មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច Business Development Center

  • Home
  • Cambodia
  • Phnom Penh
  • មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច Business Development Center

មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច Business Development Center Business Development Center (BDC) provide new office space to both public and private institutions

📢 ឱកាសពិសេសសម្រាប់ម្ចាស់អាជីវកម្ម SMEs សហគ្រិន និងយុវជនដែលចង់អភិវឌ្ឍអាជីវកម្មតាមប្រព័ន្ធឌីជីថល! 🚀📱វគ្គបណ្តុះបណ្តាល “E-Co...
18/08/2026

📢 ឱកាសពិសេសសម្រាប់ម្ចាស់អាជីវកម្ម SMEs សហគ្រិន និងយុវជនដែលចង់អភិវឌ្ឍអាជីវកម្មតាមប្រព័ន្ធឌីជីថល! 🚀📱

វគ្គបណ្តុះបណ្តាល “E-Commerce Training for SMEs in Cambodia” រៀបចំឡើង ដើម្បីផ្តល់ទាំង ចំណេះដឹងទ្រឹស្តី ករណីសិក្សាជាក់ស្តែង និងការអនុវត្តផ្ទាល់ ដល់សិក្ខាកាម ក្នុងការរៀបចំយុទ្ធសាស្ត្រអាជីវកម្ម និងទីផ្សារឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព បណ្តុះបណ្តាលដោយអ្នកជំនាញមកពីប្រទេសចិន នៃ Jiangsu Soho International Group និង Jiangsu Vocational Institute of Commerce។

🎯 មាតិកាសំខាន់ៗក្នុងវគ្គបណ្តុះបណ្តាល៖
• ស្វែងយល់ពី E-Commerce និងនិន្នាការអាជីវកម្មឌីជីថល
• Marketing Models & Marketing Theories
• ករណីសិក្សា Amazon និងការវិភាគទីផ្សារ
• TikTok Theory, Case Study និងការអនុវត្តជាក់ស្តែង
• Facebook, WhatsApp និង Social Commerce
• ការប្រើប្រាស់ AI ជាក់ស្តែងសម្រាប់អាជីវកម្ម
• សិក្សាពីបទពិសោធន៍ និងករណី E-Commerce របស់ប្រទេសចិន
• រៀបចំ Business Plan Project និងការសិក្សាផ្ទាល់

👥 វគ្គនេះស័ក្តិសមសម្រាប់៖
ម្ចាស់ SMEs និងសហគ្រិន, Startup Founders, អ្នកជំនាញផ្នែកលក់ និងទីផ្សារ, អ្នកធ្វើការផ្នែក E-Commerce និង Logistics, និស្សិតសាកលវិទ្យាល័យ, និងអ្នកដែលមានបំណងចាប់ផ្តើម ឬពង្រីកអាជីវកម្ម Online។

📚 រយៈពេលសិក្សា៖ ៤០ ម៉ោង
📍 ទីតាំង៖ សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
💵 តម្លៃសិក្សា៖ ៣០ ដុល្លារ

📅 មាន ២ ជម្រើសសម្រាប់កាលវិភាគសិក្សា៖
🔹 វគ្គថ្ងៃចន្ទ–សុក្រ
🕠 ម៉ោង ៥:៣០ ល្ងាច – ៨:៤៥ យប់
📆 ចាប់ផ្តើមថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៦

🔹 វគ្គចុងសប្តាហ៍ (សៅរ៍–អាទិត្យ)
🕗 ម៉ោង ៨:០០ ព្រឹក – ៥:០០ ល្ងាច
📆 ចាប់ផ្តើមថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៦

📲 ចុះឈ្មោះតាមរយៈ QR Code នៅលើ Poster ឬ តំណរភ្ជាប់: https://forms.gle/9DsXPKM11uFxdaBh7

☎️ ព័ត៌មានបន្ថែម និងការចុះឈ្មោះ៖
Telegram: 076 449 3869 | 010 773 453

07/08/2026
🤝 ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីគម្រោង «ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក» ក្រោមពាក្យស្លោក «ដីខ្...
27/06/2026

🤝 ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីគម្រោង «ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក» ក្រោមពាក្យស្លោក «ដីខ្មែរ ដៃខ្មែរ»

នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៦ ក្នុងឱកាសអបអរសាទរ ទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs Day) ឯកឧត្តម អ៊ឹម សុខធី នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) លើកិច្ចសហការអនុវត្តគម្រោង គម្រោង «ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក» ក្រោមពាក្យស្លោក «ដីខ្មែរ ដៃខ្មែរ» ដែលសហការអនុវត្តដោយ អគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និង នវានុវត្តន៍, មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច, និង សភាពាណិជ្ជកម្មកម្ពុជា។

គោលបំណងនៃការអនុវត្តគម្រោងនេះ គឺដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) តាមរយៈការផ្សព្វផ្សាយរឿងរ៉ាវអាជីវកម្ម ការបង្កើនការយល់ដឹងរបស់សាធារណជន និងការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក។

ការចុះហត្ថលេខាលើអនុស្សរណៈនេះ គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកកសាងប្រព័ន្ធអេកូស៊ីស្ទឹមសហគ្រាសឱ្យកាន់តែរឹងមាំ បង្កើនឱកាសទីផ្សារ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុកឱ្យកាន់តែប្រសើរ។

នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៦, មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចបានសហការជាមួយ សភាពាណិជ្ជកម្មកម្ពុជា  ក្នុងការរៀបចំវគ្គបណ្តុះបណ្ត...
25/06/2026

នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៦, មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចបានសហការជាមួយ សភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “យុទ្ធសាស្រ្ដបង្កើតផែនការលក់និងគ្រប់គ្រងក្រុមការងារផ្នែកលក់ ជាមួយបច្ចេកវិទ្យា AI និង CRM ” ។ ការរៀបចំវគ្គបណ្តុះប​ណ្តាលខាងលើនេះ មានគោលបំណងសំខាន់ក្នុងការបង្កើនចំណេះដឹងបន្ថែមទៅដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងអ្នកជំនាញផ្នែកលក់ ទៅលើការគ្រប់គ្រងសកម្មភាពលក់បែបទំនើប តាមរយៈការប្រើប្រាស់ប្រព័ន្ធ CRM និងបច្ចេកវិទ្យា AI ដើម្បីបង្កើនប្រសិទ្ធភាពការងារ ពង្រឹងទំនាក់ទំនងជាមួយអតិថិជន និងជំរុញកំណើនអាជីវកម្មឱ្យសម្រេចបានលទ្ធផលកាន់តែប្រសើរប្រកបដោយចីរភាព។

តាមរយៈការបណ្តុះបណ្តាលដោយផ្ទាល់ពី លោក សុខ សុភមង្គល ស្ថាបនិកក្រុមហ៊ុន Codingate Technology Co., Ltd បានបង្ហាញនូវចំណុចសំខាន់ៗជាច្រើនជូនដល់សហគ្រិន សហគ្រាសធុនតូច និងមធ្យម (SMEs) អំពីសារៈសំខាន់នៃ AI និង CRM ក្នុងការគ្រប់គ្រងការលក់ ពង្រឹង
សមត្ថភាពលើការគ្រប់គ្រងសកម្មភាពលក់បែបទំនើប តាមរយៈការប្រើប្រាស់ប្រព័ន្ធ CRM និងបច្ចេកវិទ្យា AI ដើម្បីបង្កើនប្រសិទ្ធភាពការងារ ពង្រឹងអតិថិជនសក្តានុពល និងជំរុញកំណើនអាជីវកម្មឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សូមថ្វាយព្រះសព្ទសាធុការពរ ថ្វាយសម្តេចព្រះមហាក្សត្រី 🙏នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្...
18/06/2026

សូមថ្វាយព្រះសព្ទសាធុការពរ ថ្វាយសម្តេចព្រះមហាក្សត្រី 🙏
នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល
ក្នុងឱកាសដ៏មហានក្ខត្តឬក្សថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា

នាថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២៦ ឯកឧត្តម អ៊ឹម សុខធី នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បានដឹកនាំក្រុមការងារចូលរួម...
05/06/2026

នាថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២៦ ឯកឧត្តម អ៊ឹម សុខធី នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បានដឹកនាំក្រុមការងារចូលរួមក្នុងកម្មវិធីសប្បុរសធម៌ «ពិធីដើរ ២ ៧០០ ជំហាន ដើម្បីទារក និង កុមារកម្ពុជា» របស់មូលនិធីគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កម្មវិធីនេះរៀបចំឡើងតបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងគាំទ្រ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។

[English Below]នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អុឹម សុខធី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បានដឹកនាំក្រុមកា...
26/05/2026

[English Below]

នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អុឹម សុខធី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយប្រតិភូមកពីសាកលវិទ្យាល័យលោហធាតុគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។

ជំនួបនេះផ្តោតលើការពិភាក្សាអំពីទិសដៅកិច្ចសហប្រតិបត្តិការក្នុងការបង្កើតវគ្គបណ្តុះបណ្តាលលើជំនាញធុរកិច្ច និងបច្ចេកទេសសំខាន់ៗដែលមានសក្តានុពល ដូចជា ការកែច្នៃសំណល់សំណង់ ការផលិតសម្ភារសំណង់ និងគ្រឿងបង្គុំជាដើម ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដែលនៅខ្វះខាតនាពេលបច្ចុប្បន្ន។ ជំនាញបច្ចេកទេសនេះក៏ជាផ្នែកមួយក្នុងការចូលរួមជំរុញការផលិតក្នុងស្រុកក្នុងវិស័យសំណង់ បន្ថែមតម្លៃលើធនធានដែលមានស្រាប់ និងរួមចំណែកកាត់បន្ថយថ្លៃដើមលើបរិក្ខារសំណង់មួយផ្នែកផងដែរ ។
———————

On May 26, 2026, H.E. Im Sokthy, Executive Director of the Business Development Center, led a working group to meet and socialize with a delegation from Kunming University of the People's Republic of China.

The meeting focused on discussing directions for cooperation in establishing training courses on key business and technical skills with high potential, such as construction waste recycling, construction material manufacturing, and structural components, to meet current market demands. These technical skills will also play a role in promoting domestic production in the construction sector, adding value to existing resources, and contributing to reducing the cost of construction equipment.

នាថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៦ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និង សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី ‘ការរៀបចំរបាយកា...
19/05/2026

នាថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៦ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និង សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី ‘ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមប្រព័ន្ធគណនេយ្យសម្រាប់ SMEs’ ដែលសហការរៀបចំដោយក្រុមហ៊ុន FII & Associates ។

ការរៀបចំសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងឱ្យសហគ្រាសធុនតូច និង មធ្យម (SMEs) ដែលមានបំណងអភិវឌ្ឍ និង ពង្រឹងសមត្ថភាពវិជ្ជាជីវៈក្នុង ការគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ស្របតាម គោលការណ៍ និង ស្តង់ដារគណនេយ្យ ដើម្បីជំរុញការគ្រប់គ្រងអាជីវកម្ម ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និង មានភាពប្រកួតប្រជែងនៅក្នុងទីផ្សារ។

លើសពីនេះទៅទៀត សិក្ខាកាមនឹងទទួលបានចំណេះដឹងអំពីដំណើរការរៀបចំ និង ការគ្រប់គ្រងប្រព័ន្ធគណនេយ្យ យល់ដឹងអំពីប័ណ្ណគណនេយ្យ និង ឯកសារ ពាក់ព័ន្ធសំខាន់ៗ ដែលអាចពង្រីកបណ្ដាញវិជ្ជាជីវៈក្នុងវិស័យហិរញ្ញវត្ថុ និង គណនេយ្យក្នុងអាជីវកម្មឱ្យកាន់តែរីកចម្រើន។

សូមគោរពថ្វាយព្រះពរ បវរមហាប្រសើរ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ព...
14/05/2026

សូមគោរពថ្វាយព្រះពរ បវរមហាប្រសើរ ថ្វាយព្រះករុណា
ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
នៅក្នុងឱកាសព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់ខួប៧៣ យាងចូល ៧៤ព្រះវស្សា

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង័្គលRoyal Ploughing Ceremony
05/05/2026

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង័្គល
Royal Ploughing Ceremony

Address

Https://goo. Gl/maps/fzcMtdyH5sjRWb7t 6
Phnom Penh
12110

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85569888976

Website

Alerts

Be the first to know and let us send you an email when មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច Business Development Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច Business Development Center:

Shortcuts

Share