22/07/2026
រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាសង្កាត់បាក់ខែង បានរៀបចំកិច្ចប្រជុំរបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សង្កាត់បាក់ខែង លើកទី៤៧ ក្រោមអធិបតីភាពលោក គង់ ប៊ុនលី ប្រធាន គ.ក.ន.ក សង្កាត់បាក់ខែង និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី ៖ លោក លោកស្រីសមាជិក សមាជិកា គ.ក.ន.ក សង្កាត់ សរុបចំនួន ១៦នាក់ ស្រី ០៥នាក់។
របៀបវារៈនៃកិច្ចប្រជុំ៖
១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី៤៦
២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ គ.ក.ន.ក សង្កាត់ប្រចាំខែកក្កដា
៣-ពិនិត្យ និងអនុម័ត ផែនការសកម្មភាពសម្រាប់ខែសីហា
៤-ការងារផ្សេងៗ។