06/07/2026
លើកកម្ពស់វិស័យកសិកម្ម និងជំរុញកំណើន!| Empowering Agriculture & Driving Growth!
-------------------
បាត់ដំបង៖ គម្រោងពិពិធកម្មកសិកម្មកម្ពុជា បានប្រគល់គ្រឿងចក្រកសិកម្មដល់សហគមន៍កសិកម្មកំពីងពួយបង្កើនផល នៅថ្ងៃទី២ កក្កដា ឆ្នាំ២០២៦នៅទីស្នាក់ការសហគមន៍។ គំនិតផ្តួចផ្តើមនេះ ត្រូវបានអនុវត្តក្រោមហិរញ្ញប្បទានឥតសំណងបមពេញបន្ថែមទុនវិនិយោគ ៤០% (40% Matching Grant) គាំទ្រដោយធនាគារពិភពលោក (World Bank) និងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
តាមរយៈគម្រោងនេះ សហគមន៍កសិកម្មទទួលបានជាផ្លូវការនូវ៖
• ត្រាក់ទ័រ John Deere កំលាំង ៦៥សេះ ចំនួន ១គ្រឿង (តម្លៃ ៣២,៥០០ ដុល្លារអាមេរិក) ពីក្រុមហ៊ុន អ អឹម អេ (ខេមបូឌារ) ភីអិលស៊ី (RMA Cambodia Plc.)។
• គ្រឿងចក្រកសិកម្ម និងឧបករណ៍ភ្ជាប់ផ្សេងៗជាច្រើនគ្រឿង (រួមមាន គោយន្ត ១៣គ្រឿង, ម៉ាស៊ីន និងផាល) សរុបជាទឹកប្រាក់ ៤៦,៦៩០ ដុល្លារអាមេរិក ពីក្រុមហ៊ុន SLX1 Agricultural Co., Ltd.។
ឥណទានបដិភាគ ៤០% នេះ ផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សំខាន់ ដែលជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ជម្រុញទិន្នផល និងពន្លឿនការធ្វើទំនើបកម្មកសិកម្ម ដើម្បីកំណើនសហគមន៍ប្រកបដោយចីរភាព!
តំណាងសហគមន៍ក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះធនាគារពិភពលោក និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការគាំទ្រជាបន្តបន្ទាប់ ព្រមទាំងក្រុមហ៊ុន RMA Cambodia និងសហគ្រាស SLX One Agricultural សម្រាប់ការប្រគល់គ្រឿងចក្រទាំងនេះដោយជោគជ័យ។ យើងរួមគ្នាកសាងវិស័យកសិកម្មកម្ពុជាឱ្យកាន់តែមានភាពធន់ និងសម្បូរបែប!
------------------
The CASDP successfully held an official handover ceremony for new agricultural machinery to the Kamping Pouy Bongkoen Phal Agricultural Cooperative on 2 July 2026 at the cooperative's office. This initiative is co-funded through a 40% Matching Grant under a World Bank-funded project implemented by the Ministry of Agriculture, Forestry and Fisheries.
Through this project, the cooperative has officially received:
• 1 unit of 65 HP John Deere Tractor (valued at $32,500) from RMA (Cambodia) Plc.
• Various agricultural machinery and attachments (including 13 hand tractors, engines, and plow tools) valued at $46,690 from SLX1 Agricultural Co., Ltd.
This 40% matching grant provides vital financial support to reduce production costs, increase yields, and accelerate agricultural modernization, fostering sustainable community growth!
We express our deepest gratitude to the World Bank and MAFF for their continued support, and to RMA Cambodia and SLX One Agricultural for the successful delivery of this machinery. Together, we are building a more resilient and diversified agricultural sector in Cambodia!