រដ្ឋបាលសង្កាត់ក្បាលកោះ

រដ្ឋបាលសង្កាត់ក្បាលកោះ - ចៅសង្កាត់ 012 995 811
- ស្មៀនសង្កាត់ 077 913 831
- មេប៉ុស្តិ៍ 095 747 878

នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ គណះបញ្ជាការឯកភាពសង្កាត់ដឹកនាំដោយ លោក គង់ សុខឧត្តម ចៅសង្កាត់ក្បាលកោះស្តីទី បានធ្វើការចុះប្រមូ...
05/08/2026

នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ គណះបញ្ជាការឯកភាពសង្កាត់ដឹកនាំដោយ លោក គង់ សុខឧត្តម ចៅសង្កាត់ក្បាលកោះស្តីទី បានធ្វើការចុះប្រមូល ជនញៀនថ្នាំ នឹងជនអនាថា ចំនួន០៧ នាក់ ដែលបង្ករសណ្តាប់មិនល្អក្នុងមូលដ្ឋានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ។

សូម​គោរពជូនព​រ​សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា​និងជាប្រធានក្រុមឧត្តមប្រឹក...
05/08/2026

សូម​គោរពជូនព​រ​សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា​និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសខួបចម្រេីនជន្មាយុគម្រប់​ ៧៤ឆ្នាំ​ ឈានចូល​ ៧៥ឆ្នាំ​🙏🏼🙏🏼🙏🏼♥️🇰🇭

រសៀលថ្ងៃទី០៤ ខែសីហា​ ឆ្នាំ​ ២០២៦ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនូវជម្ងឺគ្រុនឈាម រដ្ឋបាលសង្កាត់ក្បាលកោះ​ បានសហការ...
04/08/2026

រសៀលថ្ងៃទី០៤ ខែសីហា​ ឆ្នាំ​ ២០២៦
ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនូវជម្ងឺគ្រុនឈាម រដ្ឋបាលសង្កាត់ក្បាលកោះ​ បានសហការជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ​ និងមណ្ឌលសុខភាពក្បាលកោះ​ ចុះអប់រំផ្សព្វផ្សាយដាក់ថ្នាំអាប៊ែត​ និងចុះបាញ់ថ្នាំសម្លាប់មូសខ្លាដែលជាភ្នាក់ងារចម្លងជម្ងឺគ្រុនឈាមនៅមូលដ្ឋានសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី៣១ ខែកក្តដា​ ឆ្នាំ​២០២៦លោក​ គង់​ សុខឧត្តម​ ចៅសង្កាត់ស្តីទី​ និងលោក​ អ៊ុំ​ ឃី​ សុង​ បានដឹកនាំក្រុមប្រឹក្សាសង...
31/07/2026

នៅព្រឹកថ្ងៃទី៣១ ខែកក្តដា​ ឆ្នាំ​២០២៦
លោក​ គង់​ សុខឧត្តម​ ចៅសង្កាត់ស្តីទី​ និងលោក​ អ៊ុំ​ ឃី​ សុង​ បានដឹកនាំក្រុមប្រឹក្សាសង្កាត់​ និងសមាគមន៍មនុស្សចាស់សង្កាត់ក្បាលកោះ​ ចូលរួមរំលែកទុក្ខដល់គ្រួសារសព​ និងនាំយកសាររំលែកទុក្ខរបស់ឯកឧត្តម​ ប៉ា​ សុជាតិវង្ស​ ប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ​ ថវិការបស់សមាគមន៍មនុស្សចាស់​ និង
សំបុត្រមរណៈភាពជូនគ្រួសារសពដល់គេហ្ឋដ្ឋានគ្រួសារសពស្ថិតនៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ​ ក្នុងឱកាសនោះដែរ​ លោក​ គង់​ សុខឧត្តម​ ចៅសង្កាត់ស្តីទី​ និងក្រុមការងារបានចូលថវិកាមួយចំនួន​ ដេីម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពផងដែរ។

នៅរសៀលថ្ងៃទី៣០ ខែកក្តដា​ ឆ្នាំ២០២៦នៅសង្កាត់ក្បាលកោះ​ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសង្កាត់​ លេីកទី៤៩​ អាណត្តិទី៥​ ក្រោ...
30/07/2026

នៅរសៀលថ្ងៃទី៣០ ខែកក្តដា​ ឆ្នាំ២០២៦
នៅសង្កាត់ក្បាលកោះ​ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសង្កាត់​ លេីកទី៤៩​ អាណត្តិទី៥​ ក្រោមអធិបតីភាពលោក​ គង់​ សុខឧត្តម​ ចៅសង្កាត់ស្តីទី​ នឹងមានការចូលរួមពី​តំណាងប៉ុស្តិ៍នគរបាលក្បាលកោះ​ លោក​ប្រធានមណ្ឌលសុខភាព​ លោកស្រី​ គណៈភូមិទាំង០៨​ លោកនាយក សាលារៀនក្នុងសង្កាត់។

រសៀលថ្ងៃទី២៧. ០៧. ២០២៦      _____________ដោយមានការយកចិត្តទុកដាក់ពីលោក​ ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ ដើម្បី...
27/07/2026

រសៀលថ្ងៃទី២៧. ០៧. ២០២៦
_____________
ដោយមានការយកចិត្តទុកដាក់ពីលោក​ ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនូវជម្ងឺគ្រុនឈាម បានចាត់អោយក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ សហការជាមួយក្រុមប្រឹក្សាសង្កាត់ក្បាលកោះ បន្តចុះបាញ់ថ្នាំសម្លាប់មូសខ្លាដែលជាភ្នាក់ងារចម្លងជម្ងឺគ្រុនឈាមនៅភូមិជ្រោយអំពិល ជ្រោយអំពិល១ ព្រែកធំ២​ និងភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នាថ្ងៃទី២៤ ខែកក្កដា​​  ឆ្នាំ​២០២៦​ លោក​ គង់ សុខឧត្តម ចៅ​សង្កាត់​ស្តីទី​​ បាន​ជួប​សំណេះសំណាល​ និង​ប្រជុំដឹក​នាំ​ការ​ងារ​ ...
24/07/2026

នាថ្ងៃទី២៤ ខែកក្កដា​​ ឆ្នាំ​២០២៦​ លោក​ គង់ សុខឧត្តម ចៅ​សង្កាត់​ស្តីទី​​ បាន​ជួប​សំណេះសំណាល​ និង​ប្រជុំដឹក​នាំ​ការ​ងារ​ ដល់​កម្លាំង​ប្រជាការពារសង្កាត់ក្បាលកោះ ព្រមទាំង​បាន​ឧបត្ថម្ភ​ថវិកាមួយចំនួនដល់​កម្លាំង​ប្រជាការពារ​ផងដែរ។

នៅរសៀលថ្ងៃទី២៣​ ខែកក្តដា​ ឆ្នាំ២០២៦ក្រោយពីភ្លៀងបានធ្លាក់មួយមេធំ​ លោក​ គង់​ សុខឧត្តម​ ចៅសង្កាត់ស្តីទី​ បានចុះពិនិត្យមេីលត...
23/07/2026

នៅរសៀលថ្ងៃទី២៣​ ខែកក្តដា​ ឆ្នាំ២០២៦
ក្រោយពីភ្លៀងបានធ្លាក់មួយមេធំ​ លោក​ គង់​ សុខឧត្តម​ ចៅសង្កាត់ស្តីទី​ បានចុះពិនិត្យមេីលតាមមូលដ្ឋាន​ នឹងស្តាប់សំណូមពររបស់ប្រជាពលរដ្ឋពាក់ព័ន្ធនិងកត្តាមួយចំនួន​ ដូចជាបញ្ហាសំរាម​ ភ្លេីងបំភ្លឺផ្លូវ​ ជាពិសេសការសិក្សាដាក់ប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងមូលដ្ឋាន។

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក គង់ សុខឧត្តម ចៅសង្កាត់ស្តីទី នឹងក្រុមប្រឹក្សាសង្កាត់បានយកសំបុត្រមរណះភាពទៅជូនគ្រួសារសពន...
23/07/2026

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក គង់ សុខឧត្តម ចៅសង្កាត់ស្តីទី នឹងក្រុមប្រឹក្សាសង្កាត់បានយកសំបុត្រមរណះភាពទៅជូនគ្រួសារសពនៅភូមិយកបាត្រ នឹងបានទៅចូលរួមបុណ្យសពរំលែកទុក្ខដល់កុមារា អាយុ៧ឆ្នាំ ដែលស្លាប់ដោយសារជំងឺគ្រុនឈាម ស្ថិតនៅភូមិជ្រោយអំពិល១ ក្នុងនោះបាននាំ គ្រឿងឧបភោគ បរិភោគ នឹងថវិការមួយចំនួនជាការចូលរួមរំលែកទុក្ខផងដែរ។

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ តាមមតិដឹកនាំរបស់ លោក គង់ សុខឧត្តម ចៅសង្កាត់ស្តីទី បានចាត់អោយ លោក ម៉ុន មុត សមាជិកក្រុមប្រឹក...
18/07/2026

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ តាមមតិដឹកនាំរបស់ លោក គង់ សុខឧត្តម ចៅសង្កាត់ស្តីទី បានចាត់អោយ លោក ម៉ុន មុត សមាជិកក្រុមប្រឹក្សាសង្កាត់ ដឹកនាំប្រជាការពារ ចុះធ្វើអនាម័យ កាត់ត្រែង នឹងស្មៅ តាមផ្លូវចុះពីផ្លូវជាតិលេខ១ មកវត្តព្រះច័ន្ទរង្សី នឹង ចុះដូរអំពូលភ្លើងបំភ្លឺផ្លូវសាធារណះ ដែលបានដាច់ស្ថិតនៅភូមិព្រែកធំ១ ដែលប្រជាពលរដ្ឋសំណូមពរផងដែរ។

Address

ផ្លូវបេតុង ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
Phnom Penh
121207

Alerts

Be the first to know and let us send you an email when រដ្ឋបាលសង្កាត់ក្បាលកោះ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share