្វែងយល់អំពីថាមពលស្អាត និងដំណើរវិវិត្តន៍ ឬអន្តរកាលថាមពលស្អាតនៅកម្ពុជា
⁃ ការចូលរួមចំណែករបស់វិស័យឯកជន និងដៃគូសហការក្នុងការបង្កើនការប្រើប្រាស់ថាមពលស្អាត
⁃ កំណើនការប្រើប្រាស់ថាមពលស្អាត ជាពិសេសក្នុងវិស័យទោចក្រយាន្ត និងផលជះវិជ្ជមានលើសេដ្ឋកិច្ច និងធានាបាននូវសន្តិសុខថាមពលនៅកម្ពុជា
⁃ សារសំខាន់នៃការស្វែងយល់អំពីបញ្ហាបរិស្ថាន និងទំនាក់ទំនងរវាងបញ្ហាបរិស្ថានក្នុងវិស័យកសិកម្ម លើការថយចុះនៃទិន្នផលកសិកម្ម
⁃ កំណើននៃការប្រើប្រាស់ថាមពលស្អាតក្នុងវិស័យសិកម្ម និងការចូលរួមចំណែករបស់សេវាហិរញ្ញប្បទានក្នុងការលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាត ការពារបរិស្ថាន និងធានាបាននូវសន្តិសុខស្បៀងនៅកម្ពុជា
⁃ ការស្វែងយល់ពីសារសំខាន់នៃចំណេះ ជំនាញលើវិស័យថាមពល និងការជម្រុញ និងលើកទឹកចិត្តយុវជន ក្នុងការស្វែងពីជំនាញនេះបន្ថែម ដើម្បីចូលរួមចំណែកជម្រុញ និងគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលសម្រេចបាននូវការផ្គត់ផ្គង់ថាមពលស្អាត ៧០% ត្រឹមឆ្នាំ២០៣០
⁃ ការស្វែងយល់ពីការរួមចំណែកពីយុវជន និងប្រជាជនកម្ពុជាគ្រប់រូប ក្នុងការចូលរួមថែរក្សាបរិស្ថាន ជម្រុញការប្រើប្រាស់ថាមពលស្អាត និងទម្លាប់ប្រចាំថ្ងៃតូច រួមចំណែកគាំទ្រកម្ពុជាសម្រេចបាននូវអព្យាក្រឹិតឆ្នាំ ២០៥០។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនកិត្តិយស និងអ្នកសម្របសម្រួល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចែករំលែកបទពិសោធន៍ ការបំផុសគំនិត និងទស្សនទានល្អៗជាច្រើនដល់យុវជនក្នុងឱកាសពិធីអបអរសាទរ “ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា" ឆ្នាំ២០២៦។

-ថ្នាលឌីជីថល និងបណ្ដាញសង្គមយុវជន
https://linktr.ee/dgy.moeys.gov.kh

អបអរសាទរ ខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ចុះក្នុងបញ្ជីបេតិភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៧ កក្កដា ២០០៨ - ៧ កក...
07/07/2026

អបអរសាទរ ខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ចុះក្នុងបញ្ជីបេតិភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៦

​-ថ្នាលឌីជីថល និងបណ្ដាញសង្គមយុវជន៖
https://linktr.ee/dgy.moeys.gov.kh

សកម្មភាពរៀបចំបណ្ណាល័យ សម្រាប់សួនវិជ្ជា អនុវិទ្យាល័យ ហ៊ុន សែន ព្រែកកុយដោយមានទឹកចិត្តស្ម័គ្រចិត្ត និងស្មារតីចូលរួមអភិវឌ្ឍស...
05/07/2026

សកម្មភាពរៀបចំបណ្ណាល័យ សម្រាប់សួនវិជ្ជា អនុវិទ្យាល័យ ហ៊ុន សែន ព្រែកកុយ

ដោយមានទឹកចិត្តស្ម័គ្រចិត្ត និងស្មារតីចូលរួមអភិវឌ្ឍសហគមន៍ ប្អូនៗយុវជនភូមិមេ សរ កំពុងសហការគ្នារៀបចំ និងកែលម្អបណ្ណាល័យ នៃគម្រោង សួនវិជ្ជា អនុវិទ្យាល័យ ហ៊ុន សែន ព្រែកកុយ ដើម្បីបង្កើតបរិយាកាសសិក្សាដែលស្អាត មានរបៀបរៀបរយ និងងាយស្រួលសម្រាប់សិស្សានុសិស្សក្នុងការអានសៀវភៅ ស្រាវជ្រាវ និងអភិវឌ្ឍចំណេះដឹង។

សកម្មភាពនេះរួមមាន៖
📖 រៀបចំសៀវភៅតាមប្រភេទ និងមុខវិជ្ជា
🪑 រៀបចំធ្នើសៀវភៅ និងទីតាំងអានឱ្យមានរបៀបរៀបរយ
🧹 សម្អាត និងកែលម្អបរិស្ថានបណ្ណាល័យ
🎨 តុបតែងបណ្ណាល័យឱ្យមានភាពទាក់ទាញ និងជំរុញទឹកចិត្តក្នុងការអាន

យើងជឿជាក់ថា បណ្ណាល័យមួយដែលមានគុណភាព គឺជាប្រភពចំណេះដឹងដ៏មានតម្លៃ និងជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍធនធានមនុស្ស។ ការចូលរួមរបស់យុវជនក្នុងសកម្មភាពនេះ បានបង្ហាញពីការទទួលខុសត្រូវ សាមគ្គីភាព និងឆន្ទៈក្នុងការរួមចំណែកលើកកម្ពស់វិស័យអប់រំក្នុងសហគមន៍។

សូមថ្លែងអំណរគុណចំពោះប្អូនៗយុវជន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចំណាយពេលវេលា កម្លាំងកាយ និងទឹកចិត្ត ដើម្បីធ្វើឱ្យគម្រោងនេះក្លាយជាកន្លែងសិក្សាដ៏មានអត្ថន័យសម្រាប់សិស្សានុសិស្ស និងសហគមន៍។

“រួមគ្នាបង្កើតបណ្ណាល័យមួយ ដើម្បីបង្កើតអនាគតមួយប្រកបដោយចំណេះដឹង។” 📚✨

Address

Administration Building, Directorate General Of Youth MoEYS, Street 380, BKK1, Khan Boeng Keng Kang
Phnom Penh
121301

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Sroy Socheath - ស្រូយ សុជាតិ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Sroy Socheath - ស្រូយ សុជាតិ:

Shortcuts

Share