គណបក្សប្រជាធិបតេយ្យជឿនលឿន-Democratic Progressive Party

  • Home
  • Cambodia
  • Phnom Penh
  • គណបក្សប្រជាធិបតេយ្យជឿនលឿន-Democratic Progressive Party

គណបក្សប្រជាធិបតេយ្យជឿនលឿន-Democratic Progressive Party Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from គណបក្សប្រជាធិបតេយ្យជឿនលឿន-Democratic Progressive Party, Political Party, #36- St.33 Piphop Thmey Koursrov II , Krang Svay Village, Sankat Prekkompous, Khan Dangkor, Phnom Penh.

“សង្គមមានច្បាប់ សង្គមមានសន្តិភាព”
• “សាមគ្គីគឺជាកម្លាំង”
• “អភិវឌ្ឍសម្រាប់អនាគតកម្ពុជារបស់យើង”
• “យុវជនជាចលករក្នុងការកសាងវឌ្ឍនភាព”
• “ប្រជាធិបតេយ្យជឿនលឿន សម្រាប់កម្ពុជា”
• “ពន្លឺភ្លើងសេរីភាព បំភ្លឺសម្រាប់ជាតិ”

កសាងសង្គមជឿនលឿនថ្លៃថ្នូរ! គណបក្សប្រជាធិបតេយ្យជឿនលឿន មាន៖
+ ទស្សនវិស័យ៖ កសាងប្រទេសកម្ពុជាឲ្យក្លាយជាសង្គមប្រជាធិបតេយ្យពេញលេញ ដែលមាន ច្បាប់គ្រប់គ្រងនិងយុត្តិធម៌(ស្មើគ្នាចំពោះមុខច្បាប់) មា

នសាមគ្គីភាពជាតិ និងប្រជាពលរដ្ឋ ទទួលបានវឌ្ឍនភាពជីវភាព គឺឱកាសដូចគ្នា ដោយផ្អែកលើ "នីតិរដ្ឋ ជាមូលដ្ឋាន ភាតរភាព ជាកម្លាំង និង វឌ្ឍនភាព ជាគោលដៅ" ។
១. នីតិរដ្ឋ ៖ បង្កើតប្រព័ន្ធគ្រប់គ្រងប្រទេសដោយផ្អែកលើច្បាប់ សមធម៌ និងសិទ្ធិសេរីភាពរបស់ពលរដ្ឋ។ ធានាថា ច្បាប់ជាច្បាប់សម្រាប់គ្រប់គ្នា ធានាអំពើភាពត្រឹមត្រូវ និងទំនួលខុសត្រូវរបស់អំណាចគ្រប់ថ្នាក់។
២. ភាតរភាព ៖ ដឹកនាំដោយគោលគំនិតសាមគ្គីជាតិ ការគោរពនិងទទួលស្គាល់ភាពខុសគ្នា រួមទាំងជំនឿ សាសនា ភេទ វណ្ណៈ និងជំនាន់។ ភាតរភាពគឺជាមូលដ្ឋានសម្រាប់ការរួមរស់ដូចជាបងប្អូន និងការចូលរួមសកម្មរបស់ពលរដ្ឋគ្រប់រូបក្នុងការកសាងប្រទេសជាតិ។
៣. វឌ្ឍនភាព ៖ ប្តេជ្ញាផ្តល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ច កសិកម្ម អប់រំ សុខាភិបាល សង្គមវប្បធម៌ បច្ចេកវិទ្យា និងបរិស្ថាន ដើម្បីធានាថាជីវភាពប្រជាជនប្រសើរឡើង និងប្រទេសជាតិរីកចម្រើន។ វឌ្ឍនភាពដែលគណបក្សស្វែងរក គឺការរីកចម្រើនដ៏ចីរភាព និងមានសុវត្ថិភាព។

+ បេសកកម្ម៖ គឺធ្វើឲ្យកម្ពុជាក្លាយជារដ្ឋប្រជាធិបតេយ្យពេញលេញ ដែលច្បាប់គ្រប់គ្រង សាមគ្គីភាពជាតិរឹងមាំ និងជីវភាពប្រជាជនរីកចម្រើន និងតាមរយៈ៖

១. បង្កើតនីតិរដ្ឋគង់វង្ស
- ផ្សព្វផ្សាយ និងអនុវត្តគោលការណ៍នៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
- ធានាថា មន្ត្រី និងស្ថាប័នរដ្ឋទាំងអស់ ប្រតិបត្តិការងារដោយគោរពច្បាប់ និងទទួលខុសត្រូវចំពោះសង្គម។
២. អភិវឌ្ឍភាតរភាពជាតិ
- ផ្សព្វផ្សាយស្មារតីសាមគ្គីភាព ការគោរព និងទទួលស្គាល់ភាពខុសគ្នារបស់ប្រជាពលរដ្ឋគ្រប់រូប។
- បង្កើតវេទិកាដើម្បីអោយយុវជន ស្ត្រី កសិករ កម្មករ និងពលរដ្ឋទូទៅ ចូលរួមសកម្មក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ។
៣. ជំរុញវឌ្ឍនភាពសង្គមសេដ្ឋកិច្ច
- ផ្តល់អាទិភាពដល់អប់រំ សុខាភិបាល កសិកម្ម និងបច្ចេកវិទ្យា ដើម្បីកែលម្អជីវភាពប្រជាជន។
- ជំរុញការរីកចម្រើនសេដ្ឋកិច្ចដ៏ចីរភាព ដែលផ្តោតលើឱកាសការងារស្មើភាព និងការថែរក្សាបរិស្ថាន។
៤. ធានាការគ្រប់គ្រងល្អ និងភាពថ្លៃថ្នូរ
- បង្កើតវប្បធម៌នៃការទទួលខុសត្រូវ ការគ្រប់គ្រងថវិកាដោយថ្លៃថ្នូរ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
- ធ្វើឲ្យរដ្ឋក្លាយជារដ្ឋសម្រាប់ប្រជាជន មិនមែនសម្រាប់ក្រុមអំណាចនិងផលប្រយោជន៍ខ្លួនឯង។

04/08/2026

#គណបក្សរឹងមាំ ត្រូវមានរចនាសម្ព័ន្ធរឹងមាំ

«គណបក្សមួយត្រូវមានថ្នាក់ដឹកនាំច្បាស់លាស់ ឯកសារគតិយុត្តិត្រឹមត្រូវ និងរចនាសម្ព័ន្ធរឹងមាំ។»

គណបក្សប្រជាធិបតេយ្យជឿនលឿន កំពុងបន្តរៀបចំរចនាសម្ព័ន្ធនៅគ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ ដើម្បីពង្រឹងសមត្ថភាពអង្គការ និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
«ប្រជាធិបតេយ្យជឿនលឿន បន្តបេសកកម្មជាតិ ពីប្រជាធិបតេយ្យ១៩៤៦ ពីសិទ្ធិមនុស្ស២០០៧ ពីសង្គ្រោះជាតិ២០១២»

👉 ចូលរួមជាសមាជិកគណបក្ស៖ https://forms.gle/YRmStbb2xigF3Wpj7

☎️ អគ្គលេខាធិការដ្ឋាន៖ 098 200 008 | 070 687 887 | 017 952 954

#ប្រជាធិបតេយ្យជឿនលឿន #នីតិរដ្ឋ #ភាតរភាព #វឌ្ឍនភាព

01/08/2026

#ដំណើរការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ
ការកសាងលទ្ធិប្រជាធិបតេយ្យរឹងមាំ ទាមទារការសន្ទនា ការយោគយល់ និងកិច្ចសហការរវាងអ្នកប្រជាធិបតេយ្យ។

សូមទស្សនាកិច្ចសន្ទនា «សំឡេងប្រជាធិបតេយ្យ» ដែលមាន លោក សួន រីដា ជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកទស្សនៈអំពីដំណើរការនៃការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ និងការចូលរួមកសាងអនាគតប្រទេសជាតិ។

តើការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យមានសារៈសំខាន់យ៉ាងដូចម្តេច?

🎥 សូមទស្សនាវីដេអូ និងចែករំលែកមតិយោបល់របស់លោកអ្នក។

 #បជលខេត្តបាត់ដំបងនៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារ និងគណៈកម្មាធិការប្រតិបត្តិគណបក្សប្រជាធិបតេយ្យជឿនលឿន ខេ...
01/08/2026

#បជលខេត្តបាត់ដំបង

នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារ និងគណៈកម្មាធិការប្រតិបត្តិគណបក្សប្រជាធិបតេយ្យជឿនលឿន ខេត្តបាត់ដំបង ដឹកនាំដោយ លោក អ៊ុន ហូ, លោក តុន វី, លោក ម៉ប់ តុលា និងសហការី បានចុះជួសជុល និងលើកស្លាកសញ្ញាគណបក្សឡើងវិញ បន្ទាប់ពីរងការខូចខាត នៅ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ខេត្តពោធិ៍សាត់។

ឧបសគ្គមិនមែនជាចុងបញ្ចប់ទេ ប៉ុន្តែជាកម្លាំងជំរុញឱ្យយើងបន្តដំណើរទៅមុខ។

«ប្រជាធិបតេយ្យជឿនលឿន បន្តបេសកកម្មជាតិ ពីប្រជាធិបតេយ្យ១៩៤៦ ពីសិទ្ធិមនុស្ស២០០៧ ពីសង្គ្រោះជាតិ២០១២»

👉 ចូលរួមជាសមាជិកគណបក្ស៖ https://forms.gle/YRmStbb2xigF3Wpj7

☎️ អគ្គលេខាធិការដ្ឋាន៖ 098 200 008 | 070 687 887 | 017 952 954

#ប្រជាធិបតេយ្យជឿនលឿន #នីតិរដ្ឋ #ភាតរភាព #វឌ្ឍនភាព

 #បជលខេត្តបន្ទាយមានជ័យថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាធិបតេយ្យជឿនលឿន ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្...
31/07/2026

#បជលខេត្តបន្ទាយមានជ័យ

ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាធិបតេយ្យជឿនលឿន ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងដាក់ចេញផែនការយុទ្ធសាស្ត្រសម្រាប់ខែសីហា ឆ្នាំ២០២៦។

កិច្ចប្រជុំបានវាយតម្លៃលទ្ធផលនៃការរៀបចំរចនាសម្ព័ន្ធថ្នាក់ឃុំ និងកំណត់ទិសដៅអនុវត្តការងារបន្ត ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពរបស់គណបក្ស។

ដឹកនាំអង្គប្រជុំដោយ៖ លោក រ័ត្ន សុធី ប្រធានក្រុមការងារខេត្ត និងលោក ប៊ុន គឹមហេង ប្រធានគណៈកម្មាធិការប្រតិបត្តិខេត្ត និងសហការី

“មូលដ្ឋានរឹងមាំ គឺជាកម្លាំងនៃអនាគត។”

«ប្រជាធិបតេយ្យជឿនលឿន បន្តបេសកកម្មជាតិ ពីប្រជាធិបតេយ្យ១៩៤៦ ពីសិទ្ធិមនុស្ស២០០៧ ពីសង្គ្រោះជាតិ២០១២»

👉 ចូលរួមជាសមាជិកគណបក្ស៖ https://forms.gle/YRmStbb2xigF3Wpj7

☎️ អគ្គលេខាធិការដ្ឋាន៖ 098 200 008 | 070 687 887 | 017 952 954

#ប្រជាធិបតេយ្យជឿនលឿន #នីតិរដ្ឋ #ភាតរភាព #វឌ្ឍនភាព

30/07/2026

#ការកែទម្រង់រដ្ឋបាលដើម្បីបង្កើនប្រសិទ្ធភាពនិងលើកកម្ពស់អភិបាលកិច្ចល្អ

លោក យ៉ែម បុញ្ញឫទ្ធិ៖ «ការកែទម្រង់រដ្ឋបាល គួរផ្តោតលើការបង្កើនប្រសិទ្ធភាព មិនមែនគ្រាន់តែបង្កើនចំនួនមន្ត្រីនោះទេ។ ក្រសួងត្រូវបានបង្រួមមកត្រឹមប្រមាណ ១៦ ក្រសួង ដើម្បីកាត់បន្ថយការទទួលខុសត្រូវត្រួតគ្នា បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងលើកកម្ពស់គណនេយ្យភាព ព្រមទាំងកាត់បន្ថយការចំណាយរបស់រដ្ឋ។»

នេះជាទស្សនៈមួយក្នុងចំណោមគោលនយោបាយរបស់ គណបក្សប្រជាធិបតេយ្យជឿនលឿន (ប.ជ.ល.)។

🎥 សូមទស្សនាវីដេអូខ្លី និងចែករំលែកមតិយោបល់របស់លោកអ្នក៖
តើលោកអ្នកយល់យ៉ាងណាចំពោះការបង្រួមចំនួនក្រសួង ដើម្បីបង្កើនប្រសិទ្ធភាពការងាររដ្ឋ?

«ប្រជាធិបតេយ្យជឿនលឿន បន្តបេសកកម្មជាតិ ពីប្រជាធិបតេយ្យ១៩៤៦ ពីសិទ្ធិមនុស្ស២០០៧ ពីសង្គ្រោះជាតិ២០១២»

👉 ចូលរួមជាសមាជិកគណបក្ស៖ https://forms.gle/YRmStbb2xigF3Wpj7

☎️ អគ្គលេខាធិការដ្ឋាន៖ 098 200 008 | 070 687 887 | 017 952 954

#ប្រជាធិបតេយ្យជឿនលឿន #នីតិរដ្ឋ #ភាតរភាព #វឌ្ឍនភាព

 #បជលខេត្តបន្ទាយមានជ័យ យើងធ្វើ… មិនមែនគ្រាន់តែនិយាយ!ថ្ងៃទី ២៩ កក្កដា ២០២៦ ក្រុមការងារ បជល ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោ...
29/07/2026

#បជលខេត្តបន្ទាយមានជ័យ

យើងធ្វើ… មិនមែនគ្រាន់តែនិយាយ!

ថ្ងៃទី ២៩ កក្កដា ២០២៦ ក្រុមការងារ បជល ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក ប៊ុន គឹម ហេង ប្រធានគណៈកម្មាធិការប្រតិបត្តិខេត្ត បានលើកស្លាកសញ្ញាគណបក្ស ២ ទីតាំង នៅឃុំគោកកឋិន ស្រុកថ្មពួក។

មួយជំហានម្តងៗ យើងឆ្ពោះទៅមុខជាមួយប្រជាពលរដ្ឋ។

💙 សូមចែករំលែក ដើម្បីលើកទឹកចិត្តក្រុមការងារ។

«ប្រជាធិបតេយ្យជឿនលឿន បន្តបេសកកម្មជាតិ ពីប្រជាធិបតេយ្យ១៩៤៦ ពីសិទ្ធិមនុស្ស២០០៧ ពីសង្គ្រោះជាតិ២០១២»

👉 ចូលរួមជាសមាជិកគណបក្ស៖ https://forms.gle/YRmStbb2xigF3Wpj7

☎️ អគ្គលេខាធិការដ្ឋាន៖ 098 200 008 | 070 687 887 | 017 952 954

#ប្រជាធិបតេយ្យជឿនលឿន #នីតិរដ្ឋ #ភាតរភាព #វឌ្ឍនភាព

29/07/2026

#ភាពទន់ខ្សោយនៃឆន្ទៈនយោបាយប្រឆាំងនឹងអំពើពុករលួយ

ការប្រឆាំងអំពើពុករលួយ មិនអាស្រ័យលើការដែលមានច្បាប់តែមួយមុខទេ ប៉ុន្តែអាស្រ័យលើការអនុវត្តច្បាប់ដោយស្មើភាព តម្លាភាព និងការទទួលខុសត្រូវ។

🎥 សូមទស្សនាវីដេអូខ្លីនេះ និងចែករំលែកមតិយោបល់របស់លោកអ្នក៖ តើអ្វីជាវិធានការសំខាន់បំផុតដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ?

28/07/2026

ការយល់ឃើញរបស់លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន ពីវត្តមានរបស់លោក កឹម សុខា ក្នុងដំណើរសាកសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរដែលជាជនភៀសសឹក ពីការឈ្លានពាននៃយោធាថៃ។

28/07/2026

ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកប្រធាន កឹម សុខា ចុះជួបពលរដ្ឋភៀសសឹកលើកដំបូង បន្ទាប់ពីទទួលបានសេរីភាពក្នុងការធ្វើដំណើរឡើងវិញ។
លោកប្រធាន កឹម សុខា ក្នុងមួយជីវិតនយោបាយរបស់លោក គឺផ្ដោតសំខាន់លើការគោរពសិទ្ធិមនុស្ស។ ដូច្នេះជាជម្រើសដ៏មានន័យ ក្នុងការចុះសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរភៀសសឹក រងការរំលោភសិទ្ធិមនុស្ស ឃ្លាតចាកផ្ទះសម្បែង ស្រែចម្ការ សាលារៀន ទាំងបង្ខំ ដោយសារសង្គ្រាមឈ្លានពា​នពីសំណាក់ប្រទេសសៀម។
#បជល

Address

#36- St.33 Piphop Thmey Koursrov II , Krang Svay Village, Sankat Prekkompous, Khan Dangkor
Phnom Penh
120511

Alerts

Be the first to know and let us send you an email when គណបក្សប្រជាធិបតេយ្យជឿនលឿន-Democratic Progressive Party posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share