29/07/2026
[English Below]
⭐️ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅបន្ទប់ប្រជុំនៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.), អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) សហការជាមួយសហភាពអឺរ៉ុប (EU) និងអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល (អ.ស.ឌ.) បានរៀបចំកិច្ចប្រជុំដំបូង (Kick-off meeting) ជាមួយតួអង្គពាក់ព័ន្ធនៃ ក.ស.ហ.វ. ដើម្បីពិនិត្យលក្ខខណ្ឌយោង និងដំណើរកាការងារ ក្នុងគោលបំណងសម្របសម្រួល និងធានាការរៀបចំ និងអភិវឌ្ឍប្រព័ន្ធសមាហរណកម្មទិន្នន័យកណ្តាលសម្រាប់ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ (i-PIM) ឱ្យសម្រេចបាននូវចក្ខុវិស័យ "បង្កើតឱ្យបាននូវប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈរួមមួយរបស់ជាតិ" មុនដំណាច់ឆ្នាំ២០២៨។
✍️ កិច្ចប្រជុំនេះត្រូវបានចូលរួមជាអធិបតីដោយ ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការ ក.ស.ហ.វ. និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. ដែលមានការចូលរួមពី ឯកឧត្តមបណ្ឌិតតាំង ងួនលី អគ្គនាយកនៃ អ.ស.ឌ. អមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ អ.ស.ឌ. រួមទាំងអង្គភាពពាក់ព័ន្ធ។ នៅក្នុងកិច្ចប្រជុំ ក្រុមការងារនៃ អ.ស.ឌ. បានធ្វើបទបង្ហាញណែនាំអំពីប្រព័ន្ធ i-PIM រួមជាមួយនឹងការធ្វើបទបង្ហាញរបស់លោក Crisciunas Leonidas ដែលជាទីប្រឹក្សាបច្ចេកទេស (Technical Assistant) ណែនាំអំពីផែនការការងាររបស់លោកក្នុងការគាំទ្រការអភិវឌ្ឍប្រព័ន្ធ i-PIM ។
—————————
⭐️ On the afternoon of July 28, 2026, at the meeting room of the Ministry of Economy and Finance (MEF), the General Secretariat of the Public Financial Management Reform Steering Committee (GSC), in collaboration with the European Union (EU) and the General Department of Digital Economy (GDDE), organized a kick-off meeting with relevant stakeholders of MEF. The purpose of the meeting was to review the Terms of Reference (ToR) and implementation process, with the objective of coordinating and ensuring the development of the Integrated Public Investment Management Information System (i-PIM). This initiative aims to achieve the vision of “establishing a unified national public investment management system” by the end of 2028.
✍️ The meeting was chaired by H.E. PEN Thirong, Secretary of State of the Ministry of Economy and Finance and Deputy Secretary General of the GSC. Participants included H.E. Dr. TAING Nguonly, Director General of GDDE, along with GDDE leadership, technical officials, and other relevant stakeholders. During the meeting, the GDDE team delivered a presentation introducing the i-PIM system, alongside a presentation by Mr. Leonidas Crisciunas, Technical Assistant, who outlined his work plan to support the development of the i-PIM system.
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website (https://gdde.mef.gov.kh/)
🌐 Facebook (https://www.facebook.com/kh.mef.gdde)
🌐 Telegram (https://t.me/mef_gdde)
🌐 LinkedIn (https://www.linkedin.com/in/gdde/)