ក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក.ប.យ MEF Gender WG

  • Home
  • Cambodia
  • Phnom Penh
  • ក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក.ប.យ MEF Gender WG

ក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក.ប.យ MEF Gender WG ចូលរួមគ្នាលើកកម្ពស់ការអនុវត្តសិទ្?

រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ...
13/08/2026

រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំ ស្តីពីការរៀបចំគម្រោងថវិកាឆ្នាំ ២០២៧ របស់ក្រសួងកិច្ចការនារី នៅសាលប្រជុំអាគារ ឃ ទីស្តីការក្រសួង។

រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្...
29/07/2026

រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកជំទាវអនុរដ្ឋលេខាធិការនិងសហការី អមដោយលោកស្រីអភិបាលរងស្រុកខ្សាច់កណ្តាល និងក្រុមការងារ បានប្រគេនទៀនចំណាំព្រះវស្សា ទេយ្យទានផ្សេងៗ និងថវិកា មួយចំនួន ដែលជាអំណោយរបស់សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភានៅវត្តវិហារសួគ៌។

ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ហេង សំអូន អគ្គនាយរងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាអនុប្រធាន និងជាតំណាងដ៏...
27/07/2026

ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ហេង សំអូន អគ្គនាយរងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាអនុប្រធាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិសមាគមនារីនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកស្រី ឥន ដារ៉ា សមាជិកា បាន ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៅ វិមាន ៧មករា ។ថ្លែងក្នុងពិធីនោះ សម្តេចបាន​សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ ភាពវៃឆ្លាត និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំ មន្ត្រី និងសមាជិកាទាំងអស់នៅគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីលះបង់ខ្ពស់ក្នុងការបម្រើបុព្វហេតុស្ត្រី និងកុមារ ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបាន្តទៀតថា នៅក្នុងអណត្តិទី ៧​ ក្រោមការដឹកនាំប្រកប​ដោយ​ថាមពល និងទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គោលនយោបាយលើកស្ទួយ និងគាំទ្រស្ត្រីនៅគ្រប់លំដាប់ថ្នាក់ ត្រូវបានបន្តរឹតតែពង្រឹងយ៉ាងរឹងមាំ តាមរយៈ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។ សម្តេចធិបតី តែងតែ​បានគូសបញ្ជាក់យ៉ាងច្បាស់ អំពីការបង្កើនកលានុវត្តភាពដល់ស្ត្រី ការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងសមត្ថភាពឌីជីថល សេដ្ឋកិច្ចរបស់ស្ត្រី ព្រមទាំងការការពារសិទ្ធិ សុខុមាលភាពស្ត្រី និងកុមារនៅគ្រប់កាលៈទេសៈ។

ដើម្បីប្រែក្លាយអនុសាសន៍ដឹកនាំឱ្យក្លាយទៅជា លទ្ធផលជាក់ស្តែង សម្រាប់ទិសដៅអនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០២៦ នេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានស្នើឲ្យថ្នាក់ដឹកនាំ​ សមាជិក សមាជិកាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍គ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់លើចំណុចគន្លឹះមួយចំនួនដូចខាងក្រោម៖

១. ពង្រឹង និងពង្រីកការកសាងសមត្ថភាពស្ត្រី៖ ត្រូវបន្តរៀប​ចំ​ វគ្គបណ្តុះបណ្តាលជំនាញ ភាពជាអ្នកដឹកនាំ និងចំណេះដឹង ផ្នែកឌីជីថល ដល់បណ្តាញស្ត្រីនៅមូលដ្ឋាន ដើម្បីប្រៀប​ចំស្ត្រីឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតប្រជែង និងឈរឈ្មោះបោះឆ្នោតនាពេលខាងមុខ។

២. បន្តពង្រឹងបណ្តាញសមាគមនៅថ្នាក់មូលដ្ឋាន៖ ចុះជាប់ជា មួយប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងកុមារងាយរងគ្រោះ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលា និង រួមចំណែកលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ និងការជួញដូរមនុស្ស។

៣. រក្សាសាមគ្គីភាព និងកិច្ចសហការ៖ ពង្រឹងកិច្ចសហការល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូ ដើម្បី ឱ្យសកម្មភាពរបស់សមាគមប្រព្រឹត្តទៅដោយរលូន និងមាន ប្រសិទ្ធភាពខ្ពស់។

៤. ស្ត្រីនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវខិតខំអនុវត្តសម្រេចឲ្យបាននូវជោគជ័យ នៃសេចក្តីសម្រេច​ផែ​នការសកម្មភាព របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណៈចលនាស្ត្រី ដើម្បីចូលរួមក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី ៦ ឆ្នាំ ២០២៧ នា​ពេល​ខាងមុខ៕

រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលផ្សព្វផ្សាយស្តីពីការលើក...
20/07/2026

រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលផ្សព្វផ្សាយស្តីពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ នៅបន្ទប់ប្រជុំ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ ចូលរួមដោយផ្ទាល់មានចំនួន១២៧ រូប (បុរស ១៦ រូប )និងតាមប្រព័ន្ធអនឡាន ៤៤៣ រូប សរុបទាំងអស់ ៥៧០ រូប។

20/07/2026
20/07/2026
ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ក.យ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្...
20/07/2026

ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ក.យ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រព័ន្ធគាំពារសង្គមសម្រាប់មន្រ្តីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងបញ្រ្ជាបការយល់ដឹងពាក់ព័ន្ធនឹងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងសន្តិសុខសង្គម នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ ចូលរួមដោយផ្ទាល់មានចំនួន ១២៩ រូប (ប្រុស ២៦ រូប) និងតាមប្រព័ន្ធអនឡាញ ៣៩៨ រូប សរុបទាំងអស់៥២៧ រូប។

រសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦  លេខាធិការដ្ឋានក្រុមការងារយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្ទៃក្...
07/07/2026

រសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ លេខាធិការដ្ឋានក្រុមការងារយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រៀមផ្សព្វផ្សាយប្រព័ន្ធគាំពារសង្គមនិងសីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ។ដែលមានរបៀបវារៈ មានដូចខាងក្រោម៖
១.បូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រឆមាសទី ១
២. ពិនិត្យ និងបែងចែកភារកិច្ចក្នុងកិច្ចប្រជុំ (ថ្ងៃទី១៥ -១៦ ខែកក្កដា)
៣.ផ្សេងៗ។

25/06/2026

Address

ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
Phnom Penh

Opening Hours

Monday 07:30 - 00:00
Tuesday 07:30 - 00:00
Wednesday 07:30 - 00:00
Thursday 14:00 - 17:30
Friday 07:30 - 00:00

Telephone

+85523890666

Alerts

Be the first to know and let us send you an email when ក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក.ប.យ MEF Gender WG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក.ប.យ MEF Gender WG:

Shortcuts

Share