Sang Eap

Sang Eap Hello,
Welcome for you to visit in my page.

នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នេះ ក្រុមហ៊ុន PSK2005 Cambodia Co., Ltd បានរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិស ស្តីពី «បច្ចេ...
22/08/2026

នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នេះ ក្រុមហ៊ុន PSK2005 Cambodia Co., Ltd បានរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិស ស្តីពី «បច្ចេកទេសកសិកម្ម និង ការត្រៀមខ្លួនទទួល បានហិរញ្ញវត្ថុ ក្នុងការបើកដេប៉ូ»ប្រកបដោយបរិយាកាសស្និទ្ធស្នាលជាទីបំផុត។
ពិធីនេះប្រព្រឹត្តិទៅនៅទីស្នាក់ការកណ្តាលក្រុមហ៊ុនPSK2005 Cambodia Co.,Ltd នារាជធានីភ្នំពេញ ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឧកញសាស្ត្រាចារ្យបណ្ឌិត សាង អ៊ាប ប្រធានគណកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជធានី-ខេត្ត ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសមព័ន្ធភាពកសិកម្ម ជលផល ធនធានទឹក និងបរិស្ថាន កម្ពុជា និងជាស្ថាប និកក្រុមហ៊ុន ភីអេសខេ 2005 (ខេមបូឌា) ៕

កិច្ចប្រជុំស្ដីពី ការត្រៀមរៀបចំ “យុទ្ធនាការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការព...
21/08/2026

កិច្ចប្រជុំស្ដីពី ការត្រៀមរៀបចំ “យុទ្ធនាការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការពង្រឹងគុណភាពសេវាកម្ម ក្នុងវិស័យទេសចរណ៍”..................
កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យសមូហកបណ្ឌិត ឡី សុភាព សមាជិកគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ចូលរួម កិច្ចប្រជុំស្ដីពី ការត្រៀមរៀបចំ “យុទ្ធនាការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការពង្រឹងគុណភាពសេវាកម្មក្នុងវិស័យទេសចរណ៍” ក្រោមអធិបតីភាព លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍ ដោយមានការចូលរួមពីរដ្ឋបាលខេត្តសៀមរាប ដើម្បីត្រៀមរៀបចំសមាសភាពចូលរួម “យុទ្ធនាការផ្សព្វផ្សាយការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការពង្រឹងគុណភាពសេវាកម្មក្នុងវិស័យទេសចរណ៍” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅភោជយនីដ្ឋាន ពន្លឺឋានសួគ៌ថ្មី ខេត្តសៀមរាប នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦

កិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្...
20/08/2026

កិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងជាប្រធានសមាគមសម្ពន្ធភាព អង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦

20/08/2026

ស្នាមញញឹមម្ចាស់ចម្ការ

18/08/2026

ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត សាង អ៊ាប អញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងាររវាងក្រសួងទេសចរណ៍និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ដើម្បីរុញច្រានការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

[English Below]ក្រសួងទេសចរណ៍ និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ចាប់ដៃគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់ជំនាញ និ...
18/08/2026

[English Below]
ក្រសួងទេសចរណ៍ និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ចាប់ដៃគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់ជំនាញ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តមឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍ និងការលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឧកញ៉ាសាស្ត្រាចារ្យប្រធានសមាគម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនគណៈប្រតិភូចូលជួបពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនអំពីគម្រោងនៃការស្នើសុំកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និងបង្កើនជំនាញវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍមុខរបរ ការពង្រឹង និងពង្រីកសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ និងការបញ្ជ្រាបការយល់ដឹងអំពីវិស័យទេសចរណ៍ជាមួយបណ្តាញសាស្ត្រាចារ្យ និងនិស្សិតឱ្យកាន់តែសកម្មថែមទៀត ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់សមាគម ក្រោមការដឹកនាំរបស់ឯកឧត្តមឧកញ៉ាប្រធាន និងការចូលរួមរបស់សហការីគ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកផ្សព្វផ្សាយ និងអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសក្នុងវិស័យទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការពង្រឹងសមត្ថភាព ការរៀបចំកញ្ចប់អត្ថប្រយោជន៍ និងកិច្ចអន្តរាគមន៍ចាំបាច់នានា សំដៅបង្កើតឱកាសមុខរបរ ការងារ និងប្រាក់ចំណូល ដើម្បីលើកកម្ពស់ជីវភាព និងធានាអនាគតកាន់តែប្រសើរជូនប្រជាពលរដ្ឋ។

ជាលទ្ធផល ភាគីទាំងពីរបានឯកភាពលើទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន៤៖
១. បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងពង្រឹងសមត្ថភាពធនធានមនុស្សឱ្យស្របតាមតម្រូវការទីផ្សារនៅក្នុងវិស័យទេសចរណ៍។
២. បង្កើតឱកាសការងារ លើកកម្ពស់វិជ្ជាជីវៈ និងអភិវឌ្ឍមុខរបរផ្សេៗនៅតាមខ្សែច្រវាក់ផលិតកម្មនៃវិស័យទេសចរណ៍។
៣. ពង្រីកការងារក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញការបញ្ជ្រាបការយល់ដឹងអំពីវិស័យទេសចរណ៍ឱ្យកាន់តែទូលំទូលាយ។
៤.ឯកភាពរៀបចំការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួង ទេសចរណ៍ និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការផ្លូវការ និងជំរុញការអនុវត្តឱ្យទទួលបានលទ្ធផលជាក់ស្តែង។

ជំនួបនេះបានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល និងទទួលបានលទ្ធផលជាផ្លែផ្កា ដោយបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការប្រែក្លាយជំនាញទៅជាមុខរបរ មុខរបរទៅជាប្រាក់ចំណូល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយបរិយាបន្ន ចីរភាព និងភាពធន់។

ទីស្តីការក្រសួងទេសចរណ៍ រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

Ministry of Tourism and the Cambodian Youth Economic Federation Association Join Hands to Strengthen Cooperation on Skills Development and Promote the Growth of the Informal Economy in Cambodia’s Tourism Sector

H.E. HUOT Hak, Minister of Tourism, granted an audience to H.E. Oknha Dr. LEY Sopheap, President of the Cambodian Youth Economic Federation Association, and his delegation for a courtesy call and working discussion aimed at identifying strategic directions and strengthening cooperation to further promote the development and advancement of the informal economy within Cambodia’s tourism sector.

During the meeting, H.E. Oknha Dr. expressed his profound gratitude to H.E. the Minister for receiving the delegation and providing the opportunity for a productive discussion. H.E. Oknha Dr. also presented proposed areas of cooperation, including tourism vocational training and skills enhancement, occupational development, strengthening and expanding informal economic activities within the tourism sector, as well as raising tourism awareness among networks of professors and university students.

In response, H.E. the Minister commended and highly appreciated the achievements of the Association under the leadership of its President, as well as the active participation of its members at all levels in contributing to the promotion and development of the informal economy, particularly within the tourism sector.

H.E. the Minister emphasized that the Royal Government of Cambodia, under the wise leadership of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, has consistently paid close attention to and placed high priority on the development of the informal economy. This has been pursued through capacity building, the provision of benefit packages, and other necessary interventions aimed at creating employment, livelihood and income-generating opportunities, thereby improving people’s living standards and ensuring a better future.

As an outcome of the meeting, both sides agreed on four key areas of cooperation: 1). Tourism vocational training and human resource development to strengthen skills and capacities in line with labour market needs within the tourism sector, 2). Job creation, professional advancement and occupational development across the tourism value chain, 3). Expansion of activities within the informal economy framework, while promoting broader awareness and understanding of the tourism sector, 4). Preparation for the signing of a Memorandum of Understanding (MoU) between the Ministry of Tourism and the Cambodian Youth Economic Federation Association to establish a formal framework for cooperation and ensure effective implementation with tangible results.

The meeting concluded in a cordial and fruitful atmosphere, reflecting a shared commitment to transforming skills into occupations, occupations into income, and the informal economy into a key driving force for the inclusive, sustainable and resilient development of Cambodia’s tourism sector.

Ministry of Tourism Headquarters, afternoon of 17 August 2026.





ខ្ញុំនឹងក្រុមការងារបានមកទស្សនកិច្ចនៅភ្នំតៃនិញ ខេត្ត តៃនិញ ប្រទេសវៀតណាម នាថ្ងៃទី ១៣ខែសីហាឆ្នាំ ២០២៦៕
13/08/2026

ខ្ញុំនឹងក្រុមការងារបានមកទស្សនកិច្ចនៅភ្នំតៃនិញ ខេត្ត តៃនិញ ប្រទេសវៀតណាម នាថ្ងៃទី ១៣ខែសីហាឆ្នាំ ២០២៦៕

កិច្ចពិភាក្សាមុនពេលចេញទៅទស្សនកិច្ចចំការកៅស៊ូ ចំការទុរេននិងចម្ការដំឡូងនៅក្នុងទឹកដីប្រទេសវៀតណាម ខេត្ត តៃនិញ នាថ្ងៃទី ១២ ខែ...
12/08/2026

កិច្ចពិភាក្សាមុនពេលចេញទៅទស្សនកិច្ចចំការកៅស៊ូ ចំការទុរេននិងចម្ការដំឡូងនៅក្នុងទឹកដីប្រទេសវៀតណាម ខេត្ត តៃនិញ នាថ្ងៃទី ១២ ខែសីហាឆ្នាំ ២០២៦៕

រាត្រីសួស្ដីពីទីក្រុងតៃនិញ ប្រទេសវៀតណាមថ្ងៃទី ១១ខែ សីហា ឆ្នាំ ២០២៦៕
11/08/2026

រាត្រីសួស្ដីពីទីក្រុងតៃនិញ ប្រទេសវៀតណាមថ្ងៃទី ១១ខែ សីហា ឆ្នាំ ២០២៦៕

10/08/2026

ជួនពរប្អូនៗ ក្មួយៗប្រឡងបាក់ឌុបជាប់ទាំងអស់គ្នា

Address

St. 6A, Near Chroy ChongVa Bride
Phnom Penh
12000

Alerts

Be the first to know and let us send you an email when Sang Eap posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Sang Eap:

Shortcuts

Share