ក្រុមការងារយេនឌ័ររបស់ក្រសួងពាណិជ្ជកម្ម

  • Home
  • Cambodia
  • Phnom Penh
  • ក្រុមការងារយេនឌ័ររបស់ក្រសួងពាណិជ្ជកម្ម

ក្រុមការងារយេនឌ័ររបស់ក្រសួងពាណិជ្ជកម្ម Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ក្រុមការងារយេនឌ័ររបស់ក្រសួងពាណិជ្ជកម្ម, Government Organization, No. 19-61, មហាវិថី សហពន្ធ័រុស្ស៊ី (110), មហាវិថី សហពន្ធ័រុស្ស៊ី (១១០), Phnom Penh.

🙏🙏🙏
15/08/2026

🙏🙏🙏

«កុមារជាទំពាំងស្នងឫស្សី និងជាអនាគតសេដ្ឋកិច្ចជាតិ! ការគាំទ្រការរៀនសូត្រ ការលេងកម្សាន្តប្រកបដោយភាពច្នៃប្រឌិត និងការថែរក្សា...
13/08/2026

«កុមារជាទំពាំងស្នងឫស្សី និងជាអនាគតសេដ្ឋកិច្ចជាតិ! ការគាំទ្រការរៀនសូត្រ ការលេងកម្សាន្តប្រកបដោយភាពច្នៃប្រឌិត និងការថែរក្សាសុខភាពតាមរយៈការលាងសម្អាតដៃ គឺជាគ្រឹះដ៏រឹងមាំក្នុងការបណ្តុះធនធានមនុស្សប្រកបដោយសក្តានុពល។ យើងទាំងអស់គ្នាជឿជាក់ថា ស្នាមញញឹម ភាពឆ្លាតវៃ និងសុខភាពល្អរបស់កុមារនៅថ្ងៃនេះ គឺជាកម្លាំងចលករនៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចនៅថ្ងៃស្អែក!»
❤️❤️❤️💐💐

17/07/2026
ដើម្បីសម្រួលការលំបាករបស់មន្រ្តីរាជការ ទើបសម្រាលមាតុភាព និងមន្រ្តីរាជការមានកូនតូចៗ ក្រសួងពាណិជ្ជកម្ម បានរៀបចំឱ្យមានកុមារដ...
23/06/2026

ដើម្បីសម្រួលការលំបាករបស់មន្រ្តីរាជការ ទើបសម្រាលមាតុភាព និងមន្រ្តីរាជការមានកូនតូចៗ ក្រសួងពាណិជ្ជកម្ម បានរៀបចំឱ្យមានកុមារដ្ឋាន នៅក្នុងបរិវេណក្រសួង។កុមារដ្ឋាននេះ នឹងជួយកាត់បន្ថយការលំបាក និងការចំណាយរបស់មន្រ្តី ដែលមិនមានអ្នកជួយមើលថែទាំកូនតូចៗ ជាពិសេសជួយដល់អារម្មណ៍របស់ ឪពុក ម្ដាយនៅពេលកូននៅជិតខ្លួន ឱ្យកាន់តែមានភាពកក់ក្ដៅ។ការរៀបចំឱ្យមានកុមារដ្ឋាននេះ ត្រូវបានធ្វើឡើង សំដៅជួយសម្រាលបន្ទុកក្នុងការថែទាំកូនតូចៗ ធានាសុវត្ថិភាព និងសុខមាលភាពរបស់កុមារ។ កុមារដ្ឋាននេះ មានមន្រ្តីជំនាញចាំថែទាំដល់កុមារ និងទារកផងដែរ។
សូមជូនកម្រងរូបភាពប្រចាំថ្ងៃនៃកុមារដ្ឋាន នៅក្នុងបរិវេណក្រសួងពាណិជ្ជកម្ម

នៅរសៀលថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារយេនឌ័រក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំស្តីពី “ វឌ្ឍនភាពការងារ នៃក្រុមក...
05/06/2026

នៅរសៀលថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារយេនឌ័រក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំស្តីពី “ វឌ្ឍនភាពការងារ នៃក្រុមការងារយេនឌ័រក្រសួងពាណិជ្ជកម្ម “ ក្រោមអធិបតីភាព លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័ររបស់ក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីលោកជំទាវ អនុរដ្ឋលេខាធិការ លោក លោកស្រីសមាជិក សមាជិកាក្រុមការងារយេនឌ័រក្នុងទីស្តីការក្រសួង និងមន្រ្តីបង្គោលយេនឌ័រ តាមមន្ទីរពាណិជ្ជកម្មរាជធានី ខេត្តទាំង ២៥។

16/05/2026
14/05/2026

ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងវរោកាសដ៏នក្ខត្តឫក្សថ្លៃថ្លានៃព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា។

ខ្ញុំម្ចាស់ និងក្រុមគ្រួសារ សូមលើកហត្ថប្រណម្យបួងសួង​ដល់គុណ​បុណ្យ​ព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាការពារអភិបាល ប្រោះព្រំ គ្រងរក្សានូវព្រះសព្ទសាធុការពរ​ជ័យគ្រប់ប្រការ​ថ្វាយចំពោះ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់​ខ្ពស់​បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺន​យូរជាង​រយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមរមនាដល់ជាតិមាតុភូមិកម្ពុជា និងប្រជានុរាស្ត្រ ជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ។..
ភ្ជាប់ទំនាក់ទំនងមកកាន់៖
- Telegram Channel: https://t.me/CHAMNimul
- X Account (Twitter): https://twitter.com/c_nimul

14/04/2026
ក្នុងឱកាសអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ គ.ស. ២០២៦……យើងខ្ញុំមន្ត្រីរាជការទាំងអស់នៃក្រុមការ...
14/04/2026

ក្នុងឱកាសអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ គ.ស. ២០២៦
……
យើងខ្ញុំមន្ត្រីរាជការទាំងអស់នៃក្រុមការងារយេនឌ័ររបស់ក្រសួងពាណិជ្ជកម្ម សូមបួងសួងព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធទាំងឡាយក្នុងលោក សូមប្រសិទ្ធិពរជ័យមហាប្រសើរជូន លោកជំទាវរដ្ឋលេខាធិការ សូមប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩គ.ស. ២០២៦……យើងខ្ញុំជាមន្ត្រីរាជការទាំងអស់នៃក្រុមកា...
13/04/2026

ក្នុងឱកាសអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩គ.ស. ២០២៦
……
យើងខ្ញុំជាមន្ត្រីរាជការទាំងអស់នៃក្រុមការងារយេនឌ័ររបស់ក្រសួងពាណិជ្ជកម្ម សូមបួងសួងព្រះរតន:ត្រ័យ វត្ថុស័ក្ដិសិទ្ធទាំងឡាយក្នុងលោក សូមប្រសិទ្ធិពរជ័យមហាប្រសើរជូន លោកជំទាវរដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់បំផុត🙏🙏🙏

Address

No. 19-61, មហាវិថី សហពន្ធ័រុស្ស៊ី (110), មហាវិថី សហពន្ធ័រុស្ស៊ី (១១០)
Phnom Penh
12102

Website

Alerts

Be the first to know and let us send you an email when ក្រុមការងារយេនឌ័ររបស់ក្រសួងពាណិជ្ជកម្ម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share