Department of International Cooperation and ASEAN Affairs-MoEYS

Department of International Cooperation and ASEAN Affairs-MoEYS នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន (Department of International Cooperation and ASEAN Affairs)
ក្រសួងអប់រំ យុវជន និងកីឡា

ពិធីទទួលនិស្សិតកម្ពុជាទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំ២០២៦រាជធានីភ្នំពេញ៖ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកស...
27/08/2026

ពិធីទទួលនិស្សិតកម្ពុជាទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំ២០២៦

រាជធានីភ្នំពេញ៖ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកស្រី សេង ហ្សានីន ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន ព្រមទាំងសហការីនៃនាយកដ្ឋាន បានចូលរួមអម ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី ក្នុងពិធីទទួល និងអបអរសាទរនិស្សិតជ័យលាភីអាហារូបករណ៍កម្ពុជា ដែលត្រូវទៅបន្តការសិក្សានៅប្រទេសចិន សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះនិស្សិតជ័យលាភីទាំងអស់ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលចិន ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ គិតចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០២៦ រដ្ឋាភិបាលចិនបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសរុបប្រមាណ ២៧០០ នាក់ ​(ដោយមិនគិតពីចំនួនអាហារូបករណ៍ឯកជន និងអាហារូបករណ៍ពីដៃគូសហការនានា) ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ដែលនេះជាសក្ខីភាពបញ្ជាក់ពី​ចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី ក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wang Wenbin និងឯកឧត្តម ឡាវ វ៉ាន់ ប្រធានសមាគមអតីតនិស្សិតសិក្សានៅប្រទេសចិន ដោយបានពិភាក្សាលើកិច្ចសហប្រតិបត្តិការនានាក្នុងគោលបំណងដើម្បីបន្តបណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែល្អប្រសើរ។

២៦ សីហា ២០២៦ | សណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា

ជំនួបសម្ដែងការគួរសមរវាងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន ជាមួយអង្គការមូលនិធិជប៉ុន (Japan Foundation)រា...
25/08/2026

ជំនួបសម្ដែងការគួរសមរវាងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន ជាមួយអង្គការមូលនិធិជប៉ុន (Japan Foundation)

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកស្រី សេង ហ្សានីន ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន ព្រមទាំងមន្រ្តីជំនាញនៃនាយកដ្ឋាន បានជួបសម្ដែងការគួរសមជាមួយលោក KAWAI Jun នាយកអង្គការមូលនិធិជប៉ុន (Japan Foundation) ប្រចាំនៅប្រទេសកម្ពុជា ដែលទើបត្រូវបានតែងតាំងថ្មី។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីគម្រោងកិច្ចសហប្រតិបត្តិការនានារបស់អង្គការមូលនិធិជប៉ុន (Japan Foundation) ដែលកំពុង និងគ្រោងអនុវត្តជាមួយក្រសួងអប់រំ យុវជន និងកីឡា រួមមាន៖
១) NIHONGO Partners
២) ASEAN-Japan Exchange Program for Secondary School Educators
៣) Take Actions for Social Change (TASC) – Japan-ASEAN Youth Forum
៤) ASEAN-Japan Peace Ambassador Project (AJPAP)

ឆ្លៀតក្នុងឱកាសនេះ លោកស្រីប្រធាននាយកដ្ឋាន ក៏បានជូនពរដល់លោក ISOGAYA Hiroyuki នាយកអង្គការមូលនិធិជប៉ុន ប្រចាំនៅប្រទេសកម្ពុជា ដែលទើបបញ្ចប់អាណត្តិបេសកកម្មនាពេលថ្មីៗនេះ ព្រមទាំងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដែលមាននាពេលកន្លងមកក្នុងអំឡុងអាណត្តិរបស់លោក។

២៥ សីហា ២០២៦ | ការិយាល័យមូលនិធិជប៉ុន (Japan Foundation)

ជំនួបពិភាក្សាការងារ និងដំណើរទស្សនកិច្ចរបស់តំណាងធនាគារពិភពលោកប្រចាំកម្ពុជា នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីរាជធានីភ្នំពេញ...
22/08/2026

ជំនួបពិភាក្សាការងារ និងដំណើរទស្សនកិច្ចរបស់តំណាងធនាគារពិភពលោកប្រចាំកម្ពុជា នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោកស្រី សេង ហ្សានីន ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន និងជាប្រធានគណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ព្រមទាំងក្រុមការងារ និងភាគីពាក់ព័ន្ធ បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយតំណាងធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា រួមមាន លោកបណ្ឌិត ណូ ហ្វាតា មន្ត្រីជាន់ខ្ពស់ឯកទេសផ្នែកអប់រំ និងលោក សុខ ស្រេង អ្នកគ្រប់គ្រងគម្រោងសាងសង់។ ជំនួបនេះក៏មានការចូលរួមពីសំណាក់តំណាងនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងសំណង់ តំណាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងបុគ្គលិកនៃមជ្ឈមណ្ឌលផងដែរ។

ក្នុងឱកាសជំនួប និងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានពិភាក្សា និងចែករំលែកអំពីវឌ្ឍនភាពការងារ ចំនួននិស្សិត ចំនួនបន្ទប់ លក្ខខណ្ឌរស់នៅ សុខុមាលភាព និងសុវត្ថិភាពទូទៅ។ បន្ថែមពីនេះ គណៈប្រតិភូបានចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពអគារ បន្ទប់ស្នាក់នៅ ផ្ទះបាយរួម និងប្រព័ន្ធសុវត្ថិភាព ដើម្បីស្វែងយល់កាន់តែច្បាស់អំពីស្ថានភាពស្នាក់នៅ តម្រូវការជាក់ស្តែង និងសិក្សាពីលទ្ធភាពនៃការផ្តល់ការគាំទ្រ ក្នុងការបន្តជួសជុលអគារស្នាក់នៅផ្សេងៗ សំដៅធានាបាននូវបរិស្ថានរស់នៅដែលមានសុវត្ថិភាព សុខុមាលភាព និងជ្រោមជ្រែងដល់ការសិក្សារបស់និស្សិត។

បច្ចុប្បន្ន មជ្ឈមណ្ឌលអន្តេវាសិកមានអគារស្នាក់នៅចំនួន ៧ ដោយផ្តល់កន្លែងស្នាក់នៅដល់និស្សិតជិត ៨០០ នាក់។ គណៈគ្រប់គ្រងមជ្ឈមណ្ឌល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពេលវេលា ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់តំណាងធនាគារពិភពលោក ហើយសង្ឃឹមយ៉ាងមុតមាំថា ជំនួបនិងដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកដល់កិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសុខុមាលភាពរបស់និស្សិតនាពេលអនាគត។

២១​ សីហា ២០២៦ | មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី

សកម្មភាពចុះត្រួតពិនិត្យដំណើរការនៃការចល័តនិស្សិតចំនួន ១២០ នាក់ នៃមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីរាជធានីភ្នំពេញ៖ នារសៀលថ្ងៃ...
20/08/2026

សកម្មភាពចុះត្រួតពិនិត្យដំណើរការនៃការចល័តនិស្សិតចំនួន ១២០ នាក់ នៃមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោកស្រី សេង ហ្សានីន ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន និងជាប្រធានគណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ព្រមទាំងសមាជិកនៃគណៈកម្មការគ្រប់គ្រង និងបុគ្គលិកនៃមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី បានចុះត្រួតពិនិត្យ និងសម្របសម្រួលដំណើរការនៃចល័តនិស្សិត នៃមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី។

នាឱកាសនេះ ក្រុមការងារបានពិនិត្យស្ថានភាពអគារ និងបរិវេណនៃមជ្ឈមណ្ឌល ជាពិសេសបន្ទប់ស្នាក់នៅ ផ្ទះបាយរួម និងរានហាលសម្រាប់ហាលខោអាវ ក្នុងអគារ A និងអគារ C ដែលទើបនឹងជួសជុលរួច ដើម្បីធានាសុខមាលភាពរស់នៅ និងសុវត្ថិភាពរបស់និស្សិតទាំងអស់។ អគារ A និងអគារ C ជាអគារដែលនិស្សិតនារីនៃអគារ F ចំនួន ១២០ នាក់ កំពុងចល័តចូលស្នាក់នៅរួមជាបណ្តោះអាសន្ន រហូតដំណើរការនៃការជួសជុលអគារ F ដែលមានបន្ទប់ស្នាក់នៅសរុបចំនួន ៥៥ បន្ទប់ និងផ្ទះបាយរួមចំនួន ៧ ត្រូវបានបញ្ចប់។

ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើជីវភាព និងសុខសុវត្ថិភាពនិស្សិតដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលអន្តេវាសិក ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងជួសជុលអគារស្នាក់នៅ នៃមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការជួសជុលនេះ គឺស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានបន្តអំពាវនាវ និងណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងរាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់បង្កើតអន្តេវាសិកដ្ឋានសម្រាប់ស្ត្រីឱ្យបានកាន់តែច្រើន សំដៅចូលរួមកាត់បន្ថយការលំបាករបស់និស្សិតស្រីដែលមកបន្តការសិក្សា។

១៩ សីហា ២០២៦ | មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី

20/08/2026




#សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសនិស្សិតនារីក្រីក្រ អាហារូបករណ៍ និងបង់ថ្លៃ ឱ្យស្នាក់នៅបណ្តោះអាសន្ននៅក្នុងមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

-ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦

កិច្ចប្រជុំពិភាក្សា ស្តីពីការគាំទ្រការបង្រៀនភាសាបារាំងនៅកម្រិតមធ្យមសិក្សាប្រព័ន្ធអនឡាញ៖ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ន...
07/08/2026

កិច្ចប្រជុំពិភាក្សា ស្តីពីការគាំទ្រការបង្រៀនភាសាបារាំងនៅកម្រិតមធ្យមសិក្សា

ប្រព័ន្ធអនឡាញ៖ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន បានសម្របសម្រួល កិច្ចប្រជុំពិភាក្សា ស្តីពី “ការគាំទ្រការបង្រៀនភាសាបារាំងនៅកម្រិតមធ្យមសិក្សា” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តាមប្រព័ន្ធអនឡាញ។ កិច្ចប្រជុំពិភាក្សានេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អ្នកជំនាញការបារាំង និងជាទីប្រឹក្សាក្រសួងផ្នែកអប់រំភាសាបារាំង និងបុគ្គលិកអប់រំពាក់ព័ន្ធក្រោមឱវាទ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យលើលទ្ធផលការងារកន្លងមក និងកំណត់ទិសដៅយុទ្ធសាស្ត្រថ្មីៗ ដើម្បីលើកកម្ពស់គុណភាពនៃការបង្រៀន និងរៀនភាសាបារាំងឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាឌីជីថល។ ក្នុងឱកាសនេះដែរ លោកស្រី Isabelle BOKHARI អ្នកជំនាញការអន្តរជាតិ និងជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុកផ្នែកភាសាបារាំង បានធ្វើបទបង្ហាញអំពីរបាយការណ៍សង្ខេបនៃសមិទ្ធផលការងាររបស់លោកស្រីក្នុងនាមជាអ្នកជំនាញការអន្តរជាតិ ដែលសម្រេចបាននាពេលកន្លងមក។ ជាមួយគ្នានេះដែរ អង្គប្រជុំបានពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន៖
១. កិច្ចពិភាក្សា និងពិនិត្យលទ្ធភាពលើការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនភាសាបារាំង ដោយរៀបចំ “ឯកសារណែនាំវិធីសាស្ត្របង្រៀន” សម្រាប់គ្រូបង្រៀនភាសាបារាំង
២. កិច្ចពិភាក្សា និងពិនិត្យលទ្ធភាពជម្រុញការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការគាំទ្របច្ចេកទេស និងវិធីសាស្ត្របង្រៀនថ្មីៗ ជាជំនួយដល់ការបង្រៀន និងរៀនភាសាបារាំង ដូចជាការរៀបចំផែនការបង្រៀន ការបង្កើតសម្ភារឧបទេសឌីជីថល ការជម្រុញអន្តរកម្ម និងស័្វយសិក្សារបស់សិស្សានុសិស្សជាដើម។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារជំនាញ ព្រមទាំងបានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗបន្ថែមទៀត ដើម្បីតម្រង់ទិសក្នុងការរៀបចំសកម្មភាព និងធ្វើទំនើបកម្មវិធីសាស្ត្របង្រៀន និងការបញ្ចូលបច្ចេកវិទ្យាឌីជីថល ដែលជាកត្តាចាំបាច់ក្នុងការទាក់ទាញ និងពង្រឹងសមត្ថភាពសិស្សានុសិស្សកម្ពុជាក្នុងយុគសម័យថ្មីនេះ៕

៧ សីហា ២០២៦ | តាមប្រព័ន្ធអនឡាញ

ការចូលរួមកិច្ចប្រជុំមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្ដីពីកិច្ចការមុខងារសាធារណៈខេត្តសៀមរាប៖ នៅថ្ងៃទី៤ និ...
06/08/2026

ការចូលរួមកិច្ចប្រជុំមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្ដីពីកិច្ចការមុខងារសាធារណៈ

ខេត្តសៀមរាប៖ នៅថ្ងៃទី៤ និងទី៥ ខែសីហា ឆ្នាំ២០២៦ លោកស្រី សេង ហ្សានីន ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន និងសហការី បានចូលរួមកិច្ចប្រជុំមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្ដីពីកិច្ចការមុខងារសាធារណៈ ដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាប។ ក្រោមភាពជាប្រធានរបស់កម្ពុជា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមមូលបទ "នវានុវត្តន៍សម្រាប់ការផ្ដល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង"។

កិច្ចប្រជុំនេះមានការចូលរួមពី៖ រដ្ឋមន្ត្រីមុខងារសារធារណៈនៃប្រទេសជាសមាជិកអាស៊ានទាំង១១ មន្ត្រីជាន់ខ្ពស់ ACCSM មន្ត្រីបង្គោល ACCSM លេខាធិការដ្ឋានអាស៊ាន និងរដ្ឋមន្ត្រីមុខងារសាធារណៈនៃប្រទេសអាស៊ានបូកបី រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង ក៏ដូចជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

តាមរយៈការចូលរួមកិច្ចប្រជុំនេះ លោកស្រីប្រធាននាយកដ្ឋាន និងសហការី បានចូលរួមកម្មវិធីចំនួនពីរ រួមមាន៖ ១) វេទិកាស្ដីពីអភិបាលកិច្ចល្អ ក្រោមមូលបទ "នវានុវត្តន៍សម្រាប់ការផ្ដល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើង និង ២) ពិធីបើក កិច្ចប្រជុំមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្ដីពីកិច្ចការមុខងារសាធារណៈ ដែលមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ផងដែរថា កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ានចំនួនពីរលើក។ ប្រទេសឥណ្ឌូនេស៊ីនឹងបន្តអាណត្តិថ្មីពីកម្ពុជា និងបានកំណត់យកមូលបទថ្មីសម្រាប់អាណត្តិរបស់ខ្លួនគឺ "មន្ត្រីសាធារណៈដែលមានភាពបត់បែន ដើម្បីការផ្ដល់សេវាឱ្យកាន់តែប្រសើរ"៕

៤ - ៥ សីហា ២០២៦ | ខេត្តសៀមរាប

កម្មវិធីជួបជុំអតីតនិស្សិតអាហារូបករណ៍ Erasmus+ និងពិធីជូនដំណើរនិស្សិតកម្ពុជា ២៣រូប ដែលទទួលបានអាហារូបករណ៍ ដើម្បីបន្តការសិក...
02/08/2026

កម្មវិធីជួបជុំអតីតនិស្សិតអាហារូបករណ៍ Erasmus+ និងពិធីជូនដំណើរនិស្សិតកម្ពុជា ២៣រូប ដែលទទួលបានអាហារូបករណ៍ ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមនៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បុគ្គលិកអប់រំ នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន បានចូលរួមកម្មវិធីកម្មវិធីជួបជុំអតីតនិស្សិតអាហារូបករណ៍ Erasmus+ និងពិធីជូនដំណើរនិស្សិតកម្ពុជា ២៣រូប ដែលទទួលបានអាហារូបករណ៍ ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមនៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ដោយមានការចូលរួមជាពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អតីតនិស្សិត និងនិស្សិតដែលទទួលបានអាហារូបករណ៍ថ្នាក់ឧត្តមនៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប នៅសណ្ឋាគារ Novotel រាជធានីភ្នំពេញ។

កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរដល់និស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសអឺរ៉ុប មុននឹងធ្វើដំណើរទៅបន្តការសិក្សា។ កម្មវិធីជំនួបនេះក៏ជាឱកាសដ៏ល្អមួយសម្រាប់ការជួបប្រាស្រ័យទាក់ទងជាមួយអតីតនិស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនានានៅអឺរ៉ុប ព្រមទាំងតំណាងស្ថានទូតបណ្តាប្រទេសអឺរ៉ុប និងអង្គការដៃគូអន្តរជាតិផ្សេងៗ។ ក្នុងនោះដែរ ក្រោមការគាំទ្រពីយុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុប ការជួបជុំនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស ការផ្លាស់ប្តូរចំណេះដឹង ការកសាងសមត្ថភាព និងបទពិសោធន៍ ព្រមទាំងការបង្កើតឱកាសថ្មីៗសម្រាប់យុវជនកម្ពុជាក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព និងឈានទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោមនិស្សិតអាហារូបករណ៍ទាំងអស់មាននិស្សិតចំនួន ៩រូប ទទួលបានអាហារូបករណ៍តាមរយៈកម្មវិធី Erasmus Mundus Joint Master Degrees ៥រូប តាមរយៈកម្មវិធី Global Gateway Scholarships for Water Professions ៧រូប តាមកម្មវិធី Energy Dual Degrees និង២រូប តាមរយៈអាហារូបករណ៍ឌីជីថលរបស់ វិទ្យាស្ថានអឺរ៉ុបសម្រាប់នវានុវត្តន៍ និងបច្ចេកវិទ្យា (EIT Digital Scholarships) ផងដែរ។

៣១ កក្កដា ២០២៦ | រាជធានីភ្នំពេញ

កម្មវិធីសប្តាហ៍នៃកិច្ចសហប្រតិបត្តិការវិស័យអប់រំចិន-អាស៊ាន ឆ្នាំ២០២៦ (2026 China-ASEAN Education Cooperation Week)សាធារណរ...
31/07/2026

កម្មវិធីសប្តាហ៍នៃកិច្ចសហប្រតិបត្តិការវិស័យអប់រំចិន-អាស៊ាន ឆ្នាំ២០២៦ (2026 China-ASEAN Education Cooperation Week)

សាធារណរដ្ឋប្រជាមានិតចិន៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ មន្រ្តីនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន បានចូលរួមអមដំណើរ ឯកឧត្តមបណ្ឌិត ហុង គីមជាង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកម្មវិធីសប្តាហ៍នៃកិច្ចសហប្រតិបត្តិការវិស័យអប់រំចិន-អាស៊ាន ឆ្នាំ២០២៦ (2026 China-ASEAN Education Cooperation Week) ក្រោមមូលបទ «ការទាញយកអត្ថប្រយោជន៍ពីការអប់រំឆ្លាតវៃ សម្រាប់កសាងមាតុភូមិប្រកបដោយមេត្រីភាព» (Leveraging Smart Education, Building an Amicable Homeland) នៅខេត្តគួយចូវ សាធារណរដ្ឋប្រជាមានិតចិន។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំរវាងអាស៊ាន និងចិន តាមរយៈការលើកកម្ពស់កិច្ចសន្ទនាគោលនយោបាយ ការអប់រំឌីជីថល ការផ្លាស់ប្តូរយុវជន ការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យអប់រំ និងឧស្សាហកម្ម។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏បានស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧត្តមសិក្សា ការស្រាវជ្រាវ និងនវានុវត្តន៍ ការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ការលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន ការផ្លាស់ប្តូរយុវជន និងការទទួលស្គាល់គុណវុឌ្ឍិអប់រំរវាងបណ្ដាប្រទេស ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍវិស័យអប់រំប្រកបដោយចីរភាពក្នុងតំបន់។

២៩–៣០ កក្កដា ២០២៦ | ខេត្តគួយចូវ សាធារណរដ្ឋប្រជាមានិតចិន


ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Flavio Bonetti ប្រធានអង្គការយូណេស្កូប្រចាំកម្ពុជារាជធានីភ្នំពេញ៖ នារសៀលថ្ង...
30/07/2026

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Flavio Bonetti ប្រធានអង្គការយូណេស្កូប្រចាំកម្ពុជា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី កែវ ចន្ធូ ប្រធានការិយាល័យនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន តំណាងលោកស្រីប្រធាននាយកដ្ឋាន បានចូលរួមអម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Flavio Bonetti ប្រធានការិយាល័យ និងជាតំណាងអង្គការយូណេស្កូ (UNESCO) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី។

ជំនួបនេះបានផ្ដោតលើការពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ការត្រៀមប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងរវាងកម្ពុជា និងអង្គការយូណេស្កូ ព្រមទាំងការរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់អគ្គនាយកអង្គការយូណេស្កូមកកាន់កម្ពុជានាពេលខាងមុខ។


Address

201 Preah Norodom Boulevard (41)
Phnom Penh
12302

Opening Hours

Monday 07:30 - 17:30
Tuesday 07:30 - 17:30
Wednesday 07:30 - 17:30
Thursday 07:30 - 17:30
Friday 07:30 - 17:30

Alerts

Be the first to know and let us send you an email when Department of International Cooperation and ASEAN Affairs-MoEYS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Department of International Cooperation and ASEAN Affairs-MoEYS:

Shortcuts

Share