28/07/2026
#រដ្ឋបាលសង្កាត់ចាក់អង្រែលើ
ការចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋានភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានភូមិព្រែកតាគង់ ដឹកនាំដោយ ឯកឧត្តម ណុប សោភ័ណតារា ប្រធានក្រុមការងារ អមដោយ ឧត្តម សារ សំបូរ អនុប្រធានក្រុមការងារ និងសមាជិក សមាជិកា បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ៤គ្រួសារ នៅក្នុងមូលដ្ឋានភូមិព្រែកតាគង់ ក្រោមកិច្ចសហការ និងសម្របសម្រួលដោយ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ក្រុមការងារសង្កាត់ លោក គាម សុខា ប្រធានភូមិព្រែកតាគង់ និងលោក គង់ គួយ អនុប្រធានភូមិព្រែកតាគង់។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក.អ.ក. និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមកាងារចុះមូលដ្ឋានខណ្ឌមានជ័យ និងឯកឧត្តម គង់ វិមាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ ក.អ.ក. និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ចាក់អង្រែលើ។
ទន្ទឹមនេះ ឯកឧត្តម និងក្រុមការងារបាននាំយកនូវថវិកានិងអំណោយមួយចំនួន ក្នុងនោះ៖
- មីជាតិ ចំនួន ៤កេស (១កេស/គ្រួសារ)
- អង្ករ ៤បាវ (១បាវ ១០គីឡូ/គ្រួសារ)
-ត្រីខ ៤យួរ ( ១យួរ/គ្រួសារ)
-ថវិកា ២៤០.០០០ រៀល (៦០,០០០រៀល/គ្រួសារ)
សរុបជាថវិកាចំនួន ៥៤៨,០០០ រៀល។
ក្រៅពីនេះ ឯកឧត្តមក៏បានឧបត្ថម្ភថវិកាជូនក្រុមប្រឹក្សាសង្កាត់ អនុភូមិ និងក្រុមការងារភូមិចំនួន ៧រូប នូវថវិកាចំនួន ២២០,០០០រៀល បន្ថែមទៀត។
ជារួម ក្រុមការងារចុះមូលដ្ឋានភូមិព្រែកតាគង់ តាមរយៈថវិកាបដិភាគរបស់សមាជិក សមាជិកា បានចំណាយថវិកាសរុបចំនួន ៧៦៨,០០០ រៀល។