ECCD Cambodia

Call Directions Website Contact the organization

ECCD Cambodia This page create to share NEWS from ECCD Cambodia only.

07/10/2026
សកម្មភាពវគ្គបណ្តុះបណ្តាលទារកវប្បករស្តីពីការរៀបចំកិច្ចដំណើរការទារកដ្ឋាននៅខេត្តព្រៃវែង កំពត និងខេត្តបន្ទាយមានជ័យ​។ក្រុមគ្រ...
06/10/2026

សកម្មភាពវគ្គបណ្តុះបណ្តាលទារកវប្បករស្តីពីការរៀបចំកិច្ចដំណើរការទារកដ្ឋាននៅខេត្តព្រៃវែង កំពត និងខេត្តបន្ទាយមានជ័យ​។
ក្រុមគ្រូឧទ្ទេសជំនាញនៃនាយកដ្ឋានអប់រំកុមារបាននិងកំពុងដឹកនាំក្នុងកម្មវិធី​បណ្តុះបណ្តាលអំពីសកម្មភាពពាក់ព័ន្ធនិងការភ្ញោច និងការធ្វើអន្តរាគមន៍ទាន់ពេលសម្រាប់កុមារលូតលាស់យឺត ឬមានភាពមិនប្រក្រតី។​ អ្នកចូលរួមជាទារកវប្បករទាំងអស់ បានយកចិត្តទុកដាក់ក្នុងការកត់ត្រាចំណុចសំខាន់ដែលគ្រូឧទ្ទេសបង្ហាត់បង្ហាញ ការអនុវត្តសកម្មភាពជាក់ស្តែងនៃកិច្ចដំណើរការទារដ្ឋាន។

វគ្គបណ្តុះបណ្តាលទារកវប្បករស្តីពីការរៀបចំកិច្ចដំណើរការទារកដ្ឋាន=======ព្រៃវែង៖ ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព....
05/10/2026

វគ្គបណ្តុះបណ្តាលទារកវប្បករស្តីពីការរៀបចំកិច្ចដំណើរការទារកដ្ឋាន
=======
ព្រៃវែង៖ ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍកុមារតូច និងជាប្រធាននាយកដ្ឋានអប់រំកុមារតូច និងលោក លោកស្រីជាថ្នាក់ដឹកនាំនាយកដ្ឋានអប់រំកុមារតូចនៃក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលទារកវប្បករដំណាក់កាលទី២ស្តីពីការរៀបចំកិច្ចដំណើរការទារកដ្ឋាន ដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៥-៩ ខែតុលា ឆ្នាំ២០២៦ នៅខេត្តព្រៃវែង កំពត និងខេត្តបន្ទាយមានជ័យ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៦៣នាក់ ស្រី ២១០នាក់ គាំទ្រថវិកាដោយគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន(BEIP)។
ជាកិច្ចស្វាគមន៍ ឯកឧត្តមបណ្ឌិត ប្រាក់ កុសល បានសម្តែងការអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ២០២៦ ជាឱកាសដ៏ល្អប្រពៃ ក្នុងការបង្កើនកាអនុវត្តជាក់ស្តែងដើម្បីផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់កុមារតូច ដែលនឹងក្លាយជាធនធានមនុស្សសតវត្សរ៍ទី២១និងជាអ្នកបន្តវេនដ៏មានសក្តានុពលសម្រាប់អនាគតប្រទេសជាតិយើង។ ការពង្រឹងគុណភាពសេវាអប់រំកុមារតូច មានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបាន។ ក្នុងន័យនេះ ការផ្តល់សេវាទារកដ្ឋាន មិនមែនគ្រាន់តែជាកន្លែងថែទាំកុមារធម្មតាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងសំខាន់សម្រាប់បណ្តុះបណ្តាលកុមារ ឱ្យមានមូលដ្ឋានបំណិនរឹងមាំ មានទំនុកចិត្តលើខ្លួនឯង និងមានភាពធន់ អាចសម្របខ្លួនទៅនឹងបរិយាកាសសិក្សាថ្មីៗ និងអភិវឌ្ឍខ្លួនឯងដោយឯករាជ្យ។ វគ្គបណ្តុះបណ្តាលនាពេលនេះ គឺផ្ដោតទៅលើការគ្រប់គ្រង កិច្ចដំណើរការទារកដ្ឋាន ការកៀរគរ ការចូលរួមអំពីអ្នកពាក់ព័ន្ធ ជាពិសេសទារកវប្បករ(អ្នកថែទាំកុមារ)។ ជាចុងបញ្ចប់ឯកឧត្តមបណ្ឌិត បានផ្ដាំផ្ញើដល់សិក្ខាសាកាម ទាំងអស់ សូមយកចិត្តទុកដាក់ក្នុងការកត់ត្រាចំណុចសំខាន់ដែលគ្រូឧទ្ទេសបង្ហាត់បង្ហាញ ការអនុវត្តសកម្មភាពនានា ដើម្បីធានានិរន្ដរភាពនៃកិច្ចដំណើរការទារដ្ឋានរបស់យើង។

អបអរសាទរ ទិវាគ្រូបង្រៀន ( ៥ តុលា ) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទ...
05/10/2026

អបអរសាទរ ទិវាគ្រូបង្រៀន ( ៥ តុលា ) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»

ការប្រារព្ធទិវាគ្រូបង្រៀននេះឡើង ក្នុងគោលបំណងឆ្លុះបញ្ចាំងអំពី តួនាទីស្នូលរបស់គ្រូបង្រៀន ក្នុងការបណ្តុះសម្បទាគ្រប់ជ្រុងជ្រោយដល់យុវជន ដើម្បីអាចឆ្លើយតបទៅនឹងបរិបទពិភពលោក ដែលកំពុងប្រែប្រួលឥត ឈប់ឈរ។

៥ តុលា ២០២៦

✅សូម​ចុច​អាន​…..

បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​នាយ​កដ្ឋាន​អប់រំ​កុមារ​តូច
​
🌐Telegram | 🌐Facebook | 🌐Youtube

04/10/2026

អាយុ ៣ឆ្នាំ ជាវ័យសមស្របសម្រាប់កុមារចាប់ផ្ដើមចូលរៀនមត្តេយ្យសិក្សា។

🎒សូមប៉ាៗ ម៉ាក់ៗ កុំភ្លេចនាំកូនៗទៅចុះឈ្មោះចូលរៀននៅអាយុ ៣ឆ្នាំ ដើម្បីកសាងគ្រឹះសិក្សាសម្រាប់ការលូតលាស់នាពេលអនាគត។

តើលោកអ្នកបាននាំកូនតូចទៅចុះឈ្មោះចូលរៀនហើយឬនៅ?

Via: UNICEF Cambodia - ដើម្បីកុមារគ្រប់រូប

វគ្គសិក្ខាសាលា​ពិគ្រោះយោបល់​អន្តរក្រសួងស្តីពី​ការ​ពិនិត្យ​ឡេីង​វិញ​ការរៀបចំបទ​ដ្ឋាន​គាំ​ទ្រ​សម្រាប់​អនុវិស័យ​កុមារ​តូច​=...
29/09/2026

វគ្គសិក្ខាសាលា​ពិគ្រោះយោបល់​អន្តរក្រសួងស្តីពី​ការ​ពិនិត្យ​ឡេីង​វិញ​ការរៀបចំបទ​ដ្ឋាន​គាំ​ទ្រ​សម្រាប់​អនុវិស័យ​កុមារ​តូច​
========
សៀមរាប​៖ ថ្ងៃអង្គារ​ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋ​ស័ក ព.ស ២៥៦៩ ត្រូវថ្ងៃទី២៦ ខែកញ្ញា​ ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់អន្តរក្រសួង ដែលមានសមាសភាពតំណាងក្រសួងពាក់ព័ន្ធ និងក្រុមការងារជំនាញ ដើម្បីពិនិត្យ​និងពិភាក្សាការរៀបចំបទ​ដ្ឋាន​គាំ​ទ្រ​សម្រាប់​អនុវិស័យ​កុមារ​តូច​ ដែលមានសមាសភាពចូលរួមសរុបចំនួន ៤៩នាក់ ស្រី ២៣នាក់។ វគ្គសិក្ខាសាលា​ពិគ្រោះយោបល់​នេះ ប្រើប្រាស់ថវិកាគម្រោងកែលម្អ ចំណេះទូទៅ-មូលនិធិបន្ថែម (GEIP-AF)។

សូមជម្រាបជូនលោក-លោកស្រី  មានចំណាប់អារម្មណ៏ចូលរួមវគ្គបណ្តុះបណ្តាលខ្លីស្តីពីរៀនតាមរយៈការលេង និង​​ការស្វែងរក​ឱកាស​បន្ត​ការ​...
29/09/2026

សូមជម្រាបជូនលោក-លោកស្រី មានចំណាប់អារម្មណ៏ចូលរួមវគ្គបណ្តុះបណ្តាលខ្លីស្តីពីរៀនតាមរយៈការលេង និង​​ការស្វែងរក​ឱកាស​បន្ត​ការ​រៀន​សូត្រ​នៅ​ទីក្រុងហុងកុង​ដែលឧទ្ទេសដោយអ្នកឯកទេសពីហុងកុង ដែលនឹងប្រព្រឹត្តទៅថ្ងៃ22-23 ខែតុលា ឆ្នាំ2026 សូមមេត្តាស្គែនចុះឈ្មោះចូលរួមតាមQR ដូចមានភ្ជាប់នេះ។

ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារជំនាញក្រសួងអប់រំ យុវជន និងកីឡា និងតំណា​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​ដឹកនាំដោយឯកឧត...
26/09/2026

ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារជំនាញក្រសួងអប់រំ យុវជន និងកីឡា និងតំណា​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​ដឹកនាំដោយឯកឧត្តម ឈួន ប៊ុនឈឿន អគ្គលេខាធិការរង គណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍន៍កុមារតូច និងជាអនុប្រធាននាយកដ្ឋានអប់រំកុមារតូច ថ្នាក់ដឹកនាំនាយកដ្ឋានអប់រំកុមារតូច និងមន្ត្រីពាក់ព័ន្ធ បានចុះ​ពិនិត្យទីតាំងសាលារៀនគោលដៅអនុវត្តកិច្ចដំណើរការកម្មវិធីទារកដ្ឋាន(ជំហាន២) គាំទ្រដោយគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន(BEIP)។

សាលាស្តីពីការរៀនសូត្រចិត្តសង្គមសម្រាប់កុមារតូច =====សៀមរាប៖ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូ...
24/09/2026

សាលាស្តីពីការរៀនសូត្រចិត្តសង្គមសម្រាប់កុមារតូច
=====
សៀមរាប៖ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នាយកដ្ឋានអប់រំកុមារតូច បានរៀបចំ សិក្ខាសាលាស្តីពីការរៀនសូត្រចិត្តសង្គមសម្រាប់កុមារតូច ក្រោមអធិបតីភាពថ្នាក់ដឹកនាំនាយកដ្ឋានអប់រំកុមារតូច និងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ រតនគិរី ព្រះវិហារ និងខេត្តសៀមរាប សរុបចំនួន ២៧នាក់ ស្រី១៥នាក់។ វគ្គសិក្ខាសាលានេះ មានគោលបំណង ផ្សព្វផ្សាយខ្លឹមសារការរៀនសូត្រចិត្តសង្គមដល់អ្នកពាក់ព័ន្ធ លើកកម្ពស់សមត្ថភាពថ្នាក់ក្រោមជាតិឱ្យមានបំណិនប្រតិបត្តិចិត្តសង្គម ដើម្បីរួមចំណែកទប់ស្កាត់ អំពើហិង្សា និងរក្សាសុខសន្តិភាពប្រកបដោយ គុណភាព និងប្រសិទ្ធភាព។ សិក្ខាសាលានេះ ទទួលបានការឧបត្ថម្ភថវិកាដោយអង្គការ យូនីសេហ្វ(UNICEF)។

✅សូម​ចុច​អាន​…..

បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​នាយ​កដ្ឋាន​អប់រំ​កុមារ​តូច
​
🌐Telegram | 🌐Facebook | 🌐Youtube

អបអរសាទរ ខួបលើកទី៣៣ ទិវាប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៦)ថ្ងៃទី២៤ ...
23/09/2026

អបអរសាទរ ខួបលើកទី៣៣ ទិវាប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៦)

ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ គឺជាទិវាជាប្រវត្តិសាស្ត្រដែលប្រជាជាតិខ្មែរប្រារព្ធ ខួបលើកទី៣៣ នៃទិវាប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋធម្មនុញ្ញដែលប្រើប្រាស់សព្វថ្ងៃនេះ ជារដ្ឋធម្មនុញ្ញលើកទី៦ ត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយត្រូវបានអតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»ឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។

រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ រាល់ច្បាប់ និងសេចក្តីសម្រេចទាំងឡាយ នៃស្ថាប័ននានារបស់រដ្ឋ ត្រូវតែស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។

ឆ្លងកាត់អាយុកាល ៣៣ឆ្នាំ រដ្ឋធម្មនុញ្ញមាន ១៦ជំពូក និង ១៥៨មាត្រា ដែលជាគ្រឹះទ្រទ្រង់សន្តិភាព និងការអភិវឌ្ឍ ក្នុងនោះបានចែងអំពីគោលការណ៍ នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាគឺ៖ (១)អំណាចនីតិបញ្ញត្តិ (២)អំណាចនីតិប្រតិបត្តិ និង (៣)អំណាចតុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងគោលការណ៍នីតិរដ្ឋជាដើម។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃគណៈកម្មាធិការជាតិ គាំពារនិងអភិវឌ្ឍកុមារតូច សូមសម្តែងនូវភក្តីភាព និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរព និងការពារឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ព្រមទាំងចូលរួមថែរក្សាស្មារតីវប្បធម៌សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាតិ។ ជាមួយគ្នានេះ ក្រសួងក៏ប្ដេជ្ញាចិត្តលើកកម្ពស់អភិបាលកិច្ច តាមរយៈការកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ៕

✅សូម​ចុច​អាន​…..

បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​នាយ​កដ្ឋាន​អប់រំ​កុមារ​តូច
​
🌐Telegram | 🌐Facebook | 🌐Youtube

Address

Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+85517414678

Alerts

Be the first to know and let us send you an email when ECCD Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ECCD Cambodia:

Shortcuts

Share