សារមន្ទីរជាតិកម្ពុជា / National Museum of Cambodia

  • Home
  • Cambodia
  • Phnom Penh
  • សារមន្ទីរជាតិកម្ពុជា / National Museum of Cambodia

សារមន្ទីរជាតិកម្ពុជា / National Museum of Cambodia The main activities of the National Museum of Cambodia is exhibiting, safeguarding and promoting
(4)

In addition, the Museum strives to engage its visitors through its exhibitions and to fulfil its role as an integral part of the community. The Museum believes that Cambodia’s cultural heritage is of great value and can provide a source of pride and identity to the Cambodian people who have lost so much in recent decades. The availability of multilingual Museum tour guides and Publications, as wel

l as the Museum’s public library, all serve to increase the accessibility of the collection both for local and international visitors. Under the auspices of the Cambodian Department of Museums, the Museum has responsibility not only for its own collection, staff and premises but also to support and oversee all other museums in Cambodia. Outside of Cambodia, the Museum has an active policy of lending objects from its collection for major international exhibitions.

ការបរិច្ចាគគំនូរចាស់ៗមកកាន់សារមន្ទីរជាតិ—————————————— បច្ចុប្បន្ននេះ សារមន្ទីរជាតិមានក្តីបារម្ភពីការបាត់បង់នូវគំនូរដែលម...
12/08/2026

ការបរិច្ចាគគំនូរចាស់ៗមកកាន់សារមន្ទីរជាតិ
——————————————

បច្ចុប្បន្ននេះ សារមន្ទីរជាតិមានក្តីបារម្ភពីការបាត់បង់នូវគំនូរដែលមានអាយុកាលចំណាស់ មានគុណតម្លៃផ្នែកសិល្បៈបន្តវេនកេរមរតកដូនតាដែលកំពុងទទួលរងការខូចខាត ពុកផុយតាមលក្ខខណ្ឌធម្មជាតិ។ គំនូរចំណាស់ៗដែលគូរឡើងនៅលើក្រណាត់ កញ្ចក់ ក្រដាស ឈើ -ល- ប្រឈមនូវការខូចខាតយ៉ាងខ្លាំងដូចជា ពុកផុយ រលុប របក ជាពិសេសទៅទៀតនោះ សម្ភារៈដែលយកមកប្រើប្រាស់ក្នុងការគូរភាគច្រើនជាចំណីដ៏ឆ្ងាញ់ពិសារបស់ពពួកសត្វល្អិតចង្រៃ។

ដោយសង្កេតឃើញបញ្ហាទាំងនេះ សារមន្ទីរជាតិដែលជាអង្គភាពមួយមានតួនាទីក្នុងការរៀបចំទុកដាក់សមុច្ច័យពីបុរាណវត្ថុ និងសិល្បៈវត្ថុផ្សេងនោះៗ បានប្រមូលគំនូរជាច្រើនតាមរយៈ ការបរិច្ចាគផ្ទាល់ពីវត្តអារាម អ្នកគ្រប់គ្រងសមុច្ច័យឯកជនជាតិនិងអន្តរជាតិ។


ជាក់ស្តែងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ព្រះចៅអធិការនិងគណៈកម្មាធិការ វត្តពោធិ៍ព្រឹក្ស ហៅវត្តកញ្ចក់ ភូមិក្រូចឆ្មារលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានប្រគល់គំនូរព្រះលើក្រណាត់ ចំនួន ១៣ផ្ទាំង ដែលសាងឡើងនៅក្នុងរាជ្យព្រះបាទសម្តេចព្រះស៊ីសុវត្ថិ។ គំនូរលើក្រណាត់ចំនួន ១៣ផ្ទាំងនេះគូររៀបរាប់រឿងព្រះវេស្សន្តរទាំង១៣កណ្ឌ​ ជាសិល្បៈអ្នកស្រុកមកពីខាងកោះសូទិន ដើម្បីប្រើប្រាស់ក្នុងពិធីបុណ្យទេសន៍មហាជាតកក្នុងទីអារាមវត្តពោធិ៍ព្រឹក្សា ហៅវត្តកញ្ចក់។

គំនូរទាំងអម្បាលនេះបានប្រគល់មកកាន់សារមន្ទីរជាតិដើម្បីថែរក្សាអភិរក្សជួសជុល និងផ្សព្វផ្សាយលើកគុណតម្លៃសិល្បៈ ជាពិសេសទៅទៀតនោះ ដើម្បីការសិក្សាស្រាវជ្រាវពីមរតកវប្បធម៌ខ្មែរនាថ្ងៃអនាគត។


ឆ្លៀតក្នុងឱកាសនេះ សារមន្ទីរជាតិសូមអំពាវនាវដល់ព្រះចៅអធិការ ពុទ្ធបរិស័ទ និងសាធារណជន ដែលមានទឹកព្រះទ័យ សមានចិត្ត សប្បុរស បរិសុទ្ធ យល់នូវគុណតម្លៃ ប្រយោជន៍សម្រាប់ការអប់រំ និង មានគោលបំណងចង់ចែករំលែក ផ្សព្វផ្សាយនូវបុរាណវត្ថុ ជាពិសេសគំនូររបស់ខ្លួន សូមទាក់ទងមកកាន់សារមន្ទីរជាតិតាមរយៈលេខទូរសព្ទ ០១០ ៥០៥ ១១៥។

Website:
http://www.search.cambodiamuseum.info/

Telegram: https://t.me/museumcambodia

ទស្សនកិច្ចរបស់លោកស្រីGina Koehler ភរិយាឧត្តមនាវី Stephen Koehler មេបញ្ជាការកងនាវាចរប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក អមដំណើរដោយប...
07/08/2026

ទស្សនកិច្ចរបស់លោកស្រីGina Koehler ភរិយាឧត្តមនាវី Stephen Koehler មេបញ្ជាការកងនាវាចរប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក អមដំណើរដោយប្រតិភូ៥រូប រួមនឹងលោកស្រី Joy Dieterle មន្ត្រីទំនាក់ទំនងសហគមន៍នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញមកកាន់សារមន្ទីរជាតិកម្ពុជា
-----------------------———————

នាព្រឹកថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ សារមន្ទីរជាតិកម្ពុជា បានទទួលស្វាគមន៍លោកស្រីGina Koehler ភរិយាឧត្តមនាវី Stephen Koehler មេបញ្ជាការកងនាវាចរប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក អមដំណើរដោយប្រតិភូ៥រូប រួមនឹងលោកស្រី Joy Dieterle មន្ត្រីទំនាក់ទំនងសហគមន៍នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញសរុបចំនួន៧រូប។

គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា រួមទាំងស្វែងយល់អំពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តនិងទទួលបានជោគជ័យ ក្រោមកិច្ចព្រមព្រៀងទ្វេភាគីស្តីពីសម្បត្តិវប្បធម៌ របស់ប្រទេសទាំងពីរ។

ទស្សនកិច្ចនេះ នឹងបង្ហាញពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ដ៏យូរអង្វែងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការនេះ បន្តផ្តល់ជូនដល់អ្នកជំនាន់ក្រោយ។

Website:
http://www.search.cambodiamuseum.info/

Telegram: https://t.me/museumcambodia

06/08/2026

ផ្តែរព្រះនារាយណ៍ផ្ទំ
————————-

ផ្តែរព្រះនារាយណ៍ផ្ទំដ៏ល្អពិចិត្រនេះ ស្ថិតក្នុងរចនាបថព្រៃក្មេង នាពាក់កណ្តាលស.វ.ទី៧ ជាលក្ខណៈសម្គាល់សិល្បៈសម័យមុនអង្គរ។

Website:
http://www.search.cambodiamuseum.info/

Telegram: https://t.me/museumcambodia

04/08/2026

ព្រះនារាយណ៍
------------
ព្រះនារាយណ៍ដ៏ល្អពិចិត្រនេះ ធ្វើពីសំរឹទ្ធិ នាស.វ.ទី១២ សម័យអង្គរ។

បច្ចុប្បន្នកំពុងដាក់តាំងពិព័រណ៍នៅNSW ប្រទេសអូស្ត្រាលី។

Website:
http://www.search.cambodiamuseum.info/

Telegram: https://t.me/museumcambodia

31/07/2026

ព្រះនារាយណ៍
-------------

ព្រះនារាយណ៍ជាអាទិទេពសំខាន់មួយក្នុងព្រហ្មញ្ញសាសនាដែលតំណាងឲ្យការថែរក្សានិងការពារលោក។

លក្ខណៈសម្គាល់របស់ព្រះអង្គគឺជាទេវរូបភេទប្រុសមានព្រះហស្តកាន់កេតនភណ្ឌចំនួនបួនសំខាន់ៗដូចជាខ្យងស័ង្ខ កងចក្រ ដុំមូលនិងដំបង។

ព្រះអង្គយាងទៅទីផ្សេងៗដោយគង់លើសត្វគ្រុឌ ដែលជាស្តេចបក្សីមានរូបរាងពាក់កណ្តាលមនុស្ស ពាក់កណ្តាលសត្វ។

Website:
http://www.search.cambodiamuseum.info/

Telegram: https://t.me/museumcambodia

នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦  សារមន្ទីរជាតិកម្ពុជ...
31/07/2026

នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ សារមន្ទីរជាតិកម្ពុជាបានទទួលស្វាគមន៍សិស្សានុសិស្សថ្នាក់ទី១២ ចំនួន១៥នាក់ មកពីសាលាបញ្ញាសាស្ត្រ ដើម្បីទស្សនាការងាររោងជាង ដើម្បីជាការជំរុញទឹកចិត្តនិងគំនិតក្នុងការយល់ដឹងអំពីការងារផ្នែកអភិរក្ស។

Website:
http://www.search.cambodiamuseum.info/

Telegram: https://t.me/museumcambodia

29/07/2026

ព្រះក្រឹស្ណាទ្រភ្នំគោវធ៌ន
--------------------

ព្រះក្រឹស្ណា គឺជាអវតារទី៨ នៃអវតារទាំង១០របស់ព្រះនារាយណ៍។ នៅក្នុងសិល្បៈខ្មែរចម្លាក់ព្រះក្រឹស្ណានិយមឆ្លាក់បង្ហាញក្នុងទម្រង់ជាកុមារានិងជាមនុស្សប្រុសជំទង់។
ប្រតិមាទោលក្រឹស្ណាទ្រភ្នំគោវធ៌ននេះ ធ្វើពីថ្មភក់ ស្ថិតក្នុងរចនាបថភ្នំដា នាស.វ.ទី៦ សម័យមុនអង្គរ។
បច្ចុប្បន្នប្រតិមានេះ កំពុងដាក់តាំងពិព័រណ៍នៅNSW ប្រទេសអូស្ត្រាលី។

Website:
http://www.search.cambodiamuseum.info/

Telegram: https://t.me/museumcambodia

24/07/2026

សកម្មភាព បោសសម្អាតនិងរៀបចំបរិវេណសួនច្បារខាងក្រៅសារមន្ទីរឱ្យកាន់តែស្រស់ស្អាតនិងមានភាពទាក់ទាញ។

នឹកសារមន្ទីរទេ? កុំភ្លេចមកលេងសារមន្ទីរផងណា!

Website:
http://www.search.cambodiamuseum.info/

Telegram: https://t.me/museumcambodia

Address

St. 13, Sangkat Chey Chumneas, Khan Daun Penh
Phnom Penh
12206

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+85523211753

Alerts

Be the first to know and let us send you an email when សារមន្ទីរជាតិកម្ពុជា / National Museum of Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សារមន្ទីរជាតិកម្ពុជា / National Museum of Cambodia:

Shortcuts

Share