11/08/2026
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និង លោកឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ទទួលបន្ទុករៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទ្រព្យសកម្មនិម្មិតទ្រព្យឌីជីថល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ជាន់ទី១២ ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធានក្រុមប្រឹក្សា អ.ស.ហ និងជាសហប្រធានក្រុមការងារ៕
🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
🌐 Anti-Cyber Crime Department