21/08/2026
[English Below]
នាព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង លើរបៀបវារៈសំខាន់ៗចំនួន ០២ រួមមាន៖ (១) ការពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងក្របខណ្ឌ គ.ល.ក. និង (២) ការបូកសរុបលទ្ធផលកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារទទួលបន្ទុកអនុវត្តទិសដៅអាទិភាពរបស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ប្រចាំឆមាសទី២ ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងវាយតម្លៃលើរបាយការណ៍បូកសរុបវឌ្ឍនភាពនៃលទ្ធផលគន្លឹះទាំង ២១ ដែលជាទិសដៅអាទិភាពរបស់អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. សម្រាប់ឆមាសទី២ ឆ្នាំ២០២៦។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានទទួលនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ និងការដាក់ចេញនូវសេចក្តីសម្រេចជាយុទ្ធសាស្ត្រពី ឯកឧត្តមបណ្ឌិត អគ្គលេខាធិការ ដើម្បីបន្តជំរុញការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងធានាសម្រេចបានតាមផែនការដែលបានកំណត់។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ គ.ល.ក. ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង គ.ល.ក. ព្រមទាំង លោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃក្រុមការងារពាក់ព័ន្ធ។
-----------------------------------
On the morning of Friday, 21 August 2026, the General Secretariat of the Commercial Gambling Management Commission of Cambodia (CGMC) convened an internal meeting focusing on two main agendas: (1) Reviewing the progress of the working group in charge of implementing the Royal Government's Order No. 01, dated 14 July 2025, on the campaign to combat ONLINE SCAMS within the CGMC framework; and (2) Summarizing the outcomes of the progress review meetings of the working groups responsible for implementing the priorities of the General Secretariat of the CGMC for the second semester of 2026.
The primary objective of the meeting was to review and evaluate the summarized progress report of the 21 key outputs, which are the prioritized targets of the General Secretariat of the CGMC for the second semester of 2026. Furthermore, the meeting received guidance and strategic decisions from H.E. Dr. Secretary-General to further drive effective implementation and ensure the successful achievement of the planned targets.
The meeting was chaired by H.E. Dr. YETH Vinel, Secretary-General of the CGMC, with the participation of Brigadier General SEN Sopheap, Deputy Secretary-General of the CGMC, along with the vice chairs and members of the relevant working groups.