20/08/2026
សេចក្តីជូនដំណឹង៖ សូមប្រុងប្រយ័ត្នចំពោះគណនី Telegram ក្លែងក្លាយ ដែលកំពុងក្លែងបន្លំជាអង្គភាព ឬបុគ្គលផ្លូវការ
⚠️គណនី Telegram ដែលមានក្នុងរូបភាពនេះមិនមែនជាគណនីផ្លូវការរបស់សាមីអង្គភាពទេ។
មុននឹងទាក់ទង ឬផ្តល់ព័ត៌មានទៅគណនីណាមួយដែលអះអាងថាជាតំណាងអង្គភាព ឬបុគ្គលិកផ្លូវការ សូមធ្វើការបញ្ជាក់ជាមួយសាមីអង្គភាពជាមុនសិន ដើម្បីផ្ទៀងផ្ទាត់ថា គណនីនោះជាគណនីផ្លូវការពិតប្រាកដ និងជៀសវាងហានិភ័យនៃការក្លែងបន្លំ ឬការបោកប្រាស់តាមប្រព័ន្ធអនឡាញ។
សូមកុំផ្តល់ព័ត៌មានផ្ទាល់ខ្លួនឬព័ត៌មានសំខាន់ៗទៅគណនីដែលមិនទាន់បានផ្ទៀងផ្ទាត់។
បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook (https://www.facebook.com/itdmef)
🌐Telegram (https://t.me/itdmef)
🌐Website (https://itd.mef.gov.kh/)