នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍

នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍, Government Organization, Ministry of Tourism, Phnom Penh.

- Develop Tourism Planning for National, regional, and provincial
- Conduct assessment and monitor tourism development projects
- in charge of Greater Mekong Sub-region, Southern Tourism Corridor and CLV-DTA cooperation

31/07/2026

ក្រុមការងារអន្តរក្រសួងដើម្បីគាំទ្រ និងសម្របសម្រួលទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រី បានបើកកិច្ចប្រជុំពិភាក្សាលើទិសដៅយុទ្ធសាស្ត្រគន្លឹះ ដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីប្រកបដោយភាពទាក់ទាញ និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេសជំរុញសកម្មភាពផ្សេងៗដែលអាចទាក់ទាញភ្ញៀវទេសចរនៅពេលរាត្រី ដើម្បីពន្យារពេលស្នាក់នៅរបស់ភ្ញៀវ។

លម្អិត៖ https://kh.cc-times.com/posts/30092

31/07/2026

រដ្ឋមន្រ្តីចំនួន ៣ នៃក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក«វេទិកាជាតិលើកទី១ ស្តីពីការជំរុញផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ» ក្រោមស្លាកសញ្ញា Made in Cambodia។

នេះជាវេទិកាជំនួបផ្គូផ្គងធុរកិច្ចដោយផ្ទាល់រវាង «អ្នកផលិត» និង «អ្នកចែកចាយ» ក្នុងគោលបំណងបង្កើតគំរូថ្មីក្នុងការភ្ជាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ ការបង្កើតតម្លៃសេដ្ឋកិច្ច ទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ព្រមទាំងជំរុញការប្រែក្លាយវត្ថុអនុស្សាវរីយ៍ខ្មែរឱ្យទៅជា «ការទូតទេសចរណ៍» ប្រកបដោយប្រសិទ្ធភាពនៅលើឆាកអន្តរជាតិ។

លម្អិត៖ https://kh.cc-times.com/posts/30086

30/07/2026
នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បូកសរុបការងារខែកក្កដា និងលើកទិសដៅអនុវត្តបន្តខែសីហា ឆ្នាំ២០២៦នៅថ្ងៃទី៣០ ខែក្កដា ឆ្នាំ២០២៦...
30/07/2026

នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បូកសរុបការងារខែកក្កដា និងលើកទិសដៅអនុវត្តបន្តខែសីហា ឆ្នាំ២០២៦

នៅថ្ងៃទី៣០ ខែក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០ ព្រឹក នៅសាលប្រជុំបន្ទប់ ២១២ ទីស្តីការក្រសួងទេសចរណ៍ លោក ម៉ែន ភារម្យ ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារខែក្កដា និងលើកទិសដៅអនុវត្តបន្តខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានសរុបចំនួន ២៥នាក់។

លទ្ធផលការងារសំខាន់ៗប្រចាំខែកក្កដា៖
· បានវាយតម្លៃការអនុវត្តផែនការសកម្មភាពប្រចាំខែ រួមទាំងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍បញ្ចប់អាណត្តិនៃផែនការបច្ចុប្បន្នកម្ម ២០២១-២០២៥ និងគោលការណ៍ណែនាំស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត ២០២៦-២០៣០។
· បានចូលរួមប្រជុំអន្តរក្រសួង សហការជាមួយភាគីពាក់ព័ន្ធ និងបំពេញការងាររដ្ឋបាល-លិខិតបទដ្ឋានគតិយុត្តិបានទាន់ពេលវេលា។

ទិសដៅការងារសំខាន់ៗសម្រាប់ខែសីហា៖
· ត្រៀមរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥៨ (ថ្ងៃទី២០-២៤ ខែតុលា ឆ្នាំ២០២៦ នៅខេត្តកំពត)។
· រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ភូមិភាគឦសាន ២០២៦-២០៣៦ និងរៀបចំឯកសារប្រគល់ជ័យលាភីជូនគណៈកម្មការរាជធានី-ខេត្ត លើការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ ២០២៦-២០៣០។
· បន្តពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីជំរុញកំណើនទេសចរណ៍។

ជាទីបញ្ចប់ លោកប្រធាននាយកដ្ឋាន បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្ត្រីទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តពង្រឹងស្មារតីសាមគ្គីភាព និងទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវទិសដៅការងារខែសីហាឱ្យទទួលបានលទ្ធផលល្អប្រសើរ។

Tourism Planning & Development Department Reviews July Progress and Sets August 2026 Action Plan
On July 30, 2026, at 9:00 AM (Room 212, Ministry of Tourism), Mr. Men Phearom, Director of the Tourism Development Planning Department, chaired a meeting to review July's progress and outline key action plans for August 2026. The meeting was attended by 25 department leadership members and officials.
Key Achievements in July:
·Reviewed monthly implementation, including the dissemination workshop on the 2021–2025 Plan final report and guidelines for Capital-Provincial Tourism Development Plans 2026–2030.
· Strengthened inter-ministerial collaboration, engaged key stakeholders, and completed daily administrative and regulatory tasks on schedule.
Key Priorities for August:
· Prepare for the 58th Greater Mekong Subregion (GMS) Tourism Working Group Meeting (scheduled for October 20–24, 2026, in Kampot Province).
· Draft the Northeast Tourism Development Strategic Plan 2026–2036 and finalize award documentation for Capital-Provincial Tourism Development Planning (2026–2030).
· Maintain close collaboration with the private sector and development partners to sustain tourism growth.
Closing the meeting, the Department Director praised the team's dedicated efforts and encouraged all officials to maintain strong solidarity and high responsibility to achieve optimal results for the August plan.

29/07/2026

រដ្ឋ និងឯកជន បានរួមគ្នាបង្កើនកិច្ចសហការក្នុងក្របខណ្ឌ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) ដោយដាក់ចេញនូវយុទ្ធសាស្ត្រ វិធានការគន្លឹះបន្ទាន់ និងសកម្មភាពអនុវត្តជាក់ស្តែង ដើម្បីស្តារ និងពង្រឹងទំនុកចិត្តទេសចរអន្តរជាតិ ព្រមទាំងទាក់ទាញទេសចរអន្តរជាតិពីទីផ្សារគោលដៅមកកាន់កម្ពុជាឡើងវិញ ខណៈចំនួនភ្ញៀវទេសចរអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០២៦ នៅតែមានភាពធ្លាក់ចុះ។

លម្អិត៖ https://kh.cc-times.com/posts/30042

26/07/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានតែងតាំង លោក ទីវ តារារិទ្ធ គឺជាទូតសុឆន្ទៈទេសចរណ៍ម្នាក់ប្រកបដោយការប្តេជ្ញាចិត្ត និង ឆន្ទៈខ្ពស់ ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា។ ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលលោកអនុញ្ញាតជូនលោក ទីវ តារារិទ្ធ អ្នកធ្វើដំណើរដោយជិះកង់ជុំវិញពិភពលោក និងសហការី ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ព្រមទាំងចែករំលែកបទពិសោធពីការជិះកង់ពីទ្វីបអាស៊ី អឺរ៉ុប និងបញ្ចប់នៅតំបន់អាហ្រ្វិចខាងត្បូង ក្នុងចម្ងាយផ្លូវ 58,000 km ដោយឆ្លងកាត់ប្រទេសសរុប ៤០ និងប្រើរយៈពេល ២ ឆ្នាំពេញ ឬស្មើនឹង ៧៣០ថ្ងៃ។

លម្អិត https://kh.cc-times.com/posts/29978

25/07/2026
20/07/2026
17/07/2026

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានស្នើឱ្យសហគ្រាសទេសចរណ៍ធំៗនៅទីក្រុងសៀងហៃ បន្តសហការជាមួយក្រសួងទេសចរណ៍ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ច ប្រតិបត្តិការផ្សព្វផ្សាយរួម និងដំណើរទស្សនកិច្ចសិក្សា (FAM Trip) ដើម្បីជំរុញឱ្យភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើនក្នុងអំឡុងពេលអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការនេះ។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនទេសចរណ៍ធំៗនៅទីក្រុងសៀងហៃ។

លម្អិត៖ https://kh.cc-times.com/posts/29843

16/07/2026

ក្រុមហ៊ុនធានារ៉ាប់រងដ៏ធំលើពិភពលោករបស់ចិន ចាប់អារម្មណ៍បោះទុនវិនិយោគលើប្រព័ន្ធធានាសុវត្ថិភាពភ្ញៀវទេសចរ នៅកម្ពុជា .
ប៉េកាំង៖ ក្រុមហ៊ុន Ping An Property & Casualty Insurance Company of China, Ltd. ជាក្រុមហ៊ុនធានារ៉ាប់រងរបស់ប្រទេសចិនធំជាងគេលើពិភពលោកលើផែ្នកទ្រព្យសកម្ម (1st in Asset size) និងក៏ជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេលើពិភពលោកលើផ្នែកប្រាក់ចំណូល (1st in Revenue) នឹងធ្វើការសិក្សាពីលទ្ធភាពវិនិយោគបង្កើតខ្សែទស្សនកិច្ចទេសចរណ៍លំដាប់ខ្ពស់ (Exclusive Luxury Tour) មកប្រទេសកម្ពុជា។

លម្អិត៖https://kh.cc-times.com/posts/29794

Address

Ministry Of Tourism
Phnom Penh

Alerts

Be the first to know and let us send you an email when នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍:

Shortcuts

Share