នាយកដ្ឋានរដ្ឋបាល សរុប

នាយកដ្ឋានរដ្ឋបាល សរុប នាយកដ្ឋានរដ្ឋបាលសរុប មានតួនាទីធ្វើ

01/08/2026

សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ស្តីពីការដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅផ្សារទំនើបដាយអឺម៉ិន ផ្លាហ្សា ខេភីអេស (Diamond Plaza KPS) ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ នេះតទៅ។

👉ព័ត៌មានអំពីពេលវេលា និងទីតាំងផ្តល់សេវាមានដូចខាងក្រោម ៖

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងប្រជាពលរដ្ឋដែលមានបំណងមកស្នើសុំសេវានៅទីតាំងខាងលើ មេត្តាជ្រាបជាព័ត៌មាន។

#ប្តេជ្ញាបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ!
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-Join Telegram📱 https://t.me/GDI_service_news
-Website🌐 https://news.gdi.gov.kh
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

លោក ឧត្តមសេនីយ៍ឯក ប៊ុន ធី អញ្ជើញចូលរួមប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំពិធីសម្ពោធសាខាលិខិតឆ្លងដែន ប្រចាំខេត្តព...
31/07/2026

លោក ឧត្តមសេនីយ៍ឯក ប៊ុន ធី អញ្ជើញចូលរួមប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំពិធីសម្ពោធសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ។

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ឯក ប៊ុន ធី ប្រធាននាយកដ្ឋានរដ្ឋបាលសរុប ម បានអញ្ជើញចូលរួមប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ទីតាំងប្រារព្ធពិធី និងលំហូរការងារ ត្រៀមរៀបចំពិធីសម្ពោធសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

31/07/2026
លោក ឧត្ដមសេនីយ៍ទោ ទិត្យ អានធីរ៉ា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារផ្នែកពិធីការ ត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀមចំពិធី...
29/07/2026

លោក ឧត្ដមសេនីយ៍ទោ ទិត្យ អានធីរ៉ា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារផ្នែកពិធីការ ត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀមចំពិធីសម្ពោធសាខាលិខិតឆ្លងដែន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ប្រចាំខេត្តព្រះសីហនុ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ឧត្ដមសេនីយ៍ទោ ទិត្យ អានធីរ៉ា អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារផ្នែកពិធីការ និងសន្ដិសុខសណ្ដាប់ធ្នាប់ ត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរួមចំពិធីសម្ពោធ
សាខាលិខិតឆ្លងដែន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ប្រចាំខេត្តព្រះសីហនុ។ក្រោមអធិបតីភាព ឯកឧត្តម សុខ ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកប្រធាននាយកដ្ឋានលិខិតឆ្លងដែន លោក អនុប្រធាននាយកដ្ឋាន ព្រមទាំងលោកនាយ លោក លោកស្រីនាយរងការិយាល័យ និងក្រុមការងារពាក់ព័ន្ធចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ។

លោក ឧត្តមសេនីយ៍ឯក ប៊ុន ធី អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងកម្មវ...
28/07/2026

លោក ឧត្តមសេនីយ៍ឯក ប៊ុន ធី អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ។

អគ្គនាយកអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ឯក ប៊ុន ធី ប្រធាននាយកដ្ឋានរដ្ឋបាលសរុប អញ្ជើញចូលរួមក្នុងឱកាស ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោក ENRICO GAVEGLIA ប្រធានអង្គការ UNDP បានអញ្ជើញជាសហប្រធានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួម ឯកឧត្តម អគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ក្រុមការងារពាក់ព័ន្ធ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោក លោកស្រីគណៈប្រតិភូអង្គការ UNDP ប្រចាំកម្ពុជាផងដែរ។

លោក ប៊ុន ធី អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការរៀបចំដាក់ទានព្រះវស្សានៅតាមបណ្ដាវត្ត ក្នុងស្រុកសីធរកណ្ដាល ខេត្តព្រៃវែង។...
24/07/2026

លោក ប៊ុន ធី អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការរៀបចំដាក់ទានព្រះវស្សានៅតាមបណ្ដាវត្ត ក្នុងស្រុកសីធរកណ្ដាល ខេត្តព្រៃវែង។

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក ប៊ុន ធី អនុប្រធានក្រុមការងារឃុំឬស្សីសាញ់ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការរៀបចំដាក់ទានព្រះវស្សានៅតាមបណ្ដាវត្ត ក្នុងស្រុកសីធរកណ្ដាល ខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត តុប នេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសីធរកណ្ដាល ខេត្តព្រៃវែង។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ប្រធានក្រុមការងារឃុំទាំង១១ ប្រធានលេខាធិការដ្ឋាន ប្រធានក្រុមការងារយុវជន ប្រធានក្រុមការងារចល័ត ប្រធានក្រុមការងារចលនាស្រ្តី ប្រធានគណៈកម្មាធិការស្រុក អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក និងលោក លោកស្រីដែលពាក់ព័ន្ធផងដែរ។

លោក ឧត្ដមសេនីយ៍ឯក ប៊ុន ធី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មការជាតិផ្ដល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើត (ហៅក...
22/07/2026

លោក ឧត្ដមសេនីយ៍ឯក ប៊ុន ធី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មការជាតិផ្ដល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើត (ហៅកាត់ថាគ.ជ.ដ.ខ)។

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក ឧត្ដមសេនីយ៍ឯក ប៊ុន ធី ប្រធាននាយកដ្ឋានរដ្ឋបាលសរុប អមដំណើរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មការជាតិផ្ដល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើត (ហៅកាត់ថាគ.ជ.ដ.ខ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.ដ.ខ.។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន ដែលជាអនុប្រធានសមាជិក សមាជិកា គ.ជ.ដ.ខ. និងឯកឧត្តម អគ្គនាយក អគ្គស្នងការរង អគ្គនាយករង ព្រមទាំងលោក លោកស្រីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងក្រុមការងារពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។

លោក ឧត្តមសេនីយ៍ទោ ទិត្យ អានធីរ៉ា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី...
21/07/2026

លោក ឧត្តមសេនីយ៍ទោ ទិត្យ អានធីរ៉ា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

ទីស្ដីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ទោ ទិត្យ អានធីរ៉ា អនុប្រធាននាយកដ្ឋាន តំណាងលោក ឧត្ដមសេនីយ៍ឯក ប៊ុន ធី ប្រធាននាយកដ្ឋានរដ្ឋបាលសរុប អមដំណើរ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញផ្តល់បទសម្ភាសន៍ដល់យ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

កិច្ចសម្ភាសន៍ នេះបានប្រព្រឹត្តទៅនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន នាយការិយាល័យ តំណាងនាយកដ្ឋានជំនាញ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានឌីជីថល និងផ្សព្វផ្សាយអប់រំផងដែរ។

លោក វរសេនីយ៍ទោ រស់ ទិត្យតារា បន្តចុះបើកប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ ដែលបានដាក់នៅតាមបណ្ដាទីតាំងមួយចំនួន ក្នុងរ...
20/07/2026

លោក វរសេនីយ៍ទោ រស់ ទិត្យតារា បន្តចុះបើកប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ ដែលបានដាក់នៅតាមបណ្ដាទីតាំងមួយចំនួន ក្នុងរាជធានីភ្នំពេញ។

រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក វរសេនីយ៍ទោ រស់ ទិត្យតារា នាយការិយាល័យផ្សព្វផ្សាយអប់រំ ចំណុះនាយកដ្ឋានរដ្ឋបាល សរុប រួមដំណើរជាមួយ លោកឧត្ដមសេនីយ៍ទោ ហម រដ្ឋា អនុប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំក្រុមការងារសហការជាមួយនាយកដ្ឋានជំនាញ និងទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណកម្ម បន្តចុះបើកប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ ដែលបានដាក់នៅតាមបណ្ដាក្លោងទ្វារមុខអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, មុខក្លោងទ្វារនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងនាយកដ្ឋានលិខិតឆ្លងដែន, បេឡាជាតិសន្តិសុខសង្គម (ប.ស.ស), ទីស្នាក់ការផ្ដល់លិខិតឆ្លងដែនធម្មតា ទីស្នាក់ការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ផ្សារទំនើបអុីអន២សែនសុខ, និងទីស្នាក់ការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ទីស្នាក់ការផ្ដល់លិខិតឆ្លងដែនធម្មតា ផ្សារទំនើបអុីអនម៉លមានជ័យ ដើម្បីយកមកពិនិត្យ និងដោះស្រាយ។

ប្រអប់សំបុត្រសេវាអត្តសញ្ញាណកម្មនេះ និងទទួលយកនូវរាល់មតិ យោបល់ ពាក្យបណ្តឹងទាំងអស់របស់ប្រជាពលរដ្ឋ ដើម្បីពិនិត្យ ដោះស្រាយ និងរាយការណ៍ជូនថ្នាក់ដឹកនាំបានជ្រាប បន្ថែមពីលើយន្តការដែលកំពុងអនុវត្តជាប្រចាំថ្ងៃរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានមន្ត្រីប្រចាំការរង់ចាំទទួលដោះស្រាយ តាមរយៈ App កម្មវិធី GDI eServices លេខទូរស័ព្ទប្រចាំការ ១២៧១ / ០១៧ ៨៩៨ ៩១៥ ឬ ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

លោក ឧត្តមសេនីយ៍ឯក ប៊ុន ធី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរាយការណ៍អំពីវឌ្ឍនភាពការងារសម្រាប់ឆមាសទី១ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋ...
17/07/2026

លោក ឧត្តមសេនីយ៍ឯក ប៊ុន ធី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរាយការណ៍អំពីវឌ្ឍនភាពការងារសម្រាប់ឆមាសទី១ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជូនឯកឧត្តម រដ្ឋលេខាធិការ ទទួលបន្ទុក។

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ឯក ប៊ុន ធី ប្រធាននាយកដ្ឋានរដ្ឋបាលសរុប អញ្ជើញអមដំណើរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក រួមទាំងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ធ្វើសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពការងារសម្រាប់ឆមាសទី១ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រោមអធិបតីភាព ឯកឧត្ដម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

ក្នុងកិច្ចប្រជុំរាយការណ៍នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ព្រមទាំងលោកនាយ/ប្រធានការិយាល័យ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀត។

Address

Phnom Penh

Opening Hours

Monday 08:00 - 11:00
14:00 - 17:00
Tuesday 08:00 - 11:00
14:00 - 17:00
Wednesday 08:00 - 11:00
14:00 - 17:00
Thursday 08:00 - 11:00
14:00 - 17:00
Friday 08:00 - 11:00
14:00 - 17:00

Website

Alerts

Be the first to know and let us send you an email when នាយកដ្ឋានរដ្ឋបាល សរុប posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share