27/07/2026
#រដ្ឋបាលសង្កាត់ភ្នំពេញថ្មី
នាព្រឹកថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦
វេលាម៉ោង ៨:៣០នាទីព្រឹក នៅសាលប្រជុំរដ្ឋបាលសង្កាត់ភ្នំពេញថ្មី បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៩ របស់ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២៦
ក្រោមអធិបតីភាព លោក ជុំ សារ៉ាយ ប្រធានក្រុមប្រឹក្សាសង្កាត់ និងចៅសង្កាត់ភ្នំពេញថ្មី ដោយមានការចូលរួមពីលោក លោកស្រី សមាជិកសមាជិកាក្រុមប្រឹក្សា ស្មៀន ជំនួយការហិរវត្ថុ បុគ្គលិកសង្កាត់ភ្នំពេញថ្មី
ប៉ុស្ដិ៍នរគបាលរដ្ឋបាលភ្នំពេញថ្មី លោក លោកស្រីមេភូមិទាំង៦ សណ្ដាប់ធ្នាប់សង្កាត់ និងអង្គការនានា សរុបចំនួន៣០នាក់។
ដោយមានរបៀបវារៈដូចខាងក្រោម:
១- ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី៤៨ របស់ ក្រុមប្រឹក្សាសង្កាត់ភ្នំពេញថ្មី អាណត្តិទី៥ ឆ្នាំ២០២៦
២-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ការអនុវត្តការងាររបស់ រដ្ឋបាលសង្កាត់ភ្នំពេញថ្មី ប្រចាំខែកក្កដា ឆ្នាំ២០២៦
៣-ស្ដាប់របាយការណ៍ការងាររបស់ក្រុមប្រឹក្សា មេភូមិទាំង០៦ និងមតិយោបល់របស់អង្គការ នានា
៤-បញ្ហាផ្សេងៗ ៕