មតិប្រជាពលរដ្ឋ

មតិប្រជាពលរដ្ឋ មន្ត្រីជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ! អរគុណសន្តិភាព😍🙏

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងចង្អៀត ដើម្បីពិនិត្យនិងពិភាក្សាលើ “សេចក្តីព្រាងសេចក្តីណែនាំស...
07/08/2026

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងចង្អៀត ដើម្បីពិនិត្យនិងពិភាក្សាលើ “សេចក្តីព្រាងសេចក្តីណែនាំស្តីពីការរៀបចំប្រកាស ប្រកាសអន្តរក្រសួង និងប្រកាសរួម របស់ក្រសួង ស្ថាប័ន”

[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ដ្រីជំនាញការងារនីតិកម្មនៃក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងចង្អៀត ដើម្បីពិនិត្យនិងពិភាក្សាលើ “សេចក្តីព្រាងសេចក្តីណែនាំស្តីពីការរៀបចំប្រកាស ប្រកាសអន្តរក្រសួង និងប្រកាសរួម របស់ក្រសួង ស្ថាប័ន” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅទីស្តីការគណៈរដ្ឋមន្ត្រី។

Phnom Penh: On Friday morning, August 7, 2026—H.E. Chhay Rithisen, Minister of Rural Development, led the Ministry’s legal affairs working group to attend a focused inter ministerial meeting to review and discuss the “Draft Guidelines on the Preparation of Prakas, Inter Ministerial Prakas, and Joint Prakas of Ministries and Institutions.” The meeting was held under the high presidency of H.E. Vongsey Vissoth, Deputy Prime Minister in charge and Minister in Charge of the Office of the Council of Ministers, at the Office of the Council of Ministers.

គណបក្សប្រជាជនកម្ពុជា តែងគិតគូរពីសុខទុក្ខ និងសុខមាលភាពរស់នៅរបស់ប្រជាជននៅគ្រប់កាលៈទេសៈ!នៅថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ ក្...
07/08/2026

គណបក្សប្រជាជនកម្ពុជា តែងគិតគូរពីសុខទុក្ខ និងសុខមាលភាពរស់នៅរបស់ប្រជាជននៅគ្រប់កាលៈទេសៈ!

នៅថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារគណៈកម្មាធិការគណបក្សឃុំតាំងក្រសាំង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឈឹម សៅគី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រសាំង បានពាំនាំសេចក្តីនឹករលឹក និងអំណរសាទរ ព្រមទាំងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ ទៅឧបត្ថម្ភជូនដល់ស្ត្រីទើបនឹងសម្រាលកូនចំនួន ៣នាក់ និងយកអត្រានុកូលដ្ឋានចំនួន ៣ច្បាប់របស់ទារកទៅប្រគល់ជូនពួកគាត់ដល់គេហដ្ឋាននៅមូលដ្ឋានភូមិចំបក់កន្ទ្រាញ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

06/08/2026

ការស្តារផ្លូវជនបទរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

បាត់ដំបង៖ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យធ្វើការវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់DBST ចំនួន១ខ្សែ ប្រវែង ៤,០០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយគ្រួសទទឹងម្ខាងៗ ០,៥ម៉ែត្រ និងកម្រាស់ ០,២ម៉ែត្រ។

ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំ អញ្ជើញចុះពិនិត្យជាក់ស្ដែងទីតាំងស្ពានដែកបេឡេតិ៍ ១កន្លែង ដែលបានបាក់ដល់បាតអូរ ស្ថិតនៅព្រំប្រទល់...
06/08/2026

ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំ អញ្ជើញចុះពិនិត្យជាក់ស្ដែងទីតាំងស្ពានដែកបេឡេតិ៍ ១កន្លែង ដែលបានបាក់ដល់បាតអូរ ស្ថិតនៅព្រំប្រទល់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ

English Below] ខេត្តសៀមរាប៖ នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ បានអញ្ជើញចុះពិនិត្យជាក់ស្ដែងទីតាំងស្ពានដែកបេឡេតិ៍ ១កន្លែង ដែលបានបាក់ដល់បាតអូរ ស្ថិតនៅព្រំប្រទល់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ ក្នុងឱកាសពិនិត្យនោះ ក៏មានការអញ្ជើញចូលរួម ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងកងវិស្វកម្មនៃក្រសួងការពារជាតិផងដែរ។

ស្ពានដែកបេឡេតិ៍នេះ មានប្រវែង ៣០ម៉ែត្រ ទទឹង ៤ម៉ែត្រ ត្រូវបានបាក់ធ្លាក់ដល់បាតអូរត្រាច កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ដោយសាររថយន្ដធន់ធំដឹកដំឡូងលើសកម្រិតទម្ងន់កំណត់។ ស្ពាននេះ ស្ថិតនៅលើខ្សែផ្លូវដែលមានលេខកូដ ៦២២ T2 ដែលជាផ្លូវយុទ្ធសាស្ដ្រដ៏សំខាន់ តភ្ជាប់ពីឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ទៅកាន់ស្រុកចុងកាល ខេត្តឧត្តរមានជ័យ។ បច្ចុប្បន្ន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើផ្លូវវាងដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

តាមរយៈការពិនិត្យជាក់សែ្ដង ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទសិក្សាលទ្ធភាពបច្ចេកទេស ដើម្បីជួសជុលស្ពានដែកបេឡេតិ៍ជាថ្មីឱ្យបានឆាប់រហ័ស ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃខេត្តទាំងពីរ៕

Siem Reap Province: On Thursday afternoon, August 6, 2026—H.E. Chhay Rithisen, Minister of Rural Development, together with senior leaders and technical officials from the Ministry and from the Provincial Departments of Rural Development of Siem Reap and Oddar Meanchey, conducted an on-site inspection of a Bailey bridge that had collapsed to the bed of the stream on the boundary between Siem Reap and Oddar Meanchey provinces. Joining the inspection were the Governor of Oddar Meanchey, representatives of the Ministry of Economy and Finance, and the Engineering Corps of the Ministry of National Defense.

The Bailey bridge, 30 meters long and 4 meters wide, collapsed to the bottom of the O Trach stream on August 4, 2026, due to an overweight heavy truck transporting cassava beyond the permitted load. The bridge is located at road 622 T2, linking Varin Commune, Varin District, Siem Reap Province, to Chong Kal District, Oddar Meanchey Province. At present, the Siem Reap Provincial Department of Rural Development, in cooperation with local authorities, has opened a detour to facilitate traffic for residents.

Following the inspection, the Minister instructed the Department of Rural Road Infrastructure Development of the Ministry of Rural Development to study the technical feasibility and urgently repair or replace the steel Bailey bridge to meet the daily needs of local authorities and residents in both provinces.

ពិធីសម្ពោធដាក់​ឱ្យ​ប្រើប្រាស់​​ជាផ្លូវការអគារ​​មណ្ឌលសុខភាពម៉ាឡៃ និងសមិទ្ធផលនានារបស់គម្រោងការកសាង​ភូមិសន្តិភាព​ តាមរយៈ​កា...
06/08/2026

ពិធីសម្ពោធដាក់​ឱ្យ​ប្រើប្រាស់​​ជាផ្លូវការអគារ​​មណ្ឌលសុខភាពម៉ាឡៃ និងសមិទ្ធផលនានារបស់គម្រោងការកសាង​ភូមិសន្តិភាព​ តាមរយៈ​ការ​អភិវឌ្ឍសហគមន៍ជនបទ​ចម្រុះ​

English Below] ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីអនុវត្តគម្រោងរយៈពេល ៥ឆ្នាំនេះ គម្រោងការកសាង​ភូមិសន្តិភាព​ តាមរយៈ​ការ​អភិវឌ្ឍសហគមន៍ជនបទ​ចម្រុះ​ បានអនុវត្តសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងការលើកកម្ពស់​​​​​គុណភាព និង​គុណតម្លៃ​ជីវិត​របស់​​​​ប្រជា​ជននៅតំបន់ជនបទ​ឱ្យ​កាន់តែ​ប្រសើរឡើង និងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងសហគមន៍ រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ដែលឈានដល់ការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានាជាផ្លូវការ។ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ គម្រោង​​ការកសាង​ភូមិសន្តិភាព ​​តាមរយៈការ​អភិវឌ្ឍ​សហគមន៍​ជនបទចម្រុះ​​ បានរៀបចំពិធីសម្ពោធដាក់​ឱ្យ​ប្រើប្រាស់​​ជាផ្លូវការ​​មណ្ឌលសុខភាពម៉ាឡៃ និងសមិទ្ធផលនានារបស់គម្រោង ក្រោមអធិបតីភាព​ដ៏​​ខ្ព​ង់​ខ្ព​ស់​ ​ឯ​កឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម Kim Chang Yong ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋកូរ៉េ​ប្រចាំនៅព្រះរាជាណាចក្រ​កម្ពុជា។ ពិធីសម្ពោធនេះ ត្រូវបានរៀបចំឡើងនៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ, លោកជំទាវរដ្ឋលេខាធិការ តំណាងក្រសួងសុខាភិបាល,​ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត, ក្រុមប្រឹក្សាខេត្ត, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា, តំណាងដៃគូអភិវឌ្ឍន៍, មន្ដ្រីរាជការ, ​កងកម្លាំងទាំង​ ៣ ប្រភេទ​, អាជ្ញាធរគ្រប់លំដាប់ថ្នាក់ យុវជន ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន ៦១៦រូប។

គម្រោង “ភូមិសន្តិភាព” ​ជាហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់​ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ​ (KOICA) ក្រោមកិច្ចសហការ និងសម្របសម្រួលការអនុវត្តគម្រោងដោយក្រសួងអភិវឌ្ឍន៍ជនបទ។ គម្រោងនេះ បាននិងកំពុងអនុវត្តនៅក្នុងភូមិគោលដៅចំនួន ៣០ភូមិ ក្នុងខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងប្រែក្លាយតំបន់អតីតសមរភូមិទៅជាភូមិមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមរយៈកម្មវិធីអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ ដើម្បីលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជនរស់នៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងការពង្រឹងសមត្ថភាពសហគមន៍ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទសំខាន់ៗផងដែរ។

សូមបញ្ជាក់ថា សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ រួមមាន៖ ​អគារមណ្ឌលសុខភាព​ទំហំ ​១៥មx១៥ម​​, ​បង្គន់បរិយាបន្ន ៣បន្ទប់, កន្លែងលាងដៃ ១កន្លែង, ឡដុតសំរាមនិងកាកសំណល់វេជ្ជសាស្ដ្រ ១កន្លែង, ប្រព័ន្ធចម្រោះទឹកស្អាត ១កន្លែង, ផ្ដល់ធុងស្តុកទឹកចំណុះ​ ១០ ០០០លីត្រ ១ធុង, អណ្តូងស្នប់ ១កន្លែង, មជ្ឈមណ្ឌល​​​សិក្សាសហគមន៍, ស្រះទឹកសហគមន៍, ​​​បណ្ណាល័យនិង​ទីចាត់ការ, ផ្លូវ​បេតុង​អារម៉េ និង​​ស្ថានីយ​​ផលិតទឹក​​ពិសាប៊ីដុង​​ចំណុះ ២០លីត្រ​ផងដែរ។ សមិទ្ធផលទាំងនេះ សបញ្ជាក់អំពីការចូលរួម​ចំណែកកាត់បន្ថយភាពក្រីក្រ ​ស្រប​តាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកជំរុញ​​សម្រេចឱ្យបានជោគជ័យនូវចក្ខុវិស័យ​ “កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០”៕

Banteay Meanchey Province: After five years of implementation, the “Building Peace Villages through Inclusive Community Development” project has worked diligently to improve the quality and dignity of life in rural areas and to construct essential community infrastructure, culminating in the official inauguration of multiple achievements. On Thursday morning, August 6, 2026—the project held the official inauguration of the Malai Health Center and other project outcomes under the high presidency of H.E. Chhay Rithisen, Minister of Rural Development, and H.E. Kim Chang Yong, Ambassador Extraordinary and Plenipotentiary of the Republic of Korea to the Kingdom of Cambodia.

The ceremony took place in Veal Hat Village, Malai Commune, Malai District, Banteay Meanchey Province, with the participation of the Permanent Secretary of State of the Ministry of Rural Development; a Secretary of State representing the Ministry of Health; senior leadership of the Ministry of Rural Development; the Provincial Governor, Provincial Council, KOICA Cambodia Office; development partners; civil servants; the armed forces (all three branches); authorities at all levels; youth; and citizens—616 participants in total.

The “Peace Village” project is a grant aid from the Republic of Korea through the Korea International Cooperation Agency (KOICA), implemented in cooperation with and coordinated by the Ministry of Rural Development. The project has been and is being implemented in 30 target villages across Battambang, Pailin, and Banteay Meanchey provinces. Its objective is to transform former conflict zones into sustainably developed villages through inclusive rural community development programs—improving livelihoods and well‑being across economic, social, and cultural dimensions, while strengthening community capacity and building vital rural infrastructure.

Achievements inaugurated for official use at this event include: Malai Health Center building (15 m × 15 m), 3 sanitation/toilet rooms, handwashing station, 1 incinerator for medical and general waste, 1 clean water filtration system, One 10,000‑liter water storage tank, 1 pumped well, a community learning center, a community pond, 1 library and administrative office, Concrete (Ami) roads, 1 station for producing 20‑liter bottled drinking water.

These achievement contribute to poverty reduction in line with Phase 1 of the Government’s Pentagonal Strategy under the principled leadership of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, and support progress toward the national vision of “Cambodia as a High‑Income Country by 2050.”

ពិធីចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គាំទ្រការអភិវឌ្ឍភូមិជំហាន២ របស់គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហ...
05/08/2026

ពិធីចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គាំទ្រការអភិវឌ្ឍភូមិជំហាន២ របស់គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ

English Below] ខេត្តបាត់ដំបង៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គាំទ្រការអភិវឌ្ឍភូមិជំហាន២ របស់គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ នៅរសៀលថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងនៅសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង, អភិបាលរងតំណាងអភិបាលខេត្តប៉ៃលិន និងបន្ទាយមានជ័យ, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា, មន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅ, តំណាងមន្ទីរ/អង្គភាពនានាជុំវិញខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) សរុបចំនួន ១៥៦រូប។

ពិធីចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គាំទ្រការអភិវឌ្ឍភូមិជំហាន២នាពេលនេះ នឹងបន្តគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍ភូមិ តាមរយៈគម្រោងការកសាងភូមិសន្តិភាព ការអភិវឌ្ឍសហគមន៍ជនបទចម្រុះ និងជំរុញការអភិវឌ្ឍសហគមន៍ជនបទ ការលើកកម្ពស់ភាពជាអ្នកដឹកនាំ បង្កើនការចូលរួម និងភាពជាម្ចាស់ ព្រមទាំងពង្រឹងសមត្ថភាពលើពិភាក្សា កំណត់បញ្ហា តម្រូវការ និងអាទិភាពនានា សម្រាប់ផែនការអភិវឌ្ឍន៍ភូមិរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ សម្រាប់គម្រោងការកសាងភូមិសន្តិភាពជំហាន១ និងជំហាន២ នេះ បាននិងកំពុងដំណើការអភិវឌ្ឍន៍ភូមិចំនួន ៣០ភូមិ នៅក្នុងខេត្តគោលដៅទាំង ៣ គឺខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ក្នុងគោលដៅជំរុញការអភិវឌ្ឍខេត្តនៅភាគពាយ័ព្យនៃប្រទេសកម្ពុជាដែលជាតំបន់ដែលធ្លាប់រងគ្រោះដោយជម្លោះ និងគ្រាប់មីនពីអតីតកាល ឱ្យក្លាយទៅជាទឹកដីសន្តិភាពប្រកបដោយចីរភាព និងវិបុលភាពរួមគ្នា៕

Signing ceremony for a grant to support Phase 2 of Village Development under the “Building Peace Villages through Inclusive Community Development” project

[English Below] Battambang Province: Wednesday afternoon, August 5, 2026, the Ministry of Rural Development and the Embassy of the Republic of Korea to the Kingdom of Cambodia held a signing ceremony for a grant to support Phase 2 of village development under the “Building Peace Villages through Inclusive Community Development” project. The ceremony took place at the Battambang Provincial Hall under the high presidency of H.E. Chhay Rithisen, Minister of Rural Development, and H.E. Kim Chang Yong, Ambassador Extraordinary and Plenipotentiary of the Republic of Korea to the Kingdom of Cambodia.

The event was attended by the Permanent Secretary of State, leaders of the Ministry of Rural Development, the Governor of Battambang Province, deputy governors representing the provincial governors of Pailin and Banteay Meanchey, the Korea International Cooperation Agency (KOICA) office in Cambodia, provincial Departments of Rural Development in the target areas, representatives of various line departments and agencies around Battambang, authorities at all levels, and a total of 156 members of Village Development Committees (VDCs).

This grant signing for Phase 2 will continue to support village development activities through the “Building Peace Villages through Inclusive Community Development” project by promoting rural community development; strengthening leadership; increasing participation and ownership; and enhancing capacities in dialogue, problem identification, needs assessment, and prioritization for effective village development planning. For the “Building Peace Villages” project in Phases 1 and 2, a total of 30 villages have been and are being implemented in the three target provinces—Battambang, Pailin, and Banteay Meanchey—with the aim of advancing development in Cambodia’s northwestern provinces, a region once afflicted by conflict and landmines, and transforming it into a peaceful, sustainable, and collectively prosperous area.

 #ហេដ្ឋារចនាសម្ព័ន្ធជនបទ នៅឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង
05/08/2026

#ហេដ្ឋារចនាសម្ព័ន្ធជនបទ នៅឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង

ឯកឧត្តម ឈឹម សៅគី អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពី...
05/08/2026

ឯកឧត្តម ឈឹម សៅគី អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន ១ខ្សែ ប្រវែង ៤ ០០០ម នៅស្រុកសំឡូត ខេត្តបាត់ដំបង

[English Below] ខេត្តបាត់ដំបង ៖ នាថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន ១ខ្សែ ប្រវែង ៤ ០០០ម ទទឹង ៦ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ០,៥ម និងកម្រាស់ ០,២ម សាងសង់ស្ពានបេតុងចំនួន ១កន្លែង ប្រវែង ១៨ម ទទឹង ៨ម លូមូលមុខបីចំនួន ១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ១កន្លង ស្ថិតនៅពីភូមិអូរច្រាប ទៅភូមិបឹងរុន ឃុំចំការចេក និងឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង អនុវត្តដោយនាយកដា្ឋនស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។. កិច្ចត្រួតពិនិត្យ និងវាយតម្លៃមានការចូលរួមពី ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ, ក្រុមការងារ គ.ត.វ. នៃក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងនាយកដា្ឋនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ, និងតំណាងអង្គភាពលទ្ធកម្ម និងតំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង។

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ដោយពួកគាត់បានបង្ហាញនូវសេចក្តីរំភើបរីករាយដែលទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ។ កន្លងមកក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលេីការស្ថាបនា ថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ដេីម្បីសំរួលដល់ការធ្វេីដំណេីរបស់ប្រជាពលរដ្ឋទៅទទួលសេវាសាធារណៈនានា និងធ្វេីអាជីវកម្មដែលជួយបង្កេីនចំណូលក្នុងគ្រួសាផងដែរ។

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការ បានឯកភាពទទួលយក និងវាយតម្លៃបញ្ចប់សុពលភាពផ្លូវខាងលើ ៕

Battambang Province: On August 5, 2026, His Excellency Chhim Saoky, Permanent Secretary of State, Representative the high esteem of His Excellency Chhay Rithisen, Minister of Rural Development, led an inter-ministerial committee including the Ministry of Rural Development and the Ministry of Economy and Finance to inspect and evaluate the validity of the construction of a double-layer asphalt road, 4,000 m long and 6 m wide, with gravel-mixed sidewalks on both sides, 0.5 m wide and 0.2 m thick, 1 concrete bridge, 18 m long and 8 m wide, 1 three-way culvert, and 1 road nameplate, located from Ochreap village to Boeung Run village, Chamkar Chek commune and Samlot commune, Samlot district, Battambang province, implemented by the Director of the Construction and Engineering Department of the General Department of Materials and Finance, Ministry of Interior. The inspection and evaluation was attended by His Excellency Chea Srun, Secretary of State, the CEC working group. of the Ministry of Rural Development, representatives of the Ministry of Economy and Finance, representatives of the Director of the Rural Road Infrastructure Development Department, and representatives of the Procurement Unit and representatives of the Battambang Provincial Rural Development Department.

At the same time, His Excellency the Permanent Secretary of State met with residents living on the roads, who expressed their excitement at receiving new achievements from the Royal Government of Cambodia through the Ministry of Rural Development. In the past, the Ministry of Rural Development has paid great attention to the construction, maintenance and improvement of rural infrastructure to facilitate the movement of residents to receive public services and to do businesses that help generate income for families.

After inspecting and discussing with contractors, technicians and the inter-ministerial committee, the committee agreed to accept and evaluate the validity of the above road.

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ាន...
05/08/2026

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ

English Below] ខេត្តសៀមរាប៖ នាព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ ក្រោមមូលបទ “នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។ កិច្ចប្រជុំនេះមានវត្តមានអញ្ជើញចូលរួមពីរដ្ឋមន្ត្រីមុខងារសាធារណៈនៃប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ត្រីមុខងារសាធារណៈប្រទេសបូក៣ រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។

កិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈ បានចាប់ផ្ដើមក្នុងចំណោមប្រទេសសមាជិកអាស៊ានតាំងពីឆ្នាំ១៩៨០ ក្នុងសន្និសីទស្ដីពីការកែទម្រង់ក្នុងវិស័យមុខងារសាធារណៈ។ ស្ថាប័ននេះត្រូវបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ១៩៨១ ដែលមានឈ្មោះដើមថា “ASEAN Conference on Civil Service Matters (ACCSM)” បន្ទាប់មកត្រូវបានស្នើសុំប្តូរឈ្មោះ និងសម្រេចប្តូរឈ្មោះទៅជា “ASEAN Cooperation on Civil Service Matters (ACCSM)” ជាផ្លូវការដោយប្រមុខមុខងារសាធារណៈអាស៊ាន ក្នុងកិច្ចប្រជុំចង្អៀតមួយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ ACCSM ត្រូវបានបង្កើតឡើងក្នុងគោលបំណងដ៏សំខាន់ ដើម្បីជំរុញនិងពង្រីកកម្រិតនៃកិច្ចសហប្រតិបត្តិការក្នុងចំណោមមុខងារសាធារណៈនៃបណ្តាប្រទេសអាស៊ាន ព្រមទាំងមានបេសកកម្មសំខាន់ក្នុងការរួមចំណែកសម្រេចបាននូវចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការមុខងារសាធារណៈក្នុងតំបន់, ជំរុញកិច្ចសហការដើម្បីលើកកម្ពស់ប្រសិទ្ធភាព ប្រសិទ្ធផល គណនេយ្យភាពសាធារណៈ និងអភិបាលកិច្ចល្អ។

អញ្ជើញមានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានប្រកាសស្វាគមន៍គណៈប្រតិភូមកពីបណ្ដាប្រទេសអាស៊ានទាំងអស់ដែលបានអញ្ជើញចូលរួម ហើយសម្ដេចបានបង្ហាញនូវមោទកភាពយ៉ាងខ្លាំង ដែលបានធ្វើជាប្រធានប្ដូរវេននៃកិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈ និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ នាពេលនេះ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានចាត់ទុកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ គឺជាវេទិកាដ៏សំខាន់សម្រាប់កិច្ចពិភាក្សាដ៏បើកចំហរ និងត្រង់ទៅត្រង់មកជុំវិញបញ្ហាមុខងារសាធារណៈដែលប្រទេសក្នុងតំបន់អាស៊ានកំពុងប្រឈម។ ជាចុងក្រោយ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ការកែទម្រង់រដ្ឋបាលមុខងារសាធារណៈនៅកម្ពុជា ត្រូវបានកំណត់ដោយវិសេសភាពនៃដំណើរជាប្រវត្តិសាស្រ្ដរបស់កម្ពុជាក្នុងការស្ដារឡើងវិញ ការកសាងជាតិ និងការកសាងសន្ដិភាព៕

Siem Reap Province: On Wednesday morning, August 5, 2026, H.E. Chhay Rithisen, Minister of Rural Development, attended as Guest of Honor the opening ceremony of the 23rd ASEAN Conference of Ministers on Civil Service and the 8th ASEAN Plus Three Meeting on Civil Service Matters under the theme “Innovation for Better Public Service Delivery,” presided over by Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, at the Sokha Siem Reap Hotel, Siem Reap Province. The meeting was attended by ministers responsible for the civil service from ASEAN Member States, the ASEAN Secretary General, and public service ministers from the Plus Three countries—China, Japan, and the Republic of Korea.

ASEAN cooperation on civil service matters began among ASEAN Member States in 1980 at a conference on reform in the civil service sector. The body was officially established in 1981 under the name “ASEAN Conference on Civil Service Matters (ACCSM).” It was later proposed and decided to rename it “ASEAN Cooperation on Civil Service Matters (ACCSM),” officially endorsed by ASEAN Heads of Civil Service at a retreat on November 17, 2015. ACCSM was created with the key objective of promoting and expanding cooperation among the civil services of ASEAN countries, with a mission to contribute to the realization of the ASEAN Vision 2025 by strengthening regional civil service cooperation and promoting collaboration to enhance efficiency, effectiveness, public accountability, and good governance.

In his opening remarks, the Prime Minister welcomed all delegations from ASEAN countries and expressed great pride in serving as the rotating Chair of ASEAN cooperation on civil service matters and as the host of the 23rd ACCSM and the 8th ACCSM+3 meetings. He regarded these meetings as important fora for open and frank discussions on civil service issues faced by countries in the ASEAN region. Finally, the Prime Minister underlined that Cambodia’s civil service administrative reform is shaped by the country’s unique historical journey of restoration, nation building, and peacebuilding.

ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តសូមគោរពប្រសិទ្ធពរជ័យ បវរសួស្តីសិរីមង្គល វិបុលសុខ មហ...
04/08/2026

ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តសូមគោរពប្រសិទ្ធពរជ័យ បវរសួស្តីសិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ សូមគោរពជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនាឱកាសចម្រើនជន្មាយុគម្រប់ ៧៤ ឈានចូល៧៥ ឆ្នាំ។

Address

St. 282, Sangkat Boeung Keng Kang 1, Khan Chamka
Phnom Penh
12302

Alerts

Be the first to know and let us send you an email when មតិប្រជាពលរដ្ឋ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category