រដ្ឋបាលសង្កាត់បឹងរាំង

រដ្ឋបាលសង្កាត់បឹងរាំង ចៅសង្កាត់ 012 981 666
មេប៉ុស្តិ៍ (ស្ដីទី) 077 677 653

19/08/2026
***រដ្ឋបាលសង្កាត់បឹងរាំង*** យោងតាមប្រសាសន៍ដឹកនាំរបស់លោកអភិបាលខណ្ឌដូនពេញ និងការដឹកនាំរបស់លោកអភិបាលរងខណ្ឌទទួលបន្ទុកក្រុមកា...
18/08/2026

***រដ្ឋបាលសង្កាត់បឹងរាំង*** យោងតាមប្រសាសន៍ដឹកនាំរបស់លោកអភិបាលខណ្ឌដូនពេញ និងការដឹកនាំរបស់លោកអភិបាលរងខណ្ឌទទួលបន្ទុកក្រុមការងារចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) គណៈបញ្ជាការឯកភាពសង្កាត់ប៉ុស្តិ៍បឹងរាំង ដឹកនាំដោយ លោក មាស បូរីន ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ និងមន្ត្រីក្រុមការងារ បន្តចុះពង្រឹង ត្រួតពិនិត្យ និងបង្រា្កបបទល្មើស នានា ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមខុនដូ សណ្ឋាគារ ផ្ទះសំណាក់ ក្នុងមូលដ្ឋានសង្កាត់ ដើម្បីធានាសុខសុវត្ថិភាពជូនដល់ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

17/08/2026

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម។

នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោក៏បានមានប្រសាសន៍ណែនាំ ក៏ដូចជាផ្ដល់អនុសាសន៍មួយចំនួនទៅកាន់ប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដើម្បីជំរុញការងារស្ត្រីឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ព្រមទាំងអញ្ជើញថ្លែងសារពិសេសទៅកាន់ជនរួមជាតិដែលមានខ្លឹមសារសំខាន់ៗដូចតទៅ៖

សម្ដេចតេជោបានផ្ញើសារទៅបណ្ដាស្ថាប័នជាតិ និងប្រជាពលរដ្ឋ ឱ្យបន្តពង្រឹងអំណាចតួនាទីស្ត្រីក្នុងវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ពីព្រោះថាកន្លងទៅស្ត្រីក៏បានចូលរួមចំណែកយ៉ាងសំខាន់ផងដែរក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ សម្ដេចបានសង្កត់ធ្ងន់ថា នេះជារឿងដ៏សំខាន់ ព្រោះបើយើងពង្រឹងអំណាចស្រ្ដីលើវិស័យសេដ្ឋកិច្ចបាន យើងក៏អាចពង្រឹងអំណាចស្រ្ដីក្នុងវិស័យនយោបាយបានដែរ។ ផ្ទុយទៅវិញប្រសិនបើអំណាចស្រ្ដីលើវិស័យសេដ្ឋកិច្ចមិនត្រូវបានលើកកម្ពស់ទេ អំណាចស្រ្ដីនៅក្នុងគ្រួសារ និងក្នុងសង្គមក៏មិនត្រូវបានលើកកម្ពស់ដែរ។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថា បើគ្រួសារនីមួយៗអាចពង្រឹងអំណាចស្រ្ដីនៅក្នុងវិស័យសេដ្ឋកិច្ចបាន នោះការពង្រឹងសមភាពយេនឌ័រក៏បានល្អប្រសើរដែរ។ សម្ដេចក៏បានលើកឡើងចំពោះការជំរុញការពង្រឹងសមត្ថភាពរបស់ស្ត្រី ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលដល់ស្រ្ដី ខណៈសម្ដេចបង្ហាញមោទនភាពដែលស្រ្ដីដែលកំពុងសិក្សាមានចំនួន ៥៤ភាគរយនៃប្រជាជនកម្ពុជាក្នុងវ័យសិក្សា។ សម្ដេចក៏បានអំពាវនាវឱ្យក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាលបន្តបង្កើតអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្រ្ដី ខណៈសម្ដេច និងភរិយា កំពុងសាងសង់អន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្រ្ដីមួយកន្លែងដែលពេលនេះសម្រេចបានជាង៧០ភាគរយហើយ។សម្ដេចក៏បានណែនាំឱ្យរៀបចំបង្កើតអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្រ្ដីនៅតាមបណ្ដាខេត្តផងដែរ ដើម្បីកាត់បន្ថយការលំបាកចំពោះសិស្សជាស្រ្ដី ខណៈបច្ចុប្បន្នមានសាកលវិទ្យាល័យជាច្រើននៅតាមបណ្ដាខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សជាស្ត្រីបានបន្តការសិក្សា។ សម្ដេចបន្តថា ការវិនិយោគលើស្រ្ដី ត្រូវមានការចូលរួមទាំងរដ្ឋ និងវិស័យឯកជន ដើម្បីពង្រឹងសិទ្ធិអំណាចដល់ស្រ្ដីកម្ពុជា។
នៅថ្ងៃនេះសម្ដេចបានមានប្រសាសន៍ថា សម្ដេចជឿជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ចំនួនសិស្សស្រ្ដីដែលប្រឡងជាប់នឹងមានច្រើនជាងសិស្សប្រុស ជាពិសេសជាប់និទ្ទេស A ច្រើនជាងសិស្សជាបុរស។

សម្ដេចតេជោបានលើកឡើងថា ការធ្លាក់ចុះចំនួនស្រ្ដីទៅបន្តការសិក្សានៅថ្នាក់ក្រោយឧត្តមសិក្សា ឬថ្នាក់បរិញ្ញាបត្រ គឺជាកត្តាសត្យានុម័ត ដែលស្រ្ដីត្រូវរៀបចំគ្រួសារ រៀបការ ប៉ុន្ដែចំណុចនេះ សម្ដេចបានលើកទឹកចិត្តដល់ស្វាមីគ្រប់រូបឱ្យបន្តលើកទឹកចិត្ត និងជំរុញដល់ភរិយារបស់ខ្លួនឱ្យបន្តការសិក្សាថ្នាក់ឧត្តមសិក្សាបន្ថែមទៀត ដើម្បីលើកកម្ពស់តួនាទីស្រ្ដីលើគ្រប់វិស័យទាំងអស់។

ជាថ្មីម្ដងទៀតនៅថ្ងៃនេះ សម្ដេចបានអំពាវនាវដល់ស្រ្ដី និងបុរសទាំងឡាយ បើរស់នៅមិនចុះសម្រុងនឹងគ្នា ឬក្រោយពេលបែកបាក់គ្នា សូមកុំហែកកេរ្ដ៍គ្នា កុំបង្ហាញទៅកាន់បណ្ដាញសង្គម។ សម្ដេចបន្តថា ជម្លោះប្ដីប្រពន្ធ សូមទុកគ្នារាប់អានពេលក្រោយ ហើយបើខ្លួនមិនស្រលាញ់កិត្តិយស ក៏គួរទុកកិត្តិយសដល់កូនរបស់ខ្លួនផងដែរ។ សម្ដេចក៏បានណែនាំឱ្យក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ធ្វើជាដើមបណ្ដឹង ចាត់វិធានការចំពោះអ្នកដែលបរិហារកេរ្តិ៍ប៉ះពាល់សិទ្ធិអ្នកដទៃ។ ហើយក្រសួងព័ត៌មានត្រូវមើលឱ្យច្បាស់ តាមឱ្យជាប់ ខណៈសម្ដេចមើលឃើញថា នៅមានភាពធូរលុងខ្លាំងណាស់ចំពោះក្រមសីលធម៌លើការប្រើប្រាស់ ហ្វេសប៊ុក តិកតុក និង AI ខណៈ ប្រព័ន្ធបច្ចេកវិទ្យា និងបណ្ដាញសង្គមទាំងអស់នោះ គេមានច្បាប់វិន័យតឹងរឹងណាស់ចំពោះអ្នកលេងខុស ហេតុអ្វីស្ថាប័នរដ្ឋយើងមួយមិនអាចធ្វើបានចំពោះច្បាប់ទម្លាប់ទាំងអស់នោះ។

សម្ដេចតេជោបានស្នើទៅតុលាការជួយចាត់ចែងលើសំណុំរឿងទាំងឡាយនៃការរំលោភសីលធម៌សង្គម ចំពោះជនទាំងឡាយណាបំផ្លាញសេចក្ដីថ្លៃថ្នូរ សីលធម៌សង្គមរបស់ខ្មែរ។ ជាមួយគ្នានោះ សម្ដេចតេជោក៏បានលើកឡើងអំពីករណីស្រ្ដីដែលជេរកងទ័ព គឺមិនអាចប្រងើយកន្តើយបានទេ ត្រូវអនុវត្តទៅតាមច្បាប់ បើមិនទាន់យកទៅវាស់កម្ពស់ទេ ត្រូវយកទៅវាស់កម្ពស់ មិនអាចទុកបែបនេះបានទេ។ ការចាត់វិធានការច្បាប់លើរឿងអសីលធម៌លើបណ្តាញសង្គម មិនមែនជារឿងផ្តាច់ការនោះទេ តែជាការរក្សាសេចក្តីថ្លៃថ្នូររបស់ជាតិ៕

04/08/2026

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារជូនពរ សម្ដេចតេជោ ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ នៅថ្ងៃទី០៥ សីហា ២០២៦ ខាងមុខនេះ៕

Address

ផ្ទះលេខ៤៥ ផ្លូវ២០៨ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ
Phnom Penh
120204

Telephone

+85587696600

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលសង្កាត់បឹងរាំង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share