06/08/2026
តើអ្នកបានដឹងអំពីសិទ្ធិរបស់អ្នក នៅពេលទៅទទួលសេវាពីមណ្ឌលសុខភាពហើយឬនៅ?
------
ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិទទួលបានសេវាថែទាំសុខភាពប្រកបដោយ គុណភាព សមធម៌ សុវត្ថិភាព តម្លាភាព និងការគោរពសេចក្តីថ្លៃថ្នូរ។
សូមទស្សនាវីដេអូគំនូរជីវចលនេះ ដើម្បីស្វែងយល់អំពី៖
✅ សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលសេវានៅមណ្ឌលសុខភាព
✅ ស្តង់ដាសេវាដែលមណ្ឌលសុខភាពត្រូវអនុវត្ត
✅ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល
ការយល់ដឹងពីសិទ្ធិ និងស្តង់ដាសេវា គឺជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាព តម្លាភាព គណនេយ្យភាព និងការផ្តល់សេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព។
🎬 សូមទស្សនា ចែករំលែក និងផ្សព្វផ្សាយវីដេអូនេះ ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹង និងការទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
#សិទ្ធិប្រជាពលរដ្ឋ #ស្តង់ដាសេវា #មណ្ឌលសុខភាព #គណនេយ្យភាពសង្គម #សេវាសុខាភិបាល