អគ្គនាយកដ្ឋានធនធានមនុស្ស General Department of Human Resources

  • Home
  • Cambodia
  • Phnom Penh
  • អគ្គនាយកដ្ឋានធនធានមនុស្ស General Department of Human Resources

អគ្គនាយកដ្ឋានធនធានមនុស្ស General Department of Human Resources វិន័យ គុណភាព ក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ ការប្តេជ្ញាចិត្ត នវានុវត្តន៍

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក...
06/08/2026

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ គោរពផ្ញើសារជូនពរ ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសដ៏មហានក្ខត្តប្ញក្សឧត្ដុង្គត្ដមនៃថ្ងៃកំណើត នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ។ 🙏🙏🙏

ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ព្រមទាំងមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋាន...
02/08/2026

ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ព្រមទាំងមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានធនធានមនុស្ស ផ្ញើសារគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដ៏មង្គលាភិរម្យប្រសើរថ្លៃថ្លានៃថ្ងៃចម្រើនជន្មាយុគម្រប់ខួប៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ 🙏

នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ លោក​ឧត្តមសេនីយ៍ឯក ម៉ុក​ វណ្ណា​ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប បានអញ្ជើញដឹកនាំកិច្ច...
29/07/2026

នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ លោក​ឧត្តមសេនីយ៍ឯក ម៉ុក​ វណ្ណា​ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប បានអញ្ជើញដឹកនាំកិច្ចប្រជុំ​ បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា​ និងលេីកទិសដៅការងារសម្រាប់ខែសីហា​ ឆ្នាំ២០២៦​​ តាមដានវឌ្ឍភាពការអនុវត្តកម្មវិធីការងារត្រីមាសទី៣​ ឆ្នាំ២០២៦​ និងការងារមួយចំនួន​ របស់នាយកដ្ឋានរដ្ឋបាលសរុប​ ​ដោយមានការអញ្ជេីញចូលរួម​ពី អនុប្រធាននាយដ្ឋាន​ នាយការិយាល័យ​ និងមន្រ្តីជំនាញពាក់ព័ន្ធ នៅបន្ទប់ប្រជុំខេត្តតាកែវ នៃទីស្ដីការក្រសួងមហាផ្ទៃ។

Website: https://gdhr.interior.gov.kh/
Telegram Channel: https://t.me/gdhr_interior_kh

នាព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធាន...
21/07/2026

នាព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងតាមដានវឌ្ឍនភាពការងារប្រចាំសប្ដាហ៍ របស់អគ្គនាយកដ្ឋានធនធានមនុស្ស ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ អគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន និងនាយ-នាយរងការិយាល័យពាក់ព័ន្ធ ចំនួន ១៦រូប នៅសាលប្រជុំនៃទីស្ដីការក្រសួងមហាផ្ទៃ។ See less

Website: https://gdhr.interior.gov.kh/
Telegram Channel: https://t.me/gdhr_interior_kh

នារសៀលថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក មុនី វីរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស តំណាង...
19/07/2026

នារសៀលថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក មុនី វីរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានធនធានមនុស្ស បានអញ្ជើញគោរពវិញ្ញាណក្ខន្ទ និងបំពាក់ឋានន្តរសក្ដិ ថ្នាក់ឧត្ដមសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈ ជូនសពលោកវរសេនីយ៍ឯក ហួន បញ្ញាវឌ្ឍន៍ នាយរងការិយាល័យអនុវត្តវិន័យ ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នាព្រឹកថ្ងៃសុក្រ ទី១៧​ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានធនធានមនុស្ស បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុង ស្ដីពី «មូលដ...
18/07/2026

នាព្រឹកថ្ងៃសុក្រ ទី១៧​ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានធនធានមនុស្ស បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុង ស្ដីពី «មូលដ្ឋានគ្រឹះនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល» ក្រោមអធិបតីភាព ឧត្ដមសេនីយ៍ឯក​ មុនី​ វីរៈ​ អគ្គនាយករង តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ សាស្ត្រាចារ្យ​ សេង​ ផល្លី​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានធនធានមនុស្ស។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន គ្រូឧទ្ទេស គ្រូបង្គោល និងសិក្ខាកាម​ សរុបចំនួន៩៧រូប​ នៅ​សាល​ប្រជុំ​ខេត្ត​បាត់ដំបង​ ទីស្តីការ​ក្រសួង​មហាផ្ទៃ​។

Website: https://gdhr.interior.gov.kh/
Telegram Channel: https://t.me/gdhr_interior_kh

នាព្រឹកថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ថន សុវណ្ណច័ន្ទខេម៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្...
08/07/2026

នាព្រឹកថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ថន សុវណ្ណច័ន្ទខេម៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស ដឹកនាំក្រុមការងារយេនឌ័ររបស់អគ្គនាយកដ្ឋានធនធានមនុស្ស ចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ ឆ្នា២០២៦-២០៣០ របស់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិកាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារ លោកជំទាវអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គនាយករង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន និងលោក លោកស្រីជាសមាជិក សមាជិកា មន្ត្រីពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាល ដែលមានសមាជិកសរុបប្រមាណ៨៦នាក់ (ប្រុស ១៥ រូប)នៅសាលប្រជុំខេត្តបាត់ដំបង នៃទីស្តីការក្រសួងមហាផ្ទៃ។

Website: https://gdhr.interior.gov.kh/
Telegram Channel: https://t.me/gdhr_interior_kh

នារសៀលថ្ងៃចន្ទ ទី៦ ខែកក្កដា ដដែលនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស និ...
07/07/2026

នារសៀលថ្ងៃចន្ទ ទី៦ ខែកក្កដា ដដែលនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជំរឿនមន្ត្រីនគរបាលជាតិកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំនិងធ្វើសេចក្ដីរាយការណ៍នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយដំណើរការរៀបចំជំរឿនមន្ត្រីនគរបាលជាតិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ គណៈកម្មការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជំរឿន។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមផ្ទាល់ពី ឯកឧត្ដម អនុរដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវ អគ្គនាយក ប្រធានអង្គភាពថ្នាក់ប្រហាក់ប្រហែល ឯកឧត្ដម អគ្គស្នងការរង អគ្គនាយករង លោក លោកស្រី ប្រធាន-អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យពាក់ព័ន្ធ ចំនួន ៣២៦រូប នៅសាលប្រជុំអគារ S នៃទីស្ដីការក្រសួងមហាផ្ទៃ និងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ចូលរួមតាមប្រព័ន្ធអនឡាញ Zoom។

Website: https://gdhr.interior.gov.kh/
Telegram Channel: https://t.me/gdhr_interior_kh

នារសៀល ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានធនធានមនុស្ស បានរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពី «ការគ្រប់គ្រងនិងប្រើក...
23/06/2026

នារសៀល ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានធនធានមនុស្ស បានរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពី «ការគ្រប់គ្រងនិងប្រើកម្មវិធីវត្តមាន ក្នុងការសុំច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្ត្រីនគរបាលជាតិ» ជូនដល់ អនុប្រធាន នាយករង នាយការិយាល័យ នាយរងការិយាល័យ និងនាយផ្នែករដ្ឋបាលទាំងអស់ ព្រមទាំងគ្រូនគរបាលជាតិនៃអង្គភាពទាំងអស់ ចំណុះបណ្ឌិត្យសភានគរបាលកម្ពុជា ដោយទទួលស្វាគមន៍ដោយ ឧត្ដមសេនីយ៍ទោ បណ្ឌិត ប៊ុន ភក្ដី ប្រធានមន្ទីរចាត់ការ និងធ្វើបទបង្ហាញដោយ ឧត្ដមសេនីយ៍ត្រី សិទ្ធ វិចិត្រ អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុបនៃអគ្គនាយកដ្ឋានធនធានមនុស្ស។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយផ្ទាល់នាសាលមហោស្រព (អគារ H) នៃបណ្ឌិត្យសភានគរបាលកម្ពុជា និងតាមប្រព័ន្ធអនឡាញ (Zoom Meeting) សម្រាប់សាលានគរបាលជាតិភូមិភាគទាំង៦ និងសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម៕

Website: https://gdhr.interior.gov.kh/
Telegram Channel: https://t.me/gdhr_interior_kh

នាព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមន...
23/06/2026

នាព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេស ដើម្បីពិនិត្យលើផែនការនៃការរៀបចំដំណើរការជំរឿនមន្ត្រីនគរបាលជាតិកម្ពុជាទូទាំងប្រទេស នៅបន្ទប់ប្រជុំខេត្តក្រចេះ នៃទីស្ដីការក្រសួងមហាផ្ទៃ។

Website: https://gdhr.interior.gov.kh/
Telegram Channel: https://t.me/gdhr_interior_kh

Address

Preah Norodom Boulevard (41)
Phnom Penh

Opening Hours

Monday 07:30 - 17:30
Tuesday 07:30 - 17:30
Wednesday 07:30 - 17:30
Thursday 07:30 - 17:30
Friday 07:30 - 17:30

Alerts

Be the first to know and let us send you an email when អគ្គនាយកដ្ឋានធនធានមនុស្ស General Department of Human Resources posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share