រដ្ឋបាលសង្កាត់គងនយ

រដ្ឋបាលសង្កាត់គងនយ ចៅសង្កាត់ 012 974 359
ស្មៀនសង្កាត់ 071 833 7772
មេប៉ុស្តិ៍ 089 771 112

📢 សេចក្តីជូនដំណឹង🎓 ការជ្រើសរើសនិស្សិតសម្រាប់ទទួលអាហារូបករណ៍របស់ព្រឹទ្ធសភា ចំនួន ១០០ នាក់រដ្ឋបាលសង្កាត់គងនយ សូមជូនដំណឹងដល...
11/06/2026

📢 សេចក្តីជូនដំណឹង

🎓 ការជ្រើសរើសនិស្សិតសម្រាប់ទទួលអាហារូបករណ៍របស់ព្រឹទ្ធសភា ចំនួន ១០០ នាក់

រដ្ឋបាលសង្កាត់គងនយ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន និងសិស្សានុសិស្ស ដែលមានបំណងបន្តការសិក្សា ឱ្យបានជ្រាបថា វិទ្យាស្ថានបញ្ញាឌីជីថល ផ្តល់អាហារូបករណ៍សម្រាប់៖

📣 ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង
👥 ចំនួនអាហារូបករណ៍៖ ១០០ នាក់
📝 ថ្ងៃចូលរៀន៖ ០១ កក្កដា ២០២៦

📌 លក្ខខណ្ឌនៃការដាក់ពាក្យ៖
👉 ជាសិស្សដែលបានបញ្ចប់ថ្នាក់ទី១២ (ជាប់ ឬធ្លាក់បាក់ឌុប)
👉 មានឆន្ទៈបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា

📍 បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងមកកាន់ រដ្ឋបាលសង្កាត់គងនយ ដើម្បីទទួលបានព័ត៌មានលម្អិត និងការណែនាំអំពីការដាក់ពាក្យ។

✨ កុំឱ្យឱកាសអាហារូបករណ៍ដ៏មានតម្លៃនេះកន្លងផុតទៅ! សូមរួសរាន់មកសាកសួរ និងដាក់ពាក្យចូលរួម។

ញត្តិគាំទ្រចំពោះសេចក្តីប្រកាសដ៏ខ្ពង់ខ្ពស់បំផុតរបស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជ...
05/06/2026

ញត្តិគាំទ្រចំពោះសេចក្តីប្រកាសដ៏ខ្ពង់ខ្ពស់បំផុតរបស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍ពិសេស នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ស្តីពី “ដំណោះស្រាយរបស់​រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការទាមទារ​ដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេ​ស​ថៃ”

 #រដ្ឋបាលសង្កាត់គងនយសូមធ្វេីការផ្សព្វផ្សាយបទបញ្ជាស្តីពី​ ការដាក់ចេញវិធានការហាមឃាត់ការនាំចូល​ ការចែកចាយ​ ការលក់​ ការផ្សាយ...
21/04/2026

#រដ្ឋបាលសង្កាត់គងនយ

សូមធ្វេីការផ្សព្វផ្សាយបទបញ្ជាស្តីពី​ ការដាក់ចេញវិធានការហាមឃាត់ការនាំចូល​ ការចែកចាយ​ ការលក់​ ការផ្សាយពាណិជ្ជកម្ម​ ការប្រេីប្រាស់​ ការកាន់កាប់​ ការផលិត​ និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក​ និងសារធាតុគីមីសម្រាប់ជក់​ និងសុីស្សា​។
#ការប្រើប្រាស់គ្រឿងញៀនមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាព

សារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្...
20/04/2026

សារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

 #រដ្ឋបាលសង្កាត់គងនយនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់គងនយ លោក អ៊ុន សុខរុំ ចៅសង្កាត់គងនយ គ.ក.ន.ក សង្កាត់ និ...
11/04/2026

#រដ្ឋបាលសង្កាត់គងនយ
នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់គងនយ លោក អ៊ុន សុខរុំ ចៅសង្កាត់គងនយ គ.ក.ន.ក សង្កាត់ និងក្រុមប្រឹក្សាសង្កាត់ បានជួបសំណេះសំណាលជាមួយគ្រួសារដែលមានជីវភាពខ្វះខាតរស់នៅក្នុងសង្កាត់គងនយចំនួន៩គ្រួសារ ក្នុងនោះ០១គ្រួសារទទួលបានអង្ករ១០គីឡូក្រាម.ទឹកសុទ្ធ១កេសនិងថវិកាមួយចំនួន។

📢 សេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋសង្កាត់គងនយ!សូមជម្រាបជូនប្រជាពលរដ្ឋទាំងអស់ថា រដ្ឋបាលសង្កាត់គងនយ បានបង្កើត ក្រុម Telegram ...
05/02/2026

📢 សេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋសង្កាត់គងនយ!

សូមជម្រាបជូនប្រជាពលរដ្ឋទាំងអស់ថា រដ្ឋបាលសង្កាត់គងនយ បានបង្កើត ក្រុម Telegram «ប្រជាពលរដ្ឋសង្កាត់គងនយ» ដើម្បីជាភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការទទួលបាននូវព័ត៌មាន ឬសេចក្តីជូនដំណឹងថ្មីៗ ហើយក៏អាចសាកសួរព័ត៌មាន ឬរាយការណ៍នូវបញ្ហាផ្សេងៗនៅក្នុងមូលដ្ឋាន។

📱 សូមស្កេន QR Code ខាងក្រោម ឬចូលតាមតំណ LINK ដើម្បីចូលរួមក្រុម Telegram: https://t.me/sangkatkongnoy

 #រដ្ឋបាលសង្កាត់គងនយកាលពីថ្ងៃព្រហស្បតិ៍ទី០១ ខែមករា ឆ្នាំ២០២៦លោក អ៊ុន សុខរុំ ចៅសង្កាត់គងនយបានជួបសំណេះសំណាលជាមួយក្រុមគ្រួស...
02/01/2026

#រដ្ឋបាលសង្កាត់គងនយ
កាលពីថ្ងៃព្រហស្បតិ៍ទី០១ ខែមករា ឆ្នាំ២០២៦
លោក អ៊ុន សុខរុំ ចៅសង្កាត់គងនយបានជួបសំណេះសំណាលជាមួយក្រុមគ្រួសារកងទ័ពដែលឈរជើងនៅជួរមុខតាមព្រំដែន ចំនួន១គ្រួសារក្នុងមូលដ្ឋានសង្កាត់ ដោយបានឧបត្ថម្ភនូវអង្ករទម្ងន់២៥គីឡូក្រាម .មី១កេស .ទឹកសុទ្ធ១កេស.ត្រីខ ១០កំប៉ុងនិងថវិកា ១០មុឺនរៀល។

 #រដ្ឋបាលសង្កាត់គងនយសូមគោរពថ្លែងអំណរគុណជូនចំពោះសប្បុរសជនដែលបាននាំយកសម្ភារ: ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរៈកងទ័ព...
29/12/2025

#រដ្ឋបាលសង្កាត់គងនយ
សូមគោរពថ្លែងអំណរគុណជូនចំពោះសប្បុរសជនដែលបាននាំយកសម្ភារ: ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខកម្ពុជា យ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយសត្រូវឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានិងជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព និងសូមជូនពរ ដល់ក្រុមគ្រួសារ លោក ស្រី ប្រកបទៅដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏
សូមអរគុណ​ !🙏

រដ្ឋបាលសង្កាត់គងនយ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធ...
25/12/2025

រដ្ឋបាលសង្កាត់គងនយ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃ ដែលបានឈ្លានពានមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការបន្តបាញ់ប្រហារមកលើជនស៊ីវិលស្លូតត្រង់ ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥។

រដ្ឋបាលសង្កាត់គងនយសូមគោរពថ្លែងអំណរគុណជូនចំពោះសប្បុរសជនដែលបាននាំយកសម្ភារ: ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរៈកងទ័ពជួ...
24/12/2025

រដ្ឋបាលសង្កាត់គងនយ
សូមគោរពថ្លែងអំណរគុណជូនចំពោះសប្បុរសជនដែលបាននាំយកសម្ភារ: ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខកម្ពុជា យ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយសត្រូវឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានិងជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព និងសូមជូនពរ ដល់ក្រុមគ្រួសារ លោក ស្រី ប្រកបទៅដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏
សូមអរគុណ​ !🙏

Address

Phnom Penh
120509

Alerts

Be the first to know and let us send you an email when រដ្ឋបាលសង្កាត់គងនយ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share