03/08/2026
[English Below] ឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ នឹងអញ្ជើញតំណាងប្រទេសកម្ពុជា ដើម្បីបង្ហាញពីថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងវេទិកាស្ដីពីអភិបាលកិច្ចល្អ នៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន លើកទី២៣ (23rd ACCSM) និងកិច្ចប្រជុំអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ស្ដីពីកិច្ចការមុខងារសាធារណៈ និងវេទិកាស្ដីពីអភិបាលកិច្ចល្អ
-—
នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នឹងអញ្ជើញតំណាងប្រទេសកម្ពុជា ដើម្បីបង្ហាញពីថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងវេទិកាស្ដីពីអភិបាលកិច្ចល្អ នៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន លើកទី២៣ (23rd ACCSM) និងកិច្ចប្រជុំអាស៊ានបូកបីលើកទី៨ (8th ACCSM+3) និងវេទិកាស្ដីពីអភិបាលកិច្ចល្អ ដែលកម្ពុជាជាប្រធានប្តូរវេន។
កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន លើកទី២៣ (23rd ACCSM) និងកិច្ចប្រជុំអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ស្ដីពីកិច្ចការមុខងារសាធារណៈ និងវេទិកាស្ដីពីអភិបាលកិច្ចល្អ ត្រូវបានរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ ក្រោមប្រធានបទ «នវានុវត្តន៍សម្រាប់ការផ្ដល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង - Innovation for Better Service Delivery» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៥ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។
📌 គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ថ្មីៗនេះ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ ជាសេវាសាធារណៈដែលមានតម្លាភាពនិងគណនេយ្យភាព បន្ទាប់ពីឆ្លងកាត់ការជម្រុះជាច្រើនលើក ក្នុងចំណោមប្រព័ន្ធចំនួនជាង ៧០០ មកពី ៦២ប្រទេសជុំវិញពិភពលោក នៅក្នុងវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ (United Nations Public Service Forum) នៅទីក្រុងប៊ីលីស៊ី ប្រទេសហ្ស៊កហ្ស៊ី។
***
H.E. Secretary-General Chea Sereyvath to Represent Cambodia in Showcasing the verify.gov.kh Platform at the Forum on Good Governance During the 23rd ACCSM and 8th ACCSM+3 on Public Service Matters Meetings and the Forum on Good Governance
-—
On August 4, 2026, His Excellency Chea Sereyvath, Secretary-General of the General Secretariat of the Digital Government Committee (DGC), will represent Cambodia to showcase the document verification platform, verify.gov.kh, at the Forum on Good Governance during the 23rd ASEAN Cooperation on Civil Service Matters (23rd ACCSM) and the 8th ASEAN Plus Three Cooperation on Civil Service Matters (8th ACCSM+3) Meetings and the Forum on Good Governance, hosted under Cambodia's chairmanship.
The 23rd ACCSM and 8th ACCSM+3 on Public Service Matters Meetings and the Forum on Good Governance are organized by the Ministry of Civil Service under the theme "Innovation for Better Service Delivery" which will be held from August 3 to 5, 2026, in Siem Reap Province.
📌 It is worth noting that on June 25, 2026, the document verification platform verify.gov.kh recently won the United Nations Public Service Award 2026 in the category of Transparency and Accountability after passing through multiple rounds of selection among over 700 applications from 62 countries around the world during the United Nations Public Service Forum in Tbilisi, Georgia.
#គរឌ #គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល #រដ្ឋាភិបាលឌីជីថល
#បរិវត្តកម្មឌីជីថល #កម្ពុជា
*****
✅ដើម្បីទទួលបានព័ត៌មានបន្ថែមពីគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
DGC Website:
https://go.gov.kh/dgc/site
DGC Telegram Channel:
https://go.gov.kh/dgc/tg
DGC LinkedIn:
https://go.gov.kh/dgc/lnkd
DGC Youtube:
https://go.gov.kh/dgc/dgcyoutube
DGC CoolApp Channel:
https://go.gov.kh/dgc/dgccoolapp