ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ Legal Council of Ministry of Interior

  • Home
  • Cambodia
  • Phnom Penh
  • ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ Legal Council of Ministry of Interior

ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ Legal Council of Ministry of Interior Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ Legal Council of Ministry of Interior, Government Organization, Phnom Penh.

ថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម ប៉ូគុណ អនុប្រធានក្រុមប្រឹក្សានីតិកម្ម បានអមដំណើរឯកឧត្តម សន្តិបណ...
07/08/2026

ថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម ប៉ូគុណ អនុប្រធានក្រុមប្រឹក្សានីតិកម្ម បានអមដំណើរឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពមន្ត្រីនគរបាល និងប្រជាការពារ ដែលបានពលីជីវិតក្នុងបេសកកម្ម បង្ក្រាបជនល្មើសនៅស្រុកវាលវែង។ ពីធីគោរពវិញ្ញាណក្ខន្ធនេះ ប្រារព្វធ្វើនៅគេហដ្ឋាននៃសព ស្ថិតនៅឃុំអូរសោម និងឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិសាត់។

ព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ន យុវនា ប្រធានក្រុមប្រឹក្សានីតិកម្ម និងឯកឧត្តម ជិន សាវុធ អនុប្រធានក្រុមប្រ...
07/08/2026

ព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ន យុវនា ប្រធានក្រុមប្រឹក្សានីតិកម្ម និងឯកឧត្តម ជិន សាវុធ អនុប្រធានក្រុមប្រឹក្សានីតិកម្ម បានអមដំណើរឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំអន្តរក្រសួងចង្អៀត ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការរៀបចំប្រកាស ប្រកាសអន្តរក្រសួង និងប្រកាសរួមរបស់ក្រសួង ស្ថាប័ន។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំ ទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពីក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

[English Below] ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២...
07/08/2026

[English Below] ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ មានពលរដ្ឋចំនួន២០.២៨១នាក់ទៀត ក្នុងនោះស្រី្ត១០.៣៣១នាក់ និងកុមារ៦.០៦៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ។

The Ministry of Interior of the Royal Government of Cambodia issued a press release reporting that, as of the morning of 7 August 2026, 20,281 displaced persons—including 10,331 women and 6,066 children—remain unable to return to their homes.

ព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម​ ហ៊ន យុវនា ប្រធានក្រុមប្រឹក្សានីតិកម្ម និងលោកវរសេនីយ៍ឯក លឹម ឡា សមាជិកក្...
06/08/2026

ព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម​ ហ៊ន យុវនា ប្រធានក្រុមប្រឹក្សានីតិកម្ម និងលោកវរសេនីយ៍ឯក លឹម ឡា សមាជិកក្រុមប្រឹក្សានីតិកម្ម បានអញ្ជេីញចូលរួម​កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ឆមាសទី១ ឆ្នាំ២០២៦ របស់គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និងជាប្រធានគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ច ក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។

[English Below] ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២...
06/08/2026

[English Below] ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ មានពលរដ្ឋចំនួន២០.២៨១នាក់ទៀត ក្នុងនោះស្រី្ត១០.៣៣១នាក់ និងកុមារ៦.០៦៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ។

The Ministry of Interior of the Royal Government of Cambodia issued a press release reporting that, as of the morning of 6 August 2026, 20,281 displaced persons—including 10,331 women and 6,066 children—remain unable to return to their homes.

05/08/2026
អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងផែនការ។
05/08/2026

អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងផែនការ។

[English Below] ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២...
05/08/2026

[English Below] ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ មានពលរដ្ឋចំនួន២០.២៨១នាក់ទៀត ក្នុងនោះស្រី្ត១០.៣៣១នាក់ និងកុមារ៦.០៦៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ។

The Ministry of Interior of the Royal Government of Cambodia issued a press release reporting that, as of the morning of 5 August 2026, 20,281 displaced persons—including 10,331 women and 6,066 children—remain unable to return to their homes.

ព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ងួន វិទូ អនុប្រធានក្រុមប្រឹក្សានីតិកម្ម បានអញ្ជើញចូលរួមកិច្ច...
05/08/2026

ព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ងួន វិទូ អនុប្រធានក្រុមប្រឹក្សានីតិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើខ្លឹមសារសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងរៀបចំកិច្ចព្រមព្រៀងគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំ ទីស្ដីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួងដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំកិច្ចព្រមព្រៀងគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម។

រសៀលថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ន យុវនា ប្រធានក្រុមប្រឹក្សានីតិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយគ...
04/08/2026

រសៀលថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ន យុវនា ប្រធានក្រុមប្រឹក្សានីតិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំ និងនិយាមនីតិវិធីប្រតិបត្តិសម្រាប់ដំណើរការប្រព្រឹត្តទៅនៃទីបញ្ជាការប្រចាំបញ្ជាក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំ ទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សន្តិបណ្ឌិតរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ អគ្គនាយក អគ្គស្នងការរង អគ្គនាយករង តំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

Address

Phnom Penh
120101

Website

Alerts

Be the first to know and let us send you an email when ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ Legal Council of Ministry of Interior posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share