កំពង់ផែស្វយ័តភ្នំពេញ-Phnom Penh Autonomous Port

  • Home
  • Cambodia
  • Phnom Penh
  • កំពង់ផែស្វយ័តភ្នំពេញ-Phnom Penh Autonomous Port

កំពង់ផែស្វយ័តភ្នំពេញ-Phnom Penh Autonomous Port Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from កំពង់ផែស្វយ័តភ្នំពេញ-Phnom Penh Autonomous Port, Government Organization, #649, Preah Sisowath Street, Sangkat Sras Chork, Khan Daun Penh, Phnom Penh.
(1)

Welcome to the official page of Phnom Penh Autonomous Port (PPAP)! ☑️
We are vital gateway for inland waterway cargoes flow, connecting Cambodia to the world with efficient, sustainable, and customer-focused services.

26/08/2026

[English Below]

🚨 សមយុទ្ធអគ្គីភ័យនៅចំណតផែកុងតឺន័រ LM១៧

នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៦ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) បានរៀបចំ សមយុទ្ធអគ្គីភ័យ នៅចំណតផែកុងតឺន័រ LM១៧ ដោយមានកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

សមយុទ្ធនេះមានការចូលរួមពីក្រុមអ្នកជំនាញ ពន្លត់អគ្គីភ័យ និងក្រុមសង្គ្រោះបន្ទាន់ ដើម្បីបង្ហាញ និងបណ្តុះបណ្តាលបុគ្គលិក ក.ស.ភ. អំពីវិធីឆ្លើយតបប្រកបដោយប្រសិទ្ធភាពក្នុងករណីមានអគ្គីភ័យ ឬស្ថានការណ៍អាសន្ន។

ក្នុងអំឡុងពេលសមយុទ្ធ បុគ្គលិកត្រូវបានណែនាំអំពី នីតិវិធីជម្លៀសខ្លួនដោយសុវត្ថិភាព ការឆ្លើយតបចំពោះស្ថានការណ៍អគ្គីភ័យ ការប្រើប្រាស់ឧបករណ៍ពន្លត់អគ្គីភ័យ និងការសហការជាមួយក្រុមសង្គ្រោះបន្ទាន់។

តាមរយៈការអនុវត្តជាក់ស្តែងនេះ ក.ស.ភ. បន្តពង្រឹងសមត្ថភាពត្រៀមខ្លួន និងការឆ្លើយតបពេលមានអាសន្ន ព្រមទាំងលើកកម្ពស់វប្បធម៌សុវត្ថិភាពនៅក្នុងប្រតិបត្តិការកំពង់ផែ។

⚠️ បញ្ជាក់ ៖ ស្ថានការណ៍ដែលបង្ហាញក្នុងវីដេអូនេះ គឺជាស្ថានការណ៍សម្តែងឡើងសម្រាប់គោលបំណងហ្វឹកហ្វឺន និងបង្ហាញពីនីតិវិធីសុវត្ថិភាពប៉ុណ្ណោះ មិនមែនជាហេតុការណ៍អគ្គីភ័យពិតប្រាកដឡើយ។

-

🚨 Fire Drill at LM17 Container Terminal

On 20 August 2026, Phnom Penh Autonomous Port (PPAP) conducted a fire drill at Container Terminal LM17, in collaboration with Kandal Province Police Headquarter. ឋ

The drill brought together professional firefighters and ambulance teams to simulate an emergency situation and provide practical training for PPAP employees.

The exercise focused on helping employees understand how to respond during a fire emergency, evacuate safely, use appropriate emergency procedures, and coordinate with professional emergency response teams.

Through practical drills like this, PPAP continues to strengthen emergency preparedness, improve employee awareness, and promote a safer working environment across its port operations.

⚠️ Disclaimer: The scenario presented in this video is simulated and staged for training and demonstration purposes. It does not depict a real emergency.

#កំពង់ផែស្វយ័តភ្នំពេញ

[English Below]សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្តសម្រាប់ខែកក្កដា  និងអនុវត្ត៧ខែ ដើមឆ្នាំ២០២៦...
25/08/2026

[English Below]
សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្តសម្រាប់ខែកក្កដា និងអនុវត្ត៧ខែ ដើមឆ្នាំ២០២៦ (ពុំទាន់ធ្វើសវនកម្ម)។
បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ ៧ខែដើមឆ្នាំ២០២៦ មានចំនួន ៤១០ ​៤៨៤ TEUs កើនចំនួន ២៦,៨៤% ធៀបនឹង ៧ ខែដើមឆ្នាំ២០២៥។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
ទូរសព្ទ៖ +(៨៥៥) ១០ ៤៤៤ ៨៩៨ / +(៨៥៥) ០១០ ៤៤៤ ០៤៤
អ៊ីមែល៖ [email protected]
/ [email protected]
វេបសាយ៖ www.ppap.com.kh
-
Announcement on the Business Outcome for​ July and the first 7 months of 2026 (unaudited)
The number of containers through Phnom Penh Autonomous Port for the first 7 months of 2026 was 410,484 TEUs, an increase of 26.84% compared to the first 7 months of 2025.
For more information:
Phone: +(855) 10 444 898 / +(855) 010 444 044
Email: [email protected]
/ [email protected]
Website: www.ppap.com.kh

#កំពង់ផែស្វយ័តភ្នំពេញ

24/08/2026

ព្រៃវែង៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស....

នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញធ្វើទស្សន...
24/08/2026

នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញធ្វើទស្សនកិច្ចសិក្សា អំពីវឌ្ឍនភាព និងប្រតិបត្តិការរបស់ ចំណតផែកុងតឺន័រ LM១៧ នៃកំពង់ផែស្វយ័តភ្នំពេញ។
ក្នុងឱកាសនេះ គណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ ឯកឧត្តម ម៉ម រិទ្ធី សមាជិកក្រុមប្រឹក្សាភិបាលនៃកំពង់ផែស្វយ័តភ្នំពេញ និងជាទីប្រឹក្សាសម្តេចមហារដ្ឋសភាធិការធិបតីប្រធានរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃកំពង់ផែស្វយ័តភ្នំពេញ។
បន្ទាប់មក គណៈប្រតិភូបានបន្តដំណើរទស្សនកិច្ចសិក្សា អំពីការអភិវឌ្ឍវិស័យកសិកម្ម នៅ សហគមន៍កសិកម្មទំនើប ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលមានទីតាំងនៅភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្តេច ព្រមទាំងបានចូលរួមពិសាអាហារសាមគ្គីថ្ងៃត្រង់ ដែលរៀបចំដោយ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយស្រុកព្រះស្ដេច។
ដំណើរទស្សនកិច្ចនេះ បង្ហាញពីការពង្រឹងកិច្ចសហការរវាងវិស័យដឹកជញ្ជូន និងកសិកម្ម ក្នុងគោលបំណងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស....

នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញធ្វើទស្សន...
24/08/2026

នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញធ្វើទស្សនកិច្ចសិក្សា អំពីវឌ្ឍនភាព និងប្រតិបត្តិការរបស់ ចំណតផែកុងតឺន័រ LM១៧ នៃកំពង់ផែស្វយ័តភ្នំពេញ។

ក្នុងឱកាសនេះ គណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ ឯកឧត្តម ម៉ម រិទ្ធី សមាជិកក្រុមប្រឹក្សាភិបាលនៃកំពង់ផែស្វយ័តភ្នំពេញ និងជាទីប្រឹក្សាសម្តេចមហារដ្ឋសភាធិការធិបតីប្រធានរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃកំពង់ផែស្វយ័តភ្នំពេញ។

បន្ទាប់មក គណៈប្រតិភូបានបន្តដំណើរទស្សនកិច្ចសិក្សា អំពីការអភិវឌ្ឍវិស័យកសិកម្ម នៅ សហគមន៍កសិកម្មទំនើប ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលមានទីតាំងនៅភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្តេច ព្រមទាំងបានចូលរួមពិសាអាហារសាមគ្គីថ្ងៃត្រង់ ដែលរៀបចំដោយ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយស្រុកព្រះស្ដេច។

ដំណើរទស្សនកិច្ចនេះ បង្ហាញពីការពង្រឹងកិច្ចសហការរវាងវិស័យដឹកជញ្ជូន និងកសិកម្ម ក្នុងគោលបំណងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

23/08/2026
📢 សេចក្តីជូនដំណឹងអំពីការប្រឡងជ្រើសរើសចូលបម្រើការងារនៅ ក.ស.ភ.កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) សូមជម្រាបជូនបេក្ខជន បេក្ខនារី ...
19/08/2026

📢 សេចក្តីជូនដំណឹងអំពីការប្រឡងជ្រើសរើសចូលបម្រើការងារនៅ ក.ស.ភ.

កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) សូមជម្រាបជូនបេក្ខជន បេក្ខនារី ដែលត្រូវចូលរួមប្រឡងចូលបម្រើការងារ ថា ការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល ក.ស.ភ. (ចំណតផែពហុបំណង TS៣) ជាន់ទី៣ បន្ទប់លេខ ៣១៧។

📋 បញ្ជីរាយនាមបេក្ខជន៖ (មានជូនភ្ជាប់ខាងក្រោម)

📞 ព័ត៌មានបន្ថែម៖ ០១០ ៤៤៤ ២៣៩ / ០៩៣ ៤៤៤ ៥១៧
📍 ទីតាំង (Google Maps)៖ https://maps.app.goo.gl/AUnPJ8bWvPdFBKcd8

17/08/2026

✨ សូមស្វាគមន៍សារជាថ្មីមកកាន់ “វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៦” ✨

សភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយសសូមគោរពអញ្ជើញ សមាជិក សមាជិកា ដែលជាពាណិជ្ជករ ម្ចាស់អាជីវកម្ម និងសាធារណជន ចូលរួមកម្មវិធី “វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៦”​ ក្រោមប្រធានបទ៖ “កាលានុវត្តភាពវិស័យនាំចេញ-នាំចូលរបស់កម្ពុជា” ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងឯកឧត្តមអ្នកឧកញ៉ា ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ៖

📅កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦
⏰ពេលវេលា៖ ១:០០ រសៀល ដល់ ៦:០០ ល្ងាច
📍 ទីតាំង៖ មណ្ឌលសន្និបាត OCIC (អគារ F)

📌ចូលរួមដោយឥតគិតថ្លៃ! (ចំនួនមានកំណត់)
🔗សូមចុះឈ្មោះចូលរួម តាមតំណភ្ជាប់៖
www.businessinnovationforum.com

សូមកុំខកខានឱកាសដ៏ល្អមួយនេះក្នុងការ៖
✨ ឈ្វេងយល់បង្កើនចំណេះដឹងពីនិន្នាការថ្មីៗក្នុងវិស័យនាំចេញ-នាំចូល
🤝 ផ្សារភ្ជាប់ និងពង្រីកបណ្តាញទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ និងដៃគូអាជីវកម្មនានាស្ថិតក្នុងវិស័យដឹកជញ្ជូន និងភស្ដុភារកម្ម
💡 ទទួលបានចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញ
📈 បង្កើតឱកាសថ្មីៗ បណ្ដាញអាជីវកម្ម និងទស្សនអាជីវកម្មថ្មីៗ ។

សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី សូមចូលទៅកាន់៖ www.businessinnovationforum.com/event-detail

☎️ ទំនាក់ទំនងក្រុមការងាររៀបចំ៖
012 289 189 / 012 674 768 (Telegram)

នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្ន...
14/08/2026

នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានអញ្ជើញគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈាន ចូល ៧៤ឆ្នាំ។

[English Below]សូមស្វាគមន៍មកកាន់​ កំពង់ផែស្វយ័តភ្នំពេញ​ (ក.ស.ភ. )- កំពង់ផែទន្លេអន្តរជាតិឈានមុខគេរបស់កម្ពុជា ដែលមានទីតាំង...
13/08/2026

[English Below]

សូមស្វាគមន៍មកកាន់​ កំពង់ផែស្វយ័តភ្នំពេញ​ (ក.ស.ភ. )-

កំពង់ផែទន្លេអន្តរជាតិឈានមុខគេរបស់កម្ពុជា ដែលមានទីតាំងយុទ្ធសាស្ត្រតាមដងទន្លេមេគង្គ និងទន្លេសាប។ ក្នុងនាមជាច្រកទ្វារដ៏សំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ ក.ស.ភ. តភ្ជាប់ប្រទេសកម្ពុជាទៅកាន់ទីផ្សារតំបន់ និងពិភពលោក ព្រមទាំងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។

🌊 បណ្តាញកំពង់ផែទន្លេដែលមានទីតាំងយុទ្ធសាស្ត្រ
ស្ថិតនៅតាមបណ្តោយផ្លូវទឹកសំខាន់ៗរបស់កម្ពុជា ក.ស.ភ. ផ្តល់នូវច្រកដឹកជញ្ជូនតាមផ្លូវទឹកសម្រាប់ការផ្លាស់ទីទំនិញ និងគាំទ្រដល់ពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារក្នុងតំបន់។

🌏 ការតភ្ជាប់ក្នុងតំបន់
តាមរយៈការតភ្ជាប់ទៅកាន់ទីផ្សារសំខាន់ៗក្នុង ប្រទេសកម្ពុជា និងទៅកាន់ពិភពលោក។​ក.ស.ភ. រួមចំណែកសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន និងពង្រឹងការតភ្ជាប់របស់កម្ពុជាទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់។

💼 សកម្មភាពអាជីវកម្មចំនួន ៣
ក.ស.ភ. ដំណើរការអាជីវកម្មតាមរយៈសកម្មភាពសំខាន់ៗចំនួន ៣ រួមមាន អាជ្ញាធរកំពង់ផែ ប្រតិបត្តិករកំពង់ផែ និងភស្តុភារកម្ម។

🏗️ ចំណតកំពង់ផែចំនួន ៧
ក.ស.ភ.មានចំណតផែ និងផែរណបចំនួន ៧ ដែលគាំទ្រដល់សកម្មភាពជាច្រើន រួមមានការគ្រប់គ្រងកុងតឺន័រ ទំនិញពហុបំណង ចំណតផែអ្នកដំណើរ ។

📈 ក្រុមហ៊ុនចុះបញ្ជីជាសាធារណៈ
ចាប់តាំងពីឆ្នាំ ២០១៤ ក.ស.ភ. បានចុះបញ្ជីជាក្រុមហ៊ុនសាធារណៈនៅ ផ្សារមូលបត្រកម្ពុជា (CSX) ដែលបង្ហាញពីតួនាទីរបស់ខ្លួនជាផ្នែកមួយដ៏សំខាន់នៃវិស័យដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជា។

🤝 ដៃគូអន្តរជាតិ
ក.ស.ភ. ធ្វើការសហការជាមួយ ក្រុមហ៊ុនដឹកជញ្ជូន និងភស្តុភារកម្មឈានមុខ និងដៃគូអន្តរជាតិនានាជុំវិញពិភពលោក ដើម្បីពង្រឹងបណ្តាញតភ្ជាប់ជាសកល និងគាំទ្រដល់ការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពរវាងកម្ពុជា និងទីផ្សារអន្តរជាតិ។

ពីផ្លូវទឹកទៅកាន់ចំណតកំពង់ផែ ពីការគ្រប់គ្រងទំនិញរហូតដល់ភស្តុភារកម្ម ក.ស.ភ. បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម និងសមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងវិវឌ្ឍរបស់អាជីវកម្ម និងការរីកចម្រើននៃពាណិជ្ជកម្មកម្ពុជា។

កំពង់ផែស្វយ័តភ្នំពេញ​ - កំពង់ផែទន្លេអន្តរជាតិឈានមុខគេរបស់កម្ពុជា

WELCOME TO PHNOM PENH AUTONOMOUS PORT (PPAP) -

Cambodia's leading international river port, strategically located along the Mekong River and Tonle Sap. As a key gateway for international trade, PPAP connects Cambodia with regional and global markets while supporting the country's economic growth.

🌊 Strategic Inland Port Network
Located along Cambodia’s key waterways, PPAP provides an efficient inland gateway for the movement of goods, supporting trade between Cambodia and regional markets.

🌏 Regional Connectivity
Through its connections with key markets in Cambodia and beyond. PPAP helps facilitate the movement of goods across borders and strengthens Cambodia’s position within regional supply chains.

💼 3 Core Business Activities
PPAP operates through three core business activities: Port Authority, Port Operator, and Logistics.

🏗️ 7 Terminals
PPAP operates a network of 7 port facilities, supporting a range of activities including container handling, multipurpose cargo, passenger and Sub-feeder Terminals.

📈 Publicly Listed
Since 2014, PPAP has been publicly listed on the Cambodia Securities Exchange (CSX), reflecting its role as an important part of Cambodia’s transport and logistics sector.

🤝 Global Partnerships
PPAP works with leading Shipping and Logistics companies and international partners around the world, strengthening its global network and supporting more efficient connections between Cambodia and international markets.

From waterways to terminals, from cargo handling to logistics, PPAP continues to develop its infrastructure, services, and capabilities to support the evolving needs of businesses and Cambodia’s growing trade.

PHNOM PENH AUTONOMOUS PORT - Cambodia's Leading International River Port

#កំពង់ផែស្វយ័តភ្នំពេញ #កំពង់ផែទន្លេអន្តរជាតិ

Address

#649, Preah Sisowath Street, Sangkat Sras Chork, Khan Daun Penh
Phnom Penh

Alerts

Be the first to know and let us send you an email when កំពង់ផែស្វយ័តភ្នំពេញ-Phnom Penh Autonomous Port posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to កំពង់ផែស្វយ័តភ្នំពេញ-Phnom Penh Autonomous Port:

Shortcuts

Share