FMIS Cambodia

Call Directions Website Contact the organization

FMIS Cambodia FMIS = Financial Management Information System
ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ប្រព័ន្ធ FMIS គឺជាប្រព័ន្ធមួយដែលធ្វើទំនើបកម្ម និងសមាហរណកម្មស្វ័យប្រវត្តិកម្មនូវដំណើរការការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងមូល ដែលនឹងផ្ដល់សារប្រយោជន៍ចំពោះភាគីពាក់ព័ន្ធរួមមានក្រសួង-ស្ថាប័នក្រោមរាជរដ្ឋាភិបាលកម្ពុជា មន្រ្តីហិរញ្ញវត្ថុ និងថវិកា ព្រមទាំងប្រជាជាតិកម្ពុជាទាំងមូល។

ប្រព័ន្ធនឹងធានាតាមដាន និងត្រួតពិនិត្យសមតុល្យ និងចលនាថវិកា ដើម្បីឱ្យក្រសួង-ស្ថាប័ន ដឹងអំពីរាល់ចំណូល-ចំណាយរបស់ខ្លួន មិនឱ្យមានការចំណាយលើសពិដានថវិកា ក៏ដូចជាពន្លឿនរាល់ប្រតិបត្តិការហិរញ្ញវត្ថុនានាទាំងផ្នែកនីតិវិធី និងបច្ចេកទេស ក្នុងសាមីក្រសួង ក៏ដូចជាអន្តរក្រសួង។

លើសពីនេះមន្ត្រីប្រើប្រាស់ប្រព័ន្ធនឹងទទួលបាននូវបទពិសោធន៍ការងារថ្មី ដែលផ្ដល់ភាពងាយស្រួល និងទំនើបជាងមុន ដោយសាររាល់ប្រតិបត្តិការណ៍ហិរញ្ញវត្ថុនានា នឹងត្រូវធ្វើឡើងជាកញ្ចប់ក្នុងប្រព័ន្ធតែមួយប៉ុណ្ណោះ ដោយកាត់បន្ថយការធ្វើការងារបញ្ចូលទិន្នន័យ និងការផ្ទៀងផ្ទាត់មិនចាំបាច់ ដែលចំណាយពេលវេលា និងកម្លាំងពលកម្មច្រើន។

ដោយឡែក សម្រាប់សាធារណជន ក៏ដូចជាប្រជាជាតិកម្ពុជាទាំងមូល នឹងទទួលផលប្រយោជន៍ដោយប្រយោល ដោយហេតុថាប្រព័ន្ធនឹងធ្វើឱ្យមានតម្លាភាពហិរញ្ញវត្ថុ ដែលសម្រួលដល់ការអនុវត្តសវនកម្មផ្ទៃក្នុង ទប់ស្កាត់អំពើពុករលួយ ក្នុងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។

តំណាងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចូលរួមទស្សនកិច្ចសិក្សាការអនុវត្តលទ្ធកម្មអេឡិចត្រូនិក (e-GP) នៅប្រទ...
09/10/2026

តំណាងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចូលរួមទស្សនកិច្ចសិក្សាការអនុវត្តលទ្ធកម្មអេឡិចត្រូនិក (e-GP) នៅប្រទេសវៀតណាម
----------
ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និង ជំនាញវិជ្ជាជីវៈដែលអាចឆ្លើយតបទៅនឹងការវិវឌ្ឍនៃសេដ្ឋកិច្ចសង្គមក្នុងតំបន់ និង សកលលោក ព្រមទាំងស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ ដើម្បីជាធាតុចូលបន្ថែមលើការគ្រប់គ្រងគម្រោង FMIS កាន់តែមានប្រសិទ្ធភាព, តំណាងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចូលរួមទស្សនកិច្ចសិក្សាស្វែងយល់ ផ្លាស់ប្តូរបទពិសោធ និង ដកស្រង់មេរៀនពីប្រទេសវៀតណាម លើការអនុវត្តលទ្ធកម្មអេឡិចត្រូនិក (e-GP) ផ្អែកលើស្ថានភាពបច្ចុប្បន្ន ក្របខ័ណ្ឌគតិយុត្ត និង ការរៀបចំនីតិវិធីអនុវត្តការងារតាមបែបឌីជីថល ព្រមទាំងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីយកមកគាំទ្រដល់ការរៀបចំ និង អភិវឌ្ឍលើការអនុវត្តលទ្ធកម្មអេឡិចត្រូនិក (e-GP) នៅកម្ពុជា ដែលស្ថិតក្រោមក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ បច្ចុប្បន្នកម្ម ២០២៥-២០២៨ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍសមត្ថភាពមន្ត្រីរវាងប្រទេសទាំងពីរ ។

អត្ថបទទាំងស្រុង៖ https://fmis.gov.kh/fmis-project-management-secretariat-representatives-participate-in-a-study-visit-on-electronic-government-procurement-e-gp-implementation-in-vietnam


—————
🔔 ទទួលព័ត៌មានថ្មីៗពី FMIS:
📱 Facebook: FMIS Cambodia
🖥 Website: fmis.gov.kh
📱 YouTube: youtube.com/
📱 Telegram: t.me/FMIS_CAMBODIANEWS
🆘 ជំនួយគាំទ្រ: t.me/PKTheHelper

សេចក្តីណែនាំលេខ ០២០ សហវ.សណន.បគហ ចុះថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២៦ ស្តីពី ការអនុវត្តនីតិវិធីសម្រាប់ការចំណាយទូទាត់ត្រង់ដែលមា...
09/10/2026

សេចក្តីណែនាំលេខ ០២០ សហវ.សណន.បគហ ចុះថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២៦ ស្តីពី ការអនុវត្តនីតិវិធីសម្រាប់ការចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាបតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) សម្រាប់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
—————
🔔 ទទួលព័ត៌មានថ្មីៗពី FMIS:
📱 Facebook: FMIS Cambodia
🖥 Website: fmis.gov.kh
📱 YouTube: youtube.com/
📱 Telegram: t.me/FMIS_CAMBODIANEWS
🆘 ជំនួយគាំទ្រ: t.me/PKTheHelper

សេចក្តីណែនាំលេខ ០១៩ សហវ.សណន.បគហ ចុះថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៦ ស្តីពី ការអនុវត្តនីតិវិធីសម្រាប់ការបើកផ្តល់បៀវត្ស និងចំណា...
09/10/2026

សេចក្តីណែនាំលេខ ០១៩ សហវ.សណន.បគហ ចុះថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៦ ស្តីពី ការអនុវត្តនីតិវិធីសម្រាប់ការបើកផ្តល់បៀវត្ស និងចំណាយលើបន្ទុកបុគ្គលិកផ្សេងៗ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) សម្រាប់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
—————
🔔 ទទួលព័ត៌មានថ្មីៗពី FMIS:
📱 Facebook: FMIS Cambodia
🖥 Website: fmis.gov.kh
📱 YouTube: youtube.com/
📱 Telegram: t.me/FMIS_CAMBODIANEWS
🆘 ជំនួយគាំទ្រ: t.me/PKTheHelper

សេចក្តីជូនដំណឹងលេខ ០១៣ សហវ.សជណ.បគហ ចុះថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៦ ស្តីពី ការដាក់ឱ្យអនុវត្តសេចក្ដីណែនាំសម្រាប់នីតិវិធីអនុ...
09/10/2026

សេចក្តីជូនដំណឹងលេខ ០១៣ សហវ.សជណ.បគហ ចុះថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៦ ស្តីពី ការដាក់ឱ្យអនុវត្តសេចក្ដីណែនាំសម្រាប់នីតិវិធីអនុវត្តការងារសម្រាប់គ្រប់មុខសញ្ញាកិច្ចលទ្ធកម្មសាធារណៈ ក្នុងក្របខ័ណ្ឌក្រសួង-ស្ថាប័ន តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ទាំងស្រុង នៅក្រសួង-ស្ថាប័នចំនួន ៩ ព្រមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល។
—————
🔔 ទទួលព័ត៌មានថ្មីៗពី FMIS:
📱 Facebook: FMIS Cambodia
🖥 Website: fmis.gov.kh
📱 YouTube: youtube.com/
📱 Telegram: t.me/FMIS_CAMBODIANEWS
🆘 ជំនួយគាំទ្រ: t.me/PKTheHelper

សេចក្តីជូនដំណឹងលេខ ០១២ សហវ.សជណ.បគហ ចុះថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៦ ស្តីពី ការដាក់ឱ្យអនុវត្តសេចក្ដីណែនាំសម្រាប់នីតិវិធីអនុ...
09/10/2026

សេចក្តីជូនដំណឹងលេខ ០១២ សហវ.សជណ.បគហ ចុះថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៦ ស្តីពី ការដាក់ឱ្យអនុវត្តសេចក្ដីណែនាំសម្រាប់នីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុងនៅក្រសួង-ស្ថាប័នចំនួន ៦ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាលបន្ថែមថ្មី នៃក្រសួងចំនួន ៤។
—————
🔔 ទទួលព័ត៌មានថ្មីៗពី FMIS:
📱 Facebook: FMIS Cambodia
🖥 Website: fmis.gov.kh
📱 YouTube: youtube.com/
📱 Telegram: t.me/FMIS_CAMBODIANEWS
🆘 ជំនួយគាំទ្រ: t.me/PKTheHelper

សេចក្តីជូនដំណឹងលេខ ០១១ សហវ.សជណ.បគហ. ចុះថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៦ ស្តីពី ការដាក់ឱ្យអនុវត្តសេចក្ដីណែនាំសម្រាប់នីតិវិធីអន...
09/10/2026

សេចក្តីជូនដំណឹងលេខ ០១១ សហវ.សជណ.បគហ. ចុះថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៦ ស្តីពី ការដាក់ឱ្យអនុវត្តសេចក្ដីណែនាំសម្រាប់នីតិវិធីអនុវត្តការងារសម្រាប់គ្រប់មុខសញ្ញាកិច្ចលទ្ធកម្មសាធារណៈតាម FMIS ទៅអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាលថ្មី។
—————
🔔 ទទួលព័ត៌មានថ្មីៗពី FMIS:
📱 Facebook: FMIS Cambodia
🖥 Website: fmis.gov.kh
📱 YouTube: youtube.com/
📱 Telegram: t.me/FMIS_CAMBODIANEWS
🆘 ជំនួយគាំទ្រ: t.me/PKTheHelper

សូមអនុមោទនា ពិធីកាន់បិណ្ឌ ១៣ ថ្ងៃ សុក្រ ១៣រោច ខែ ភទ្របទ ឆ្នាំ មមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ៩ ខែ តុលា ឆ្នាំ...
09/10/2026

សូមអនុមោទនា ពិធីកាន់បិណ្ឌ ១៣ ថ្ងៃ សុក្រ ១៣រោច ខែ ភទ្របទ ឆ្នាំ មមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០២៦ ។

សូមអនុមោទនា ពិធីកាន់បិណ្ឌ ១២ ថ្ងៃ ព្រហស្បតិ៍ ១២រោច ខែ ភទ្របទ ឆ្នាំ មមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ៨ ខែ តុលា ...
08/10/2026

សូមអនុមោទនា ពិធីកាន់បិណ្ឌ ១២ ថ្ងៃ ព្រហស្បតិ៍ ១២រោច ខែ ភទ្របទ ឆ្នាំ មមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៦ ។

សូមអនុមោទនា ពិធីកាន់បិណ្ឌ ១១ ថ្ងៃ ពុធ ១១រោច ខែ ភទ្របទ ឆ្នាំ មមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២...
07/10/2026

សូមអនុមោទនា ពិធីកាន់បិណ្ឌ ១១ ថ្ងៃ ពុធ ១១រោច ខែ ភទ្របទ ឆ្នាំ មមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៦ ។

វគ្គបណ្តុះបណ្តាលបំប៉នគន្លឹះថ្មីបន្ថែមស្តីពី “ការប្រើប្រាស់ FMIS និង នីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង” និង បញ្ជ្រា...
06/10/2026

វគ្គបណ្តុះបណ្តាលបំប៉នគន្លឹះថ្មីបន្ថែមស្តីពី “ការប្រើប្រាស់ FMIS និង នីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង” និង បញ្ជ្រាបការយល់ដឹងស្តីពី “ប្រព័ន្ធជំនួយគាំទ្រថ្មី (FMIS-Help Desk)”
————-
ក្នុងគោលបំណងពង្រឹងសមត្ថភាពគន្លឹះថ្មីៗបន្ថែម នៃការប្រើប្រាស់ FMIS និង ដើម្បីឱ្យយល់ដឹងកាន់តែច្បាស់អំពីមុខងារប្រព័ន្ធ ក៏ដូចជាទិដ្ឋភាពពាក់ព័ន្ធផ្សេងៗ កាលពីថ្ងៃ ព្រហស្បតិ៍ ទី ១ ខែ តុលា ឆ្នាំ ២០២៦ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលបំប៉នគន្លឹះថ្មីបន្ថែមស្តីពី “ការប្រើប្រាស់ FMIS និង នីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង” និង បញ្ជ្រាបការយល់ដឹងស្តីពី “ប្រព័ន្ធជំនួយគាំទ្រថ្មី (FMIS-Help Desk)” ជូនថ្នាក់ដឹកនាំ និង មន្ត្រីដែលជាអ្នកប្រើប្រាស់ FMIS ។

អត្ថបទទាំងស្រុង៖ https://fmis.gov.kh/training-on-new-fmis-features-full-fmis-based-work-procedures-and-fmis-help-desk-for-fmis-users-in-2026


—————
🔔 ទទួលព័ត៌មានថ្មីៗពី FMIS:
📱 Facebook: FMIS Cambodia
🖥 Website: fmis.gov.kh
📱 YouTube: youtube.com/
📱 Telegram: t.me/FMIS_CAMBODIANEWS
🆘 ជំនួយគាំទ្រ: t.me/PKTheHelper

Address

Phnom Penh

Alerts

Be the first to know and let us send you an email when FMIS Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to FMIS Cambodia:

Shortcuts

Share